បណ្ដាញមនុស្សវ័យចាស់កម្ពុជា - Cambodian Ageing Network

  • Home
  • Cambodia
  • Puok
  • បណ្ដាញមនុស្សវ័យចាស់កម្ពុជា - Cambodian Ageing Network

បណ្ដាញមនុស្សវ័យចាស់កម្ពុជា - Cambodian Ageing Network Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from បណ្ដាញមនុស្សវ័យចាស់កម្ពុជា - Cambodian Ageing Network, Charitable organisation, Puok.

CAN is a platform where the older people, its founding partner conducting the dialogue, debate, and work together for promoting the quality of life and as well as contributing to the Royal Government of Cambodia's development policies. បណ្តាញ​មនុស្ស​វ័យចាស់​កម្ពុជា គឺជា​វេទិការ​មួយ​សម្រាប់​សមាគម​មនុស្ស​ចាស់ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ស្ថាប​ន័នា​នា​បាន​ពិភាក្សាគ្នា ធ្វើ​កិច្ចការ​រួមគ្នា​ដើម្បី​ល

ើ​កម្ពស់​គុណភាព​ជីវិត​មនុស្ស​ចាស់ និង​ចូលរួមចំណែក​ក្នុងការ​អនុវត្ត​គោលនយោបាយ​នានា​ប្រកបដោយ​ប្រសិទ្ធិភាព​ដែលជា​ប្រយោជន៍​សម្រាប់​មនុស្ស​វ័យចាស់​។

ក្នុងរយៈពេល ២ ថ្ងៃពេញ (ថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ ២០២៦) កន្លងទៅនេះ សមាគមមនុស្សចាស់ភូមិកំពង់ព្រះ បានទទួលការពិនិត្យសុខភាព...
19/02/2026

ក្នុងរយៈពេល ២ ថ្ងៃពេញ (ថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ ២០២៦) កន្លងទៅនេះ សមាគមមនុស្សចាស់ភូមិកំពង់ព្រះ បានទទួលការពិនិត្យសុខភាពភ្នែកជូនដល់លោកតា លោកយាយ ជាសមាជិកបានចំនួន ៨៣ នាក់ ដោយឥតគិតថ្លៃ។

សកម្មភាពដ៏មានអត្ថន័យនេះ រួមមាន៖
👩‍⚕ការពិនិត្យដោយយកចិត្តទុកដាក់ពីសំណាក់វិជ្ជបណ្ឌិតជំនាញឯកទេសភ្នែក
👁️ការផ្តល់ថ្នាំព្យាបាល ដូចជាថ្នាំបន្តក់ភ្នែកជូនដល់សមាជិកនីមួយៗ

កម្មវិធីនេះកើតឡើងទៅបាន ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការ Future Sense​ Foundation។ ការមើលឃើញច្បាស់ គឺជាសុភមង្គលមួយផ្នែកដែលមិនអាចកាត់ថ្លៃបាន ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រៅ ដែលបានគិតគូរដល់មនុស្សចាស់ តាមរយៈការផ្តល់ស្នាមញញឹម និងពន្លឺដល់ពួកគាត់។ 🙏✨

នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះ យើងបានឃើញនូវស្មារតីសាមគ្គីភាពក្នុងសហគមន៍ នៅក្នុងសង្កាត់ត្រើយកោះ ខេត្តកំពត ដោយថ្នាក់ដឹកនា...
26/01/2026

នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះ យើងបានឃើញនូវស្មារតីសាមគ្គីភាពក្នុងសហគមន៍ នៅក្នុងសង្កាត់ត្រើយកោះ ខេត្តកំពត ដោយថ្នាក់ដឹកនាំឃុំ សង្កាត់ បានផ្តល់នូវមូលនិធិឃុំចំនួន ១,០០០,០០០ រៀល សម្រាប់គាំទ្រដល់មនុស្សចាស់របស់យើង។

ថវិកានេះ ត្រូវបានបែងចែកទៅដល់សមាគមមនុស្សចាស់ចំនួន ៤ភូមិ ដោយក្នុងមួយសមាគមទទួលបាន ២៥០,០០០ រៀល។ ថវិកាទាំងនេះមិនមែនត្រឹមតែជាតួលេខនោះទេ ប៉ុន្តែវាគឺជាជំនួយដ៏មានសារៈសំខាន់ សម្រាប់ជួយសម្រាលទុក្ខលំបាកដល់សមាជិកសមាគមដែលជាមនុស្សចាស់ កំពុងជួបបញ្ហាប្រឈមផ្សេងៗ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំឃុំសង្កាត់ ដែលតែងតែយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដោយមិនទុកពួកគាត់ឱ្យនៅឯកោឡើយ!🤝✨👴👵

កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ សមាគមមនុស្សចាស់ភូមិភ្នំតូចត្បូង ​ខេត្តបន្ទាយមានជ័យ បានទទួលថវិកាមូលនិធីឃុំ...
03/12/2025

កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ សមាគមមនុស្សចាស់ភូមិភ្នំតូចត្បូង ​ខេត្តបន្ទាយមានជ័យ បានទទួលថវិកាមូលនិធីឃុំចំនួន ១៥០,០០០ រៀល ពីលោកមេឃុំផ្ទាល់។
មូលនិធិឃុំនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការគាំទ្រដល់មនុស្សចាស់នៅក្នុងសហគមន៍ឱ្យពួកគាត់មានក្តីសង្ឃឹម និងភាពកក់ក្តៅនៅក្នុងវ័យចាស់។ នេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងការរួបរួមគ្នាក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ពួកគាត់។👵👴

🙏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកមេឃុំ និងសមាជិកទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យវ័យចាស់មានន័យ!✨

24/10/2025
អបអរសាទរទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ🎉👵🧓
01/10/2025

អបអរសាទរទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ🎉👵🧓

[English below]

🎉ពួកយើងសូមអបអរសាទរចំពោះកម្លាំង សំឡេង ក៏ដូចជាការចូលរួមចំណែករបស់មនុស្សចាស់នៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក ក្នុងឱកាសទិវាមនុស្សចាស់អន្តរជាតិនេះ។ យើងប្តេជ្ញាចិត្តក្នុងការកសាងសង្គមមួយសម្រាប់មនុស្សគ្រប់វ័យ ដែលពោរពេញដោយសេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព និងគោលបំណងសម្រាប់ជីវិត នៅពេលឈានទៅរកវ័យចាស់។ 👴👵✨

---

🎉Today, we celebrate the strength, voice, and contributions of older people in Cambodia and around the world. On International Day of Older Persons, we’re committed to building a society for all ages - where everyone can age with dignity, security, and purpose.👴👵✨

ការយកចិត្តទុកដាក់ចំពោះមនុស្សចាស់គឺជាផ្នែកមួយក្នុងការកសាងសហគមន៍ដ៏រឹងមាំ។👴👵💪សមាគមមនុស្សចាស់ដែលស្ថិតក្នុងស្រុកមោងឬស្សីចំនួន...
25/09/2025

ការយកចិត្តទុកដាក់ចំពោះមនុស្សចាស់គឺជាផ្នែកមួយក្នុងការកសាងសហគមន៍ដ៏រឹងមាំ។👴👵💪

សមាគមមនុស្សចាស់ដែលស្ថិតក្នុងស្រុកមោងឬស្សីចំនួន ៤ភូមិ បានទទួលនូវមូនិធិឃុំសង្កាត់ចំនួន ១០០០០០០រៀល ក្នុងមួយសមាគម។ តាមរយៈជំនួយទាំងនេះ យើងអាចធានាបានថាមនុស្សចាស់នឹងទទួលបានការយកចិត្តទុកដាក់ ការរាប់អាន និងមិនត្រូវបានមើលរំលងក្នុងវ័យចាស់ រាល់ការបរិច្ចាគទាំងអស់ ទោះតិចក្តីច្រើនក្តី គឺជួយផ្តល់ក្តីសង្ឃឹមដល់មនុស្សចាស់នៅក្នុងសហគមន៍របស់យើង។🫂🧡

នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥នេះ សមាគមមនុស្សចាស់ចំនួន ៨ដែលស្ថិតក្នុងឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ទទួលបានមូនិធីឃុំស...
05/09/2025

នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥នេះ សមាគមមនុស្សចាស់ចំនួន ៨ដែលស្ថិតក្នុងឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ទទួលបានមូនិធីឃុំសង្កាត់ចំនួន ៥០០០០០រៀល ក្នុងមួយសមាគម។

ក្នុងនាមសមាជិកគណៈកម្មាធិការទាំងអស់ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកមេឃុំ និងក្រុមប្រឹក្សាឃុំ ដែលបានយកចិត្តទុកដាក់គិតគូរ និងបន្តគាំទ្រដល់មនុស្សចាស់។ ការរួមចំណែករបស់អ្នកឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងសេចក្ដីដ៏មានន័យពិតប្រាកដចំពោះមនុស្សចាស់នៅក្នុងសហគមន៍របស់យើង។ 💛👵👴

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ សមាគមនុស្សចាស់ភូមិល្វា ស្រុកសូត្រនិគម ខេត្តសៀមរាប បានធ្វើការប្រជុំប្រចាំខែ តាមដានសុខភាព និងវាស...
26/08/2025

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ សមាគមនុស្សចាស់ភូមិល្វា ស្រុកសូត្រនិគម ខេត្តសៀមរាប បានធ្វើការប្រជុំប្រចាំខែ តាមដានសុខភាព និងវាសសម្ពាធឈាម។​ ក្នុងឱកាសនេះផងដែរ លោកមេឃុំបានប្រគល់នូវថវិកាមូលនិធិឃុំចំនួន 1 លានរៀល ជូនដល់សមាគមមនុស្សចាស់ភូមិល្វា​ សម្រាប់សម្រួលដល់ដំណើរការ និងតម្រូវការនានារបស់សមាគម។ សូមថ្លែងអំណរគុណដល់លោកមេឃុំ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ដែលតែងតែយកចិត្តទុកដាក់ និងចែករំលែកប្រកបដោយសេចក្តីសប្បុរសចំពោះមនុស្សចាស់។

''ការចូលរួមររបស់សហគមន៏ បានផ្ដល់នូវភាពកក់ក្ដៅ និងស្នាមញញឺមដល់មនុស្សចាស់''👵🌱នៅថ្ងៃទី ១៧ សីហា ២០២៥ លោកជំទាវ ផាវ៉ាន់ សាកឿត ស...
18/08/2025

''ការចូលរួមររបស់សហគមន៏ បានផ្ដល់នូវភាពកក់ក្ដៅ និងស្នាមញញឺមដល់មនុស្សចាស់''👵🌱

នៅថ្ងៃទី ១៧ សីហា ២០២៥ លោកជំទាវ ផាវ៉ាន់ សាកឿត សមាជិកក្រុមប្រឹក្សាខេត្ត ក៏ដូចជាលោកចៅសង្កាត់ព្រែកព្រះស្តេចបានដឹកនាំក្រុមប្រឹក្សាសង្កាត់​ រួមទាំងមេបុស្តិ៍ បានរៀបចំកម្មវិធីជួបសំណេះសំណាល សាកសួរសុខទក្ខ ជាមួយសមាគមមនុស្សចាស់ចំនួន​ ៨៣នាក់ ដែលស្ថិតក្នុងភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ខេត្តបាត់ដំបង។🫂❤

តាមរយៈសកម្មភាពនេះបានបង្ហាញពីស្មារតីសហគមន៍ សាមគ្គីភាព និងអន្តរជំនាន់។ ពួកយើងសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ហើយសង្ឃឹមថានឹងមានសកម្មភាពបែបនេះកើតមានជាបន្តបន្ទាប់ ។ 🙏👵👴

នាថ្ងៃទី០៨ កក្កដា​​នេះ ​អង្គការសេវាកាណាដា ដែលសហការជាមួយមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ​ បានចុះពិនិត្យភ្នែកជូនទៅដល់ចាស់ៗក្នុ...
08/07/2025

នាថ្ងៃទី០៨ កក្កដា​​នេះ ​អង្គការសេវាកាណាដា ដែលសហការជាមួយមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ​ បានចុះពិនិត្យភ្នែកជូនទៅដល់ចាស់ៗក្នុងសមាគមមនុស្សចាស់ ស្ថិត​ក្នុងភូមិភ្នំតូចត្បូង ស្រុកមង្គលបុរី និងរៀបចំប័ណ្ណបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការកបភែ្នក ក៏ដូចជាកាត់វ៉ែនតាផងដែរ។ តំណាងឲ្យសមាគមនមនុស្សចាស់ សូមថ្លែងអំណរគុណទៅដល់អង្គការ ក៏ដូចជាមន្ទីពេទ្យខេត្តដែលតែងតែគិតគូរពីសុខភាព និងសុខុមាលភាពរបស់មនុស្សចាស់ ជាពិសេសគឺការផ្ដល់សេចក្ដីសង្ឃឹមជូនទៅដល់ពួកគាត់។

(ថ្ងៃទី០៤​ ខែកក្កដា​​ ២០២៥)កិច្ចប្រជុំរវាងសាលាសង្កាត់ព្រែកព្រះស្ដេច ជាមួយសមាគមមនុស្សចាស់ក៏ដូចជាបណ្ដាញមនុស្សវ័យចាស់កម្ពុជ...
04/07/2025

(ថ្ងៃទី០៤​ ខែកក្កដា​​ ២០២៥)កិច្ចប្រជុំរវាងសាលាសង្កាត់ព្រែកព្រះស្ដេច ជាមួយសមាគមមនុស្សចាស់ក៏ដូចជាបណ្ដាញមនុស្សវ័យចាស់កម្ពុជា ក្រោមការចូលរួមពីអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងក្រុមប្រឹក្សាភិបាលខេត្តផងដែរ។ តាមរយៈកិច្ចប្រជុំនេះបានធ្វើការសំណះសំណាល និងផ្តល់នូវមូលនិធិឃុំសង្កាត់ ជូនទៅដល់សមាគមមនុស្សចាស់ចំនួន២ភូមិ​ រួមមានភូមិនំគ្រៀប និងភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ខេត្តបាត់ដំបង​ ចំនួន ១,០០០,០០០ រៀល ក្នុងមួយសមាគម។ នេះជាសកម្មភាពមួយដែលបង្ហាញពីការយកចិត្តទុកដាក់ និងជួយគាំទ្រដល់ដំណើរការរបស់សមាគមមនុស្សចាស់អន្តរជំនាន់ពហុមុខងារ។🙏

ការវិនិយោគជាមួយសមាគមមនុស្សចាស់ គឺជាការវិនិយោគដ៏ត្រឹមត្រូវក្នុងការគាំទ្រទៅដល់មនុស្សចាស់នៅសហគមន៍ និងធានាដល់និរន្តភាពរបស់សម...
13/06/2025

ការវិនិយោគជាមួយសមាគមមនុស្សចាស់ គឺជាការវិនិយោគដ៏ត្រឹមត្រូវក្នុងការគាំទ្រទៅដល់មនុស្សចាស់នៅសហគមន៍ និងធានាដល់និរន្តភាពរបស់សមាគមផងដែរ។

"នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការកិច្ចការនារី និងកុមារ (គ.ក.ន.ក) ឃុំសំរោងយា ប្រចាំខែរួច គណកម្មការបានប្រគល់ប្រាក់ចំនួន ១,០០០,០០០៛ មកឲ្យសមាគមមនុស្សចាស់ក្នុងឃុំសំរោងយា។ វីរៈភាពដ៏ខ្ពង់ខ្ពស់នេះ ពិតជាធ្វើឲ្យសមាគមមនុស្សចាស់ (ស.ម.ច) ទាំងអស់ក្នុងឃុំ មានបីតិសោមនស្ស រីករាយសប្បាយចិត្តយ៉ាងក្រៃលេង។ ក្នុងនាមខ្ញុំបាទជាតំណាង ស.ម.ច ក្នុងឃុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គណៈកម្មការ (អាជ្ញាធរ) ឃុំទាំងអស់ សូមមានសិរីសួរស្តី កើតមានដល់លោក លោកស្រី និងសម្រេចបាននូវគ្រប់ភារៈកិច្ច បានសុខចំរើន ជានិរន្ត តរៀងរហូត។"

លោកពូ ឃ្លោក ហែម
ប្រធានសមាគមមនុស្សចាស់ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប

Address

Puok

Website

Alerts

Be the first to know and let us send you an email when បណ្ដាញមនុស្សវ័យចាស់កម្ពុជា - Cambodian Ageing Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to បណ្ដាញមនុស្សវ័យចាស់កម្ពុជា - Cambodian Ageing Network:

Share