11/05/2026
កម្ពុជា ក្នុងក្រសែភ្នែកពិភពលោក ត្រូវបានរៀបចំ និងបោះពុម្ពឡើងដោយក្រសួងព័ត៌មាន ក្នុងគោលបំណងបង្ហាញ និងផ្សព្វផ្សាយអំពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់មជ្ឍដ្ឋានជាតិ និងអន្តរជាតិ ឲ្យបានស្គាល់កាន់តែច្បាស់ និងស៊ីជម្រៅ។ សៀវភៅនេះបង្ហាញពីភាពសម្បូរបែបនៃប្រវត្តិសាស្រ្ត ទិដ្ឋភាពនយោបាយ វប្បធម៌ ទំនៀមទំលាប់ អត្តសញ្ញាណជាតិ ជីវភាពរស់នៅ និងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងបរិបទសន្តិភាព និងស្ថិរភាព។
ខ្លឹមសារនៃសៀវភៅផ្តោតសំខាន់លើរូបភាពដែលមានគុណភាពខ្ពស់ និងមានតម្លៃជាឯកសារប្រវត្តិសាស្រ្ត ដោយរួមបញ្ចូលទាំងស្នាដៃរបស់អ្នកថតរូបលំដាប់អន្តរជាតិ និងអ្នកថតរូបជនជាតិខ្មែរ ដែលមានទេពកោសល្យ និងភាពច្នៃប្រឌិត។ អត្ថបទអមត្រូវបានរៀបរាប់យ៉ាងខ្លី ប៉ុន្តែមានខ្លឹមសារសង្ខេប ច្បាស់លាស់ និងងាយស្រួលអាន ដោយបោះពុម្ពជាភាសាខ្មែរ អង់គ្លេស បារាំង និងភាសាចិន ដើម្បីឆ្លើយតបទៅនឹងទស្សនិកជនអន្តរជាតិ។
ចង់ជ្រាបច្បាស់អំពីទិដ្ឋភាពនយោបាយ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងបរិបទសង្គមសម័យទំនើប សូមស្វែងរកសៀវភៅ «កម្ពុជា ក្នុងក្រសែភ្នែកពិភពលោក» ជាភាសាខ្មែរ ដែលរៀបចំ និងបោះពុម្ពដោយក្រសួងព័ត៌មាន នៅបណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សា វត្តដំណាក់ ខេត្តសៀមរាប ។
Cambodia in the Eyes of the World is a publication by the Ministry of Information designed to offer both national and international audiences a clear and in-depth view of the Kingdom of Cambodia.
This book serves as a comprehensive introduction to Cambodia, highlighting its rich historical heritage, political landscape, culture, traditions, national identity, way of life, and the development of its people within a framework of peace and stability.
A key feature of the publication is its strong emphasis on high-quality, historically valuable photography, showcasing the creative and artistic excellence of both internationally renowned and talented Cambodian photographers. The accompanying text is concise, informative, clear, and accessible. To reach a global readership, the book is published in four languages: Khmer, English, French, and Chinese.
For anyone seeking a deeper understanding of Cambodia's political, cultural, traditional, and social life in the modern era, Cambodia in the Eyes of the World is available in Khmer at the Library of the Center for Khmer Studies, located at Wat Damnak, Siem Reap Province.