29/09/2026
សូមរួមចំណែកផ្តល់ពន្លឺភ្នែក និងក្តីសង្ឃឹមថ្មីដល់កុមារកម្ពុជា!❤️🇰🇭
តាំងពីឆ្នាំ ១៩៩៩ មក មន្ទីរពេទ្យកុមារអង្គរ (Angkor Children Hospital) បានជួយសង្គ្រោះ និងព្យាបាលកុមារកម្ពុជារាប់លាននាក់រួចមកហើយ។ ប៉ុន្តែថ្ងៃនេះ ពួកយើងត្រូវការជំនួយបន្ថែមពីបងប្អូន សម្រាប់យុទ្ធនាការ «ភ្នែកល្អជីវិតល្អ» Good Eyes, Good Life ដើម្បីជួយដល់ផ្នែកព្យាបាលភ្នែកកុមារដែលគ្រួសារកំពុងខ្វះខាតធនធាន។ រាល់ការបរិច្ចាគរបស់បងប្អូន គឺជាពន្លឺ និងក្តីសង្ឃឹមថ្មីសម្រាប់អនាគតកុមារគ្រប់រូប។
សូមចូលរួមបរិច្ចាគតាមរយៈ QR Code នៅខំមិនខាងក្រោមទាំងអស់គ្នា ដើម្បីអនាគតកុមារកម្ពុជា! អរគុណខ្លាំងណាស់សម្រាប់ទឹកចិត្តសប្បុរសរបស់បងប្អូន!✨