Sophal Sea: ស៊ា សុផល

Directions Website

Sophal Sea: ស៊ា សុផល Sophal Sea, known as Khmer Eco warrior working to fight against Plastic pollution for Tonlé Sap!

Watch our short film documentary about work here👉https://youtu.be/QstfPQ85j3Q?si=-_jI1U185_R_iDh0

23/06/2026

ព្រឹត្តិការណ៍ប្រចាំឆ្នាំដែលអ្នកស្រលាញ់ធម្មជាតិមិនគួររំលង! 🎬
> ស្រមៃមើល... ទេសភាពផ្ទៃទន្លេសាបដ៏ធំល្វឹងល្វើយ ជិះទូកកាត់ភូមិបណ្តែតទឹក ភ្លក់ម្ហូបសហគមន៍ដ៏សែនឆ្ងាញ់ និងទស្សនាថ្ងៃលិចដ៏រ៉ូមែនទិក 🌅🛶 ទាំងអស់នេះនឹងមានរួមបញ្ចូលគ្នានៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ៖
🎊 > 🎊
✨ តើមានអ្វីពិសេសកំពុងរង់ចាំអ្នក?
ស្វែងយល់ពីជីវភាពដ៏ស្រស់បំព្រងរបស់បងប្អូនសហគមន៍កំពង់ឃ្លាំង 🛖ការកម្សាន្តតាមបែបធម្មជាតិពិតៗ ទទួលយកខ្យល់អាកាសបរិសុទ្ធ 🍃ចូលរួមចំណែកលើកស្ទួយទេសចរណ៍ក្នុងស្រុក និងការស្រលាញ់បរិស្ថាន♻️
📌 កុំភ្លេចត្រៀមខ្លួន និងត្រៀមពេលវេលា... យើងនឹងជួបគ្នាឆាប់ៗនេះ!
🌸 #បរិស្ថានយើង #កំពង់ឃ្លាំង #បុណ្យសមុទ្រទឹកសាប #ទេសចរណ៍សហគមន៍

---

20/05/2026

អនុស្សាវរីយ៍ជីវភាពរស់នៅរបស់ប្រជាសហគមន៍កំពង់ភ្លុក ក្នុងសម័យចុះផ្ទះទន្លេនារដូវប្រាំង កាលពីជាង ១០–២០ ឆ្នាំមុន ព្រមទាំងប្រពៃណីបុណ្យឆ្លងសាលាឆទាន និងស្ពានមាត់ទន្លេ គឺជាមរតកវប្បធម៌ និងអនុស្សាវរីយ៍ដ៏មានតម្លៃ ដែលបង្ហាញពីភាពផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងជីវិតមនុស្ស និងបឹងទន្លេសាប។

សម្រាប់ឆ្នាំ២០២៦នេះ ការប្រារព្ធពិធីបុណ្យឆ្លងសាលាឆទាន និងស្ពានមាត់ទន្លេ ដើម្បីដឹងគុណបឹងទន្លេសាប មានគោលបំណងរំលឹក និងបង្ហាញពីទស្សនីយភាព ជីវភាពរស់នៅ និងអនុស្សាវរីយ៍ដ៏មានន័យរបស់សហគមន៍កំពង់ភ្លុកកាលពីអតីតកាល។ កាលនោះ ប្រជាពលរដ្ឋកំពង់ភ្លុកបានចុះទៅបោះជំរំ និងសង់លំនៅឋានបណ្តោះអាសន្នតាមមាត់ទន្លេ ដើម្បីប្រកបរបរនេសាទ និងរស់នៅពឹងផ្អែកលើធនធានធម្មជាតិនៃបឹងទន្លេសាប។

សម្រាប់បងប្អូនដែលកើតក្នុងទសវត្សរ៍ឆ្នាំ ៨០, ៩០ និងមុនឆ្នាំ ២០០៥ ប្រាកដជានៅចងចាំបាននូវអនុស្សាវរីយ៍ដ៏កក់ក្តៅនៃសម័យ “ចុះផ្ទះទន្លេ” នេះមិនខានឡើយ។ ក្នុងឱកាសនេះ សូមអញ្ជើញបងប្អូនប្រជាសហគមន៍កំពង់ភ្លុកទាំងអស់ ដែលមានរូបថតចាស់ៗ ឯកសារ ឬអនុស្សាវរីយ៍ពាក់ព័ន្ធនឹងជីវភាពរស់នៅ និងប្រវត្តិសហគមន៍ មេត្តាចែករំលែក និងរួមគ្នានិទានរឿងរ៉ាវពីអតីតកាល ដើម្បីចូលរួមថែរក្សា និងបន្តមរតកវប្បធម៌ អត្តសញ្ញាណ និងប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់កំពង់ភ្លុក ទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។

សូមអរគុណយ៉ាងជ្រាលជ្រៅ! 🙏❤️
ប្រភពវីដេអូ៖ Facebook: Pøü Vēān – ពូ វ័ន្ថ

20/05/2026

#កំពង់ភ្លុកកាលពីអតីតកាល!!♥️♥️

20/01/2026

Plastic Cleanup at Tonle Sap lake floating villages

Address

Sangkat Salakamreuk
Siem Reap

Alerts

Be the first to know and let us send you an email when Sophal Sea: ស៊ា សុផល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share