Trailblazer Cambodia Organization

Trailblazer Cambodia Organization Trailblazer Cambodia Organization is a registered local NGO with the Ministry of Interior No. 1002? Our Overall Objectives:
1.

TCO is committed to alleviating poverty in the rural areas of Cambodia whilst improving the quality of life for Cambodian villagers and their families. Donors and Partners:
UNDP, USAID through WorldFish, EU-IFAD, AFD, ESB, APDRA, IRD, CIRAD, EFF etc. Improve livelihood and food security for target beneficiaries.
2. Enhance sustainable natural resource management.
3. Improve community access to W

ASH services.
4. Enhance education for target beneficiaries.
5. Secure funding in order to be able to implement future needs.

***ភាសាអង់គ្លេសខាងក្រោម (English below) នៅថ្ងៃទីសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧ...
16/05/2026

***ភាសាអង់គ្លេសខាងក្រោម (English below)

នៅថ្ងៃទីសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ អង្គការអ្នកត្រួសត្រាយនៃកម្ពុជា (TCO) សហការជាមួយអង្គការវលហ្វីស (WorldFish) បានរៀបចំកិច្ចប្រជុំស្ដីពី “ការត្រួតពិនិត្យផែនការសកម្មភាព និងរៀបចំផែនការបន្សាំសម្រាប់ឆ្នាំ២០២៦” ជាមួយសហគមន៍គោលដៅចំនួន៥ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ កិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន១៩នាក់ ក្នុងនោះស្រី៣នាក់ ដោយមានការចូលរួមពីតំណាងអាជ្ញាធរឃុំដានរុន ឃុំខ្ចាស់ និងឃុំកៀនសង្កែ តំណាងគណៈកម្មការសហគមន៍ទាំង៥ តំណាងអង្គការវលហ្វីស និងតំណាងអង្គការអ្នកត្រួសត្រាយនៃកម្ពុជា។

តាមរយៈកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធបានរួមគ្នាពិនិត្យវឌ្ឍនភាពការងារ កំណត់បញ្ហាប្រឈម និងរៀបចំផែនការបន្សាំសម្រាប់ឆ្នាំ២០២៦ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។

🤝 រួមគ្នាអភិរក្សធនធានជលផល ដើម្បីអនាគតប្រកបដោយចីរភាព 🌱🐟

May 15, 2026, Trailblazer Cambodia Organization, in collaboration with WorldFish, organized a meeting on “Reviewing Community Action Plans and Developing Adaptive Plans for 2026” with five target communities in Soutr Nikom District, Siem Reap.

The meeting brought together a total of 19 participants, including 3 women, with representatives from Dan Run Commune, Khchas Commune, and Kien Sangkae Commune authorities, community committee representatives from the five target communities, representatives from WorldFish, and representatives from Trailblazer Cambodia Organization.

The meeting provided an opportunity for all stakeholders to review progress, identify challenges, and jointly develop adaptation plans for 2026 to strengthen sustainable fisheries resource management and improve local livelihoods within the communities.

🤝 Working together for sustainable fisheries and resilient communities 🌱🐟

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសក្រុមហ៊ុន ឬ រូបវ័ន្តបុគ្គលសម្រាប់ផលិតវីដេអូខ្លី នៃការអនុវត្តគម្រោង ពង្រឹងសមត្ថភាពសហគមន៍ក...
28/04/2026

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសក្រុមហ៊ុន ឬ រូបវ័ន្តបុគ្គលសម្រាប់ផលិតវីដេអូខ្លី នៃការអនុវត្តគម្រោង ពង្រឹងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងធនធាន​ជលផល​​ទឹកសាបប្រកបដោយនិរន្ដរភាព។

សូមស្វែងរកព័ត៌មានលំអិតតាមតំណភ្ជាប់ខាងក្រោម
https://bongthom.com/job_detail/view_details_39528.html?preview=true&embed=true

***ភាសាអង់គ្លេសនៅខាងក្រោម (English below)យើងទើបបានបញ្ចប់ដោយជោគជ័យនូវ វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី អេកូឡូស៊ីត្រី ការ...
22/04/2026

***ភាសាអង់គ្លេសនៅខាងក្រោម (English below)

យើងទើបបានបញ្ចប់ដោយជោគជ័យនូវ វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី អេកូឡូស៊ីត្រី ការគ្រប់គ្រងធនធានជលផលដោយផ្អែកលើវិធីសាស្រ្តអេកូឡូស៊ីត្រី (EAFM) និងការប្រើប្រាស់វិធីសាស្រ្តSMARTក្នុងការកំណត់គោលដៅ គោលបំណង និងសកម្មភាព ដោយមានការចូលរួមពីអាជ្ញាធរឃុំ និងគណៈកម្មការសហគមន៍ស្រះជម្រកត្រីត្រពាំងគុយ ត្រពាំងភ្លោះ និង សហគមន៍នេសាទថ្នល់ដាច់ ស្ថិតនៅក្នុងឃុំដានរុន ព្រមទាំងសហគមនស្រះជម្រកត្រីត្រពាំងខ្នារកន្ទ្រាំង ស្ថិតនៅក្នុងឃុំខ្ចាស់ចំនួន១០ រូប ក្នុងនោះមានស្ត្រីចំនួន ៣រូប។

📊 តាមរយៈលទ្ធផលការធ្វើលំហាត់សាកល្បងមុន និងក្រោយវគ្គ៖
✅ ពិន្ទុ ល្អប្រសើរ ឡើងពី 0% → 40%
✅ ពិន្ទុ ខ្សោយ ចុះពី 30% → 20%

នេះជាជំហានមួយដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពសហគមន៍ ឆ្ពោះទៅគោលដៅថែរក្សាធនធានជលផលដើម្បីមនុស្សជំនាន់ក្រោយ! 💪🌿

🐟 We just completed a Refresher Training on Fish Ecology, EAFM & SMART Approach to identify Goal, Objective, and Activity with 10 participants (including 3 women) from commune authorities and committees of Trapeang Kuy, Trapeang Phluos, Trapeang Khnar Kantraing​ Community Fish Refuge (CFR), and Thnal Dach community fisheries!

📈 Post-test results showed major improvement — participants rating Very Good jumped from 0% to 40%, while Poor ratings dropped from 30% to 20%.

Building capacity at the grassroots level for sustainable fisheries and next generations! 💙

#សហគមន៍ស្រះជម្រកត្រី #សហគមន៍នេសាទ #ការអភិរក្សជលផល

13/04/2026
***ភាសារអង់គ្លេសខាងក្រោម (English below)នាថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ អង្គការអ្នកត្រួសត្រាយនៃកម្ពុជា បានរៀបច...
03/04/2026

***ភាសារអង់គ្លេសខាងក្រោម (English below)

នាថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ អង្គការអ្នកត្រួសត្រាយនៃកម្ពុជា បានរៀបចំសម្របសម្រួលវគ្គបណ្ដុះបណ្ដាលយ៉ាងសំខាន់មួយ ស្តីពី «ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំអក្ខរកម្មឌីជីថល ការគៀរគរធនធាន និងការទំនាក់ទំនងជាមួយដៃគូរពាក់ព័ន្ធ"​ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសមាគម សហគមន៍ទេសចរណ៍វប្បធម៌ ធម្មជាតិបឹងពារាំង ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់សមាជិកសហគមន៍បឹងពារាំង និងសហគមន៍នេសាទចុងឃ្នៀស សរុបចំនួន ១៨ នាក់ (ស្រី ០៤ នាក់)។

គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាល៖
✅ ពង្រឹងសមត្ថភាពដឹកនាំ និងការគ្រប់គ្រងការងារក្នុងយុគសម័យឌីជីថល។
✅ បង្កើនជំនាញក្នុងការគៀរគរធនធាន ដើម្បីទ្រទ្រង់សកម្មភាពសហគមន៍។
✅ បង្កើនប្រសិទ្ធភាពនៃការទំនាក់ទំនង និងការបង្កើតបណ្តាញជាមួយអ្នកពាក់ព័ន្ធផ្សេងៗ។

នេះគឺជាជំហានដ៏វិជ្ជមានមួយក្នុងការជំរុញឱ្យសហគមន៍មូលដ្ឋានមានម្ចាស់ការលើការគ្រប់គ្រង ធានាបាននូវនិរន្តរភាពសេដ្ឋកិច្ច និងការអភិរក្សធនធានធម្មជាតិប្រកបដោយបរិយាបន្ន។

On March 30-31, 2026, Trailblazer Cambodia Organization (TCO) successfully facilitated a comprehensive training workshop on "Leadership, Digital Literacy, Resource Mobilization, and communication with stakeholders." to the management committee of Cultural, Natural, Community-Based Tourism Association of Boeng Pearaing, with a total of 18 participants (14 males and 4 females) including Chong Khneas community fisheries committee.

Key Objectives of the Training:
✅ Leadership & Digital Literacy: Enhancing management skills and navigating digital tools for community growth.
✅ Resource Mobilization: Equipping members with strategies to secure resources for local projects.
✅ Business Networking: Strengthening communication skills to effectively partner with stakeholders.

This initiative is a vital step toward fostering self-reliance within our local communities, ensuring sustainable economic growth and the preservation of our natural and cultural heritage.

09/03/2026
*** ភាសាអង់គ្លេសនៅខាងក្រោម (English below)សកម្មភាពចុះតាមដាន និងវាយតម្លៃគម្រោង EU-CSO នៅក្នុងតំបន់អភិរក្សជីវចម្រុះបឹងពារា...
17/02/2026

*** ភាសាអង់គ្លេសនៅខាងក្រោម (English below)

សកម្មភាពចុះតាមដាន និងវាយតម្លៃគម្រោង EU-CSO នៅក្នុងតំបន់អភិរក្សជីវចម្រុះបឹងពារាំង ជាមួយក្រុមការងារ IUCN និង TCO។ ក្នុងនាមអង្គការក្នុងស្រុក និងសហគមន៍មូលដ្ឋាន យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ សម្រាប់ការគាំទ្រទាំងថវិកា និងបច្ចេកទេស និងសូមអរគុណដល់គណៈកម្មការសហគមន៍មូលដ្ឋានរបស់យើង ដែលតែងតែលះបង់កម្លាំងកាយចិត្តយ៉ាងសកម្ម ក្នុងការអនុវត្តគម្រោងនេះដោយមិនខ្លាចនឿយហត់។

រួមគ្នាឆ្ពោះទៅមុខ ដើម្បីនិរន្តរភាពជីវចម្រុះ! 🌿

A quick update with a focus on great photos of the project monitoring visit of IUCN, and TCO. We had a great session at Pea Raing with the IUCN teams. Huge thanks to our donors for the vital support. And we appreciate to our amazing local committee for their tireless dedication to the project.

Onward and upward for biodiversity! 🌿

សេចក្ដីប្រកាសស្ដីពីការដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់អាគារស្ថានីយ៍ និងក្រុមហ៊ុនដំឡើងម៉ាស៊ីនផលិតទឹកពិសារបរិសុទ្ធ នៅស្នាក់ក...
09/02/2026

សេចក្ដីប្រកាសស្ដីពីការដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់អាគារស្ថានីយ៍ និងក្រុមហ៊ុនដំឡើងម៉ាស៊ីនផលិតទឹកពិសារបរិសុទ្ធ នៅស្នាក់ការសមាគម សហគមន៍ ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំង អាសយដ្ឋាននៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ព័ត៌មានលម្អិត សូមចុចលើតំណខាងក្រោម៖
https://bongthom.com/job_detail/view_detail_38516.html?

https://bongthom.com/job_detail/view_detail_38515.html?

***ភាសារអង់គ្លេសខាងក្រោម [English below]អង្គការអ្នកត្រួសត្រាយនៃកម្ពុជា ក្រោមគម្រោង “ ថែរក្សាគម្របព្រៃ ដើម្បីភាពប្រសើរឡើង...
21/01/2026

***ភាសារអង់គ្លេសខាងក្រោម [English below]

អង្គការអ្នកត្រួសត្រាយនៃកម្ពុជា ក្រោមគម្រោង “ ថែរក្សាគម្របព្រៃ ដើម្បីភាពប្រសើរឡើងនៃជីវិតមនុស្ស និងជីវចម្រុះ” ដែលទទួលបានមូលនិធិជំនួយពីកម្មវិធីជំនួយខ្នាតតូច នៃមូលនិធិបរិស្ថានពិភពលោកនៃកម្មវិធិអភិវឌ្ឍសហប្រជាជាតិ (SGP GEF UNDP) បានសហការជាមួយនឹងមន្ទីរបរិស្ថានខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំកម្មវិធីប្រកាសជាផ្លូវការនៃការទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិភ្នពក កាលពីថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ នៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ កម្មវិធីបានរៀបចំឡើងដោយមានការចូលរួមពីលោក ឃឺន សុគុណវិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោកធូ ចន្ថុល អភិបាលរងនៃគណ:អភិបាលស្រុកជីក្រែង និងលោកស្រីចេប ម៉ាលីបុប្ផា នាយិកាប្រតិបត្តិអង្គការអ្នកត្រួសត្រាយនៃកម្ពុជា ព្រមទាំងអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ មន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋប្រមាណជាង១០០នាក់។

សហគមន៍តំបន់ការពារធម្មជាតិភ្នំពក ត្រូវបានប្រែក្លាយពីសហគមន៍ព្រៃឈើភ្នំពក មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានដោយប្រកាសលេខ២០៧ប្រក.បស្ថ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ សហគមន៍នេះ មានផ្ទៃដីសរុប ២,១១៣ហិកតា មានទីតាំងស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

នៅក្នុងកម្មវិធី អង្គពិធីបានធ្វើការផ្សព្វផ្សាយផងដែរ នូវខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖
-តួនាទី ការទទួលខុសត្រូវ និងសិទ្ធរបស់គណ:កម្មការសហគមន៍តំបន់ការពារធម្មជាតិ
-ផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងបរិស្ថាន ស្ដីអំពី វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ
-ព្រមទាំងផ្សព្វផ្សាយអំពី ជំពូកទី៦: ការចូលរួម និងសិទ្ធិប្រើប្រាស់របស់សហគមន៍មូលដ្ឋាន នៅមាត្រា៣៦៨- ៣៦៩- ៣៧២ នៃក្រមបរិស្ថាន ដើម្បីឲ្យគណៈកម្មការសហគមន៍ និងបងប្អូនប្រជាពលរដ្ឋបានជ្រាបដឹងបន្ថែម។

The Trailblazer Cambodia Organization, under the project "Preserving Forest Cover for the Improvement of Human Life and Biodiversity"—funded by the Global Environment Facility Small Grants Programme of the United Nations Development Programme (SGP GEF UNDP)—collaborated with the Siem Reap Provincial Department of Environment and local authorities to organize the official proclamation ceremony for the recognition of the Phnom Pok Community Protected Area. The event took place on Tuesday, January 20, 2026, in Ou Village, Khvav Commune, Chi Kraeng District, Siem Reap Province.

Event Participants
The ceremony was attended by over 100 participants, including:
- Mr. Kheun Sokunviseth, Deputy Director of the Siem Reap Provincial Department of Environment.
-Mr. Thou Chanthol, Deputy Governor of Chi Kraeng District.
- Ms. Chep Malibopha, Executive Director of TCO.

Local authorities, technical officials, park rangers, and local residents.

The Phnom Pok Community Protected Area was transitioned from the "Phnom Pok Community Forest" to fall under the management of the Ministry of Environment via Prokas No. 207, dated May 27, 2022. This community covers a total land area of 2,113 hectares and is located in Ou Village, Khvav Commune, Chi Kraeng District, Siem Reap Province.

Key Objectives and Dissemination
During the program, the following essential information was disseminated to the community committee and local citizens:
- Roles and Responsibilities: Defining the duties and rights of the Community Protected Area Committee.
- Fire Prevention: Sharing the Ministry of Environment’s guidelines regarding measures to protect against and prevent wildfires.
- Environmental Code: Highlighting Chapter 6: Participation and Access Rights of Local Communities (specifically Articles 368, 369, and 372) of the Environmental Code to enhance local knowledge and legal awareness.

***ភាសាអង់គ្លេសខាងក្រោម [English below]នៅថ្ងៃទី០៥-០៦ ខែមករា ឆ្នាំ២០២៥  អ្នកត្រួសត្រាយនៃកម្ពុជា បានផ្ដល់វគ្គបណ្ដុះបណ្ដាលម...
09/01/2026

***ភាសាអង់គ្លេសខាងក្រោម [English below]

នៅថ្ងៃទី០៥-០៦ ខែមករា ឆ្នាំ២០២៥ អ្នកត្រួសត្រាយនៃកម្ពុជា បានផ្ដល់វគ្គបណ្ដុះបណ្ដាលមួយស្ដីពី ការសរសេររបាយការណ៍ផ្អែកលើលទ្ធផល នៅទីស្នាក់ការសហគមន៍បឹងពារាំង ដែលមានអ្នកចូលរសរុប២៣នាក់ ស្រ្តី៥នាក់ ដែលក្នុងនោះមានសមាសភាពគណៈកម្មការសមាគម សហគមន៍ ទេសចរណ៍វប្បធម៌ ធម្មជាតិបឹងពារាំង និងគណៈកម្មការសហគមន៍នេសាទចុងឃ្នៀសផងដែរ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងសមត្ថភាពគណៈកម្មការគ្រប់គ្រងរបស់សមាគម សហគមន៍ ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង និងសហគមន៍នេសាទចុងឃ្នៀសអំពីការសរសេរបាយការណ៍ផ្អែកលើលទ្ធផល បង្ហាញអំពីភាពខុសគ្នារវាងរបាយការណ៍សកម្មភាព និងរបាយការណ៍ផ្អែកលើលទ្ធផល ព្រមទាំងផ្ដល់ឱកាសក្នុងការអនុវត្តចំណេះដឹងតាមរយៈលំហាត់ជាក់ស្តែងនិងការសិក្សាក្នុងអំឡុងពេលវគ្គបណ្តុះបណ្តាលនិងការអភិវឌ្ឍលើជំនាញក្នុងការធ្វើរបាយការណ៍លទ្ធផល។

វគ្គបណ្ដុះបណ្ដាលនេះអាចប្រព្រឹត្តទៅបានក្រោមគម្រោង លើកកម្ពស់សមត្ថភាពការគ្រប់គ្រង និងអភិរក្សជីវៈចម្រុះតំបន់ទេសចរណ៍វប្បធម៌បឹងពារាំងប្រកបដោយនិរន្តរភាព ដែលជាមូលនិធិពីកម្មវិធីជំនួយខ្នាតតូច នៃកម្មវិធីបរិស្ថានពិភពលោកនៃកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (SGP GEF UNDP) និងគម្រោង ពង្រឹងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងធនធាន​ជលផល​​ទឹកសាបប្រកបដោយនិរន្ដរភាព ក្រោម​ជំនួយ​ថវិកា​ពីសហភាពអឺរ៉ុប តាមរយៈ មូលនិធិអភិរក្សអន្តរជាតិ(IUCN)។

On January 05-06, 2026, Trailblazer Cambodia Organization provided a training on the Results-Based Report Writing at the Culture Natural Community-Based Tourism Association of Pearaing [CNCBTAP] office, with a total of 23 participants, 5 women including Chong Khneas Community Fishery committee members. The objective of the training is to enhance the capacity of the management committee in Results-Based Report Writing, highlights the differences between activity reports and Results-based reports, as well as providing opportunities to share knowledge through practical exercises and discussion during training.

This course can be conducted under the Capacity Improvement for Sustainable Management and Biodiversity Conservation of Culture Natural Community-Based Tourism Boeung Pearaing, funded by the Global Environment Programme of the United Nations Development Programme (SGP GEF UNDP) and the Community Capacity Enhancement for Sustainable Management of Freshwater Fisheries project funded by the European Union (EU) through the International Union for Conservation of Nature and Natural resources (IUCN).

30/12/2025

Address

Kouk Thlok Village, Kandaek Commune, Prasat Bakong District, Siem Reap Province
Siem Reap

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 17:00

Telephone

+85511344857

Alerts

Be the first to know and let us send you an email when Trailblazer Cambodia Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Trailblazer Cambodia Organization:

Share