24/12/2025
ថ្ងៃនេះ ក្រុមការងារយើងបានធ្វើដំណើរចម្ងាយជាង ១០០ គីឡូម៉ែត្រពីក្រុងសៀមរាប ដើម្បីនាំយកអំណោយសង្គ្រោះបន្ទាន់ទៅចែកជូនជនភៀសខ្លួនប្រមាណ ៦,០០០ នាក់ (រួមទាំងកុមារតូចៗ) ក្នុងជំរំចំនួន ៤ កន្លែង ដែលបានភៀសខ្លួនពីតំបន់ជម្លោះនៅជួរភ្នំដងរែក ប្រាសាទត្បែង បឹងត្រកួន និងតំបន់ផ្សេងៗទៀត។
អំណោយ និងជំនួយសង្គ្រោះរួមមាន៖
តាមរយៈសប្បុរសធម៌ពីដៃគូក្នុង និងក្រៅប្រទេស យើងបានផ្តល់ជូននូវ៖
• ស្បៀងអាហារបម្រុង៖ អង្ករ ស៊ុត ប្រេងឆា ទឹកស៊ីអ៊ីវ និងបន្លែបង្ការ (ឧបត្ថម្ភដោយ លោក Bob និងលោកស្រី Indu Shah នៃមូលនិធិ Indu Shah Devchandbhai & Kankuben Foundation ចក្រភពអង់គ្លេស)។
• អាហារចម្អិនស្រាប់៖ ការរៀបចំអាហារសប្បុរសធម៌សម្រាប់ទទួលទានភ្លាមៗ (គាំទ្រដោយ BFT Singapore )។
• សម្ភារប្រើប្រាស់៖ សម្លៀកបំពាក់ កន្ទេល សាប៊ូ ច្រាសដុសធ្មេញ និងសម្ភារទារក (បរិច្ចាគដោយ YoYo Cambodia ក្រុមមិត្តភក្តិបរទេស និងសប្បុរសជនក្នុងស្រុក)។
សេចក្តីថ្លែងអំណរគុណ
ក្នុងនាមជនភៀសខ្លួនទាំងអស់ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ អាជ្ញាធរមូលដ្ឋាន និងគ្រួសារ BFT ទាំងអស់ (ទាំងស្ម័គ្រចិត្តជាតិ និងអន្តរជាតិ) ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ក្រោមពន្លឺថ្ងៃដ៏ក្តៅ ដើម្បីសម្របសម្រួលការចែកអំណោយនេះឱ្យប្រព្រឹត្តទៅដោយរលូន។
យើងសូមបួងសួងឱ្យតំបន់ទាំងនោះទទួលបានសន្តិភាព ហើយជនរងគ្រោះទាំងអស់ ជាពិសេសស្ត្រី និងកុមារ អាចស្តារស្មារតីឡើងវិញ និងវិលត្រឡប់ទៅកាន់ជីវភាពធម្មតា ក៏ដូចជាបានចូលរៀនសូត្រវិញក្នុងពេលឆាប់ៗ។
Today, our team traveled over 100km from Siem Reap to deliver emergency aid to approximately 6,000 displaced persons across four camps. These families, including many children, fled conflict in the Dang Rek, Prasat Tbeng, and Beng Trakoun areas.
Essential Support Delivered
Thanks to the collective generosity of our global and local partners, we provided:
• Emergency Food Rations: Rice, eggs, oil, soy sauce, and fresh vegetables (Funded by Bob and Indu Shah at the Indu Shah Devchandbhai & Kankuben Foundation, UK).
• Hot Meals: Freshly cooked humanitarian meals (from Singapore Peng Lai Dian Temple and all kind friends.).
• Supplies: Clothes, mats, soap, toothbrushes, and baby wear (Donated by YoYo Cambodia, our expatriate community, and local supporters).
Our Gratitude
We extend our deepest thanks to our donors, local authorities, and the tireless BFT family of volunteers who worked through extreme heat to ensure a smooth distribution. Your compassion provides a vital lifeline to women, children, and elders in desperate need.
We continue to pray for peace and the safe return of all displaced families to their homes and schools.
Build Your Future Today Center (BFT Center)
#ជំនួយមនុស្សធម៌