សមាគមរាជសីហ៍ សាខាខេត្តបន្ទាយមានជ័យ

សមាគមរាជសីហ៍  សាខាខេត្តបន្ទាយមានជ័យ មនុស្សធម៌ សុខមាលភាពសង្គម និងកីឡា (Humanities , Social welfare and Sports)

25/12/2025
25/11/2025
ប៉មចំរោះទឹកស្អាត មួយគ្រឿង និង ម៉ាស៊ីន បាញ់លាងសំអាត ចល័តមួយគ្រឿង ដែលមានតំលៃ ១៦,២៤០  ដុល្លារ ត្រូវបានសមាគមរាជសីហ៍ សាខា ខេត...
09/10/2025

ប៉មចំរោះទឹកស្អាត មួយគ្រឿង និង ម៉ាស៊ីន បាញ់លាងសំអាត ចល័តមួយគ្រឿង ដែលមានតំលៃ ១៦,២៤០ ដុល្លារ ត្រូវបានសមាគមរាជសីហ៍ សាខា ខេត្តបន្ទាយមានជ័យប្រគល់ជូន មជ្ឈមណ្ឌលជីវិតថ្មី ភ្នំបាក់ ស្ថិតនៅ ភូមិ ភ្នំបាក់ សង្កាត់ ទឹកថ្លា ក្រុង សិរីសោភ័ណខេត្ត បន្ទាយមានជ័យ ។

នាថ្ងៃ ទី ០៨ តុលា ឆ្នាំ ២០២៥

លោកទ្រឿង សំរិទ្ធអគ្គលេខាធិការរង សមាគមរាជសីហ៍ អមដំណើរ ដោយ លោក ណាំ រស្មី ប្រធានសមាគមរាជសីហ៍ សាខា ខេត្តបន្ទាយមានជ័យ និង សហការី បានចូលរួម តំលើង និង ប្រគល់ ប៉មចំរោះទឹកស្អាត ចំនួន 0១ គ្រឿង និង ម៉ាស៊ីន បាញ់លាង ចល័ត ចំនួន 0១ គ្រឿង ( តំលៃ ១៦,២៤០ ដុល្លារ ) ជូនដល់ មជ្ឈមណ្ឌល ជីវិតថ្មី ភ្នំបាក់ ស្ថិត នៅភូមិ ភ្នំបាក់ សង្កាត់ ទឹកថ្លា ក្រុង សិរីសោភ័ណខេត្ត បន្ទាយមានជ័យ ។

មជ្ឈមណ្ឌលនេះ មាន ជនរងគ្រោះ បន្សាប គ្រឿងញៀន ចំនួន ៩៧៥ នាក់ បុគ្គលិក ចំនួន ៤២ នាក់ សរុប ចំនួន ១,០១៧ នាក់ ។

យុវជន យុវនារី ជនរងគ្រោះ ដោយគ្រឿងញៀន និង បុគ្គលិក មជ្ឈមណ្ឌល សូមថ្លែង អំណរគុណដ៏ ជ្រាលជ្រៅ ចំពោះសមាគមរាជសីហ៍ ដែលបានចូលរួមចំណែក យ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៍ និងជួយដល់ការងារសង្គម ដោយ មិនរើសរអើង ។ សូមជូនពរ ថ្នាក់ដឹកនាំ និងសមាជិកសមាគមរាជសីហ៍ ទាំងអស់ មានសុខភាពល្អ ទទួល ជោគជ័យ គ្រប់ភារកិច្ច ដើម្បី បន្ត សកម្មភាព ក្នុង បុព្វហេតុមនុស្សធម៍ និង សង្គម ។

08/10/2025

ថ្នាក់ដឹកនាំ សមាជិកសមាជិកា សមាគមរាជសីហ៍សាខារាជធានី. ខេត្ត និងសាខាក្រៅប្រទេស បានចេញលិខិតថ្កោលទោសចំពោះទង្វើរអសីលធម៏របស់ជនជាតិថៃមួយក្រុម ដែលបានបង្ហាញនូវការប្រមាថមើលងាយមកលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាឥស្សរជនជាន់ខ្ពស់កម្ពុជាកាលពីថ្មីៗនេះ។

សមាគមរាជសីហ៍សាខាខេត្តបន្ទាយមានជ័យបានទទួលអំណោយពី សប្បុរសជន ដើម្បី ជូនដល់វីរកងទព័ជួរមុខ ដែលកំពុងរក្សារការពារ អធិបតេយ្យភាព ...
31/07/2025

សមាគមរាជសីហ៍សាខាខេត្តបន្ទាយមានជ័យបានទទួលអំណោយពី សប្បុរសជន ដើម្បី ជូនដល់វីរកងទព័ជួរមុខ ដែលកំពុងរក្សារការពារ អធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។

នាល្ងាចថ្ងៃទី 30 ខែ កក្កដា ឆ្នាំ 2025

សមាគមរាជសីហ៍ សាខាខេត្តបន្ទាយមានជ័យ បានទទួលអំណោយ ពី លោក ភឿន សំបូរ និង ក្រុមគ្រួសារ ម្ចាស់ ភោជនីយដ្ធាន ពេជ្ជរ៉ា និង ពិភពកញ្ចក់ ក្រុង ប៉ោយ ប៉ែត តាមរយះលោក ញៀន ដារ៉ា អនុប្រធានផ្នែករដ្ធបាល សមាគមរាជសីហ៍ សាខា ខេត្ត បន្ទាយមានជ័យ ជូនដល់វីរកងទព័ ជួរមុខ ការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណា ចក្រកម្ពុជា ។ អំណោយរួមមាន :

- ទឹកបរិសុទ្ធចំនួន 33 កេះ
- ទឹកក្រូច ចំនួន 20 កេះ

សមាគមរាជសីហ៍ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្ត ស្នេហាជាតិចូលរួមចំណែកដ៍ ធំធេង របស់បងប្អូន ប្រជាពលរដ្ធខ្មែរចូលរួមសាមគ្គីគ្នា ក្នុងគ្រាដែលមានអាសន្ន ។ សូមវីរកងទ័ព ដ៍ អង់អាចក្លាហានរបស់កម្ពុជា បានទទួលជ័យជម្នះ និង មានសុខភាពល្អ គ្រប់ពេលវេលា ។

Address

Serei Saophoan Minicipality, Banteay Meanchey Province
Phumi Banteay Neang
010804

Alerts

Be the first to know and let us send you an email when សមាគមរាជសីហ៍ សាខាខេត្តបន្ទាយមានជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share