04/05/2026
[English Below] - វគ្គបណ្តុះបណ្តាលស្តីអំពី “មូលដ្ឋានគ្រឹះនៃកសិអេកូឡូស៊ី” ដល់សមាជិកថ្មីរបស់បណ្តាញALiSEA
ការកសាងចំណេះស្តីអំពីកសិកអេកូឡូស៊ីរបស់អ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្មនៅកម្ពុជា គឺជាបេសកកម្មមួយរបស់ UCOOPIA។
កាលពីសប្តាហ៍មុន ក្រុមការងារ UCOOPIA មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីអំពី “មូលដ្ឋានគ្រឹះនៃកសិអេកូឡូស៊ី” ដល់សមាជិកថ្មីនៃបណ្តាញ ALiSEA នៅកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយសមាជិកក្រុមប្រតិបត្តិរបស់បណ្តាញ ALiSEA ដែលរួមមាន អង្គការ DPA ស្ថាប័នស្រាវជ្រាវ អេកូលែន (ECOLAND)នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងបណ្តាញកសិករ CFAP ចាប់ពីថ្ងៃទី ២៩ ដល់ ៣០ ខែមេសា ឆ្នាំ ២០២៦ នៅខេត្តបាត់ដំបង។ វគ្គនេះត្រូវបានចូលរួមដោយសិក្ខាកាមចំនួន ៤៨ នាក់មកពី ២១ ស្ថាប័នដែលបានក្លាយជាសមាជិកបណ្តាញALiSEAក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងផាតន័រ (PArTNER) របស់អង្គការ Uni4Coop (UCOOPIA & Louvain Cooperation)។ ក្នុងនាមជាសមាជិករបស់បណ្តាញ ALiSEAតាំងពីឆ្នាំ ២០១៦ មក UCOOPIA ដែលពីមុនត្រូវបានគេស្គាល់ថា Eclosio បានចូលរួមយ៉ាងសកម្មជាមួយដៃគូដទៃទៀតជាពិសេសគឺអង្គការហ្រ្គេដ ក្នុងការគាំពារបណ្តាញតាមរយៈសកម្មភាពជាច្រើនដើម្បីគាំទ្រក្នុងការកសាងរចនាសម្ព័ន្ធគ្រប់គ្រង ពង្រឹងអភិបាលកិច្ច កសាងសមត្ថភាពរបស់សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកនៃបណ្តាញ និងជំរុញដល់ការស្រាវជ្រាវ និងនវានុវត្តន៍កសិអេកូឡូស៊ីតាមរយៈការផ្តល់កញ្ចប់ជំនួយខ្នាតតូចដល់សមាជិកបណ្តាញក្នុងប្រទេសកម្ពុជា។
ស្វែងយល់បន្ថែមអំពីបណ្តាញ ALiSEA៖ https://ali-sea.org/ ..............................................
Training on the “Foundation of Agroecology” to ALiSEA's New Members
Building capacity on Agroecology of agricultural stakeholders in Cambodia is one of UCOOPIA’s missions.
Last week, UCOOPIA team was glad to co-facilitate a training on the “Foundation of Agroecology” to new members of the Agroecology Learning Alliance in South East Asia (ALiSEA) network in Cambodia. This training was organized by ALiSEA’s Executive Team (DPA Cambodia, ECOLAND Cambodia, and CFAP Cambodia) from 29-30 April 2026 in Battambang province. It was participated by 48 individuals from 21 ALiSEA’s organizational members who joined the network in the last 3 years.
The training was organized under the financial support of the PArTNER project of Uni4Coop (UCOOPIA & Louvain Cooperation). As a proud member of ALiSEA network since 2016, UCOOPIA, which was previously known as Eclosio, has actively engaged in nurturing the network with other development partners, especially GRET Cambodia, through a series of activities to form management structures, improve governance, build capacity of board members and members of the network, and accelerate agroecological research and innovation through a small grant program to ALiSEA's members in Cambodia.
Learn more about the ALiSEA network: https://ali-sea.org/