06/12/2024
យើងខ្ញុំជាមេធាវី លើកទឹកចិត្តដល់ភាគីវិវាងទាំងឡាយ គួរពិចារណាយន្តការ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អដក) ។
នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ឡាយ អូន, លោកស្រី ជូ វិនាថ និងលោក ហ៊ូ ប៊ុនណន។ ករណីវិវាទនេះ គឺពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់អចលនវត្ថុ ដែលអូសបន្លាយអស់រយៈពេលជាង ៧ ឆ្នាំ។ គូវិវាទនៃភាគីបានសម្រេចចិត្តដឹកដៃគ្នាស្នើសុំ អដក ជួយផ្សះផ្សាទំនាស់រវាងគ្នា ដែលភាគីបានតតាំងគ្នានៅតុលាការចាប់ពីសាលាដំបូង រហូតដល់សាលាឧទ្ធរណ៏តែមិនទាន់បានលទ្ធផលនៅឡើយ។ ក្នុងនីតិវិធីផ្សះផ្សា មន្រ្តីសម្របសម្រួល នៃ អដក គឺ មានវិជ្ជាជីវៈ ខ្ពស់ ក្នុងការការផ្សះផ្សារ។ ដំណោះស្រាយតាម អដក នេះ ភាគីឈ្នះឈ្នះ ទាំងសងខាងដោយបាន ឈ្នះច្រើន ដែលក្នុងនោះយើងអាចនិយាយបានថា ទី១. ភាគី ឈ្នះ ពេលវេលា ៖ វិវាទត្រូវបានបញ្ចប់យ៉ាងឆាប់ លឿន មិនខាតពេលវេលា ។ ទី២. ភាគី ឈ្នះ ប្រាក់ ៖ ព្រោះការចំណាយគឺសូន្យ មិនគិតកម្រៃសេវា មិនចំណាយអ្វីទាំងអស់។ ទី៣. ភាគី ឈ្នះផ្លូវចិត្ត ៖ គឺភាគីសប្បាយចិត្ត មានអារម្មណ៏ល្អ និងឈប់ខឹងរវាងគ្នា លែង Stress ឬអាចនិយាយម៉្យាងទៀតថា អារម្មណ៏ផ្លូវចិត្តល្អ អាចជួយដល់ផ្លូវកាយ (សុខភាព) ល្អដែរ។ ទី៤. ភាគី ឈ្នះបានសេចក្តីស្រលាញ់ ៖ រាប់អានគ្នាវិញ។ ជាក់ស្តែងផ្សះផ្សារចប់ ភាគីទាំងពីរទៅហូបអាហារថ្ងៃត្រងជាមួយគ្នាយ៉ាងរីករាយ។ ទី៥. ភាគី ឈ្នះ រក្សាការសម្ងាត់ ៖ ការផ្សះផ្សារនេះ គឺរក្សាការសម្ងាត់របស់ភាគី។ និងទី៦. ភាគី ឈ្នះ បានយុត្តិធម៌ ៖ មានន័យថា ភាគីទាំងសងខង បានទទួលនូវយុត្តិធម៏ ដោយញញឹមពេញចិត្ត។ សរុបមក ការផ្សះផ្សារនេះ មានប្រសិទ្ធភាពខ្ពស់ រួមចំណែកផ្តល់សេវាយុត្តិធម៌ដល់ភាគី ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ត រាជរដ្ឋាភិបាល ធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាកម្មយុត្តិធម៏ ដែលបង្ខិតសេវាយុត្តិធម៏ទៅជិតប្រជាពរដ្ឋ អ្នកប្រើប្រាស់ ត្រូវការសេវាយុត្តិធម៌។
ក្នុងនោះ មេធាវី ម៉ន ប៊ុនរ៉ង និង មេធាវី ផន ស៊ីន បានចូលរួមនីវិធីសម្របសម្រួលរបស់ អដក ក្នុងមាមជាមេធាវីរបស់ភាគី។