23/05/2026
អង្គការដោះមីនកម្ពុជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលក្រុមការងាររបស់យើងបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី (ការប្រមូល និងវិភាគទិន្នន័យ)ដោយជោគជ័យ រយះពេល ៦ថ្ងៃនេះ។ ការនាំយកបច្ចេកវិទ្យាដ្រូនទំនើបមកអនុវត្តក្នុងប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីជួយឱ្យការប្រមូលទិន្នន័យ ការរៀបចំផែនទី និងការរាយការណ៍ព័ត៌មានពីវាលកាន់តែមានភាពច្បាស់លាស់ និងរហ័សទាន់ចិត្ត។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូរសហការណ៍ដល់គម្រោងនេះ Stiftung Welt ohne Minen និងចំពោះគ្រូបណ្តុះបណ្តាលដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ តាំងពីការហោះហើរដោយសុវត្ថិភាព រហូតដល់ការវិភាគទិន្នន័យពីអាកាស។ ក្រុមការងារត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់ជំនាញថ្មីនេះ ដើម្បីបម្រើការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់! 🙏✨