21/04/2026
សកម្មភាពការងារការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦
I. ផ្នែកផលិតកម្មសត្វ
១. ស្ថិតិសត្វសរុបក្នុងខេត្ត៖
- បសុសត្វ៖ គោ ៣៦៣,៧៣៥ ក្បាល, ក្របី ១៨,២៦៤ ក្បាល, ជ្រូក ៣១,១៤១ ក្បាល។
- សត្វតូចៗ៖ ចៀម ៨២ ក្បាល និងពពែ ៣,១៥០ ក្បាល។
- បក្សី៖ មាន់ ២,៧៨២,៥០៨ ក្បាល និងទា ១,៤០៩,៤៩៣ ក្បាល។
២. ការងារបច្ចេកទេស និងការចិញ្ចឹម៖
ការចុះណែនាំបច្ចេកទេស៖ បានចុះពិនិត្យ និងណែនាំពីការធ្វើទ្រុង, ការជ្រើសរើសពូជ, ការប្រើប្រាស់ចំណី-ទឹក, ការចាក់វ៉ាក់សាំង និងវិធានជីវសុវត្ថិភាពដល់កសិករនៅឃុំព្រៃរំដេង និងឃុំត្រពាំងស្រែ។
- សកម្មភាពជាក់ស្តែង៖
ចុះជួបកសិករ អឿន ម៉ារី (ភូមិពហូត), កសិករ កៀក ឃ្លោក (ភូមិព្រៃរំដេង), កសិករ សាន រី និង ផេង ថាវី (ភូមិតាំងស្នាយ)។
មន្ត្រីជំនាញបានបាញ់ថ្នាំសម្លាប់មេរោគ និងចែកថ្នាំអស់ចំនួន ៣ លីត្រ។
- ការបង្កាត់ពូជ៖ ភ្នាក់ងារសុខភាពសត្វភូមិបានបង្កាត់ជ្រូកសិប្បនិម្មិត (ពូជឌុយរ៉ុក) បានចំនួន ២ ក្បាល នៅឃុំព្រែកក្របៅ ស្រុកពាមជរ។
II. ផ្នែកបសុព្យាបាល និងសុខភាពសាធារណៈ
១. ការចរាចរសត្វ និងផលិតផលសត្វ៖
មន្ត្រីជំនាញបាននាំចេញទៅរាជធានីភ្នំពេញ និងខេត្តផ្សេងៗ រួមមាន៖ ស៊ុតទា ១៦៨,៤០០ គ្រាប់, ស៊ុតមាន់ ១៣,៤០០ គ្រាប់ និង គោ ២៨ ក្បាល។
២. អនាម័យសាច់ និងសុខភាពសាធារណៈ៖
មន្ត្រីជំនាញចុះពិនិត្យអនាម័យមុននិងក្រោយពិឃាតនៅតាមសត្តឃាតដ្ឋាន និងកន្លែងតាំងលក់សាច់។
ណែនាំអាជីវករឱ្យអនុវត្តវិធានអនាម័យ និងតម្រូវឱ្យមានវិញ្ញាបនបត្រអនាម័យសត្វត្រឹមត្រូវ។
៣. ការងារអន្តរាគមន៍សង្គ្រោះសត្វ៖
មន្ត្រីជំនាញបានជួយសង្គ្រោះមេគោ (ធ្លាក់ស្បូន) ១ ក្បាល របស់កសិករ ហុង មុំ នៅស្រុកកំពង់ត្របែក បានជោគជ័យ។
III. ផ្នែកស្រាវជ្រាវ និងមន្ទីរពិសោធន៍
មន្ត្រីជំនាញសហការជាមួយវិទ្យាស្ថានស្រាវជ្រាវជំងឺឆ្លងសត្វ ចុះយកវត្ថុវិភាគ (Sample) លើ មាន់ ២០ ក្បាល និង ទា ២០ ក្បាល នៅស្រុកស្វាយអន្ទរ និងស្រុកកំពង់ត្របែក ដើម្បីយកទៅធ្វើការពិសោធន៍។