22/05/2023
សេចក្តីប្រកាស
ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣
តំណាងឲ្យក្រុមការងារ YSEALI Green Youth យើងខ្ញុំសូមប្រកាសជាផ្លូវការថា៖ "គម្រោង YSEALI Green Youth" ត្រូវបានបញ្ចប់ជាស្ថាបពរ។
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០១៦មក YSEALI Green Youth បានសម្រេចគោលបំណងសំខាន់ៗជាច្រើនដែលទាក់ទងនឹងការអប់រំ បរិស្ថាន និងបច្ចេកវិទ្យា។ YSEALI Green Youth បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានតាមរយៈការដាំដើមឈើ ការសម្អាតទីក្រុងរបស់យើង និងការជិះកង់ដើម្បីបរិស្ថាន ការលើកទឹកចិត្តយុវជនឲ្យចូលរួមក្នុងកិច្ចការសង្គមនិងការងារស្ម័គ្រចិត្ត ការលើកកម្ពស់ទម្លាប់នៃការអានសៀវភៅនៅតាមសហគមន៍ និងជាពិសេសការផ្តល់ឱកាសសិក្សាភាសាអង់គ្លេសដល់សិស្សានុសិស្សនៅតាមជនបទ។
គម្រោងនេះមិនអាចជោគជ័យទេ ប្រសិនបើគ្មានការខិតខំប្រឹងប្រែង និងការលះបង់ពីសមាជិកក្រុម អ្នកស្ម័គ្រចិត្ត អ្នកគាំទ្រ និងបុគ្គលជាច្រើនទៀតដែលបានចូលរួមចំណែកដល់ YSEALI Green Youth។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះការគាំទ្រនេះ។
ដោយក្តីគោរពពី
YSEALI Green Youth
2016-2023