13/08/2026
[English below]
តើបុរសគួរតែមានកន្លែងមួយ ដែលអាចនិយាយពីអារម្មណ៍ បញ្ហាប្រឈម និងកង្វល់ក្នុងជីវិត ដោយមិនភ័យខ្លាចការរិះគន់ និងរក្សាការសំងាត់ ដែរឬទេ?
"ទីកន្លែងសុវត្ថិភាពសម្រាប់បុរស" គឺជាកន្លែងដែលបុរសអាចជួបជុំគ្នា ដើម្បីនិយាយចែករំលែកពីបទពិសោធន៍ បញ្ហាប្រឈម អារម្មណ៍ និងកង្វល់ក្នុងជីវិត ដោយមានការស្តាប់គ្នាទៅវិញទៅមក ប្រកបដោយការគោរព មិនវាយតម្លៃ មិនរើសអើង រក្សាការសម្ងាត់ និងជាកន្លែងប្រកបដោយភាពវិជ្ជមាន។
តាមរយៈការគាំទ្រគ្នាបែបវិជ្ជមាន បុរសអាច៖
✅ ពង្រឹងសុខភាពផ្លូវចិត្ត និងសុខុមាលភាព
✅ រៀនជំនាញគ្រប់គ្រងអារម្មណ៍ និងភាពតានតឹង
✅ អភិវឌ្ឍជំនាញដោះស្រាយបញ្ហា
✅ កសាងទំនាក់ទំនងល្អជាមួយដៃគូ គ្រួសារ និងកូនៗ
✅ កាត់បន្ថយភាពឯកោ និងលើកទឹកចិត្តគ្នាឱ្យស្វែងរកជំនួយនៅពេលចាំបាច់
ការនិយាយចេញអំពីកង្វល់មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ ប៉ុន្តែជាសញ្ញានៃភាពក្លាហានក្នុងការដោះស្រាយអារម្មណ៍ និងការទទួលខុសត្រូវចំពោះខ្លួនឯង និងគ្រួសារ!
Should Men Have a Safe Space to Talk About Their Feelings?
Do men deserve a place where they can openly talk about their emotions, life challenges, and concerns without fear of being judged?
A "Safe Space for Men" is a supportive environment where men can come together to share their experiences, challenges, emotions, and personal struggles. It is a place where everyone listens with respect, without judgment or discrimination, maintains confidentiality, and encourages positive support.
Through positive peer support, men can:
✅ Strengthen their mental health and overall well-being
✅ Learn healthy ways to manage emotions and stress
✅ Develop effective problem-solving skills
✅ Build healthier relationships with their partners, families, and children
✅ Reduce loneliness and feel encouraged to seek help when needed
Speaking up is not a sign of weakness—it is a sign of courage and responsibility toward oneself and one's family.