Agrisud International Cambodia

Directions Website Contact the organization

Agrisud International Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Agrisud International Cambodia, Non-Governmental Organization (NGO), krous village, Svay Dangkum commune, Phumi Siem Reap.

[English below…..]នៅថ្ងៃទី ១៤​ដល់ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមការងារបច្ចេកទេសនៃគម្រោង PROFERTILនៃអង្គការអាគ្រីស៊ុតអ...
21/09/2026

[English below…..]
នៅថ្ងៃទី ១៤​ដល់ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមការងារបច្ចេកទេសនៃគម្រោង PROFERTILនៃអង្គការអាគ្រីស៊ុតអន្តរជាតិប្រចាំប្រទេសកម្ពុជា និងមន្រ្តីកសិកម្មឃុំ រួមទាំងកសិករទាំងបួនតំបន់មានដូចជា:
•សង្កាត់ក្របីរៀលនៃក្រុងសៀមរាប
•ឃុំកណ្ដែកនៃស្រុកប្រាសាទបាគង
•ឃុំរំចេកនៃស្រុកបន្ទាយស្រី
•ឃុំខ្នងភ្នំ (ភ្នំគូលែន)នៃស្រុកស្វាយលើ
បានរៀបចំប្រមូលផលលើដំណាំសាលាដ និងបញ្ចប់ការប្រមូលផលនៅលើដំណាំតាសក់ និងប្រមូលសំណាកដីបន្ទាប់ពីបញ្ចប់ការពិសោធន៍ផងដែរ។

គោលបំណងនៃការប្រមូលសំណាកដីនេះគឺធ្វើឡើង៖
១. ពិនិត្យមើលគុណភាព និងវាយនភាពដីបន្ទាប់ពីប្រើប្រាស់ជីមមោគនៃកម្រិតផ្សេងៗគ្នាទៅតាមបច្ច័យពិសោធន៍នីមួយៗ និងតាមទម្លាប់កសិករដែលមានឥទ្ធិពលទៅលើប្រភេទដំណាំខុសៗគ្នានៃតំបន់នីមួយៗ។
២. វាយតម្លៃគុណភាពដី ទៅលើការលូតលាស់ និងបង្កើនទិន្នផលដំណាំទៅតាមបច្ច័យពិសោធន៍នីមួយៗ។

រាល់សំណាកដីទាំងនេះ និងបញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍ជាតិកសិកម្មនៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្តនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា។

From 14th to 20th September 2026, the technical team of the PROFERTIL Project of Agrisud International Cambodia, together with commune agricultural officers and farmers from four target areas, namely:
• Krabei Riel Sangkat, Siem Reap town,
• Kandek Commune, Prasat Bakong District,
• Romchek Commune, Banteay Srei District,
• Khnang Phnum Commune (Phnom Kulen), Svay Leu District,
conducted the harvesting of lettuce and completed the harvesting of cucumber, as well as collected soil samples after the completion of the field tests.

The soil sampling was conducted for the following purposes:
1. To assess soil quality and soil characteristics after the application of different rates of biosolids fertilizer according to each field test treatment, as well as under farmers’ conventional practices, and to assess their effects on different crops across the respective locations.
2. To evaluate the effects of soil quality on crop growth and yield performance under each field test treatment.

All collected soil samples will be submitted for laboratory analysis at the National Experimental Laboratory of the Department of Agricultural Land Resources Management, General Directorate of Agronomy, the Ministry of Agriculture, Forestry and Fisheries of the Kingdom of Cambodia.

[English below…..]នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមការងារបច្ចេកទេសនៃគម្រោង PROFERTIL នៃអង្គការអាគ្រីស៊ុតអន្តរជាតិប្រច...
18/09/2026

[English below…..]

នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមការងារបច្ចេកទេសនៃគម្រោង PROFERTIL នៃអង្គការអាគ្រីស៊ុតអន្តរជាតិប្រចាំប្រទេសកម្ពុជា និងលោក ចឹក គឹមជុន ជានាយករងរដ្ឋបាលខេត្តសៀមរាប និងជាអនុប្រធានគម្រោង និងក្រុមការងារ និងមន្ទីរពាក់ព័ន្ធជំនាញដូចជាមន្ទីរបរិស្ថានខេត្ត ក្រុមហ៊ុន Green PROFERTIL កម្ពុជា បានទទួលស្វាគមន៍ លោក ង៉ែត បុល អនុប្រធាននាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន និងក្រុមការងារលោក បានចុះមកទស្សនៈកិច្ចស្ថានីយ៍ប្រព្រឹត្តកម្មកាកសំណល់ភក់ និងជីសរីរាង្គ។

ការចុះទស្សនៈកិច្ចនេះមានគោលបំណងដូចជា:
១.ជួបសំណេះសំណាលផ្លាស់ប្ដូរយោបល់អំពីនីតិវិធីនៃខ្សែច្រវាក់ផលិតជីមមោកក្រោមការដឹកនាំនៃរដ្ឋបាលខេត្តសៀមរាបជាម្ចាស់គម្រោង និងក្រុមហ៊ុនGreen PROFERTILជាអ្នកប្រតិបត្តិការនៅលេីការកែច្នៃផលិតផលជីមមោកចេញពីភក់បង្គន់។
២. ចុះពិនិត្យមេីលទីតាំងប្រព្រឹត្តកម្មកាកសំណល់ភក់ជាជីមមោក។
សរុបអ្នកចូលរួម ១១នាក់ (ស្រ្ដី ០៣នាក់)។

On 17th September 2026, the technical team of the PROFERTIL Project, implemented by Agrisud International in Cambodia, together with Mr. Chek Kimchun, Deputy Chief of Administration of Siem Reap Provincial Administration and Vice-Deputy Project Head, the project team, and relevant technical departments, including the Siem Reap Provincial Department of Environment and Green PROFERTIL company,Cambodia, welcomed Mr. Nget Bol, Deputy Director of the Environmental Protection Department of the Ministry of Environment, and his delegation for a visit to F***l Sludge Treatment Plant (FSTP).

The objectives of the visit were as follows:
1. To hold discussions and exchange views on the procedures and production chain for biosolid-based fertilizer, under the leadership of the Siem Reap Provincial Administration as the project owner, with Green PROFERTIL Cambodia serving as the operator responsible for processing and producing biosolid-based fertilizer from f***l sludge.
2. To inspect the facility and observe the treatment process for converting f***l sludge into biosolid-based fertilizer.

The total of participant 11 (03 females).

On Saturday, 12 September, a team from Agrisud travelled to Kampong Cham Province for a technical visit focused on susta...
13/09/2026

On Saturday, 12 September, a team from Agrisud travelled to Kampong Cham Province for a technical visit focused on sustainable agricultural practices.

The team first visited an agronomic station specializing in soil conservation and cover crops, with the aim of gaining a better understanding of the techniques used and their contribution to improving soil fertility and protecting soil resources.

The visit then continued to nurseries specializing in the production of cashew seedlings. These discussions provided an opportunity to better understand the different stages of seedling production, from propagation to commercialization, as well as the economic model of the nurseries.

This visit provided Agrisud with valuable insights to further develop its approach to cashew-based agroforestry systems and to better assess the conditions required for establishing a seedling production system adapted to farmers’ needs.

[English below…….]នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៦ ក្រុមការងារបច្ចេកទេសនៃគម្រោង PROFERTIL និងលោក សេង ពិចិត្រ ជាប្រធានអង្គកា...
11/09/2026

[English below…….]

នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២៦ ក្រុមការងារបច្ចេកទេសនៃគម្រោង PROFERTIL និងលោក សេង ពិចិត្រ ជាប្រធានអង្គការអាគ្រីស៊ុតអន្តរជាតិប្រចាំប្រទេសកម្ពុជា បានចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំដោយមានវត្តមាន ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំនេះ និងមានការចូលរួមលោកនាយករងរដ្ឋបាលសាលាខេត្ត អភិបាលរងក្រុងសៀមរាប តំណាងមន្ទីរជំនាញពាក់ព័ន្ធ អង្គភាពចំណុះសាលាខេត្ត ក្រុមហ៊ុនហ្គ្រីនប្រូហ្វើទីល អ្នកតំណាងអង្គការ GRET ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ ព្រមទាំងមេរៀន និងបទពិសោធន៍ល្អៗ ដែលទទួលបានពីការអនុវត្តការងារគ្រប់គ្រងសំណល់ភក់បង្គន់ ដំណាក់កាលទី២ ដើម្បីកែច្នៃ និងផលិតជាជីមមោក។ ជាពិសេស កិច្ចប្រជុំនេះមានគោលបំណងប្រមូលធាតុចូលសំខាន់ៗ សម្រាប់ការរៀបចំ និងអនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ ឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

ក្នុងឱកាសនេះផងដែរ លោក អភិបាលរងខេត្ត បានទទួលជួប និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោក Thibaut Hanquet ទីប្រឹក្សាបច្ចេកទេសនៃគម្រោង TETARD របស់អង្គការ GRET ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តសៀមរាបផងដែរ។
សរុបអ្នកចូលរួម ១៤នាក់ (ស្រ្ដី ០២នាក់)។

On 11 September 2026, the PROFERTIL Project technical team, together f with Mr. SENG PIcheth, Country representative of Agrisud International in Cambodia, participated in a Steering Committee meeting chaired by H.E. ING Kimleang, Deputy Governor of Siem Reap Province, representing H.E. Prak Sophoan, Governor of the Board of Governors of Siem Reap Province.

The meeting was attended by the Deputy Director of the Provincial Administration, the Deputy Governor of Siem Reap City, representatives of relevant technical departments, provincial administrative units, Green PROFERTIL Company, and representatives of GRET.

The meeting aimed to review and discuss the progress, challenges, solutions, lessons learned, and good practices from the implementation of the second phase of faecal sludge management for the processing and production of faecal sludge-based fertilizer.

In particular, the meeting provided an opportunity to gather key inputs for the preparation and implementation of the 2026 action plan in order to ensure more effective implementation and achieve improved results.

On this occasion, the Deputy Governor warmly welcomed Mr. Thibaut Hanquet, Technical Advisor of the TETARD Project of GRET, who was visiting Siem Reap Province as part of his mission.
Total of participant 14 (02 Females).

[English Below...]កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមការងារអង្គការអាគ្រីស៊ុត អង្គការហ្រ្កេត មន្ទីរពាណិជ្ជកម...
11/09/2026

[English Below...]
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមការងារអង្គការអាគ្រីស៊ុត អង្គការហ្រ្កេត មន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានរៀបចំកិច្ចប្រជុំយ៉ាងសំខាន់មួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត។
ប្រធានបទសំខាន់ៗក្នុងកិច្ចប្រជុំ៖
📋 ពិនិត្យ និងផ្ទៀងផ្ទាត់ពាក្យស្នើសុំចូលលក់របស់អាជីវករ ជាមួយសហគមន៍/បណ្ដុំផលិត
👕 រៀបចំបទបញ្ជាផ្ទៃក្នុង និងកំណត់ឯកសណ្ឋានអាជីវករដើម្បីពង្រឹងរបៀបរៀបរយ
🧹 រៀបចំប្លង់ស្តង់ បែងចែកតំបន់ចំណត និងប្រព័ន្ធគ្រប់គ្រងសំណល់សំរាមឱ្យមានអនាម័យខ្ពស់
💡 បើកឱកាសឱ្យអាជីវករពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមរួមគ្នា

ឱកាសនោះដែរ លោកប្រធានមន្ទីរក៏បានប្រគល់ស្តង់ចំនួន ១៩ របស់គម្រោងអេមស៍ ជូនដល់អាជីវករជាសមាជិកគម្រោង ដើម្បីសម្រួលដល់ការលក់ដូរឱ្យកាន់តែប្រសើរឡើង។

On September 10, 2026, the team from Agrisud, GRET, the Provincial department of commerce, and the weekly market committee organized an important meeting, presided over by the director of the provincial department of commerce.

Key Topics Covered in the Meeting:
📋 Reviewing and verifying vendor applications with local agricultural communities and producer groups.
👕 Drafting internal market regulations and establishing standard vendor uniforms to enhance market organization.
🧹 Planning market stall layouts, designated parking areas, and waste management systems to maintain high standards of sanitation.
💡 Providing an open platform for vendors to discuss shared challenges and identify collective solutions.

During the event, the director of the department of commerce also handed over 19 market booths under the AIMS project to participating member vendors to facilitate better sales operations and improve their livelihoods.
Di Nary

[English Below…]កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៦ នេះ មានការរៀបចំវគ្គបណ្តុះបណ្តាលកសិកម្មតាមគោលការណ៍កសិអេកូឡូស៊ីស្តីពី "កា...
10/09/2026

[English Below…]
កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៦ នេះ មានការរៀបចំវគ្គបណ្តុះបណ្តាលកសិកម្មតាមគោលការណ៍កសិអេកូឡូស៊ីស្តីពី "ការផលិតជីកំប៉ុសរហ័ស" ដែលបានប្រព្រឹត្តទៅនៅផ្ទះអនុភូមិ ក្នុងភូមិព្រៃពោធិ៍ សង្កាត់ក្របីរៀល ក្រុងសៀមរាប។ វគ្គបណ្តុះបណ្តាលនេះសម្របសម្រួលផ្ទាល់ពីមន្ត្រីកសិកម្មឃុំសង្កាត់ ចំនួន ០២រូប (លោក ឈុត វិឈាន និងលោក មុត វណ្ណី) និងបុគ្គលិកបច្ចេកទេសប្រចាំតំបន់ផងដែរ។ មានកសិករចូលរួមសរុបចំនួន ២៣នាក់ និងអាជ្ញាធរសង្កាត់១រូបផងដែរ (ស្ត្រី ១៩នាក់ និងបុរស ០៤នាក់)។
គោលបំណងសំខាន់ៗនៃវគ្គបណ្តុះបណ្តាលនេះរួមមាន៖
• ការយល់ដឹងពីសារៈប្រយោជន៍ក្នុងប្រព័ន្ធកសិអេកូឡូស៊ី៖ ពន្យល់កសិករឱ្យយល់ច្បាស់ពីគុណសម្បត្តិនៃជីកំប៉ុសរហ័ស ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អរចនាសម្ព័ន្ធដី ជួយដល់ការលូតលាស់របស់រុក្ខជាតិ និងរក្សាសំណើមទឹកបានល្អប្រសើរ។
• ការទាញយកប្រយោជន៍ពីធនធានមូលដ្ឋាន៖ ណែនាំឱ្យកសិករចេះកំណត់ និងប្រមូលវត្ថុធាតុដើមដែលមានស្រាប់ក្នុងសហគមន៍ (ដូចជា លាមកសត្វ ធ្យូងអង្កាម...) យកមកកែច្នៃ ស្របតាមទស្សនាទាននៃការធ្វើកសិកម្មប្រកបដោយចីរភាព។
• ការអនុវត្តជាក់ស្តែង៖ កសិករបានចូលរួមអនុវត្តផ្ទាល់តាមដំណាក់កាលនីមួយៗនៃការប្រព្រឹត្តកម្មលាយផ្សំ និងរៀនពីបច្ចេកទេសនៃការយកជីកំប៉ុសនេះទៅប្រើប្រាស់លើដំណាំផ្សេងៗឱ្យទទួលបានទិន្នផលខ្ពស់។
តាមរយៈការគាំទ្រពីអង្គការអាគ្រីស៊ុត (Agrisud International) សកម្មភាពនេះមិនត្រឹមតែជួយកសិករកាត់បន្ថយការពឹងផ្អែកលើជីគីមីប៉ុណ្ណោះទេ ថែមទាំងជួយជំរុញ អន្តរកាលកសិអេកូឡូស៊ី កាត់បន្ថយថ្លៃដើមផលិត និងលើកកម្ពស់ប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍ផងដែរ។
On September 9, 2026, an agroecology-based agricultural training on "Accelerated(rapid) Compost Production" was held at the deputy village chief's house in Prey Por village, Krabei Riel commune, Siem Reap. The training was directly facilitated by 2 Commune Agricultural Officers , Mr. Chhut Vichhean and Mr, Mut Vanny (CAO) and one technical staff. A total of 23 farmers and 1 commune authority member participated (19 women and 4 men)..
Key objectives of the training:
• Understanding agroecological benefits: Explaining to farmers the advantages of rapid compost, which plays a crucial role in improving soil structure, supporting plant growth, and effectively retaining water moisture.
• Utilizing local resources: Guiding farmers to identify and collect locally available raw materials (such as animal manure, rice husk char...) for processing, in line with sustainable agricultural concepts.
• Practical application: Farmers engaged in hands-on practice through each stage of the mixing process and learned techniques for applying this compost to various crops to achieve high yields.
With the support of Agrisud International, this activity not only helps farmers reduce their reliance on chemical fertilizers but also promotes the agroecological transition, lowers production costs, and enhances sustainable agricultural systems within the community. Veth VireakSonita

[English below……]នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ​២០២៦ ក្រុមការងារបច្ចេកទេសនៃគម្រោង PROFERTILនៃអង្គការអាគ្រីស៊ុតអន្តរជាតិប្រចាំ...
09/09/2026

[English below……]

នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ​២០២៦ ក្រុមការងារបច្ចេកទេសនៃគម្រោង PROFERTILនៃអង្គការអាគ្រីស៊ុតអន្តរជាតិប្រចាំប្រទេសកម្ពុជា ក្រោមការដឹកនាំដោ លោក ចឹក គឹមជុនអនុប្រធានគម្រោង​ PROFERTIL និងជានាយករងរដ្ឋបាលនៃរដ្ឋបាលខេត្តសៀមរាប និងអ្នកពាក់ព័ន្ធជំនាញជាមន្រ្តីមកពីសាលាក្រុងសៀមរាប មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត មន្ទីរបរិស្ថានខេត្ត អ្នកតំណាងអង្គភាពចម្រោះទឹកកខ្វក់ និងអ្នកតំណាងក្រុមហ៊ុន Green PROFERTIL។

គោលបំណងនៃការប្រជុំនេះ៖
១. តាមដានបច្ចេកទេសនៃការចាក់ភក់ និងអាជ្ញាប័ណ្ណនៃសេវាករបូមលូ។
២. ដំណោះស្រាយសម្រាប់ជម្រុញ និងលើកទឹកចិត្តដល់សេវាករបូមលូក្នុងការទទួលបានអាជ្ញារបណ្ណក្នងដំណើរការអាជីវកម្ម។

សរុបអ្នកចូលរួម ១១នាក់ (ស្រ្តី ០១នាក់)។

On 9th September 2026, the technical team of the PROFERTIL Project of Agrisud International Cambodia, under the leadership of Mr. Chek Kimchun, Deputy Project Manager of PROFERTIL and Deputy Director of Administration of Siem Reap Provincial Administration, held a technical meeting with relevant stakeholders, including officials from Siem Reap Municipality, the Siem Reap Provincial Department of Public Works and Transport, the Provincial Department of Environment, representatives of the wastewater treatment plant (WWTP) and representatives of Green PROFERTIL Company, Cambodia.

Objectives of the meeting:
•To follow up on the technical aspects of sludge disposal and the licensing of septic tank sludge collection and transportation service providers.
•To identify solutions to promote and encourage septic tank sludge service providers to obtain the required licenses for their business operations.

Total participants: 11 (01 female)

[English below...]កាលពីថ្ងៃ សុក្រ ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២៦ បុគ្គលិកផ្នែក តាមដាន និងវាយតម្លៃបច្ចេកទេសគម្រោងរបស់អង្គកា...
07/09/2026

[English below...]

កាលពីថ្ងៃ សុក្រ ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២៦ បុគ្គលិកផ្នែក តាមដាន និងវាយតម្លៃបច្ចេកទេសគម្រោងរបស់អង្គការអាគ្រីស៊ុត បានចុះជួបកសិករនៅតំបន់ថ្មី ក្នុងឃុំ រំចេក លើកសិករបន្លែ មិងឈើហូបផ្លែ លើសកម្មភាពដាំបន្លែ និងការផ្សារភ្ជាប់ជាមួយទីផ្សាររបស់ពួកគាត់។ តាមការផ្ដល់ព័ត៍មានរបស់កសិករបានឱ្យដឹងថា ដំណាំរបស់គាត់មួយផ្នែកធំបានផ្គង់ផ្គង់ទៅកាន់គម្រោងស្បៀងអាហារសម្រាប់សិស្សសាលា និងមួយចំនួនតូច លក់ជូនអ្នកភូមិជិតផ្ទះ ក៏ដូចជាសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនផងដែរ។
បញ្ហាប្រឈម បច្ចុប្បន្នសិស្សសាលាផ្អាក់សកម្មភាពសិក្សា និងជារដូវវស្សា ដូចច្នេះការដាំត្រូវបានកាត់បន្ថយ លើសកម្មភាពបន្លែស្លឹក។ សម្រាប់ឈើហូបផ្លែ ទើបតែលូតលាស់ និងស្ថិតក្នុងការយកចិត្តទុកដាក់ថែរក្សា។ តាមផ្ទះយើងក៏ឃើញមានការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារផងដែរ ដូចជាការចិញ្ចឹមជ្រូកយកកូនជាដើម។

On Friday, August 4, 2026, the project's technical monitoring and evaluation staff from the Agrisud organization visited farmers in a new area within Romchek commune, focusing on vegetable and fruit farmers, their vegetable planting activities, and their market linkages. According to information provided by the farmers, a large portion of their crops is supplied to the school food project, while a small amount is sold to nearby villagers as well as kept for personal use.

The challenge is that currently, schools have suspended their study activities and it is the rainy season, so planting has been reduced for leafy vegetables. As for fruit trees, they are just growing and are under careful maintenance. At their homes, we also saw family-scale animal raising, such as breeding pigs for piglets.


[English below…..]នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ​២០២៦ ក្រុមការងារបច្ចេកទេសនៃគម្រោង PROFERTILនៃអង្គការអាគ្រីស៊ុតអន្តរជាតិប្រចា...
07/09/2026

[English below…..]

នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ​២០២៦ ក្រុមការងារបច្ចេកទេសនៃគម្រោង PROFERTILនៃអង្គការអាគ្រីស៊ុតអន្តរជាតិប្រចាំប្រទេសកម្ពុជា ក្រោមការដឹកនាំដោ លោក ចឹក គឹមជុនអនុប្រធានគម្រោង​ PROFERTIL និងជានាយករងរដ្ឋបាលនៃរដ្ឋបាលខេត្តសៀមរាប បានរៀបចំការប្រជុំតាមដានការអនុវត្តគម្រោងប្រចាំខែ សីហា និងខែកញ្ញា។

គោលបំណងនៃការប្រជុំនេះ៖
១. តាមដានវឌ្ឍនៈភាពនៃដំណើរការគម្រោង និងបញ្ហាប្រឈម។
២. រៀបចំការប្រជុំប្រមូលធាតុចូលសម្រាប់ដំណើរទស្សនៈកិច្ចទៅប្រទេសបារាំង។

សរុបអ្នកចូលរួម ៥នាក់ (ស្រ្ដី ០១នាក់)។

On 7th September 2026, the technical team of the PROFERTIL Project of Agrisud International Cambodia, under the leadership of Mr. Chek Kimchun, Deputy Project Manager of PROFERTIL and Deputy Director of Administration of Siem Reap Provincial Administration, organized a monthly project monitoring meeting to review the project implementation progress for August and September.

The objectives of the meeting were:
1. To monitor the progress of project implementation and discuss the challenges encountered.
2. To prepare and collect inputs for the upcoming study visit to France.

A total of participants 5 (01 female)

[English below……]ថ្ងៃទី ០៣ ដល់ ០៤ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមការងារបច្ចេកទេសនៃគម្រោង PROFERTIL នៃអង្គការអាគ្រីស៊ុតអន្តរជាតិ...
05/09/2026

[English below……]

ថ្ងៃទី ០៣ ដល់ ០៤ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមការងារបច្ចេកទេសនៃគម្រោង PROFERTIL នៃអង្គការអាគ្រីស៊ុតអន្តរជាតិប្រចាំប្រទេសកម្ពុជា កសិករ និងមន្រ្តីកសិកម្មឃុំ ៣តំបន់ដូចជា:
១. សង្កាត់ក្របីរៀល ក្រុងសៀមរាប
២. ឃុំកណ្ដែក ស្រុកប្រាសាទបាគង
៣. ឃុំរំចេក ស្រុកបន្ទាយស្រី
បានចុះអនុវត្តសកម្មភាពប្រមូលទិន្នន័យ និងតាមដានការលូតលាស់នៃដំណាំស្រូវដោយផ្ទាល់នៅតាមស្រែសាកល្បង ដើម្បីគាំទ្រដល់ការអនុវត្តកសិកម្មបែបទំនើប និងមានប្រសិទ្ធភាព៖
•ការវាស់កម្រិតជីវជាតិស្លឹកស្រូវ (Leaf Color Chart - LCC): ពិនិត្យ និងប្រៀបធៀបពណ៌ស្លឹកស្រូវ ដើម្បីកំណត់បរិមាណជីអាសូត (អ៊ុយរ៉េ) ឱ្យបានត្រឹមត្រូវ ជៀសវាងការប្រើប្រាស់លើសកម្រិត និងកាត់បន្ថយការចំណាយ។
•ការវាយតម្លៃដង់ស៊ីតេ និងការលូតលាស់ (Sampling): ប្រើប្រាស់ក្របខណ្ឌគំរូការ៉េ (Quadrat) ដើម្បីរាប់ចំនួនដើមស្រូវ។
•ការកត់ត្រាទិន្នន័យជាក់ស្តែង: ប្រមូលព័ត៌មានលម្អិតពីស្ថានភាពស្រែ ដើម្បីវាយតម្លៃលទ្ធផល និងផ្តល់អនុសាសន៍បច្ចេកទេសទាន់ពេលវេលាដល់កសិករ។
ការចុះតាមដានជាប់ជាប្រចាំបែបនេះ ជួយឱ្យការគ្រប់គ្រងស្រែស្រូវកាន់តែមានភាពសុក្រឹត ធានាបាននូវទិន្នផលខ្ពស់ និងលើកកម្ពស់ការអនុវត្តកសិកម្មប្រកបដោយចីរភាព។
ដោយតំបន់រំចេកប្រឈមមុខ និងគ្រោះរាំងស្ងួតមិនមានទឹកដល់ការលូតលាស់លេីដំណាំស្រូវ ដូច្នេះបានមិនមានការយកទិន្នន័យ។

From 3rd to 4th September 2026, the technical team of the PROFERTIL Project of Agrisud International Cambodia, together with farmers and commune agricultural officers, conducted field activities in three areas:
1. Krabei Riel Commune, Siem Reap town,
2. Kandek Commune, Prasat Bakong District,
3. Romchek Commune, Banteay Srei District.
The team conducted data collection and monitored the growth and development of rice field tests to support the adoption of modern and efficient agricultural practices. The main activities included:
• Rice Leaf Nutrient Assessment (Leaf Color Chart – LCC): The color of rice leaves was observed and compared to assess the nitrogen (urea) requirement of the rice crop, helping to avoid excessive fertilizer application and reduce production costs.
• Density and Growth Assessment (Sampling): Quadrat sampling was used to count the number of rice plants and assess crop density and growth.
• Real-Time Data Collection: Detailed information on field conditions was collected to evaluate the results and provide timely technical recommendations to farmers.
Regular field monitoring helps improve the accuracy of rice field management, support higher yields, and promote more sustainable agricultural practices.
However, in Romchek Commune, the rice field was affected by drought and insufficient water availability, which negatively affected rice growth. Therefore, no data were collected from this location during this monitoring period.

Address

Krous Village, Svay Dangkum Commune
Phumi Siem Reap

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when Agrisud International Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Agrisud International Cambodia:

Shortcuts

Share