Young Entrepreneurs Association of Cambodia Siem Reap Chapter

Young Entrepreneurs Association of Cambodia Siem Reap Chapter Digital, Inclusive, Innovative Cambodian MSMEs, Workshop, and Training

នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក លី ម៉េងហ្វាត​ ប្រធានគណៈកម្មការទេសចរណ៍ និងលោកស្រី ផាត សុពុំ សមាជិកា សមាគមសហគ្រិនវ័យក្មេងក...
21/08/2026

នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក លី ម៉េងហ្វាត​ ប្រធានគណៈកម្មការទេសចរណ៍ និងលោកស្រី ផាត សុពុំ សមាជិកា សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប តំណាង ឧកញ៉ា លួន អានចំណេះ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប (YEAC-SR) បានចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពី«ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» ដែលរៀបចំដោយ មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅសណ្ឋាគារ​ Empress Angkor Resort & Spa ដែលប្រព្រឹត្តិនាវេលា​ ម៉ោង ៧:០០នាទីព្រឹក។

សិក្ខាសាលានេះមានគោលបំណងពង្រឹងកិច្ចសហការរវាង រដ្ឋ វិស័យភាពយន្ត និងវិស័យទេសចរណ៍​ ដើម្បីជំរុញកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ភាពយន្ត (Film Destination) ដែលមានភាពទាក់ទាញ និងប្រកួតប្រជែងនៅកម្រិតតំបន់ និងអន្តរជាតិ។

ក្នុងឱកាសនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងពីសក្តានុពលរបស់កម្ពុជា ដែលមានធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មដ៏សម្បូរបែប សម្រាប់ទាក់ទាញផលិតករភាពយន្តជាតិ និងអន្តរជាតិ។

ជាក់ស្តែង ខ្សែភាពយន្ត Tomb Raider និង First They Killed My Father បានរួមចំណែកផ្សព្វផ្សាយសម្រស់ និងតំបន់ទេសចរណ៍របស់កម្ពុជា ទៅកាន់ពិភពលោក។

នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក ណាង គីនីន សមាជិកក្រុមប្រឹក្សាភិបាល និងលោកស្រី តាត កេត៍តិគុណ សមាជិកា សមាគមសហគ្រិនវ័យក្មេង...
21/08/2026

នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក ណាង គីនីន សមាជិកក្រុមប្រឹក្សាភិបាល និងលោកស្រី តាត កេត៍តិគុណ សមាជិកា សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប តំណាង ឧកញ៉ា លួន អានចំណេះ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំសិក្ខាសាលាស្តីពី “យុទ្ធនាការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅ ប្រព័ន្ធការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងសេវាកម្មក្នុងវិស័យទេសចរណ៍”។

សម្រាប់សិក្ខាសាលាដែររៀបចំនាពេលខាងមុខនេះដែរ គឺដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង លើកទឹកចិត្តអ្នកប្រកបរបរស្វ័យនិយោជន៍ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ឱ្យមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធផ្លូវការ។

កម្មវិធីនេះប្រព្រឹត្តិនៅវេលាម៉ោង ៩:០០នាទីព្រឹក នៅ សាលប្រជុំលេខ១ នៃសាលាខេត្ត។

🙏🏻សូមគោរពអញ្ជើញសមាជិក សមាជិកា និងសាធារណជនដែលមានចំណាប់អារម្មណ៍ ចូលរួមវគ្គបណ្តុះបណ្តាល ក្រោមប្រធានបទ «ស្ថាប័នមួយរីកចម្រើនគ...
20/08/2026

🙏🏻សូមគោរពអញ្ជើញសមាជិក សមាជិកា និងសាធារណជនដែលមានចំណាប់អារម្មណ៍ ចូលរួមវគ្គបណ្តុះបណ្តាល ក្រោមប្រធានបទ «ស្ថាប័នមួយរីកចម្រើនគឺចាប់ផ្តើមពីមនុស្ស»។

✨ វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើគន្លឹះ 4Ls ដើម្បីជួយអភិវឌ្ឍសមត្ថភាពក្នុងការគ្រប់គ្រង និងដឹកនាំអាជីវកម្ម និងស្ថាប័ន៖

📚 មាតិកាសិក្សា៖
- LEAD YOURSELF
- LEAD INDIVIDUAL
- LEAD PEOPLE
- LEAD CHANGE

📅 កាលបរិច្ឆេទ៖ 03 September 2026
⏰ ម៉ោង៖ 9:00AM – 6:00PM
📍 ទីតាំង៖ Amatak Boutique Hotel
💵 Contribution Fee: Members : 25$ | Non members : 35$
​​​​​ មានផ្តល់ជូន អាហាថ្ងៃត្រង់ និង Certificate

📩 ចុះឈ្មោះ៖
https://docs.google.com/forms/d/e/1FAIpQLScu9n6xmiEzBkldyKDNg1bUYegpQrWOFgLMk8kmvsScI9rpCA/viewform?usp=header

📞ព័ត៌មានបន្ថែម៖ 014266826
សូមអរគុណ🙏

🙏🏻 ជម្រាបសួរ សមាជិក សមាជិកាទាំងអស់!ក្រុមលេខាធិការដ្ឋាន នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប សូមណែនាំ៖លោកស្រី ផា...
19/08/2026

🙏🏻 ជម្រាបសួរ សមាជិក សមាជិកាទាំងអស់!

ក្រុមលេខាធិការដ្ឋាន នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប សូមណែនាំ៖
លោកស្រី ផាត សុពុំ ម្ចាស់ក្រុមហ៊ុន FAMILY BICYCLES ដែលបានចូលរួមជាសមាជិកនៃសមាគម។

📌 ព័ត៌មានបន្ថែម
☎️ ទូរស័ព្ទ៖ 077 262 998
📍 ទីតាំង៖ 7 Makara St, Krong Siem Reap (in front of ACE School) QR at the back side
🌐 គេហទំព័រ៖ https://www.facebook.com/profile.php?id=100063694773290

🙏🏻 ក្នុងឱកាសនេះ សូមសមាជិក សមាជិកាទាំងអស់ ចូលរួមស្វាគមន៍ លោកស្រី ផាត​ សុពុំ ដោយភាពកក់ក្តៅ និងសូមជូនពរឱ្យអាជីវកម្មរបស់លោកស្រី ទទួលបានភាពរីកចម្រើន និងជោគជ័យជាបន្តបន្ទាប់។
សូមអរគុណ! 🙏💙💛

នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី​ ងួន មុយឡាង សមាជិកក្រុមប្រឹក្សាភិបាល និងលោកស្រី ស្រេង សូរិយា សមាជិកសមាគមសហគ្រិនវ័យក្...
19/08/2026

នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី​ ងួន មុយឡាង សមាជិកក្រុមប្រឹក្សាភិបាល និងលោកស្រី ស្រេង សូរិយា សមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប តំណាង ឧកញ៉ា លួន អានចំណេះ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ​បានចូលរួមសិក្ខាសាលាថ្នាក់ តំបន់ ស្តីពី «ASEAN-China Women Entrepreneurs Exchange: Addressing Challenges and Advancing Leadership in MSMEs Development»។

សិក្ខាសាលាថ្នាក់តំបន់នេះមានការចូលរួមពីសិក្ខាកាមដែលមកពីបណ្តាប្រទេសសមាជិកអាស៊ាន សាធារណរដ្ឋប្រជាមានិតចិន លេខាធិការដ្ឋានអាស៊ាន និងអ្នកជំនាញក្នុងតំបន់លើវិស័យសហគ្រាស ធុនមីក្រូ-តូចនិងមធ្យម ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមរបស់ MSMEs ជាពិសេសសហគ្រាសដែលដឹកនាំដោយស្ត្រី ព្រមទាំងលើកកម្ពស់កិច្ចសហការតំបន់ និងផ្តល់អនុសាសន៍សម្រាប់គាំទ្រកំណើនសេដ្ឋកិច្ច និងបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច។

កម្មវិធីនេះបានរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-ចិន ដែលប្រព្រឹត្តិនាវេលាម៉ោង ៨:០០នាទីព្រឹក។ ទីតាំងនៅ Empress Angkor Resort & Spa។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប 🎊សូមចូលរួមអបអរសាទរ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ក្នុង...
18/08/2026

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប 🎊សូមចូលរួមអបអរសាទរ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជា "ទីប្រឹក្សាក្រសួងមហាផ្ទៃ"។ 🎉

នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានរៀបចំកម្មវិធីជំនួបសហគ្រិនក្រោមប្រធានបទ "មេរៀន...
17/08/2026

នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានរៀបចំកម្មវិធីជំនួបសហគ្រិនក្រោមប្រធានបទ "មេរៀនទាំង ១០ ចំនុចពីមិត្តសហគ្រិនដែលខ្ញុំបានរៀនសូត្រក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ" ដែលមានការចែករំលែកដោយ ឧកញ៉ា លួន អានចំណេះ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប។

ជាបឋម ឯកឧត្តម មឿន សុវណ្ណ អនុប្រធានប្រតិបត្តិ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានថ្លែងសុន្ទរកថាមតិស្វាគមន៍ និងបង្ហាញអំពីសារៈសំខាន់ នៃការចូលរួមជាសមាជិកនៃសមាគម។

ជាចុងក្រោយ ឧកញ៉ា ថោង ប៊ុនថារី ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានថ្លែងសុន្ទរកថាបិទកម្មវិធីជូនដល់អង្គពិធី។

កម្មវិធីនេះ មានអ្នកចូលរួមសរុបចំនួន ៤៨នាក់ នាវេលាម៉ោង​ ១:៣០នាទីរសៀល នៅសណ្ឋាគារ Landing Gold by AMATAK។

កម្មវិធីនេះបានផ្តោតលើចំណុចសំខាន់ដូចជា៖

-ទំនាក់ទំនងគឺអ្វីគ្រប់យ៉ាង
-ប្រែនសម័យមុន និងសម័យបច្ចុប្បន្ន
-ដំបូន្មាន៥០% សាកល្បងធ្វើ៣០% និងប្រុងប្រយ័ត្ន២០%
-លុយនៅជាមួយមនុស្ស
-លុយក្នុងហោប៉ៅ
-កាត់បន្ថយចំណាយ ប៉ុន្តែភ្ញៀវកាន់តែសប្បាយចិត្ត
-ម៉ូដែលសេដ្ឋកិច្ច ដែលប្រើប្រាស់អោយអស់លទ្ធភាព
-ក្បាល និង បេះដូង
-ស្វិតមិនអស់ ស្វិតរំអួយ
-ពេលវេលា

នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឧកញ៉ា លួន អានចំណេះ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប (YEAC-SR) បានចូលរួមជាភ្...
14/08/2026

នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឧកញ៉ា លួន អានចំណេះ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប (YEAC-SR) បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «ជួបជុំមហាគ្រួសារស៊ីម៉ងត៍កម្ពុជាចក្រីទីង»។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជួបជុំ សំណេះសំណាល និងពង្រឹងទំនាក់ទំនងរវាងសមាជិកមហាគ្រួសារស៊ីម៉ងត៍កម្ពុជាចក្រីទីង ព្រមទាំងភ្ញៀវកិត្តិយស និងដៃគូពាក់ព័ន្ធ។

កម្មវិធីនេះប្រព្រឹត្តិនៅវេលា ម៉ោង ៤:៣០ ល្ងាច ដល់ ១០:០០ យប់ នៅសណ្ឋាគារ រ៉ូយ៉ាល់ អង្គរ រីសត។

🙏🏻ជម្រាបសួរសមាជិកសមាជិកាទាំងអស់!សមាគមសូមគោរពអញ្ជើញសមាជិកសមាជិកាទាំងអស់ចូលរួមកម្មវិធីជំនួបសហគ្រិន ឆ្នាំ២០២៦  ក្រោមប្រធានប...
10/08/2026

🙏🏻ជម្រាបសួរសមាជិកសមាជិកាទាំងអស់!

សមាគមសូមគោរពអញ្ជើញសមាជិកសមាជិកាទាំងអស់ចូលរួមកម្មវិធីជំនួបសហគ្រិន ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ "មេរៀនទាំង ១០ ចំនុចពីមិត្តសហគ្រិនដែលខ្ញុំបានរៀនសូត្រក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ"

*ចែករំលែកដោយ៖ ឧកញ៉ា លួន អានចំណេះ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប
————————————
កាលបរិច្ឆេទ៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦
ពេលវេលា៖ ម៉ោង ០១:៣០ ដល់ ៤:៣០ នាទីល្ងាច
ទីតាំង៖ Landing gold By Amatak
https://maps.app.goo.gl/WiX3Kz2gAG6sccLF9

ចូលរួម៖ សមាជិក $5/ម្នាក់
មិនមែនសមាជិក $7/ម្នាក់

ចុះឈ្មោះតាមរយៈ ៖ 014266826

🙏🏻 ជម្រាបសួរ សមាជិក សមាជិកាទាំងអស់!ក្រុមលេខាធិការដ្ឋាន នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប សូមណែនាំ៖អ្នកស្រី ត...
09/08/2026

🙏🏻 ជម្រាបសួរ សមាជិក សមាជិកាទាំងអស់!

ក្រុមលេខាធិការដ្ឋាន នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប សូមណែនាំ៖
អ្នកស្រី តាត កេត៍តិគុណ សហស្ថាបនិក និងអ្នកជំនាញម៉ាកយីហោ នៃ D-PIX Studio ដែលបានចូលរួមជាសមាជិកនៃសមាគម។

📌 ព័ត៌មានបន្ថែម
☎️ ទូរស័ព្ទ៖ 015555660
📍 ទីតាំង៖ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប
🌐 គេហទំព័រ៖ https://web.facebook.com/dpixcambodia
🙏🏻 ក្នុងឱកាសនេះ សូមសមាជិក សមាជិកាទាំងអស់ ចូលរួមស្វាគមន៍ អ្នកស្រី តាត កេត៍តិគុណ ដោយភាពកក់ក្តៅ និងសូមជូនពរឱ្យអាជីវកម្មរបស់លោកស្រី ទទួលបានភាពរីកចម្រើន និងជោគជ័យជាបន្តបន្ទាប់។
សូមអរគុណ! 🙏💙💛

Address

St Wat Bo, Wat Bo Village, Salakomroeuk Commune
Phumi Siem Reap
#0418,

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85599584586

Alerts

Be the first to know and let us send you an email when Young Entrepreneurs Association of Cambodia Siem Reap Chapter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Young Entrepreneurs Association of Cambodia Siem Reap Chapter:

Shortcuts

Share