Temple Garden Foundation

Call Directions Website Contact the organization

Temple Garden Foundation TGF works in partnership with local villages in Cambodia to improve livelihoods through sustainable development and the empowerment of communities.

Founded in 2008 Temple Garden Foundation (TGF) works in partnership with local villages in Cambodia to improve livelihoods through sustainable development and the empowerment of communities. It supports projects which maximise community participation and minimise external support in four interconnected areas: children’s education, health, income generation and water and sanitation.

អង្គការសួនមូលនិធិ (TGF) បានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយធ្វើការជាដៃគូជាមួយសហគមន៏ក្នុងតំបន់
ក្នុងប្រទេសកម្ពុជាដើម្បីលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍ តាមរយៈការអភិវឌ្ឈន៍ប្រកបទៅដោយនិរន្តរភាព
និងការផ្តល់អំណាយដល់សហគមន៍។​ អង្គការសួនមូលនិធិ (TGF)​ ធ្វើការជំរុញបង្កើនការចូលរូមរបស់សហគមន៍
​និងកាត់បន្ថយជំនួយពីខាងក្រៅ​តាមរយៈគម្រោងពាក់ព័ន្ឋទាំងបួនរបស់ខ្លួនមាន៖​ ការអប់រំកុមារ សុខភាព
ការបង្កើតប្រាក់ចំណូល និងអនាម័យទឹកស្អាត។

Using legumes to improve our rice fieldsThis year, our Rice Program farmers are trying a simple way to improve their ric...
18/09/2026

Using legumes to improve our rice fields

This year, our Rice Program farmers are trying a simple way to improve their rice fields by growing Crotalaria ochroleuca, a legume used as a cover crop.
Across 6 hectares, the legumes were planted at the end of April. After about two months, they were ploughed into the soil and left for 15 days before the rice was planted.
The aim is to improve soil quality and, in turn, improve rice yields.
We are also looking ahead. For the first time, one farmer has planted 2 hectares to produce legume seed for future use. The expected harvest is around 800–1,000 kg, which could provide a significant share of the seed needed by our rice farmers in the coming years.
The farmer will sell the seed through the local Agriculture Cooperative, creating an additional income opportunity. The remaining plant material can also be returned to the soil as organic fertiliser.
TGF is helping connect the farmer with potential buyers and markets, with the longer-term goal of making legume seed more affordable and available to local farmers.
A small change in the field that could help farmers build healthier soils, improve rice production and create an additional source of income.

ការប្រើប្រាស់ចង្រង់ស្វាស្លឹកតូចដើម្បីកែលម្អស្រែផលិតកម្មស្រូវរបស់យើងនៅឆ្នាំនេះ កសិករក្នុងកម្មវិធីផលិតកម្មស្រូវរបស់យើងកំពុ...
18/09/2026

ការប្រើប្រាស់ចង្រង់ស្វាស្លឹកតូចដើម្បីកែលម្អស្រែផលិតកម្មស្រូវរបស់យើង
នៅឆ្នាំនេះ កសិករក្នុងកម្មវិធីផលិតកម្មស្រូវរបស់យើងកំពុងសាកល្បងវិធីសាស្ត្រដ៏សាមញ្ញមួយដើម្បីកែលម្អស្រែរបស់ពួកគេ ដោយការដាំដំណាំ ចង្រង់ស្វាស្លឹកតូច ដែលដើរតួជាដំណាំគ្របដី។
ដំណាំនេះត្រូវបានដាំនៅលើផ្ទៃដីទំហំ ៦ ហិកតា នៅចុងខែមេសា។ បន្ទាប់ពីរយៈពេលប្រហែល ២ ខែ ដំណាំនេះត្រូវបានភ្ជួរលប់ចូលទៅក្នុងដី ហើយទុកចោលរយៈពេល ១៥ ថ្ងៃ មុនពេលចាប់ផ្តើមដាំស្រូវ។ គោលបំណងគឺដើម្បីកែលម្អគុណភាពដី និងបង្កើនទិន្នផលស្រូវ។
យើងក៏កំពុងគិតគូរដល់អនាគតផងដែរ។ ជាលើកដំបូង មានកសិករម្នាក់បានដាំដំណាំនេះលើផ្ទៃដី ២ ហិកតា ដើម្បីផលិតគ្រាប់ពូជសម្រាប់ប្រើប្រាស់នៅពេលខាងមុខ។ ទិន្នផលដែលរំពឹងទុកគឺមានចន្លោះពី ៨០០ ទៅ ១,០០០ គីឡូក្រាម ដែលអាចផ្គត់ផ្គង់គ្រាប់ពូជបានយ៉ាងច្រើនដល់កសិករដាំស្រូវរបស់យើងនៅឆ្នាំបន្តបន្ទាប់ទៀត។
កសិកររូបនេះនឹងលក់គ្រាប់ពូជតាមរយៈសហគមន៍កសិកម្ម ដែលនេះជាការបង្កើតឱកាសរកប្រាក់ចំណូលបន្ថែម។ ចំណែកឯសំណល់រុក្ខជាតិដែលនៅសល់ ក៏អាចយកទៅដាក់ក្នុងដីវិញដើម្បីធ្វើជាជីសរីរាង្គផងដែរ។
អង្គការ TGF កំពុងជួយសម្រួលដល់ការតភ្ជាប់កសិករជាមួយអ្នកទិញ និងទីផ្សារដែលមានសក្តានុពល ដោយមានគោលដៅរយៈពេលវែងក្នុងការធ្វើឱ្យគ្រាប់ពូជដំណាំនេះមានតម្លៃសមរម្យ និងងាយស្រួលរកទិញសម្រាប់កសិករក្នុងតំបន់។
ការផ្លាស់ប្តូរតូចមួយនៅក្នុងស្រែ ដែលអាចជួយកសិករឱ្យមានដីមានជីជាតិល្អប្រសើរ បង្កើនផលិតកម្មស្រូវ និងបង្កើតប្រភពចំណូលបន្ថែម។

Celebrating Strong Savings Groups in Chi KraengToday, TGF brought together 43 committee members, including 35 women, fro...
11/09/2026

Celebrating Strong Savings Groups in Chi Kraeng

Today, TGF brought together 43 committee members, including 35 women, from 32 of our 39 Savings Groups to celebrate the progress and achievements of the groups over the years.
Together, the groups have built strong, community-owned savings systems with a combined capital of around US$650,000. This capital is continuously used for loans, helping families and supporting local livelihoods.
It is a great example of how villages can build strong and successful savings groups with just a little support from TGF through start-up seed funds.
Looking ahead, we discussed how the groups can continue to become more independent and sustainable, including gradually returning their original start-up funds so TGF can use these resources to support other income-generating activities in the villages. We also discussed the next step towards PDRD and local authority certification.
A strong achievement built by the communities themselves.

ការប្រារព្ធពិធីអបអរសាទរក្រុមសមាជិកសន្សំដ៏រឹងមាំនៅស្រុកជីក្រែង។ថ្ងៃនេះ អង្គការ (TGF) បានប្រមូលផ្តុំគណៈកម្មការចំនួន៤៣នាក់ ...
11/09/2026

ការប្រារព្ធពិធីអបអរសាទរក្រុមសមាជិកសន្សំដ៏រឹងមាំនៅស្រុកជីក្រែង។

ថ្ងៃនេះ អង្គការ (TGF) បានប្រមូលផ្តុំគណៈកម្មការចំនួន៤៣នាក់ ក្នុងនោះមានស្ត្រីចំនួន៣៥នាក់ មកពីក្រុមសន្សំចំនួន៣២ ក្រុម ក្នុងចំណោមក្រុមសន្សំចំនួន៣៩ក្រុមរបស់យើង ដើម្បីអបអរសាទរនូវវឌ្ឍនភាព និងសមិទ្ធិផលរបស់ក្រុមទាំងនេះក្នុងរយៈពេលកន្លងមក។
ក្រុមទាំងអស់បានរួមគ្នាកសាងប្រព័ន្ធសន្សំប្រាក់ដ៏រឹងមាំ ជាកម្មសិទ្ធិរបស់សហគមន៍ ដោយមានទុនសរុបប្រមាណ ៦៥០.០០០ដុល្លារអាមេរិក។ ទុននេះត្រូវបានប្រើប្រាស់ជាបន្តបន្ទាប់សម្រាប់ការផ្តល់ប្រាក់កម្ចី ជួយដល់គ្រួសារនានា និងជួយគាំទ្រដល់មធ្យោបាយមុខរបរចិញ្ចឹមជីវិតក្នុងតំបន់។
នេះជាគំរូដ៏ល្អមួយ ដែលបង្ហាញពីរបៀបដែលភូមិនានាអាចកសាងក្រុមសន្សំដ៏រឹងមាំ និងជោគជ័យបានដោយគ្រាន់តែទទួលការគាំទ្របន្តិចបន្តួចពី TGF តាមរយៈមូលនិធិចាប់ផ្តីម (start-up seed fund)។
ក្នុងទិសដៅខាងមុខ យើងបានពិភាក្សាអំពីរបៀបដែលក្រុមទាំងនេះអាចបន្តខិតខំឆ្ពោះទៅរកភាពឯករាជ្យ និងចីរភាពកាន់តែខ្លាំងឡើង ដោយរួមទាំងការសងត្រឡប់មូលនិធិចាបើផ្តើមជាបណ្តើរៗ ដើម្បីឱ្យ TGF អាចប្រើប្រាស់ធនធាននេះទៅជួយគាំទ្រដល់សកម្មភាពបង្កើនប្រាក់ចំណូលផ្សេងទៀតនៅក្នុងភូមិនានា។ យើងក៏បានពិភាក្សាអំពីជំហានបន្ទាប់ឆ្ពោះទៅរកការទទួលស្គាល់ពី មន្ទីរអភិវឌ្ឍន៍ជនបទ (PDRD) និងអាជ្ញាធរមូលដ្ឋានផងដែរ។
នេះជាសមិទ្ធិផលដ៏រឹងមាំមួយ ដែលកសាងឡើងដោយសហគមន៍ខ្លួនឯង។

Another library, another school transformedToday, we officially opened one of our three newly renovated school libraries...
24/08/2026

Another library, another school transformed

Today, we officially opened one of our three newly renovated school libraries in 2026, bringing the total to 11 renovated primary school libraries - this time at Kdei Beng Primary School.
It was a great morning of celebration, bringing together monks, students, teachers, parents, the School Support Committee, commune representatives, the District Office of Education and other local partners. Students also performed traditional dances, making the opening a truly special occasion.
But surely, the most important part is what happens after the opening ceremony.
A library is not just a room filled with books. It is a place where children learn new things, play, explore and develop a love of reading. It is a space where teachers can make learning more engaging and where parents can become part of their children's learning journey.
With 11 school libraries now renovated in our target area, we are gradually creating more and more of these spaces for children to learn and enjoy.
A big thank you to the school, teachers, parents, local authorities, our partners and everyone who helped make today's celebration possible.
We hope that this library will become much more than a room with books - a place filled with stories, curiosity, discovery and happy memories for generations of students at Kdei Beng.

បណ្ណាល័យមួយទៀត សាលារៀនមួយទៀតត្រូវបានកែប្រែមុខមាត់ថ្មីថ្ងៃនេះ យើងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណាល័យសាលារៀនដែ...
24/08/2026

បណ្ណាល័យមួយទៀត សាលារៀនមួយទៀតត្រូវបានកែប្រែមុខមាត់ថ្មី

ថ្ងៃនេះ យើងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណាល័យសាលារៀនដែលទើបជួសជុលនិងទំនើបកម្មថ្មីមួយ ក្នុងចំណោមបណ្ណាល័យទាំងបីក្នុងឆ្នាំ២០២៦ ដែលធ្វើឱ្យចំនួនបណ្ណាល័យសាលាបឋមសិក្សាដែលបានជួសជុល និងទំនើបកម្មរួចរាល់សរុបកើនឡើងដល់ ១១ បណ្ណាល័យ ហើយលើកនេះគឺនៅសាលាបឋមសិក្សាក្តីបេង។
វាជាព្រឹកមួយនៃពិធីអបអរសាទរយ៉ាងរីករាយ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស គណៈកម្មការគ្រប់គ្រងសាលារៀន តំណាងអាជ្ញាធរឃុំ ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ព្រមទាំងដៃគូមូលដ្ឋានផ្សេងទៀត។ សិស្សានុសិស្សក៏បានសម្តែងរបាំប្រពៃណីផងដែរ ដែលធ្វើឱ្យពិធីសម្ពោធនេះកាន់តែមានភាពពិសេស និងអធិកអធម។
ប៉ុន្តែជាការពិតណាស់ ផ្នែកដែលសំខាន់បំផុតនោះគឺអ្វីដែលនឹងកើតឡើងបន្ទាប់ពីពិធីសម្ពោធនេះ។
បណ្ណាល័យមិនមែនត្រឹមតែជាបន្ទប់ដែលពោរពេញដោយសៀវភៅនោះទេ។ វាជាទីកន្លែងដែលកុមារអាចរៀនសូត្រអ្វីថ្មីៗ លេង កម្សាន្ត ស្វែងយល់ និងបណ្តុះការស្រឡាញ់រាប់អាន។ វាជាលំហមួយដែលលោកគ្រូអ្នកគ្រូអាចធ្វើឱ្យការរៀនសូត្រកាន់តែមានភាពទាក់ទាញ ហើយមាតាបិតាសិស្សអាចចូលរួមជាផ្នែកមួយនៃដំណើរការរៀនសូត្ររបស់កូនៗ។
ជាមួយនឹងបណ្ណាល័យសាលារៀនចំនួន ១១ ដែលត្រូវបានជួសជុលនិងទំនើបកម្ម រួចរាល់នៅក្នុងតំបន់គោលដៅរបស់យើង ពួកយើងកំពុងបង្កើតលំហរៀនសូត្រឱ្យកាន់តែមានភាពសប្បាយរីករាយបន្តិចម្តងៗសម្រាប់កុមារ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាលារៀន លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស អាជ្ញាធរដែនដី ដៃគូរបស់យើង និងអ្នកទាំងអស់គ្នាដែលបានជួយឱ្យពិធីអបអរសាទរនៅថ្ងៃនេះអាចសម្រេចទៅបានដោយជោគជ័យ។
យើងសង្ឃឹមយ៉ាងមុតមាំថា បណ្ណាល័យនេះនឹងក្លាយជាទីកន្លែងមួយលើសពីបន្ទប់ដែលមានសៀវភៅ — ពោលគឺជានិមិត្តរូបនៃរឿងរ៉ាវ ការចង់ដឹងចង់ឃើញ ការស្វែងយល់ និងការចងចាំដ៏រីករាយសម្រាប់សិស្សានុសិស្សច្រើនជំនាន់នៅសាលារៀនក្តីបេង។

Today we had a productive meeting with a representative of the Siem Reap Provincial Department of Agriculture, Forestry ...
21/08/2026

Today we had a productive meeting with a representative of the Siem Reap Provincial Department of Agriculture, Forestry and Fisheries to discuss the next steps of our rice program and our planned 10-ton rice milling pilot.
We greatly appreciate the Department’s guidance and support, including advice on suitable rice millers, expected milling results and prices, local markets and potential market connections.
We also discussed upcoming pre-harvest training for our farmers, focusing on the right timing for harvesting, proper harvesting methods, moisture control and good storage practices to help protect rice quality and value.

Thank you to PDAFF for taking the time to meet with us and for supporting our work with farmers. We look forward to continuing this cooperation.

ថ្ងៃនេះ ក្រុមការងារ TGF មានកិច្ចប្រជុំជាមួយតំណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ដើម្បីពិភាក្សាអំពីជំហានប...
21/08/2026

ថ្ងៃនេះ ក្រុមការងារ TGF មានកិច្ចប្រជុំជាមួយតំណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ដើម្បីពិភាក្សាអំពីជំហានបន្ទាប់នៃកម្មវិធីផលិតកម្មស្រូវ និងគម្រោងសាកល្បងកិនស្រូវទម្ងន់ ១០តោន របស់យើង។
យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះការណែនាំ និងការគាំទ្ររបស់ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមទាំងដំបូន្មានលើផ្នែក ម៉ាស៊ីនកិនស្រូវសមស្របលទ្ធផល លើតម្លៃប៉ានស្មានក្នុងការ កិនស្រូវ ទីផ្សារក្នុងស្រុកនិងការតភ្ជាប់ទីផ្សារដែលមានសក្តានុពល។
យើងក៏បានពិភាក្សាអំពីការបណ្តុះបណ្តាលមុនពេលនិងក្រោយប្រមូលផលសម្រាប់កសិកររបស់យើងដោយផ្តោតលើពេលវេលាត្រឹមត្រូវសម្រាប់ការប្រមូលផលវិធីសាស្ត្រប្រមូលផលត្រឹមត្រូវ ការគ្រប់គ្រងសំណើមនិងការអនុវត្តក្នុងការទុកដាក់ ដើម្បីជួយការពារគុណភាព និងតម្លៃស្រូវ។
សូមអរគុណដល់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបដែលបានចំណាយពេលវេលាជួបជាមួយយើងនិងគាំទ្រការងាររបស់យើងជាមួយកសិករ។
យើងទន្ទឹងរង់ចាំការបន្តកិច្ចសហប្រតិបត្តិការនេះ។

A great team communicates well.One of the foundations of TGF's impact is effective communication - within our team and w...
03/08/2026

A great team communicates well.

One of the foundations of TGF's impact is effective communication - within our team and with the communities, beneficiaries, and partners we work alongside. To continue strengthening these skills, the TGF team participated in a communication training workshop facilitated by Laurent and Saifong from Spira Consulting.
Throughout the day, our staff explored topics such as active listening, constructive feedback, teamwork, and open communication through interactive discussions and practical group activities. The workshop provided an opportunity to reflect on how we communicate with one another and how stronger communication can help us work even more effectively as a team.
A big thank you to Laurent and Saifong from Spira Consulting for facilitating an engaging and enjoyable training.

ក្រុមការងារល្អ តែងតែមានទំនាក់ទំនងល្អ។មូលដ្ឋានគ្រឹះមួយនៃផលជះជាវិជ្ជមានរបស់ TGF គឺទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ទាំងនៅក្នុ...
03/08/2026

ក្រុមការងារល្អ តែងតែមានទំនាក់ទំនងល្អ។
មូលដ្ឋានគ្រឹះមួយនៃផលជះជាវិជ្ជមានរបស់ TGF គឺទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ទាំងនៅក្នុងក្រុមការងាររបស់យើង និងជាមួយសហគមន៍ អ្នកទទួលផល និងដៃគូដែលយើងធ្វើការជាមួយ។ ដើម្បីបន្តពង្រឹងជំនាញទាំងនេះ ក្រុមការងារ TGF បានចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីទំនាក់ទំនង ដែលដឹកនាំដោយលោក Laurent និង កញ្ញា Saifong មកពីក្រុមហ៊ុនប្រឹក្សា SPIRA Consulting។
ក្នុងអំឡុងពេលមួយថ្ងៃពេញនោះ បុគ្គលិករបស់យើងបានស្វែងយល់អំពីប្រធានបទផ្សេងៗ ដូចជាការស្តាប់ដោយយកចិត្តទុកដាក់ ការផ្តល់មតិកែលម្អប្រកបដោយផ្នែកស្ថាបនា ការងារជាក្រុម និងទំនាក់ទំនងបើកចំហ តាមរយៈការពិភាក្សាអន្តរកម្ម និងសកម្មភាពជាក្រុមជាក់ស្តែង។ សិក្ខាសាលានេះបានផ្តល់ឱកាសឲ្យបុគ្គលិកឆ្លុះបញ្ចាំងមើលពីរបៀបដែលយើងទំនាក់ទំនងជាមួយគ្នា និងពីរបៀបដែលទំនាក់ទំនងកាន់តែរឹងមាំ អាចជួយឲ្យយើងធ្វើការជាក្រុមកាន់តែមានប្រសិទ្ធភាព។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Laurent និង កញ្ញា Saifong មកពីក្រុមហ៊ុនប្រឹក្សា SPIRA Consulting ដែលបានដឹកនាំវគ្គបណ្តុះបណ្តាលមួយដ៏ទាក់ទាញ និងរីករាយ។

Address

1036, Group 6, Salakenseng Village
Siem Reap
171202

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00

Telephone

+855636906735

Alerts

Be the first to know and let us send you an email when Temple Garden Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Temple Garden Foundation:

Shortcuts

Share