ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta

  • Home
  • Cambodia
  • Siem Reap
  • ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta
Call Directions Website Contact the organization

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត  Angkor Sankranta ព្រឹត្តិការណ៍វប្បធម៌រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា
Cultural Event orgainised by Union of Youth Federations of Cambodia

អបអរសាទរខួបលើកទី៣៥ ​ទិវា​រំលឹក​ខួប​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦! កិច្ច​ព...
23/10/2026

អបអរសាទរខួបលើកទី៣៥ ​ទិវា​រំលឹក​ខួប​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦!

កិច្ច​ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលជាព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងជាគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងគោលបំណងស្វែងរកសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាជនទាំងមូល ឲ្យបានចាកផុតចេញពីភ្លើងសង្គ្រាម និងជម្លោះរ៊ាំរ៉ៃ។ នេះគឺជាព្រឹត្តិការណ៍ប្រវតិ្តសាស្រ្តដ៏សំខាន់មួយ ដែលបាននាំឱ្យមានការបោះឆ្នោត និងការបង្កើតរដ្ឋធម្មនុញ្ញ ដែលនាំមកនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ តាមរយៈនយោបាយ ឈ្នះ ឈ្នះ ដែលត្រូវបានដាក់ចេញជាបន្តបន្ទាប់ បានធ្វើឱ្យកម្ពុជាឈានទៅដល់ការបញ្ចប់សង្រ្គាមផ្ទៃក្នុងបានទាំងស្រុង។

ក្នុងនាមយើងជាយុវជនទំនាន់ក្រោយ យើងទាំងអស់គ្នា គប្បីប្រឹងប្រែងរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រទាំងនេះ ដើម្បីជាទុនសម្រាប់ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។ ជាងនេះទៅទៀត យើងត្រូវរួមគ្នាតាំងចិត្តអោយមាំក្នុងការថែរក្សាសុខសន្តិភាពដែលយើងកំពុងមាន។

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ជាខួបលើកទី១៤ នៃការយាងសោយព្រះទិវង្គត នៃព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត...
14/10/2026

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ជាខួបលើកទី១៤ នៃការយាងសោយព្រះទិវង្គត នៃព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ «ព្រះបរមរតនកោដ្ឋ» សម្តេចឪ សម្ដេចតា សម្ដេចតាទួត នៃយើង។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាចងចាំមិនភ្លេចនូវស្នាព្រះហស្ថដ៏ធំធេងនៃអង្គព្រះវររាជបិតាជាតិ និងព្រះមហាករុណាទិគុណចំពោះប្រទេសជាតិ។

ទូលព្រះបង្គំយើងខ្ញុំសូមថ្វាយព្រះមហារាជកុសលឧទ្ទិសថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិ «ព្រះបរមរតនកោដ្ឋ» ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

អនុមោទនាពិធីបុណ្យកាន់បិណ្ឌ១ 🪷🙏ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ គឺជ...
27/09/2026

អនុមោទនាពិធីបុណ្យកាន់បិណ្ឌ១ 🪷🙏

ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។

ពិធីបុណ្យកាន់ និងភ្ជុំបិណ្ឌជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់មួយ ដែលជាការរំឭកនឹកដល់មាតាបិតា ជីដូនជីតា ញាតិការទាំង ៧សណ្តាន ដែលចែកឋានទៅកាន់បរលោក។ ក្នុងថ្ងៃកាន់បិណ្ឌ ប្រជាពុទ្ធបរិស័ទខ្មែរដែលតែងរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ និងរាប់បាត្រដើម្បីឧទ្ទិសដល់លោកអ្នកដ៏មានគុណទាំងឡាយនោះ។

សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ ជួបតែសេចក្តីសុខ ជោគជ័យគ្រប់ភារកិច្ច និងធ្វើដំណើរប្រកបដោយសុវត្ថិភាព។

អបអរសាទរខួបលើកទី៣ នៃការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ UNESCO ១៧ កញ្ញ...
17/09/2026

អបអរសាទរខួបលើកទី៣ នៃការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ UNESCO ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦🇰🇭

រមណីយដ្ឋានប្រាសាទកោះកេរ គឺជាស្ថាបត្យកម្មដ៏មហស្ចារ្យរបស់ខ្មែរ ដែលត្រូវបានអង្គការយូណេស្កូ UNESCO បានសម្រេចបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ រមណីយដ្ឋានកោះកេរ ស្ថិតក្នុងខេត្តព្រះវិហារ ជាអតីតរាជធានីរបស់ខ្មែរក្នុងសតវត្សរ៍ទី១០ ដែលមានអាយុកាលជាង ១ពាន់ ឆ្នាំមកហើយ ដោយ ត្រូវបានកសាងដោយ ព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្តូរ រាជធានីពីក្រុងអង្គរមកតំបន់កោះកេរ។

ក្នុងនាមជាកូនខ្មែរជំនាន់ក្រោយ យើងខ្ញុំសូមប្តេជ្ញាចិត្តថែរក្សា និងការពារសម្បត្តិមរតកដែលបុព្វបុរសខ្មែរបានបន្សល់ទុក ព្រមទាំងរួមគ្នាផ្សព្វផ្សាយសម្បត្តិវប្បធម៌ខ្មែរ ឱ្យបានរីកសុះសាយនៅលើឆាកអន្តរជាតិ។

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦)តំប...
08/07/2026

អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦)

តំបន់ប្រាសាទសំបូរព្រៃគុក ធ្លាប់ជាទីតាំងរាជធានីខ្មែរនៅសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រ​ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។

សូមបងប្អូនជនរួមជាតិ ចូលរួមថែរក្សា ការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់តរៀងទៅ។

អបអរសាទរខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨~ ៧ កក្កដា ២០២៦)ប្រាសាទព្រះវ...
07/07/2026

អបអរសាទរខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨~ ៧ កក្កដា ២០២៦)

ប្រាសាទព្រះវិហារជាប្រាសាទរបស់បុព្វបុរសខ្មែរដែលស្ថិតក្នុងដែនធិបតេយ្យរបស់កម្ពុជាមានទីតាំងនៅលើកំពូលភ្នំដងរែក ត្រូវបានគណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។

កូនខ្មែរគ្រប់រូប តែងចងចាំនិងដឹងគុណជានិច្ចនូវកិច្ចខិតខំប្រឹងប្រែងរបស់ឥស្សរជនខ្មែរ ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិដ៏មហាសាលនេះ ទុកដល់កូនចៅជំនាន់ក្រោយបន្ត លើកតម្កើងតម្លៃមរតកវប្បធម៌ជាតិខ្មែរ ដែលបុព្វបុរសខ្មែរខំកសាងនិងបន្សល់ទុក។ យើងសូមប្តេជ្ញាការពារបូរណភាពដែនដី និងអធិបតយ្យភាពជាតិឱ្យបានគង់វង្ស។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមប្រពៃថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា នៃសម្...
17/06/2026

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមប្រពៃថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ទូលព្រះបង្គំយើងខ្ញុំ សូមព្រះរាជានុញ្ញាតក្រាបបង្គំថ្វាយព្រះសព្វសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ចំពោះសម្តេចព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រកបដោយព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញ្ញាណវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជានុរាស្ត្រ ជាកូន ចៅ ចៅទួតរបស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ ។

អបអរសាទរ ខួបលើកទី ៦៤ នៃការប្រកាសសាលក្រមតុលាការអន្តរជាតិ ស្តីពី ប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២៦កាលពី ៦៤ ...
15/06/2026

អបអរសាទរ ខួបលើកទី ៦៤ នៃការប្រកាសសាលក្រមតុលាការអន្តរជាតិ ស្តីពី ប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២៦

កាលពី ៦៤ ឆ្នាំមុន ព្រះរាជាណាចក្រកម្ពុជាបានទទួលជោគជ័យលើប្រទេសថៃ ក្នុងការទាមទារការទទួលស្គាល់ក្រោមច្បាប់អន្តរជាតិនូវអធិបតេយ្យភាពរបស់ខ្លួនលើប្រាសាទព្រះវិហារ។ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លានៃអង្គព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះរាជាណាចក្រកម្ពុជាទទួលបាននូវយុត្តិធម៌ក្នុងការការពារសម្បត្តិវប្បធម៌ដ៏ពិសិដ្ឋរបស់ដូនតា។

យើងខ្ញុំទាំងអស់គ្នាជាកូនចៅ បន្តចងចាំនូវស្មារតីស្នេហាជាតិប្រកបដោយភាពអង់អាចនេះ និងសូមប្តេជ្ញាបន្តការពារសម្បត្តិវប្បធម៌ដ៏មានតម្លៃឱ្យបានឋិតឋេរគង់វង្សជាយូរអង្វែងតទៅ។

26/05/2026
ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧៣ យាងចូល ៧៤ព្រះវស្សា នៃព្រះករុណា ព្...
14/05/2026

ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧៣ យាងចូល ៧៤ព្រះវស្សា នៃព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រុមគ្រួសារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ សូមលំឱនកាយ វាចារ ចិត្ត ក្រាបថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

ទូលព្រះបង្គំយើងខ្ញុំជា ក្រុមគ្រួសារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដសូមលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំម្សាញ់ សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរចាកផុតនូវព្រះរោគាព្យាធិនានា ជាអង្វែងតរៀងទៅដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ដរបស់ព្រះអង្គជានិច្ចនិរន្ដរ៍។

Address

Angkor Wat Road
Siem Reap

Alerts

Be the first to know and let us send you an email when ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta:

Shortcuts

Share