01/08/2026
ព្រឹក,ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំកំពង់ភ្លុក បានផ្ដល់គ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារជួបការលំបាកចំនួន ៣០គ្រួសារ ជាសកម្មភាពដែលប្រើប្រាស់ថវិកាសេវាសង្គមឆ្នាំ២០២៦ ក្នុងនោះ ១គ្រួសារទទួលបាន៖
១.អង្ករចំនួន ២០ គីឡូ
២.ទឹកត្រីចំនួន ២ដប
៣.ទឹកស៊ីវអ៊ីវចំនួន ២ដប
៤.អំបិលចំនួន ១គីឡូ
៥.ស្ករសចំនួន ១គីឡូ
៦.ម្សៅស៊ុបចំនួន ១កញ្ចប់
៧. សាប៊ូម្សៅចំនួន ១កញ្ចប់
ក្នុងនោះដែរ លោកប្រធានមណ្ឌលសុខភាពសៀងណាំកំពង់ភ្លុក បានផ្សព្វផ្សាយអំពីការទប់ស្កាត់ជំងឺគ្រុនឈាមដល់ប្រជាពលរដ្ឋផងដែរ។