12/08/2026
[English below]
🚴♂️ បច្ចុប្បន្នភាព #យុទ្ធនាការជិះកង់៦០០គីឡូម៉ែត្រដើម្បីការអប់រំភាសាអង់គ្លេសនៅអង្គការអូឌីស៊ី
អង្គការអូឌីស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ អាណាព្យាបាលសិស្ស មិត្តភក្តិ អង្គការ អាជីវកម្ម ដៃគូ និងអ្នកគាំទ្រទាំងអស់ ដែលបានចូលរួមជាមួយយើងក្នុងយុទ្ធនាការនេះ។
ការជិះកង់ជាង ៦០០ គីឡូម៉ែត្រ របស់យើងបានបញ្ចប់ហើយ ប៉ុន្តែបេសកកម្មរៃអង្គាសថវិកានៅមិនទាន់បញ្ចប់នៅឡើយទេ។
រហូតមកដល់ពេលនេះ យើងបានរៃអង្គាសថវិកាបានប្រមាណ 12,073.01 ដុល្លារអាមេរិក រួមទាំង ថវិកាដែលសប្បុរសជនម្នាក់បានសន្យាថានឹងបរិច្ចាគ ដោយបានមកពីប្រភពដូចខាងក្រោម៖
1. ការបរិច្ចាគក្នុងស្រុក៖ 1,680.05 ដុល្លារ
- តាមរយៈ ABA និងការបរិច្ចាគក្នុងស្រុក៖ 1,564.05 ដុល្លារ
- ការបរិច្ចាគជាសាច់ប្រាក់ពីអាណាព្យាបាលសិស្ស និងម្ចាស់ជំនួយតាមផ្លូវក្នុងអំឡុងពេលជិះកង់៖ 116 ដុល្លារ
2. ការបរិច្ចាគពីមិត្តភក្តិ និងបណ្តាញរបស់ Paul នៅប្រទេសអូស្ត្រាលី៖ 5,584.81 ដុល្លារ
3. GlobalGiving៖ 793.85 ដុល្លារ
4. Myriad Australia៖ A$3,528.41 ≈ 2,493.17 ដុល្លារ
5. JustGiving – យុទ្ធនាការរៃអង្គាសថវិការបស់ Ian៖ £80 ≈ 107.93 ដុល្លារ
6. ថវិកាដែលសប្បុរសជនម្នាក់បានសន្យាថានឹងបរិច្ចាគតាមរយៈ Myriad Australia៖ A$2,000 ≈ 1,413.20 ដុល្លារ
សរុប៖ 12,073.01 ដុល្លារអាមេរិក
នេះជាលទ្ធផលដ៏មានន័យមួយសម្រាប់យើង ហើយវាមិនអាចកើតឡើងបានឡើយ បើគ្មានការគាំទ្រពីអ្នកទាំងអស់គ្នា។ រាល់ការបរិច្ចាគ ទោះតិចឬច្រើន ការចែករំលែកព័ត៌មាន ការលើកទឹកចិត្ត និងការជួយផ្សព្វផ្សាយ សុទ្ធតែបានរួមចំណែកធ្វើឱ្យយើងឈានមកដល់ចំណុចនេះ។
ប៉ុន្តែ គោលដៅចាំបាច់របស់យើងគឺ 20,000 ដុល្លារអាមេរិក ដើម្បីបំពេញថវិកាដែលយើងនៅត្រូវការសម្រាប់បន្តប្រតិបត្តិការរបស់អង្គការអូឌីស៊ីរហូតដល់ចុងឆ្នាំ ២០២៦ និងធានាថា ការសិក្សារបស់សិស្សអាចបន្តបានដោយមិនមានការរំខាន។
មានន័យថា យើងនៅត្រូវការប្រមាណ 7,926.99 ដុល្លារអាមេរិកបន្ថែមទៀត ដើម្បីឈានដល់គោលដៅនេះ។
🙏 ចំពោះអ្នកដែលបានបរិច្ចាគរួចហើយ យើងសូមអរគុណពីបេះដូង។ អ្នកបានក្លាយជាផ្នែកមួយនៃបេសកកម្មនេះរួចហើយ។ ប្រសិនបើអ្នកមានលទ្ធភាពចូលរួមគាំទ្របន្ថែម ឬអាចជួយចែករំលែកយុទ្ធនាការនេះទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ អាជីវកម្ម ឬបណ្តាញរបស់អ្នកដែលអាចមានលទ្ធភាពជួយបាន នោះនឹងមានអត្ថន័យយ៉ាងខ្លាំងសម្រាប់ កុមារ និងយុវជនដែលកំពុងសិក្សានៅអង្គការអូឌីស៊ី។
ចំពោះអ្នកដែលបានតាមដានដំណើររបស់យើង ប៉ុន្តែមិនទាន់មានឱកាសចូលរួមគាំទ្រ យើងសូមអញ្ជើញអ្នកឱ្យចូលរួមជាមួយយើងនៅពេលនេះ។ អ្នកអាចជួយតាមរយៈការបរិច្ចាគ ការចែករំលែកយុទ្ធនាការនេះ ឬណែនាំអូឌីស៊ីទៅកាន់មិត្តភក្តិ អាជីវកម្ម អង្គការ ឬបុគ្គលណាដែលអាចមានលទ្ធភាពជួយបាន។
👉 ព័ត៌មានបន្ថែម បច្ចុប្បន្នភាពអំពីយុទ្ធនាការ និងចូលរួមបរិច្ចាគ៖
https://www.openingdoorscambodia.org/blog1
ពេលខ្លះ ការណែនាំមនុស្សតែម្នាក់ អាចបើកទ្វារឱកាសថ្មីមួយសម្រាប់កុមារជាច្រើននាក់។
យើងមិនត្រឹមតែផ្តោតលើការរក្សាប្រតិបត្តិការរបស់អូឌីស៊ីឱ្យបន្តរហូតដល់ចុងឆ្នាំ ២០២៦ ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏កំពុងរៀបចំផែនការជាមុនសម្រាប់ឆ្នាំ ២០២៧ ផងដែរ។
នៅចុងឆ្នាំនេះ ក្រុមការងាររបស់យើងគ្រោងនឹងរៀបចំ #យុទ្ធនាការជិះកង់៦០០គីឡូម៉ែត្រដើម្បីការអប់រំភាសាអង់គ្លេសនៅអង្គការអូឌីស៊ី មួយទៀត ដោយមានគោលដៅរៃអង្គាសប្រមាណ 30,000 ដុល្លារអាមេរិក ដើម្បីជួយធានានិរន្តរភាពនៃប្រតិបត្តិការរបស់អូឌីស៊ីសម្រាប់ឆ្នាំ ២០២៧។
យើងចង់រៀបចំផែនការឱ្យបានមុន បង្កើនស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យប្រាកដថា ការអប់រំរបស់កុមារមិនត្រូវរង់ចាំរហូតដល់វិបត្តិមកដល់ទើបយើងចាប់ផ្តើមស្វែងរកដំណោះស្រាយ។
ការជិះកង់បានបញ្ចប់ ប៉ុន្តែបេសកកម្មនៅបន្ត។
សូមអរគុណចំពោះការជឿជាក់ ការគាំទ្រ និងការឈរជាមួយអង្គការអូឌីស៊ី។ យើងនៅតែត្រូវការអ្នកទាំងអស់គ្នា ដើម្បីជួយឱ្យកុមារ និងយុវជនដែលកំពុងសិក្សានៅអង្គការអូឌីស៊ី អាចបន្តការសិក្សារបស់ពួកគេបានដោយមិនមានការរំខាន។
🚴♂️ Update on Ride for Education
Opening Doors Cambodia would like to express our deepest gratitude to all donors, students’ parents, friends, organisations, businesses, partners, and supporters who have taken part in this campaign with us.
Our bicycle ride of more than 600 kilometres has now come to an end, but our fundraising mission is not yet finished.
So far, we have raised approximately US$12,073.01, including an amount that one generous donor has pledged to contribute, from the following sources:
1. Local Donations: US$1,680.05
- Through ABA and local donations: US$1,564.05
- Cash donations from ODC students’ parents and donors along the route during the bike ride: US$116
2. Donations from Paul’s friends and networks in Australia: US$5,584.81
3. GlobalGiving: US$793.85
4. Myriad Australia: A$3,528.41 ≈ US$2,493.17
5. JustGiving – Ian’s fundraising campaign: £80 ≈ US$107.93
6. An amount pledged by one generous donor through Myriad Australia: A$2,000 ≈ US$1,413.20
Total: US$12,073.01
This is a meaningful result for us, and it would not have been possible without the support of all of you. Every donation, whether large or small, every share, every word of encouragement, and every effort to help spread the message has contributed to bringing us to this point.
However, our necessary goal is US$20,000 to provide the funding we still need to continue ODC’s operations through the end of 2026 and to ensure that our students can continue their education without interruption.
This means that we still need approximately US$7,926.99 more to reach this goal.
🙏 To everyone who has already donated, we thank you from the bottom of our hearts. You have already become part of this mission. If you are in a position to provide additional support, or if you can help share this campaign with friends, family, businesses, or people within your network who may be able to help, it would mean a great deal to the children and young people currently studying at ODC.
For those who have been following our journey but have not yet had the opportunity to support us, we warmly invite you to join us now. You can help by making a donation, sharing this campaign, or introducing ODC to friends, businesses, organisations, or individuals who may be in a position to support us.
👉 For more information, campaign updates, and to make a donation:
https://www.openingdoorscambodia.org/blog1
Sometimes, one introduction can open a new door of opportunity for many children.
We are not only focused on keeping ODC’s operations going through the end of 2026; we are also planning ahead for 2027.
At the end of this year, our team plans to organise another Ride for Education campaign, with a fundraising goal of approximately US$30,000 to help ensure the sustainability of ODC’s operations throughout 2027.
We want to plan ahead, strengthen our financial stability, and make sure that children’s education does not have to wait until a crisis occurs before we begin looking for solutions.
The bike ride has ended, but the mission continues.
Thank you for believing in us, supporting us, and standing with ODC. We still need all of you to help ensure that the children and young people currently studying at ODC can continue their education without interruption.
#យុទ្ធនាការជិះកង់៦០០គីឡូម៉ែត្រដើម្បីការអប់រំភាសាអង់គ្លេសនៅអង្គការអូឌីស៊ី