22/08/2026
[English Below]
រួមគ្នាដើម្បីបង្កើនភាពបៃតងនៅភ្នំគូលែន!
នៅចន្លោះថ្ងៃទី៣ ដល់ថ្ងៃទី១៩ ខែសីហា អង្គការមូលនិធិបុរាណវិទ្យា និង អភិវឌ្ឍន៍ កម្មវិធីភ្នំគូលែន (ADF) ក្រោមកិច្ចសហការជាមួយ មន្ទីរបរិស្ថានខេត្តសៀមរាប-Siem Reap Provincial Environmental Department អាជ្ញាធរមូលដ្ឋាន មន្ត្រីឧទ្យានុរក្ស និង ប្រជាសហគមន៍ ពួកយើងបានបញ្ចប់ដោយជោគជ័យនូវបេសកកម្មដាំកូនឈើរយៈពេល ១០ថ្ងៃ លើផ្ទៃដីសរុប ២២,២៤ ហិកតា នៅទីតាំងចំនួន ២៦ កន្លែង នៅលើភ្នំគូលែន ។ ដើមឈើចំនួន ៧, ៣៨១ ដើម ត្រូវបានដាំ ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួមការពារប្រភពទឹកដ៏មានតម្លៃរបស់ពួកយើង និង ស្តារគម្របព្រៃឈើឡើងវិញ ។ ដើមឈើ ១ ដើមៗដែលអ្នកបានដាំ នឹងនាំមកនូវភាពបៃតងនាថ្ងៃអនាគតសម្រាប់ភ្នំគូលែន!
Together for a greener Phnom Kulen!
Between August 3 and 19, the Archaeology and Development Foundation (ADF), alongside the មន្ទីរបរិស្ថានខេត្តសៀមរាប-Siem Reap Provincial Environmental Department, local authorities, rangers, and community members, successfully completed a 10-day tree planting mission in a total area of 22.24 hectares over 26 locations in Phnom Kulen. 7,381 trees were planted. A huge thank you to everyone involved in protecting our vital water sources and restoring the forest cover. Every tree planted brings a greener future for Phnom Kulen!