ក្លឹបយុវជនស្ម័គ្រចិត្តដើម្បីកុមារ ឃុំកោះចេក

  • Home
  • Cambodia
  • Prey Vêng
  • ក្លឹបយុវជនស្ម័គ្រចិត្តដើម្បីកុមារ ឃុំកោះចេក

ក្លឹបយុវជនស្ម័គ្រចិត្តដើម្បីកុមារ ឃុំកោះចេក The role of youth is recognized and valued in actively participating in self-development and communi

ក្លឹបយុវជនស្ម័គ្រចិត្តដើម្បីកុមារឃុំកោះចេកត្រូវបានបង្កើតទ្បើងនៅថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៩ ដោយមានការចូលរួមដោយការស្ម័គ្រចិត្ដរបស់យុវជន និងកុមារនៅក្នុងឃុំកោះចេក ដែលបានគាំទ្រដោយក្រុមប្រឹក្សាឃុំ និងអាជ្ញាធរគ្រប់ភូមិ និងបានរៀបចំបង្កើតទ្បើងដោយអ្នកស្មគ្រ័ចិត្ដរបស់អង្គការយុវតារាកម្ពុជា ។

I.ទស្សនៈវិស័យ
តួនាទីយុវជន ត្រូវបានទទួលស្គាល់ និងឱ្យតម្លៃក្នុងការចូលរួមយ៉ាងសកម្មទៅលើការអភិវឌ្ឍន៍ខ្លួនឯង និងសហគមន៍ដើ

ម្បីនាំឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន។

II.បេសកម្ម
សមាជិកក្លឹបមានការទទួលខុសត្រូវ និងឆន្ទៈក្នុងការអភិវឌ្ឍន៍ខ្លួនឯង និងសហគមន៍តាមរយៈការរៀនសូត្រ ចែករំលែកបទពិសោធន៍ និង អនុវត្ដជាក់ស្ដែង ។

III.គោលដៅ
-កាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សារបស់សិស្សងាយរងគ្រោះ
-លើកកម្ពស់វិស័យអំណាន សម្រាប់ទាំងអស់គា្ន
-ផ្ដល់ឱកាសឱ្យយុវជនទទួលបានគុណតម្លៃ បំណិនជីវិត និងភាពជាអ្នកដឹកនាំ
-លើកកម្ពស់ការយល់ដឹងរបស់សហគមន៍ទៅលើបញ្ហាសង្គមនានាដូចជា យេនឌ័រ អំពើហិង្សា អនាម័យ បរិស្ថាន និងបំណិនជីវិត ។

IV.និមិត្ដសញ្ញារបស់ក្លឹបយុវជន
៤.១.រូបតំណាង | ក្លឹបយុវជនស្ម័គ្រចិត្តដើម្បីកុមារ ឃុំកោះចេក មាននិមិត្តសញ្ញារូបមនុស្សចំនួន ៣នាក់ និងរូបផ្កាយចំនួន ១ ដែលរូបមនុស្សនៅខាងឆ្វេងពណ៌ទឹកប៊ិចតំណាងឱ្យកុមារនៅក្នុងសហគមន៍ ចំណែកឯរូបមនុស្សនៅចំកណ្ដាលពណ៌ទឹកក្រូចតំណាងឱ្យប្រធានក្លឹប និងសមាជិកក្លឹបទាំងអស់​ហើយរូបមនុស្សនៅខាងស្ដាំពណ៌បៃតងតំណាងឱ្យអង្គការយុវតារាកម្ពុជា និងរូបផ្កាយពណ៌ទឹកក្រូចដែលនៅលើរូបមនុស្សពណ៌បៃតង គឺតំណាងអោយអ្នកស្ម័គ្រចិត្តរបស់អង្គការយុវតារាកម្ពុជា ។
៤.២.ពណ៌តំណាង | ពណ៌បៃតង តំណាងអោយភាពឆ្លាតវ័យ ពណ៌ទឹកក្រូច តំណាងអោយពន្លឺ ពណ៌ទឹកប៊ិច តំណាងអោយភាពចេះដឹង និងពណ៌ស តំណាងអោយចិត្តបរិសុទ្ធ ការចែករំលែក និងការលះបង់ ។ សរុបរួម អង្គការយុវតារាប្រើភាពឆ្លាតវ័យ ដោយបង្កើតជាពន្លឺផ្កាយ (អ្នកស្ម័គ្រចិត្ត) ដើម្បីមកបំភ្លឺសហគមន៍ តែដោយសារពន្លឺផ្កាយតូចពេកមិនអាចបំភ្លឺទូទាំងសហគមន៍បានឡើយ ជាពិសេសផ្កាយមិនអាចបំភ្លឺសហគមន៍បានរហូតទេ ព្រោះផ្កាយអាចបាត់ពន្លឺនៅថ្ងៃណាមួយ ដូច្នេះពន្លឺផ្កាយនោះក៏បានបំភ្លឺទៅកាន់មនុស្សមួយក្រុមតូច ដែលមនុស្សមួយក្រុមនោះគឺជាប្រធានក្លឹប និងសមាជិកទាំងអស់ ដើម្បីអោយពួកគាត់យកពន្លឺដែលផ្កាយផ្ដល់អោយយកទៅចែករំលែកដល់មនុស្សនូវទូទាំងសហគមន៍របស់ពួកគាត់ ដោយចិត្តបរិសុទ្ធ និងការលះបង់ ។

Volunteer Youth Club for Children in Koh Chek Commune was established on July 01, 2019 with the voluntary participation of youth and children in Koh Chek commune that supported by the commune council and all village authorities and organized by volunteers of Youth Star Cambodia. I.Vision
The role of youth is recognized and valued in actively participating in self-development and community to bring about positive change. II.Mission
Club members have the responsibility and willingness to develop themselves and the community through learning, sharing experiences and real practical. III.Goals
-Reduce the repetition rate and drop out of vulnerable students
-Promoting reading for all
-Provide opportunities for young people to acquire values, life skills and leadership raise community awareness on social issues such as gender, violence, sanitation, environment and life skills. IV.Logo of the Youth Club
4.1 Icons Meaning | The Volunteer Youth Club for Children in Koh Chek Commune has three people and one star symbol, with the blue one on the left stand for the children in the community and the orange one in the middle stand for the club president and all club members and the green figure on the right stand for Youth Star Cambodia and the orange star on the green figure stand for Youth Star Cambodia volunteers.
4.2.Colors Meaning | Green stand for intelligence, orange stand for light, blue stand for knowledge, and white stand for purity, sharing, and devotion. Overall, Youth Star uses its ingenuity to create a starlight (volunteers) to illuminate the community, but the starlight is too small it can illuminate the entire community, especially the star can not illuminate the community forever because one day, the star can lose its light, so the light shines on a small group of people. The small group of people are club president and all club members, so that they can take the light that the star gives and share it with the whole community by their purity and devoted.

សកម្មភាពទាំងអស់នេះជាសកម្មភាពរបស់ក្លឹបយុវជនយើងខ្ញុំដែលពួកគាត់ទំនេរពីការសិក្សា ក៏ពួកគាត់ឆ្លៀតពេលទៅបង្ហាត់បង្រៀនទៅដល់ប្អូនៗ...
30/07/2025

សកម្មភាពទាំងអស់នេះជាសកម្មភាពរបស់ក្លឹបយុវជនយើងខ្ញុំដែលពួកគាត់ទំនេរពីការសិក្សា ក៏ពួកគាត់ឆ្លៀតពេលទៅបង្ហាត់បង្រៀនទៅដល់ប្អូនៗទាំងអស់ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗនឹងអ្វីថ្មីបន្ថែមទៀត ការធ្វើសកម្មភាពនេះធ្វើឡើងនៅ
ថ្ងៃ២៩ខែកក្កដាឆ្នាំ២០២៥ នៅសាលារៀន😍❤️

 #ទាំងអស់នេះជាសកម្មភាពអំណាន របស់ក្លឹបយើងខ្ញុំដែលធ្វើឡើងនៅថ្ងៃ២៩ខែមិថុនាឆ្នាំ២០២៥ នៅភូមិកោះចេក ដែលធ្វើឡើងក្នុងគោលបំណងឲ្យក...
29/06/2025

#ទាំងអស់នេះជាសកម្មភាពអំណាន របស់ក្លឹបយើងខ្ញុំដែលធ្វើឡើងនៅ
ថ្ងៃ២៩ខែមិថុនាឆ្នាំ២០២៥ នៅភូមិកោះចេក ដែលធ្វើឡើងក្នុងគោលបំណងឲ្យក្មេងៗទាំងអស់បានអាននឹងស្តាប់រឿងនិទានពីការទំនេរពីកាលសិក្សាពីសាលារៀន នឹងជួយឲ្យពួកគាត់យល់ដឹងនឹងស្វែងយល់បន្ថែមពីគ្នានឹងគ្នា នឹងស្វែងយល់បន្ថែមនៅចំណោះដឹងថ្មីៗបន្ទាប់ពីនៅសាលាផងដែរ🙏❤️🥰😍

ទាំងនេះជាសកម្មភាពអំណានរបស់បក្លឹបយើងខ្ញុំ❤️❤️ថ្ងៃ០៤ខែឧសភា ឆ្នាំ២០២៥ នៅភូមិកោះចេក និងភូមិមានជ័យ ដែលក្លឹបយើងខ្ញុំធ្វើឡើងដើម...
12/05/2025

ទាំងនេះជាសកម្មភាពអំណានរបស់បក្លឹបយើងខ្ញុំ❤️❤️
ថ្ងៃ០៤ខែឧសភា ឆ្នាំ២០២៥ នៅភូមិកោះចេក និងភូមិមានជ័យ ដែលក្លឹបយើងខ្ញុំធ្វើឡើងដើម្បីឲ្យប្អូនៗបានយល់ដឹងនូវចំណេះដឹងថ្មីៗ និងការកំសាន្តអារម្មណ៍នាពេលទំនេរពីការសិក្សាផងដែល🙏🥰

ទាំងនេះជាសកម្មភាពអំណាននិងការបង្រៀនរបស់យុវជនក្លឹបយើងដល់ក្មេងៗក្នុងភូមិ ។យុវជនក្លឹបយើងទំនេរពីការសិក្សាក៏ឆ្លៀតពេលបន្តិចបន្ត...
30/03/2025

ទាំងនេះជាសកម្មភាពអំណាននិងការបង្រៀនរបស់យុវជនក្លឹបយើងដល់ក្មេងៗក្នុងភូមិ ។យុវជនក្លឹបយើងទំនេរពីការសិក្សាក៏ឆ្លៀតពេលបន្តិចបន្តួចមកជួយបង្រៀនដល់ក្មេងៗ🧍🧍‍♀️🧍‍♂️🥰🤩😍💝💗💖

Address

Koh Chek Commune, Peam Chor District, Prey Veng Province
Prey Vêng
01155

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+855962678094

Website

Alerts

Be the first to know and let us send you an email when ក្លឹបយុវជនស្ម័គ្រចិត្តដើម្បីកុមារ ឃុំកោះចេក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្លឹបយុវជនស្ម័គ្រចិត្តដើម្បីកុមារ ឃុំកោះចេក:

Share