22/04/2026
[English Below]
នៅថ្ងៃទិវាផែនដី ជាការរំលឹកថា ការថែរក្សាផែនដីរបស់យើងគឺ ចាប់ផ្តើមចេញពីការសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ នៅក្នុងគម្រោងជី យើងមិនត្រឹមតែបង្រៀនក្មេងស្រីអំពីសុខភាព និងអនាម័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្រៀនពីរបៀបប្រើប្រាស់ និងថែរក្សាក្រណាត់អនាម័យ របស់ពួកគេដែលយើងបានចែកជូន ដើម្បីកាត់បន្ថយសំណល់ និងជួយថែរក្សាបរិស្ថានផងដែរ។
តាមរយៈសិក្ខាសាលារបស់យើង ក្មេងស្រីរៀនអំពីទម្លាប់សាមញ្ញៗ និងជាក់ស្តែង ដែលបង្កើតមានការផ្លាស់ប្តូរជាវិជ្ជមាន ប៉ុន្តែមានប្រយោជន៍ ដែលអាចបង្កើតទម្លាប់ល្អក្នុងជីវិតប្រចាំថ្ងៃ និងសហគមន៍របស់ពួកគេ។ គ្រប់ក្រណាត់អនាម័យ ជួយឱ្យក្មេងស្រីអាចថែរក្សាសុខភាពរបស់ពួកគេដោយមានកិត្តិយស ហើយក៏លើកទឹកចិត្តឲ្យពួកគេជ្រើសរើសវិធីសាស្ត្រដែលមានចីរភាព។ ពីព្រោះ នៅពេលក្មេងស្រីមានចំណេះដឹង ពួកគេអាចថែរក្សាខ្លួនឯង និងពិភពលោកជុំវិញពួកគេបាន។
This Earth Day is a reminder that caring for our planet starts with everyday choices. : At Project G, we teach girls not only about health and hygiene, but also how to use and care for their Kits in ways that reduce waste and support their environment.
Through our workshops, girls learn simple, practical habits that make a difference in their daily lives and communities. Every Kit supports a girl to manage her health with dignity while also encouraging more sustainable choices. Because when girls are equipped with knowledge, they can care for themselves and the world around them.