This Life Cambodia

This Life Cambodia This Life Cambodia believes communities are the experts in identifying and solving their own development issues.

This Life Cambodia (TLC) is a not-for-profit, non-government, community development organization based in Siem Reap, Cambodia. TLC empowers Cambodians to make an impact on complex social justice issues using community consultation approaches, community development techniques and strengths based case management for direct service provision to children and families. Our programs fall into three sec

tors: Children and Families, Education, and Research and Consultancy. When contributing to our page, Users agree to not:
* abuse, harass or threaten others,
* use insulting, provocative or hateful language,
* use obscene or offensive language,
* post anything which:
- racially or religiously vilifies others,
- incites, induces or aids violence, discrimination, harassment, victimisation or hatred towards others, or
- is likely to offend, insult or humiliate others, particularly on the basis of their race, colour, descent, national origin, religion, ethnicity, political views, gender, age, sexual orientation or any disability. Any comments which violate this policy will be deleted. Users who repeatedly violate this policy will be banned.

នៅពេលចូលរួមក្នុងទំព័រហ្វេសប៊ុករបស់យើង អ្នកប្រើប្រាស់យល់ព្រមមិន៖
*រំលោភបំពាន រំខាន ឬគំរាមកំហែងដល់អ្នកដទៃ
*ប្រើពាក្យជេរប្រមាថ បង្កហេតុ ឬភាសាស្អប់ខ្ពើម
*ប្រើភាសាអាសអាភាស ឬពាក្យប្រមាថ
* ផុស្តអ្វីដែល:
- ប្រកាន់ពូជសាសន៍ ឬតាមបែបសាសនាធ្វើបាបអ្នកដទៃ
- ញុះញង់ បង្ក ឬជម្រុញអំពើហឹង្សា ការរើសអើង ការបៀតបៀន ការរងគ្រោះ ឬការស្អប់ចំពោះអ្នកដទៃឬ
- ទំនងជាអាចរំលោភ ជេរប្រមាថ ឬធ្វើឱ្យអាម៉ាស់មុខដល់អ្នកដទៃ ជាពិសេសនៅលើមូលដ្ឋាននៃពូជសាសន៍ ពណ៌សម្បុរ ដើមកំណើតជាតិសាសន៍ សាសនា ពូជសាសន៍ ទស្សនៈនយោបាយ ភេទ អាយុ និន្នាការភេទ ឬពិការភាពណាមួយ។
រាល់មតិយោបល់ណាដែលបំពានគោលការណ៍នេះនឹងត្រូវលុបចោល។ អ្នកប្រើប្រាស់ដែលរំលោភគោលការណ៍នេះម្តងហើយម្តងទៀតនឹងត្រូវហាមឃាត់។

[English Follows] សូមអរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការ Safe Haven Medical Outreach💙 ដែលបានផ្ដល់វគ្គបណ្ដុះបណ្ដាលដ៏មានតម្លៃដល់...
31/07/2026

[English Follows]

សូមអរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការ Safe Haven Medical Outreach💙 ដែលបានផ្ដល់វគ្គបណ្ដុះបណ្ដាលដ៏មានតម្លៃដល់បុគ្គលិករបស់យើង ស្ដីពី ប្រភេទនៃពិការភាព និងលទ្ធភាពទទួលបានសេវាសម្រាប់ជនមានពិការភាព ♿✨

វគ្គបណ្ដុះបណ្ដាលនេះបានជួយពង្រឹងការយល់ដឹងរបស់ក្រុមការងារយើង និងលើកទឹកចិត្តឱ្យយើងបន្តចូលរួមបង្កើតបរិយាកាសការងារដែលមានបរិយាបន្ន ស្មើភាព និងងាយស្រួលសម្រាប់មនុស្សគ្រប់រូប។ 🙌💙

Heartfelt thanks to Safe Haven Medical Outreach 💙 for providing our staff with valuable training on types of disabilities and accessibility to services for persons with disabilities. ♿✨

The training strengthened our team’s understanding and inspired us to continue creating a more inclusive, equitable, and accessible environment for everyone. 🙌💙

📢 ឱកាសហាត់ការ៖ អ្នកហាត់ការផ្នែករដ្ឋបាល និងហិរញ្ញវត្ថុអង្គការជីវិតនៅកម្ពុជា កំពុងស្វែងរក សិស្ស ឬនិស្សិតដែលមានចំណាប់អារម្ម...
30/07/2026

📢 ឱកាសហាត់ការ៖ អ្នកហាត់ការផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ
អង្គការជីវិតនៅកម្ពុជា កំពុងស្វែងរក សិស្ស ឬនិស្សិតដែលមានចំណាប់អារម្មណ៍ចង់ទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការងាររដ្ឋបាល គណនេយ្យ និងហិរញ្ញវត្ថុ ដើម្បីចូលរួមជាមួយក្រុមការងាររបស់យើងនៅខេត្តសៀមរាប។

លក្ខខណ្ឌសំខាន់ៗ៖
🎓 កំពុង ឬចង់សិក្សាផ្នែករដ្ឋបាល គ្រប់គ្រងអាជីវកម្ម គណនេយ្យ ហិរញ្ញវត្ថុ ឬជំនាញពាក់ព័ន្ធ
💻 អាចប្រើ Microsoft Office ឬ Google Workspace
🤝 មានទំនួលខុសត្រូវ មានឆន្ទៈរៀនសូត្រ និងអាចធ្វើការជាក្រុមបានល្អ

📄 ព័ត៌មានលម្អិត https://drive.google.com/file/d/1ffHgnpsy3uLDKqq6SWCJJdaUbgwD2UIj/view?usp=sharing

📞 ទំនាក់ទំនងតាមទូរសព្ទ៖ +855 (0) 63 966 050
🔗 ដាក់ពាក្យ៖ https://forms.gle/kqEq5uSXDkVdJYUBA

📅 ថ្ងៃផុតកំណត់៖ ១៤ សីហា ២០២៦

#ឱកាសហាត់ការ #រដ្ឋបាល #ហិរញ្ញវត្ថុ

[English Follows]អង្គការជីវិតនៅកម្ពុជាមានសេចក្តីរីករាយដែលបានទទួលស្វាគមន៍ក្រុមការងារស្ថានទូតអូស្ត្រាលី ក្នុងដំណើរទស្សនកិច...
17/07/2026

[English Follows]

អង្គការជីវិតនៅកម្ពុជាមានសេចក្តីរីករាយដែលបានទទួលស្វាគមន៍ក្រុមការងារស្ថានទូតអូស្ត្រាលី ក្នុងដំណើរទស្សនកិច្ចនៅខេត្តសៀមរាប និងចែករំលែកអំពីការងាររបស់យើងក្នុងការគាំទ្រសហគមន៍។ សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី និងកម្មវិធី សម្រាប់ការគាំទ្រដ៏មានតម្លៃដល់ការងាររបស់យើង។

This Life was delighted to host the Australian Embassy team during their visit to Siem Reap and share how our work is supporting local communities. We sincerely thank the Australian Government and the for their valuable support of our work.

[English Follows]ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ អង្គការជីវិតនៅកម្ពុជា ក្រោមជំនួយគាំទ្រពី Swisscontact បានរៀបចំកិច្ចប្រជុំផ្...
22/06/2026

[English Follows]

ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ អង្គការជីវិតនៅកម្ពុជា ក្រោមជំនួយគាំទ្រពី Swisscontact បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់យុវជន នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះមានគោលបំណងឱ្យអ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពគម្រោង ពង្រឹងកិច្ចសហការ និងការសម្របសម្រួលក្នុងការអនុវត្ត ព្រមទាំងរួមគ្នាគាំទ្រ ឱ្យគម្រោងសម្រេច បាននូវលទ្ធផលរំពឹងទុក។
តាមរយៈកិច្ចសហការនេះ យើងរំពឹងថាយុវជន និងយុវនារីងាយរងគ្រោះ ជាពិសេសយុវជនដែលប្រឈម នឹងបញ្ហាសង្គម យុវជននៅតំបន់ដាច់ស្រយាល នឹងទទួលបានឱកាសកាន់តែប្រសើរ ឡើងក្នុងការ អភិវឌ្ឍជំនាញ ការគាំទ្រផ្នែកសង្គម និងផ្លូវឆ្ពោះទៅរកការងារសមរម្យ និងជីវភាពប្រកបដោយនិរន្តរភាព។
មានអ្នកចូលរួមសរុបចំនួន ២៦នាក់ ក្នុងនោះស្រី ៨នាក់ មកពី ១៣ មន្ទីរ ស្ថាប័ន និងអង្គការដៃគូបានចូលរួមក្នុងកិច្ចប្រជុំនេះ។
---
On 17 June 2026, This Life, with support from Swisscontact, organised a project dissemination meeting on skills development for youth at the Polytechnic Institute of Banteay Meanchey Province.
The meeting aimed to help participants better understand the project activities, strengthen collaboration and coordination in implementation, and jointly support the project to achieve its expected results.
Through this collaboration, we expect to see highly vulnerable youth, especially those facing social challenges, youth from remote and hard-to-reach communities, and vulnerable young women, gain better access to skills development, social support, and pathways to decent employment and sustainable livelihoods.
A total of 26 participants, including 8 women, attended the meeting from 13 departments, institutions, and partner organisations.

[English below] អង្គការជីវិតនៅកម្ពុជាមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដែលបានទទួលស្គាល់ និងគាំទ្...
04/05/2026

[English below] អង្គការជីវិតនៅកម្ពុជាមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដែលបានទទួលស្គាល់ និងគាំទ្រការងាររបស់យើងលើការជំនួសការកាត់ទោស និងការបង្វែរ។ ការគាំទ្រនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះយុត្តិធម៌ប្រកបដោយបរិយាបន្ន ការស្តារឡើងវិញ សេចក្តីថ្លៃថ្នូរ និងការផ្លាស់ប្តូរដែលដឹកនាំដោយសហគមន៍។
សូមអរគុណស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដែលបានជួយរំលេចការងារដ៏សំខាន់នេះ និងភាពធន់របស់យុវវ័យដែលជាចំណុចស្នួលនៃការងារនេះ។

This Life Cambodia is grateful to the British Embassy in Cambodia for recognising and supporting our alternative sentencing and diversion work. This support reflects a shared commitment to inclusive justice, restoration, dignity, and community-led change.
Thank you to the British Embassy in Cambodia for highlighting this important work and the resilience of the young people at the heart of it.

📣 យើងកំពុងជ្រើសរើសបុគ្គលិក!តើអ្នកមានបំណងក្នុងការបង្កើតមាតិកា ការទំនាក់ទំនង និងការចូលរួមដែលអាចបង្កើតផលប៉ះពាល់ពិតប្រាកដដែរ...
24/04/2026

📣 យើងកំពុងជ្រើសរើសបុគ្គលិក!

តើអ្នកមានបំណងក្នុងការបង្កើតមាតិកា ការទំនាក់ទំនង និងការចូលរួមដែលអាចបង្កើតផលប៉ះពាល់ពិតប្រាកដដែរឬទេ?
អង្គការជីវិតនៅកម្ពុជា កំពុងស្វែងរក មន្ត្រីជាន់ខ្ពស់ ផ្នែកទំនាក់ទំនង និងការចូលរួមជាយុទ្ធសាស្ត្រ ដើម្បីជួយពង្រីកសំឡេងសហគមន៍ និងជំរុញការចូលរួមប្រកបដោយអត្ថន័យ។
✨ សូមស្វែងយល់ព័ត៌មានលម្អិតខាងក្រោម និងដាក់ពាក្យតាមរយៈ៖
https://thislife.orangehrmlive.com/external/ #/recruitment-apply/vacancies
🗓 ថ្ងៃផុតកំណត់ដាក់ពាក្យ៖ 10 ឧសភា 2026

💚 Learn more and apply here:
https://www.bongthom.com/company_detail/view_details_780.html

[English Follows] - សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព.ស. ២៥៧០ គ.ស.២០២៦!ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី អង្គការជីវិតនៅកម្ពុជា ...
14/04/2026

[English Follows] - សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព.ស. ២៥៧០ គ.ស.២០២៦!
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី អង្គការជីវិតនៅកម្ពុជា សូមគោរពជូនពរលោកអ្នកទាំងអស់គ្នា ទទួលបានបរវរសួស្តីសិរីមង្គលវិបុលសុខ ពីទេវតាឆ្នាំថ្មី និងសូមឱ្យមានសេចក្តីសុខ សុភមង្គល សុខភាពមាំមួន និងសូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។
អង្គការជីវិតនៅកម្ពុជាបាននឹងកំពុងបន្តបេសកកម្មរបស់យើងយ៉ាងមុតមាំក្នុងការគាំទ្រលើកស្ទួយកុមារ គ្រួសារ និងសហគមន៍ក្នុងប្រទេសកម្ពុជា ឱ្យទទួលបានឱកាសនិងជីវិតកាន់តែល្អប្រសើរ តាមរយៈការខិតខំឥតនឿយហត់របស់ក្រុមការងារដ៏អស្ចារ្យរបស់យើង។
---
Happy Khmer New Year of B.E. 2570 and C.E. 2026!
On the occasion of the Khmer New Year, This Life would like to wish everyone a happy and prosperous New Year, with blessings from the New Year deity. May you enjoy happiness, good health, and safe travels.
This Life remains committed to our mission of supporting and empowering children, families, and communities in Cambodia, helping them access better opportunities and improved lives through the tireless efforts of our dedicated team.

អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ២០២៦ 🌸🎀 Happy International Women’s Day, 8 March 2026 🎀
08/03/2026

អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ២០២៦ 🌸
🎀 Happy International Women’s Day, 8 March 2026 🎀

[English Follows]នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៦  អង្គការជីវិតនៅកម្ពុជាបានសហការណ៍ជាមួយក្រសួងសង្គមសង្គមកិច្ច អតីតយុទ្ធជន និ...
16/02/2026

[English Follows]
នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការជីវិតនៅកម្ពុជាបានសហការណ៍ជាមួយក្រសួងសង្គមសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពច្បាប់ស្តីពីយុត្តិ ធម៌អនីតិជន វិធានការបង្វែរអនីតិជន ទំនាស់នឹងច្បាប់ និងការដោះលែងដោយមានលក្ខខណ្ឌដល់ អាជ្ញាធរមកពីក្រុង ស្រុក នៃខេត្តកណ្តាល ក្រោមអធិបតេយ្យភាពឯកឧត្តម សន សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល។

វគ្គបណ្តុះបណ្តាលនេះមាន អ្នកចូលរួមសរុបចំនួន ៦២ រូប (ស្រី ២៥ នាក់ មិនមានអ្នកមានភាពពិការណ៍) ក្នុងនោះរួមមាន៖ ក្រសួង ស.អ.យ អភិបាលរងខេត្ត ព្រះរាជអាជ្ញា ចៅក្រម ស្នងការរង អធិការ អធិការង អនុប្រធានពន្ធនាគារ ភ្នាក់ងារសង្គមកិច្ចរបស់មន្ទីរ ស.អ.យ សង្គមកិច្ចស្រុក មន្ត្រីប៉ុស្ត៍រដ្ឋបាលសង្កាត់ និងតំណាងអង្គការជីិវិតនៅកម្ពុជា។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ ដេីម្បីពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារសង្គមកិច្ច គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ នគរបាលយុត្តិធម៌ ព្រះរាជអាជ្ញា និងចៅក្រម លេីការងារយុត្តិធម៌អនីតិជន និងផ្សព្វផ្សាយអំពីការដោះលែងដោយមានលក្ខខណ្ឌ។

លទ្ធផលរំពឹងទុករបស់វគ្គបណ្តុះបណ្តាលគឺរំលឹកឡើងវិញអំពីច្បាប់យុត្តិធម៌អនីតិជន និង ជំរុញឱ្យមានកម្មភាពបង្វែរអនីតិជនទំនាស់នឹងច្បាប់ និងដោះលែងដោយមានលក្ខខណ្ឌកាន់តែផុសផុលក្នុងខេត្តកណ្តាល។
---
On 5 February 2026, This Life, in collaboration with the Ministry of Social Affairs, Veterans and Youth Rehabilitation (MoSVY), organised a capacity-building training workshop on the Law on Juvenile Justice, Diversion Measures for Children in Conflict with the Law, and Conditional Release for local authorities from municipalities and districts in Kandal Province. The workshop was presided over by H.E. Sorn Sophal, Director-General of the General Department of Rehabilitation at the Ministry of Social Affairs, Veterans and Youth Rehabilitation, and H.E. Kruy Malen, Deputy Governor of Kandal Province.

A total of 62 participants (25 women, with no participants with disabilities) attended the training. Participants included representatives from the Ministry of Social Affairs, Veterans and Youth Rehabilitation; Deputy Governors of the province; prosecutors; judges; deputy police commissioners; police inspectors and deputy inspectors; deputy prison directors; social workers from the Provincial Department of Social Affairs; district social affairs officers; commune/sangkat administrative police officers; and representatives from This Life.

The objective of the training was to further strengthen the capacity of social workers, Commune/Sangkat Committees for Women and Children, judicial police officers, prosecutors and judges in implementing juvenile justice practices, as well as to promote awareness of conditional release.

The expected outcomes of the training were to reinforce understanding of the Law on Juvenile Justice and to promote the increased use of diversion measures and conditional release for children in conflict with the law in Kandal Province.

Address

Taphul Road
Siem Reap

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85563966050

Alerts

Be the first to know and let us send you an email when This Life Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to This Life Cambodia:

Shortcuts

Share