ទាង អេង ទៀ សីហា

ទាង អេង ទៀ សីហា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ទាង អេង ទៀ សីហា, Non-Governmental Organization (NGO), Siem reap, Siem Reap.
(1)

អបអរសាទរ «ពិធីបើកពិព័ណ៌អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦»អមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមក្នុង «ពិធីប...
24/07/2026

អបអរសាទរ «ពិធីបើកពិព័ណ៌អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦»

អមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមក្នុង «ពិធីបើកពិព័ណ៌អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦»

គោលបំណងក្នុងការរៀបចំនូវ «ពិព័ណ៌អាពាហ៍ពិពាហ៍» នេះឡើង ដើម្បីចូលរួមផ្សព្វផ្សាយនូវ វប្បធម៌ប្រពៃណីខ្មែរ តាមរយៈពិធីមង្គលការ និងជាពិសេសការតាំងបង្ហាញនូវ សម្លៀកបំពាក់មង្គលការតាមសម័យកាល ដ៏មានអត្ថន័យ សម្រាប់ការសិក្សាស្វែងយល់។

សូមចូលរួមទាំងអស់គ្នា ថែរក្សា អភិរក្ស ផ្សព្វផ្សាយ នូវសម្បត្តិវប្បធម៌ប្រពៃណីជាតិខ្មែរយើងឲ្យកាន់តែទូលំទូលាយ។

«ការថែរក្សាសម្បត្តិវប្បធម៌ គឺជាកាតព្វកិច្ចកូនខ្មែរគ្រប់ៗរូប»

រាជធានីភ្នំពេញ ៖ ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦

#អរគុណសន្តិភាព🇰🇭
#កម្ពុជា #សន្តិភាពនៅកម្ពុជា

នាងខ្ញុំ ព្រមទាំងស្វាមី បានពាំនាំសារផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្...
06/07/2026

នាងខ្ញុំ ព្រមទាំងស្វាមី បានពាំនាំសារផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់គណៈគ្រប់គ្រង អ្នកគ្រូ-លោកគ្រូពេទ្យ ព្រមទាំងបុគ្គលិកមន្ទីរពេទ្យទាំងអស់ រួមជាមួយ ការប្រគល់ថវិកាសប្បុរសជនចូលរួមបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបផងដែរ។

សូមកោតសសើរនូវទឹកចិត្តដ៏សប្បុរសរបស់គណៈគ្រប់គ្រង អ្នកគ្រូ-លោកគ្រូពេទ្យ ព្រមទាំងបុគ្គលិកមន្ទីរពេទ្យទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត នឹងធនធាន ក្នុងការជួយសង្គ្រោះដល់កុមារ ដែលត្រូវការការព្យាបាល ប្រកបដោយការទទួលខុសត្រូវខ្ពស់។

សូមបងប្អូនបន្តធ្វើការចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តបេសកម្មជួយដល់កុមារកម្ពុជា។

សៀមរាប៖ ថ្ងៃអាទិត្យ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦

#កម្ពុជា #សន្តិភាពនៅកម្ពុជា

នាងខ្ញុំ ព្រមទាំងស្វាមី បានប្រគល់ថវិកាសប្បុរសជនចូលរួមបរិច្ចាគជូនសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងឱកាសអបអរសាទរខួបលើ...
05/07/2026

នាងខ្ញុំ ព្រមទាំងស្វាមី បានប្រគល់ថវិកាសប្បុរសជនចូលរួមបរិច្ចាគជូនសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងឱកាសអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”។

សូមអរគុណដល់ថ្នាក់ដឹកនាំខេត្តសៀមរាប និងកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ដែលមានភាពសកម្ម និងបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ដែលមានផលលំបាក។

ថ្ងៃអាទិត្យ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦

#កម្ពុជា #សន្តិភាពនៅកម្ពុជា

អបអរសាទរពិធីសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស»អមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូល...
29/06/2026

អបអរសាទរពិធីសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស»

អមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមក្នុង ពិធីសម្ពោធបើកឲ្យចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» ដែលស្ថិតនៅ ភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

នៅក្នុងសារមន្ទីរនេះ មានតម្កល់នូវព្រះពុទ្ធរូបមួយអង្គធំ ដែលមានកម្ពស់ប្រមាណ ១៨ហត្ថ (១៦.៧៩ ម៉ែត្រ រាប់ទាំងបល្ល័ង្គ) ដែលជាអត្ថន័យនៃពាក្យថា “អដ្ឋរស្ស” ព្រមជាមួយការដាក់តាំងបង្ហាញនូវប្រតិមាព្រះពុទ្ធ ទេពប្រណម្យ និងវត្ថុសាសនាផ្សេងៗ ដែលមានប្រភពមកពីចេតិយព្រះបាទអង្គអេង និងព្រះបាទអង្គសត្ថា រួមទាំងវត្ថុបុរាណជាច្រើនទៀតតាំងពីសម័យឧដ្តុង្គផងដែរ។

ក្នុងនាមយើងជាកូនចៅជំនាន់ក្រោយ យើងមានកាតព្វកិច្ចរួមគ្នា ថែរក្សា ការពារ អភិរក្សដើម្បីជាថ្នាលនៃការសិក្សាស្រាវជ្រាវសម្រាប់កូនចៅខ្មែរគ្រប់ជំនាន់។

សូមគោរពអញ្ជើញបងប្អូនជនរួមជាតិ ចូលរួមទស្សនា និងសិក្សាស្វែងយល់ទាំងអស់គ្នា!

ខេត្តកណ្តាល ៖ ថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦

#កម្ពុជា #សន្តិភាពនៅកម្ពុជា

អបអរសាទរ «ពិធីទទួលសមាជិកថ្មី របស់សហគមន៍ Olave Baden-Powell Society (OB-PS)»ព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ (PRINCESS BEN...
24/06/2026

អបអរសាទរ «ពិធីទទួលសមាជិកថ្មី របស់សហគមន៍ Olave Baden-Powell Society (OB-PS)»

ព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ (PRINCESS BENEDIKTE) បានយាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី ថ្វាយ “ពានសមាជិកភាពជើងឯក (CHAMPIONS AWARD)” ដែលសហគមន៍ Olave Baden-Powell Society (OB-PS) ថ្វាយ «សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល» និងពិធិបំពាក់ម្ជុលសមាជិកភាពជាកិត្តិយស OB-PS ជូនសមាជិក-សមាជិកា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលត្រូវបានតែងតាំងជា “ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា (National President of OB-PS Cambodia)”។

នាងខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលបានចូលជាសមាជិក សហគមន៍ OB-PS ក្នុងការចូលរួមបរិច្ចាគ និងគាំទ្រដល់គម្រោងនិងកម្មវិធីរបស់ សមាគមន៍កាយឬទ្ធិនារីពិភពលោក (WAGGGS) និងសមាគមជាសមាជិករបស់ WAGGGS ក្នុងការជួយលើកកម្ពស់កុមារី និងយុវតី។

សហគមន៍ OB-PS គឺជាពាក្យកាត់មួយតំណាងឱ្យឈ្មោះ លោកស្រី Olave Baden-Powel និងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៤ ជាសហគមន៍សប្បុរសជនដែលគាំទ្របេសកម្មរបស់កាយឬទ្ធិនារីពិភពលោក (WAGGGS) និងសមាគមជាសមាជិករបស់ WAGGGS នៅទូទាំងពិភពលោក។

ខេត្តសៀមរាប, ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦

#កម្ពុជា #សន្តិភាពនៅកម្ពុជា

កម្មវិធី «រាត្រីកម្ពុជា» គឺជាសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងពិធីបិទមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចា...
20/06/2026

កម្មវិធី «រាត្រីកម្ពុជា» គឺជាសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងពិធីបិទមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ លើទឹកដីសៀមរាប-អង្គរ។

រាត្រីកម្ពុជា ដែលប្រកបដោយស្នាមញញឹម ដ៏មានអត្ថន័យនេះ គឺជា «ការបើកទំព័រថ្មីនៃចំណងមិត្តភាព អនុស្សាវរីយ៍ និងកិច្ចសហការ» ដែលស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តចែករំលែកបទពិសោធន៍ និងបង្កើតឱកាស ក្តីសង្ឃឹម ព្រមទាំងភាពជាអ្នកដឹកនាំដ៏រឹងមាំសម្រាប់កុមារី និងយុវតីគ្រប់រូបនៅលើសកលលោក។

ខេត្តសៀមរាប, ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦

#កម្ពុជា #សន្តិភាពនៅកម្ពុជា

សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រ...
18/06/2026

សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ខ្ញុំម្ចាស់ និងក្រុមគ្រួសារ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ និងប្រទានសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរគ្រប់ប្រការថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រមទាំងព្រះរាជវង្សានុវង្ស។

សូម សម្តេចព្រះមហាក្សត្រី ទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា និងទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់មហាគ្រួសារខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។

សូមទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 #អរគុណសន្តិភាព🇰🇭អបអរសាទរពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The ...
16/06/2026

#អរគុណសន្តិភាព🇰🇭

អបអរសាទរពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា។

នេះជាលើកទី១ ដែលកម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ "មហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦" ដោយមានការចូលរួមពី ប្រតិភូ WAGGGS តំណាងប្រទេសជាសមាជិកជាង ៨៥ ប្រទេស។

"យើងឃើញ យើងយកចិត្តទុកដាក់​ យើងរួមគ្នាធ្វើសកម្មភាព"
"We See, We Care, We Act"

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ | ខេត្តសៀមរាប

 #អរគុណសន្តិភាព🇰🇭  #ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះកោះកុងអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍ន...
30/05/2026

#អរគុណសន្តិភាព🇰🇭 #ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះកោះកុង

អបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ក្រោយអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។

ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង គឺជានិមិត្តរូបនៃសន្តិភាពពីការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈនយោបាយ ឈ្នះ ​ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅភូមិសាស្រ្តខេត្តកោះកុង។

#កម្ពុជា

Address

Siem Reap
Siem Reap

Website

Alerts

Be the first to know and let us send you an email when ទាង អេង ទៀ សីហា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share