14/07/2026
“ប៉ុន្ដែ លុះពេលកំណត់បានមកដល់ ព្រះបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកប្រសូតចេញពីស្ត្រី គឺប្រសូតក្រោមអំណាចរបស់ក្រឹត្យវិន័យ ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យ ប្រយោជន៍ឲ្យយើងបានត្រឡប់ជាកូនរបស់ព្រះអង្គ”
កាឡាទី 4:4-5 គកស១៦
ព្រះអង្គមានបន្ទូលប្រាប់ពួកយេីងអំពីរបៀបដែលសកលលោកនេះបានចាប់ផ្តេីមមានឡេីង។ ពួកយេីងបានរៀនអំពីព្រះអម្ចាស់ អំពីសេចក្តីស្រឡាញ់និងអំពីផែនការដែលទ្រង់បានប្រទានដល់មនុស្សលោកតាមរយៈកណ្ឌទាំង66នៃព្រះគម្ពីរបរិសុទ្ធ។ សាច់រឿងនានានៃមនុស្សពិតប្រាកដ បានបង្រៀនពួកយេីងបន្ថែមទៀតអំពីព្រះវរបិតាដែលគង់នៅស្ថានសួគ៌និងព្រះដ៏ជាព្រះអាទិករ។ កណ្ឌនៃព្រះគម្ពីរនិមួយៗបានប្រាប់យេីងអំពីព្រះនិងអំពីរបៀបដែលយេីងអាចរស់នៅពោរពេញដោយសេចក្តីអំណរ ដោយសេចក្តីសង្ឃឹមនិងដោយសេចក្តីសុខសាន្ត។ ការសិក្សាសៀវភៅពន្លឺដ៏ពេញបរិបូរណ៍នៃមុខវិជ្ជាT.E.E គឺជួយយេីងអោយយល់ពីផែនការរបស់ព្រះ។ ព្រគម្ពីរបរិសុទ្ធបានប្រាប់យេីងពីរបៀបដែលសកលលោកនិងរបស់សព្វសារពេីទាំងអស់បានចាប់ផ្តេីមមានឡេីងជាង4000ឆ្នាំមកហេីយ។ ព្រះគម្ពីរក៏បានប្រាប់យេីងអំពីសេចក្តីស្រឡាញ់ ការអត់ទោស ភាពអាណិតអាសូរ ព្រះគុណ និងសេចក្តីមេត្តាករុណាដែលព្រះអម្ចាស់មានសម្រាប់ពួកយេីងនិងសម្រាប់រាស្រ្តរបស់ទ្រង់។ ព្រះគម្ពីរក៏បានប្រាប់យេីងបន្ថែមទៀតអំពីរឿងនៃជីវិតរបស់មនុស្សពិតប្រាកដ និងអំពីសេចក្តីស្រឡាញ់ដែលព្រះបានប្រទានដល់ពួកគេ។ ព្រះគម្ពីរក៏បានបង្ហាញពីរបៀបដែលពួកយេីងជាមនុស្សមានបាបមិនល្អបរិសុទ្ធនិងមិនល្អឥតខ្ចោះ ដែលអាចរស់នៅជាមួយព្រះទ្រង់បរិសុទ្ធ និងល្អឥតខ្ចោះ រហូតអស់កល្បជានិច្ចបានផងដែរ។ នេះគឺដោយព្រោះព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះដែលទ្រង់យាងមកផែនដីនេះយកនិស្ស័យជាមនុស្សដូចយេីង គឺទ្រង់បានយកអស់ទាំងភាពអាម៉ាសរបស់យេីងទាំងអស់គ្នាទៅលេីអង្គទ្រង់។ ការសុគតរបស់ព្រះអង្គនៅលេីឈេីឆ្កាងគឺបានរំដោះយេីងអោយមានសេរីភាព។ ព្រះអង្គមានព្រះជន្មរស់ឡេីងវិញ ហេីយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គគង់នៅជាមួយយេីងគឺនៅពេលដែលយេីងទទួលជឿព្រះយេស៊ូវ និងនៅពេលដែលយេីងមានទីសង្ឃឹមនិងទុកចិត្តលេីទ្រង់។ ដោយការអានព្រះគម្ពីរ ការអធិស្ឋាននិងការចែកចាយជាមួយនឹងអ្នកជឿដទៃទៀត នោះគឺយេីងកំពុងមានទំនាក់ទំនងជាមួយព្រះដ៏ល្អអស្ចារ្យនិងព្រះដ៏មានគ្រប់ព្រះចេស្តានៅក្នុងសកលលោកនេះ។ សូមអរគុណចំពោះលោកគ្រូ អ្នកគ្រូដែលបានជួយយេីងអោយស្គាល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌កាន់តែច្បាស់ និងយល់អំពីផែនការរបស់ទ្រង់សម្រាប់ជីវិតយេីង។ លោកអ្នកបងប្អូនអាចស្វែងរកហ្គេមអំពីកណ្ឌនៃព្រះគម្ពីរនិងតាមធនធានផ្សេងទៀតដោយឥតគិតថ្លៃបាននោះគឺ https://jumpintojesus.org
“But when the fulfillment of the time came, God sent his Son, born through a woman, and born under the Law. This was so he could redeem those under the Law so that we could be adopted.”
Galatians 4:4-5 CEB
God tells us about how the universe began. Through 66 books of the Bible we learn about God and his love and plans for people. The stories of real people teach us more about our Heavenly Father, Creator God. Each Bible book tells us about God, and how to live the way that will give us most joy, hope and peace. The Abundant Light TEE Course is helping us to understand God's plan.
The Bible tells us about how the universe and everything in it began over 4000 years ago. It tells us of the love, forgiveness, compassion, grace and mercy God has for us and all his people. It tells us stories about real people, and God's love for them. It tells us how a holy, perfect God, has made a way for us unholy, imperfect people can be with Him forever. This is because Jesus, God's son, came to be one of us on earth, and took all our shame on Himself. His death on the cross sets us free. He rose again, and His holy spirit lives in us when we receive Jesus and put our hope and trust in Him. By reading the Bible, praying, and sharing with other believers, we have a relationship with the most wonderful and powerful God in the universe.
Thankyou to the teachers who help us getting to know our Heavenly Father better, and to understand God's plans for our lives. You can find the free Bible book game and other resources in Khmer and English at https://jumpintojesus.org