ទំនាក់ទំនងយុវវ័យ-Youth Connection

Directions Website Contact the organization

ទំនាក់ទំនងយុវវ័យ-Youth Connection យុវវ័យ មានជំនាញ មានការងារ យល់ដឹងពីសុវត្ថិភាពចំណាកស្រុក មានចំណូល ជីវភាពកាន់តែល្អប្រសើរ។

21/08/2026
ថ្ងៃទី១៣ សីហា ឆ្នាំ២០២៦  #យុវវ័យស្ម័គ្រចិត្តនៃគម្រោងទំនាក់ទំនងយុវវ័យ ក្នុងឃុំអំពិល និងវិទ្យាល័យអំពិល បានដឹងនាំ ​និងរៀបចំ...
20/08/2026

ថ្ងៃទី១៣ សីហា ឆ្នាំ២០២៦ #យុវវ័យស្ម័គ្រចិត្តនៃគម្រោងទំនាក់ទំនងយុវវ័យ ក្នុងឃុំអំពិល និងវិទ្យាល័យអំពិល បានដឹងនាំ ​និងរៀបចំ កម្មវិធីដាំកូនឈើ ក្រោមប្រធានបទ "ការសិក្សាអប់រំជំនាញវិជ្ជាជីវៈសម្រាប់អាជីពការងារ និងចំណាកស្រុកដែលគ្មានសុវត្ថិភាព" ក្នុងភូមិព្រៃវល្លិ៍ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

កម្មវិធីព្រិត្តិការណ៍សារធារណៈនេះ ចូលរួមក្រោមអធិបតីភាព លោក សៀង គឹមឡូត អនុប្រធានមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ។ លោក ចន ផល្លីន អភិបានរងនៃគណៈអភិបាលស្រុកបន្ទាយអំពិល និងលោក រិន ឌី ប្រធានគម្រោងទំនាក់ទំនងយុវវ័យប្រចាំខេត្តសៀមរាប។

កម្មវិធីដាំកូនឈើត្រូវបានចូលរួម​ ដោយអាជ្ញាធរមូលដ្ឋាន លោគ្រូអ្នកគ្រូ អាណាព្យាបាល យុវវ័យក្នុងសហគមន៍ ក្រុមការងាររបស់គម្រោង និងតំណាងស្ថាប័ន អង្គការដៃគូ សរុប ៣៧១នាក់ ជាស្រ្តី ១៧០នាក់។

ថ្ងៃទី​១១ សីហា ២០២៦។ គម្រោងទំនាក់ទំនងយុវវ័យ នៃអង្គការការីតាសស្វីស បានរៀបចំកម្មវិធីសក្ខីកម្ម ក្រោមប្រធានបទ "គុណតម្លៃនៃការ...
20/08/2026

ថ្ងៃទី​១១ សីហា ២០២៦។ គម្រោងទំនាក់ទំនងយុវវ័យ នៃអង្គការការីតាសស្វីស បានរៀបចំកម្មវិធីសក្ខីកម្ម ក្រោមប្រធានបទ "គុណតម្លៃនៃការសិក្សាអប់រំ និងការឈ្វេងយល់ពីចំណាកស្រុកដែលគ្មានសុវត្ថិភាព" នៅក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងដល់យុវវ័យស្ម័គ្រនៅក្នុងវិទ្យាល័យអំពិល និងយុវវ័យក្នុងឃុំអំពិល អំពីអត្ថប្រយោជន៍នៃការសិក្សាអប់រំ ការរៀនជំនាញវិទ្យាជីវៈ និងចំណេះដឹងស្តីពីការចំណាកស្រុកប្រកបដោយសុវត្ថិភាព។

កម្មវិធីខាងលើនេះចូលរួមកិច្ចសហការជាមួយរដ្ឋបាលមូលដ្ឋាននៃវិទ្យាល័យអំពិល និងរដ្ឋបាលឃុំអំពិល។

📢[ឱកាសការងារ]📢តើអ្នកមានចំណង់ចំណូលចិត្តធ្វើការងារសង្គមនៅក្នុងសហគមន៍ដែឬទេ?អង្គការការីតាសស្វីសត្រូវការជ្រើសរើសអ្នកស្ម័គ្រចិ...
17/07/2026

📢[ឱកាសការងារ]📢
តើអ្នកមានចំណង់ចំណូលចិត្តធ្វើការងារសង្គមនៅក្នុងសហគមន៍ដែឬទេ?
អង្គការការីតាសស្វីសត្រូវការជ្រើសរើសអ្នកស្ម័គ្រចិត្តសម្របសម្រួលសហគមន៍ ចំនួន ១រូប ប្រចាំ ខេត្តបាត់ដំបង។

សម្រាប់ព័ត៌មានបន្ថែម៖ https://tinyurl.com/4kumjd34

ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២៦ ម៉ោង 5:00។

ឱកាសការងារជាមួយអង្គការការីតាសស្វីស!អង្គការការីតាសស្វីសត្រូវការជ្រើសរើសអ្នកសម្របសម្រួលសហគមន៍ ចំនួន ១រូប ប្រចាំ ខេត្តបាត់ដ...
15/07/2026

ឱកាសការងារជាមួយអង្គការការីតាសស្វីស!
អង្គការការីតាសស្វីសត្រូវការជ្រើសរើសអ្នកសម្របសម្រួលសហគមន៍ ចំនួន ១រូប ប្រចាំ ខេត្តបាត់ដំបង។
បេក្ខជនមានចំណាប់អាម្មណ៍សូមសរសេលិខិតដាក់ពាក្យ (cover letter) និង ប្រវត្តិរូប (CV) ទៅកាន់ Caritas ស្វីស ការិយាល័យប្រទេសកម្ពុជាតាមរយៈ ៖
១. លេខទូរស័ព្ទ​ (Tel): 015 256 006​ ឬ
២. តេលេក្រាមខ្យូអកូដ (Telegram QR code): ឬ
៣. សារអេឡិកត្រូនិក (E-mail)៖ [email protected]
ផុតកំណត់​ ថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២៦​ ម៉ោង 5:00។

បញ្ជាក់៖ មានតែបេក្ខជនត្រូវបានជ្រើសរើសប៉ុណ្ណោះ ដែលនឹងត្រូវបានទាក់ទងដើម្បីវាយតម្លៃបន្ថែមទៀត

ឱកាសការងារជាមួយអង្គការការីតាសស្វីសអង្គការការីតាសស្វីសត្រូវការជ្រើសរើសអ្នកសម្របសម្រួលសហគមន៍ ចំនួន ១រូប ប្រចាំ ខេត្តឧត្តរម...
21/05/2026

ឱកាសការងារជាមួយអង្គការការីតាសស្វីស

អង្គការការីតាសស្វីសត្រូវការជ្រើសរើសអ្នកសម្របសម្រួលសហគមន៍ ចំនួន ១រូប ប្រចាំ ខេត្តឧត្តរមានជ័យ។

បេក្ខជនមានចំណាប់អាម្មណ៍សូមសរសេរ CV និង Cover Letter ផ្ញើរមកការិយាល័យគម្រោងទំនាក់ទំនងយុវវ័យប្រចាំខេត្តសៀមរាប ស្ថិតក្នុងភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ឬ e-mail: [email protected]

សូមអរគុណ

ថ្ងៃទី ២៦ មិនា ២០២៦ គម្រោងទំនាក់ទំនងយុវវ័យបានរៀបចំ សិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោងដំណាក់កាលសាកល្បង បន្ទាប់ពីបានអនុវត្តរយៈ...
03/04/2026

ថ្ងៃទី ២៦ មិនា ២០២៦ គម្រោងទំនាក់ទំនងយុវវ័យបានរៀបចំ សិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោងដំណាក់កាលសាកល្បង បន្ទាប់ពីបានអនុវត្តរយៈពីរឆ្នាំ ក្នងខេត្តគោលដៅរួមមាន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រោមកិច្ចសហការដោយអង្គការការីតាសស្វីស និងអង្គការសម្រេចសុបិនកុមារកម្ពុជា។ ការអញ្ចើញចូលរួមពិភាក្សាយ៉ាងសកម្មពីតំណាងមន្ទីរអប់រំខេត្តបាត់ដំបង តំណាងមន្ទីរអប់រំខេត្តបន្ទាយមានជ័យ អភិបាលនៃគណៈអភិបាលស្រុកគោលដៅ ការិយាល័យអប់រំស្រុក ការរិយាល័យសង្គមកិច្ច នាយកវិទ្យាល័យ និងតំណាងយុវវ័យនៃគម្រោង។​ សិក្ខាសាលាមានរយៈពេល ១ថ្ងៃនេះដំណើរការទៅដោយភាពរលូន និងទទួលបានអនុសាសន៍ ទស្សនទាន និងធាតុចូលជាច្រើនពីអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ ប្អូនៗយុវវ័យដែលជាសិស្សានុសិស្សប្រចាំសាលាគោដៅ។

ព្រឹកថ្ងៃ ពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦។ អង្គការការីតាសស្វីស សហការជាមួយនឹងអង្គការសម្រេចសុបិនកុមារកម្ពុជា បានរៀបចំកម្មវិធីពិព...
19/03/2026

ព្រឹកថ្ងៃ ពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦។ អង្គការការីតាសស្វីស សហការជាមួយនឹងអង្គការសម្រេចសុបិនកុមារកម្ពុជា បានរៀបចំកម្មវិធីពិព័រការងារក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងពីការចំណាកស្រុកដោយសុវត្ថិភាព ការធ្វើផែនការសិក្សា ឱ្យកាស្វែងយល់ពីការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្តមសិក្សា និងព័ត៍មានពីការសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់សិក្សានុសិស្សថ្នាក់ទី១០ ដល់ទី១២ នៃវិទ្យាល័យហ៊ុនសែនឧត្តរមានជ័យ ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
កម្មវិធីនេះចូលរួមក្រោមធិបតីភាពលោកស្រីអនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ, តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ, លោកអភិបាលនៃគណអភិបាលរងក្រុងសំរោង, តំណាងអង្គការការីតាសស្វីស, អង្គការសម្រេចសុបិនកុមារកម្ពុជា និងស្ថាបនពាក់ព័ន្ធចំនួន ២១ ស្ថាបនផ្សេងៗគ្នា។

ព្រឹកថ្ងៃ អង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦។ អង្គការការីតាសស្វីស សហការជាមួយនឹងអង្គការសម្រេចសុបិនកុមារកម្ពុជា បានរៀបចំកម្មវិធី...
19/03/2026

ព្រឹកថ្ងៃ អង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦។ អង្គការការីតាសស្វីស សហការជាមួយនឹងអង្គការសម្រេចសុបិនកុមារកម្ពុជា បានរៀបចំកម្មវិធីពិព័រការងារក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងពីការចំណាកស្រុកដោយសុវត្ថិភាព ការធ្វើផែនការសិក្សា ឱ្យកាស្វែងយល់ពីការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្តមសិក្សា និងព័ត៍មានពីការសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់សិក្សានុសិស្សថ្នាក់ទី១០ ដល់ទី១២ នៃវិទ្យាល័យបន្ទាយអំពិល ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

កម្មវិធីនេះចូលរួមក្រោមធិបតីភាពលោកស្រីអនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ, តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ, ប្រធានការិយាល័យអប់រំស្រុកបន្ទាយអំពិល, តំណាងអង្គការការីតាសស្វីស, អង្គការសម្រេចសុបិនកុមារកម្ពុជា និងស្ថាបនពាក់ព័ន្ធចំនួន ២០ ស្ថាបនផ្សេងៗគ្នា។

ព្រឹកថ្ងៃទី៤-៥ កុម្ភៈ ឆ្នាំ២០២៦។ អង្គការការីតាសស្វីសសហការជាមួយអង្គការសម្រេចសុបិនកុមារកម្ពុជា បានរៀបចំកម្មវិធីពិព័រណ៍ការង...
09/02/2026

ព្រឹកថ្ងៃទី៤-៥ កុម្ភៈ ឆ្នាំ២០២៦។ អង្គការការីតាសស្វីសសហការជាមួយអង្គការសម្រេចសុបិនកុមារកម្ពុជា បានរៀបចំកម្មវិធីពិព័រណ៍ការងារមួយនៅក្នុងវិទ្យាល័យផ្គាំ និងវិទ្យាល័យស្វាយចេក ក្រោមធិបតីភាពចូលរួមពីលោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ លោកអនុប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យ លោកអភិបាលរងស្រុកស្វាយ លោកគ្រូអ្នកគ្រូនៃវិទ្យាល័យផ្គាំ និងវិទ្យាល័យស្វាយចេក ព្រមទាំងស្ថាបន អង្គការ វិទ្យាស្ថានផ្សេងៗ ដើម្បីផ្សព្វផ្សាយពីចំណាកស្រុកដោយសុវត្ថិភាព និងព័ត៍មានពីការរៀនជំនាញ។

Address

Krous Village, Svay Dangkum Commune
Siem Reap
855

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when ទំនាក់ទំនងយុវវ័យ-Youth Connection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ទំនាក់ទំនងយុវវ័យ-Youth Connection:

Shortcuts

Share