11/06/2026
[English below] iDE launched a grant voucher initiative to help micro-vendors in Oddar Meanchey restore their businesses.
នៅពេលការប្រយុទ្ធគ្នាបានផ្ទុះឡើងតាមបណ្តោយព្រំដែននៃប្រទេសកម្ពុជា ប្រជាជនរាប់សែននាក់បានចាកចេញពីទីលំនៅ។ ផ្សារនានាត្រូវបានបិទ។ អាជីវកររត់ភៀសខ្លួន។ ហើយនៅពេលដែលក្រុមគ្រួសារមួយចំនួនធំបានត្រឡប់មកផ្ទះរបស់ពួកគេវិញជា តូបលក់អាហារ ឬលក់គ្រឿងទេសដែលធ្លាប់លក់អាហារជូនសហគមន៍ ភាគច្រើនមិនអាចដំណើរការឡើងវិញដូចមុននៅឡើយ។
នៅក្នុងខេត្តឧត្តរមានជ័យ អង្គការ iDE កំពុងធ្វើការដើម្បីទប់ស្កាត់មិនឱ្យតូបអាហារទាំងនោះត្រូវអវត្តមានជារៀងរហូត។
តាមរយៈគំនិតផ្តួចផ្តើមផ្តល់ប័ណ្ណជំនួយ អង្គការ iDE បានផ្តល់ប្រាក់ទុន ដល់អាជីវករខ្នាតតូចចំនួន ២៩ នាក់ ដែលម្នាក់ៗទទួលបានពី ៣០០ ទៅ ៤០០ ដុល្លារអាមេរិក សម្រាប់ពួកគេយកទៅបំពេញស្តុកទំនិញឡើងវិញ ស្តារអាជីវកម្ម និងនាំយកអាហារដែលមានសារធាតុចិញ្ចឹមត្រឡប់មកជូនប្រជាជនដែលកំពុងត្រូវការបំផុត។
ប័ណ្ណជំនួយទាំងនេះ ត្រូវបានរៀបចំឡើងស្របពេលដែលអាជីវករខ្នាតតូចត្រូវការបំផុត។ លក្ខខណ្ឌកំណត់ឱ្យអាជីវករត្រូវអនុវត្ត គឺប្រើប្រាស់ប័ណ្ណជំនួយនេះសម្រាប់ទិញតែអាហារដែលមានសារធាតុចិញ្ចឹម និងផលិតផលអនាម័យសម្រាប់លក់។ ប័ណ្ណជំនួយ នឹងជួយដោះស្រាយបញ្ហាប្រឈមពោលគឺ៖ អាជីវករដែលខ្វះខាតទុន មាននិន្នាការងាកទៅរកទំនិញដែលមានតម្លៃថោក និងអាចរក្សាទុកបានយូរ (ទំនិញកំប៉ុង ឬកញ្ចប់) ដែលធ្វើឱ្យបញ្ហាអសន្តិសុខស្បៀង នឹងកើតឡើងចំពោះគ្រួសារត្រឡប់មកពីជំរុំភៀសសិកវិញ។ តាមរយៈការតម្រង់ទិសថវិកាទៅលើផលិតផលស្រស់ៗ សាច់ ត្រី (ប្រូតេអ៊ីន) បន្លែ គ្រឿងផ្សំដែលមានគុណភាព និងសម្ភារៈអនាម័យចាំបាច់ ជំនួយនេះនឹងអាចស្តារសមត្ថភាពអាជីវករខ្នាតតូច ក្នុងការទិញផលិតផលបំពេញស្តុកឡើងវិញ និងបន្តដំណើរការលក់ដូរអាហារ ឯសហគមន៍នឹងអាចទទួលបានអាហារដែលមានប្រភពត្រឹមត្រូវ មានសារធាតុចិញ្ចឹម និងផលិតផលចាំបាច់សម្រាប់ការចំអិនអាហារ និងប្រើប្រាស់។
គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃគម្រោងផ្លាស់ប្តូរជីវិតតាមរយៈអាហារូបត្ថម្ភ។ គម្រោងនេះ កំពុងអនុវត្តរួមគ្នាដោយអង្គការចំនួនបី៖ Helen Keller Intl, Vitamin Angels និង iDE ដើម្បីដោះស្រាយបញ្ហា កង្វះអាហារូបត្ថម្ភលើម្តាយ ទារក និងកុមារតូចៗ នៅទូទាំងពិភពលោក។ គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃ ពួកបរិសុទ្ធថ្ងៃចុងក្រោយ។ ហើយពួកយើងកំពុងរួមគ្នាកែលម្អសុខុមាលភាព របស់ស្ត្រី និងកុមារដែលខ្វះខាតនៅជុំវិញពិភពលោក។
-----------------------
When fighting broke out along Cambodia's northern border, hundreds of thousands of people were displaced. Markets emptied. Vendors fled. And when families finally returned home, the food stalls that had once fed their communities were often still gone.
In Oddar Meanchey, iDE is working to prevent that absence from becoming permanent. Through an innovative grant voucher initiative, iDE provided 29 micro-vendors with US$300 to US$400 each in working capital — enough to restock their stalls, rebuild their businesses, and bring nutritious food back to the people who need it most.
The vouchers are designed to intervene at a critical moment. Restricted specifically to nutritious food and hygiene products, they address a compounding problem: vendors who lack working capital tend to default to cheap, shelf-stable goods, deepening the food insecurity that returnees already face. By directing funds exclusively toward fresh produce, proteins, quality ingredients, and essential hygiene items, the grants restore vendors' purchasing power and continue selling food, while ensuring communities have access to safe, nutritious food and essential products for cooking and daily use.