15/05/2026
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជាបានចូលរួមប្រជុំពិភាក្សាជាមួយសហគមន៍តំបន់ការពារធម្មជាតិសត្វខ្សឹបល្វែងឫស្សី និងអាជ្ញាធរមូលដ្ឋាន ស្ថិតនៅសាលាឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។
សហគមន៍បានរាយការណ៍ពីលទ្ធផលចំណូល ចំនួនភ្ញៀវទេសចរដែលបានចូលទស្សនាសហគមន៍តំបន់ការពារធម្មជាតិសត្វខ្សឹបល្វែងឫស្សី និងការប្រឈមនានានៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦កន្លងទៅ។ ហើយបានពិភាក្សាទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ និង២០២៧ខាងមុខនេះ។