27/08/2026
[English Below]
ថ្ងៃទី២៧ និង២៨ ខែសីហា ឆ្នាំ២០២៦ សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ ក្រោមការគាំទ្រពីភាពជាដៃគូលើវិស័យទឹកអូស្ត្រាលី (AWP) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបរិយាបន្នពិការភាព ក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនិងការប្រែប្រួលអាកាសធាតុនៅសណ្ឋាគារត្រែបភ្នំពេញប៉ុស្តិ៍អូហ្វីស៊្វែរ ក្នុងគោលបំណង៖
💧ទទួលបានចំណេះដឹងអំពី ឧបសគ្គ, ហានិភ័យដែលជនមានពិការភាពប្រឈមមុខក្នុងអំឡុងពេលមានគ្រោះមហន្តរាយ និងរបៀបជួយសម្របសម្រួល និងគាំទ្រ។
💧ការចូលរួម និងការផ្តល់ភាពអង់អាចដល់ជនមានពិការភាព និងអង្គការតំណាងជនមានពិការភាព ក្នុងដំណាក់កាលទាំងបួននៃការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ (រៀបចំឆ្លើយតបស្តាឡើងវិញ)។
💧របៀបសហការជាមួយដៃគូក្នុងតួនាទីផ្ទាល់ខ្លួន ដើម្បីពង្រឹងការធ្វើបរិយាបន្នពិការភាពក្នុងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ។
អង្គការវ័តធឺអេត (WaterAid) សាកលវិទ្យាល័យ Monash សមាគមជនមានពិការភាពហាណូយ (DP Hanoi); អង្គការជនពិការកម្ពុជា (CDPO) និងសមាគមជនមានពិការភាពឡាវ (LDPA) កំពុងសហការជាមួយភាពជាដៃគូលើវិស័យទឹកអូស្ត្រាលី (AWP) ដើម្បីអនុវត្តគម្រោង៖ « ការរៀបចំ និងការអនុវត្តកម្មវិធីសិក្សាបណ្តុះបណ្តាលស្តីពីបរិយាបន្នពិការភាពនៅក្នុងតំបន់មេគង្គ »។
កម្មវិធីនេះមានគោលបំណងបង្កើនការគ្រប់គ្រងហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយដែលប្រកបដោយបរិយាន្នពិការភាព នៅក្នុងវិស័យទឹកនៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម។ គោលដៅនេះនឹងត្រូវបានសម្រេចដោយការពង្រឹងសមត្ថភាពរបស់អង្គការតំណាងជនមានពិការភាព (OPDs) និងការបង្កើត និងដាក់ឱ្យប្រើប្រាស់កម្មវិធីសិក្សាបរិយាបន្នពិការភាព ក្នុងចំណោមអ្នកពាក់ព័ន្ធ និងថ្នាក់ដឹកនាំផ្នែកអាកាសធាតុ និងទឹក នៅក្នុងប្រទេសកម្ពុជា និងវៀតណាម។
On 27 and 28 August 2026, National School of Local Administration with the support of The Australian Water Partnership hosted a training on “Disability Inclusive Disaster Risk Management and Climate Change” at TRIBE Phnom Penh Post Office Square with the aim of:
💧Barriers, risks and enablers to people with disability during disaster events and how to assess them.
💧Engagement and empowerment of people with disabilities and their representative organisations in four stages.
💧How to practically collaborate with others in your own role to strengthen disability inclusion in DRR.
WaterAid, Monash University, Hanoi Association of People with Disabilities (DP Hanoi), Cambodian Disabled People's Organisation (CDPO) , and The Lao Disabled People's Association(LDPA) are collaborating with the Australian Water Partnership (AWP) to implement the project, “Curriculum: Disability inclusive DRR, climate and water governance”.
The program aims to enhance disability inclusive disaster risk management and climate change in the water sector in Cambodia, Laos, and Vietnam. This goal will be achieved by strengthening the capacity of organizations of persons with disabilities (OPDs) and developing and implementing disability-inclusive curriculum for climate and water stakeholders and leaders in Cambodia and Vietnam.
📸 WaterAid/ Soeurn Sayorn Sonya
| | | | | |