Build Your Future Today Center (BFT Center)

Call Directions Website

Build Your Future Today Center (BFT Center) Education, Nutrition & Health, Child Support Center, Peace Building, Capacity Building & Livelihood Improvement

Cambodian people will receive the intellectual and economic tools required to attain self-sufficiency. This can only be realized once it is accepted that education must be the key to developing economic self-sufficiency as well as personal well-being and peace for the individual family as well as the whole of Cambodian society.

27/09/2026

Ent Bellow:
ក្រុមការងាររបស់យើងបានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ អន្តេវាសិកដ្ឋាន ផ្ទះបាយនិងបន្ទប់ទឹក នៅអនុវិទ្យាល័យ ជប់រំដេង នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៦។លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាន សេចក្តីរីករាយយ៉ាងខ្លាំងដែលបានឃើញក្តីសុបិនរបស់ពួកគេក្លាយជាការពិត។ គម្រោងនេះនឹងផ្តល់នូវបរិយាកាសដែលផ្តល់នៅផាសុខភាព និងសុវត្ថិភាពជាងមុនសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ស្នាក់នៅ និងជួយលើកកម្ពស់គុណភាពនៃការអប់រំរបស់ពួកគេយ៉ាងខ្លាំងនៅពេលអនាគត។ សូមអរគុណ 🙏 សូមជូនពរឱ្យអ្នកទាំងអស់គ្នាមានសុវត្តិភាព ថ្ងៃចុងសប្តាហ៍ដ៏រីករាយ។

Our team participated in the groundbreaking ceremony of the dormitory, kitchen and bathroom at Chub Romdeng Secondary School on September 25, 2026. The teachers and students were very happy to see their dreams come true. This project will provide a more comfortable and safe environment for teachers and students to live in and greatly improve the quality of their education in the future. Thank you 🙏 Wish you all a happy weekend.
This project supported by Bob Indu Shah .

English below 👇 ក្រៅពីការធ្វើការយ៉ាងជិតស្និតជាមួយសាលា, BFT បានចែករំលែក WASH ជាមួយសមាជិកសហគមន៍ ដើម្បីអោយពួកគាត់កាន់តែយល់ប...
26/09/2026

English below 👇 ក្រៅពីការធ្វើការយ៉ាងជិតស្និតជាមួយសាលា, BFT បានចែករំលែក WASH ជាមួយសមាជិកសហគមន៍ ដើម្បីអោយពួកគាត់កាន់តែយល់បន្ថែមអំពី ចំណេះដឹងសំខាន់ៗដឺលទាក់ទងទៅនិង ទឹកស្អាត អនាម័យ និងសុខភាព។ ក្រៅពីនោះយើងក៏បានធ្វើការស្ទង់មតិខ្លីៗមួយ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីតម្រូវការ និងការអនុវត្តរបស់សហគមន៍។

🤝 រួមគ្នា យើងអាចកសាងសហគមន៍ដែលមានសុខភាពល្អ និងបរិស្ថានស្អាតជាងមុន។

BFT held a WASH meeting with community members to share key messages on clean water, sanitation, and hygiene. Besides that, We also conducted a short survey to better understand community needs and practices.

🤝 Together, we can build healthier and cleaner communities.

25/09/2026

English Bellow:
សូមថ្លែងអំណរគុណដល់ ម្ចាស់ជំនួយ លោក Bob Indu Shah និងក្រុមគ្រួសារ ដែលបានជំនួយអគារសិក្សា មួយខ្នង បួនបន្ទប់ ព្រមទាំងក្រុមការងារ BFT។ក្នុងនាមខ្ញុំជា គណក្រប់គ្រង់ និងដំណាងឲ្យលោកគ្រូ អ្នកគ្រូ ពិតជាសប្បាយចិត្តរីករាយ ដែលបានទទូលអគារសិក្សាមួយខ្នងនេះ និងសម្ភារៈសិក្សាទាំងអស់ដែលបានផ្ដល់ជូនដល់សាលារៀនយើងខ្ញុំ ហើយផ្តាច់ញ្ញាចិត្ត ខិតខំបង្រៀង ដល់កូនៗ នៅក្នុងភូមិ ហើយនិងជួយថែរក្សា សម្តិផលទាំងអស់នេះ ឲ្យបានស្អាត និងយូរអង្វែង ហើយសូមជូនពរឲ្យលោកប្រធានអង្គការនិងម្ចាស់ជំនួយព្រមទាំងក្រុមការងារ BFT សូមលោកមានសុខភាពល្អ មានកម្លាំងមាំមួនប្រាជ្ញាវៀងវៃ ជួបតែពុទ្ឋិពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ។
សូមជំរាបសួរ ក្នុងនាមខ្ញុំជាគណគ្រប់គ្រងសាលា និងដំណាងអាណាព្យាបាល នូវក្នុងភូមិ ថ្ងៃនេះយើងខ្ញុំក៏បានសប្បាយចិត្ត ផងដែល ដែលបានទទួល សម្តិផលពីអង្គការ BFT ហើយខ្ញុំដំណាងឲ្យអាណាព្យាបាល សូមអង្គការ និងម្ចាស់ជំនួយ សូមលោកជួយបន្ត ទៅលើផ្នែកសម្ភារៈសិក្សា សម្ភារៈគ្រូបង្រៀងផងហើយយើងខ្ញុំនិងផ្តាច់ញ្ញាចិត្ត និងបញ្ចូនកូនៗមករៀននៅសាលាឲ្យបានគ្រប់ៗគ្នា និងជួយថែរក្សា អគារសិស្សាមួយនេះឲ្យបានល្អ និងយូអង្វែង សូមអរគុណ ! ចុងក្រោយ សូមលោកប្រធានអង្គការ ម្ចាស់ជំនួយ និងក្រុមគ្រូសារ ព្រមទាំងក្រុមការងារ សូមលោក មានសុខភាពល្អ បន្តសម្រេចកិច្ចតូចធំដោយដូចបំណង។
Respected Mr. Bob Indu Shah, the team, and their family, and the BFT team,
On behalf of the school principle , teachers, parents, and students, I would like to express our sincere gratitude for your generous support in providing our school with a new four-classrooms building, classrooms renovations, and educational materials.
We are very happy and grateful to receive this valuable support. Your contribution provides our children with a better, safer, and more comfortable environment for learning.
On behalf of the school principle and teachers, we promise to work hard to educate and support the children in our community. We will also take good care of the new building and all the educational materials so that they can be used effectively and maintained for many years to come.
On behalf of the parents and the School Committee, we sincerely appreciate your kindness and support. We will encourage our children to attend school regularly and work together with the school to protect and maintain these valuable facilities.
Once again, thank you very much to Mr. Long Sedtha, Mr. Bob Indu Shah and their family, the team, and the BFT team for your generosity and commitment to our children's education.
We wish you and your families good health, happiness, strength, wisdom, and continued success in all your endeavors.
Thank you very much!
Indu Shah

English Below 👇កាលពីថ្ងៃទី២៣ខែកញ្ញានេះបុគ្គលិករបស់អង្គការមជ្ឍមណ្ឌលកសាងអនាគតរបស់អ្នកថ្ងៃនេៈបានចូលរួមវគ្គបណ្តុះបណ្តាលចំនួន...
25/09/2026

English Below 👇កាលពីថ្ងៃទី២៣ខែកញ្ញានេះបុគ្គលិករបស់អង្គការមជ្ឍមណ្ឌលកសាងអនាគតរបស់អ្នកថ្ងៃនេៈបានចូលរួមវគ្គបណ្តុះបណ្តាលចំនួនមួយថ្ងៃពេញស្តីអំពី តើអ្វីជាអត្តន័យពេញលេញរបស់ពាក្យ (LGBTIQ+) និង(SOGIESC)និន្នាការភេទ ការកំណត់អត្តសញ្ញាណយេនឌ័រ និងការបង្ហាញ និងលក្ខណៈភេទ ។

On 23rd September Build Your Future Today Center has join the workshop about what meaningful LGBTIQ+ inclusion can look like in our every day work with children and young people, and refresh knowledge and explore how SOGIESC inclusion relates practically to their work with children and young people.

20/09/2026

English Bellow:
គម្រោង សាងសង់នៅសាលាបឋមស្រែរបង កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៧០% ហើយ។ ក្នុងពេលឆាប់ៗខាងមុខនេះ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនឹងទទួលបានបន្ទប់រៀនថ្មី ដើម្បីលើកកម្ពស់ការសិក្សា និងការអប់រំ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Michael Couch ដែលបានគាំទ្រគម្រោងនេះ។
Constructions on the Sre Robong project is progressing smoothly, with 70% of the work now complete. In the near future, students and teachers will enjoy new classrooms to enhance learning and education. A special thanks to Mr. Michael Couch for supporting this project. Michael CouchSE Asia Foundation

English Bellow: ក្រុមការងាររបស់យើងបានជួបពិភាក្សាជាមួយគណៈកម្មការសាលា និងលោកគ្រូអ្នកគ្រូ អំពីគម្រោងសាងសង់នាពេលអនាគត រួមមាន...
18/09/2026

English Bellow:
ក្រុមការងាររបស់យើងបានជួបពិភាក្សាជាមួយគណៈកម្មការសាលា និងលោកគ្រូអ្នកគ្រូ អំពីគម្រោងសាងសង់នាពេលអនាគត រួមមានអគារស្នាក់នៅសម្រាប់គ្រូបង្រៀន ផ្ទះបាយ និងបង្គន់អនាម័យ នៅអនុវិទ្យាល័យជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ។ គម្រោងនេះទទួលបានការឧបត្ថម្ភដោយលោក Bob និងអ្នកស្រី Indu Shah ដែលមកពីចក្រភពអង់គ្លេស។ អ្នកទាំងអស់គ្នាសប្បាយរីករាយយ៉ាងខ្លាំងចំពោះការអភិវឌ្ឍនេះនៅក្នុងភូមិរបស់ពួកគេ ហើយសូមជូនពរឱ្យលោកអ្នកជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងអាជីវកម្ម និងមានសុខភាពល្អបរិបូរណ៍។
Our team met with school committee members and teachers to discuss future building projects—including teacher dormitories, a kitchen, and toilets—at Chub Rumdeang Secondary School in the Svay Leu district. This project is generously supported by Bob and Indu Shah from the UK. Everyone is thrilled about this development in their village and wishes you all the very best, continued success in your business, and good health. Indu Shah

🤝 ពង្រឹងយន្តការការពារ និងសុវត្ថិភាព!ក្រុមការងារនៃអង្គការ កសាងអនាគតរបស់អ្នកថ្ងៃនេះ (BFT) បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដ៏...
17/09/2026

🤝 ពង្រឹងយន្តការការពារ និងសុវត្ថិភាព!

ក្រុមការងារនៃអង្គការ កសាងអនាគតរបស់អ្នកថ្ងៃនេះ (BFT) បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយ ដែលរៀបចំឡើងក្រោមកម្មវិធីស្ម័គ្រចិត្តអូស្ត្រាលី (Australian Volunteers Program) (ដែលជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលអូស្ត្រាលី)។

នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រុមការងាររបស់យើងបានយល់ដឹងកាន់តែស៊ីជម្រៅអំពីក្របខ័ណ្ឌនៃការរាយការណ៍សំខាន់ៗ ពិធីសារស្តីពីការការពារការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ (PSEAH) ព្រមទាំងរបៀបបង្កើតប្រព័ន្ធសុវត្ថិភាព និងការរក្សាការសម្ងាត់ សម្រាប់ការទទួលមតិត្រឡប់ និងកង្វល់ផ្សេងៗពីសហគមន៍។

នៅ BFT ការធានានូវបរិយាកាសដែលមានសុវត្ថិភាព ការគាំទ្រ និងភាពទទួលខុសត្រូវសម្រាប់បុគ្គលិក អ្នកស្ម័គ្រចិត្ត និងសហគមន៍ដែលយើងបម្រើ នៅតែជាអាទិភាពខ្ពស់បំផុតរបស់យើង។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយអូស្ត្រាលី (Australian Aid) និងកម្មវិធីស្ម័គ្រចិត្តអូស្ត្រាលី ដែលបានសម្របសម្រួលឱ្យមានបទពិសោធន៍សិក្សាដ៏មានតម្លៃនេះ! 🇰🇭🇦🇺

🤝 Strengthening Safeguarding & Protection Mechanisms!

Members of the Build Your Future Today (BFT) team recently participated in an insightful training session organized under the Australian Volunteers Program (an Australian Government initiative).

During the workshop, our team deepened our understanding of essential reporting frameworks, PSEAH (Prevention of Sexual Exploitation, Abuse, and Harassment) protocols, and how to establish clear, safe, and confidential channels for community feedback and concerns.

At BFT, ensuring a safe, supportive, and accountable environment for our staff, volunteers, and the communities we serve remains our highest priority.
A sincere thank you to Australian Aid and the Australian Volunteers Program for facilitating such a valuable learning experience! 🇰🇭🇦🇺

Australian Embassy, Cambodia Australian Volunteers Program

English below !!! អង្គការ ប៊ី អេហ្វ ធី (BFT) បានកសាង និងរក្សាទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការសហការយ៉ាងជិតស្ន...
15/09/2026

English below !!!
អង្គការ ប៊ី អេហ្វ ធី (BFT) បានកសាង និងរក្សាទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការសហការយ៉ាងជិតស្និទ្ធ និងការទំនាក់ទំនងជាប្រចាំ។ ទំនាក់ទំនងល្អនេះបានជួយបង្កើនការយល់ចិត្ត ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក។

ជាលទ្ធផល BFT អាចសម្របសម្រួលការងារបានកាន់តែងាយស្រួល ទទួលបានព័ត៌មានអំពីតម្រូវការរបស់សហគមន៍ និងអនុវត្តគម្រោងបានកាន់តែមានប្រសិទ្ធភាព។ អាជ្ញាធរមូលដ្ឋានក៏អាចជួយភ្ជាប់ BFT ជាមួយប្រជាពលរដ្ឋ និងគាំទ្រការចូលរួមរបស់សហគមន៍។ ទំនាក់ទំនងល្អនេះជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍសហគមន៍ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

BFT has built and maintained good relationships with local authorities through close cooperation and regular communication. These positive relationships have strengthened mutual understanding, trust, and support.

As a result, BFT can coordinate activities more effectively, better understand the needs of the community, and implement projects more efficiently. Local authorities also help conn BFT with community members and encourage community participation. Good relationships with local authorities are an important foundation for effective and sustainable community development.

13/09/2026

English Bellow:
គម្រោងសាងសង់របស់យើងនៅសាលាបឋមសិក្សាស្រែរបង កំពុងដំណើរការទៅមុខយ៉ាងរលូន។ រហូតមកទល់ពេលនេះ យើងបានសម្រេចការងារបាន ៦០% ហើយ ហើយនៅពេលឆាប់ៗខាងមុខនេះ កុមារៗនឹងមានបន្ទប់រៀនថ្មីសម្រាប់ការសិក្សា របស់ពួកគេ។ គម្រោងនេះទទួលបានការគាំទ្រពីលោក Michael Couch។
Our construction project at Sre Robong Primary School is moving along smoothly. We have completed 60% of the work so far, and in the near future, the children will have new classrooms for their learning. This project supported by Mr Michael Couch. Michael Couch SE Asia Foundation
Thank you so much, and wish you all a wonderful weekend!

"English Below 👇 ទោះក្នុងរដូវកាលវិស្សមកាលធំក៏ដោយក៏អង្គការ BFT នៅតែបន្តសកម្មភាពនាំយកអំណានទៅចែកជូនឲ្យក្មេងៗនៅតាមសាលារៀន និ...
10/09/2026

"English Below 👇 ទោះក្នុងរដូវកាលវិស្សមកាលធំក៏ដោយក៏អង្គការ BFT នៅតែបន្តសកម្មភាពនាំយកអំណានទៅចែកជូនឲ្យក្មេងៗនៅតាមសាលារៀន និងនៅតាមសហគមន៍ឲ្យពួកគេបានអានបន្ថែម និងបង្រៀនពួកគេខ្លះៗអំពីរបៀបបត់រូបភាព ឲ្យចេញជារូបផ្សេងៗ ដើម្បីបង្កើនឲ្យមានភាពសប្បាយរីករាយដល់ពួកគេ។

Even during the long school holiday, the BFT still continues its activities by distributing reading materials to children in schools and communities to encourage further reading, while also teaching them how to fold paper into various shapes to bring them enjoy.

Address

#0280, Group 7
Siem Reap
17259

Alerts

Be the first to know and let us send you an email when Build Your Future Today Center (BFT Center) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share