FH Cambodia

FH Cambodia We design, develop, and deliver catalytic solutions that build resilience so that children, families, and communities can flourish. Building Resilience Together

WHO WE ARE? IN CAMBODIA, SINCE 1990
providing relief to internally displaced people during the civil war and shifting to sustainable development work as the country stabilized. Food for the Hungry is a Christian humanitarian aid and global development organization that designs, develops, and delivers solutions so that children, families, and communities can flourish. WHAT WE DO? Our Thematic Progr

am Interventions
- Community leadership
- Food Security and Livelihood
- Education
- Health, Nutrition and WASH

Our Cross-Cutting Themes
- Youth Empowerment
- Gender and Social Inclusion
- Climate Change and Disaster Management
- Interfaith Integration

WHERE WE WORK?
211 Villages in two districts (Svay Leu and Puok) of Siem Reap province and four districts (Trapeang Prasath, Bonteay Ampil, Chong Kal and Samroang) of Oddor Meanchey province.

[English Below] យុវជននៅទូទាំងប្រទេសកម្ពុជា អាចមកពីបរិបទ និងសហគមន៍ខុសៗគ្នា ប៉ុន្តែពួកគេភាគច្រើនមានក្ដីប្រាថ្នារួមក្នុងការ...
12/08/2026

[English Below] យុវជននៅទូទាំងប្រទេសកម្ពុជា អាចមកពីបរិបទ និងសហគមន៍ខុសៗគ្នា ប៉ុន្តែពួកគេភាគច្រើនមានក្ដីប្រាថ្នារួមក្នុងការរៀនសូត្រ កសាងអនាគតឱ្យកាន់តែប្រសើរ ចូលរួមចំណែកដល់គ្រួសារ និងចូលរួមក្នុងការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី២៧ ទិវាយុវជនអន្តរជាតិលើកទី២៧ ក្រសួងអប់រំ យុវជន និងកីឡា បានលើកយកប្រធានបទ «បរិបទខុសគ្នា ក្ដីប្រាថ្នារួម» ដើម្បីប្រែក្លាយ «ក្ដីប្រាថ្នារួម» ទៅជា «សកម្មភាពរួម» យុវជនត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍខ្លួនទៅជាពលរដ្ឋដែលមានគុណធម៌ និងការទទួលខុសត្រូវ អ្នកសិក្សាពេញមួយជីវិត អ្នកបង្កើតតម្លៃ និងនវានុវត្តន៍ អ្នកដឹកនាំការផ្លាស់ប្ដូរជាវិជ្ជមាន និងជាដៃគូក្នុងការអភិវឌ្ឍជាតិ។

អង្គការ អេហ្វ អេក កម្ពុជា ចូលរួមគាំទ្រចក្ខុវិស័យនេះ តាមរយៈការពង្រឹងសមត្ថភាពយុវជនលើ ជំនាញទន់ ភាពជាអ្នកដឹកនាំ ការប្រាស្រ័យទាក់ទង ការត្រិះរិះពិចារណា ការដោះស្រាយបញ្ហា ចំណេះដឹងហិរញ្ញវត្ថុ សមភាពយេនឌ័រ ការត្រៀមខ្លួនសម្រាប់មុខរបរ និងជំនាញអនុវត្តជាក់ស្តែងផ្សេងៗ ដែលជួយបង្កើនទំនុកចិត្តលើខ្លួនឯង លទ្ធភាពទទួលបានការងារ ការចាប់ផ្ដើមអាជីវកម្ម និងការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍។

ក្នុងឱកាសទិវាយុវជនអន្តរជាតិនេះ អង្គការ អេហ្វ អេក កម្ពុជា សូមចូលរួមអបអរសាទរសក្តានុពល ភាពច្នៃប្រឌិត និងភាពធន់របស់យុវជន ហើយបន្តប្តេជ្ញាធ្វើការជាមួយគ្រួសារ សហគមន៍ សាលារៀន អាជ្ញាធរមូលដ្ឋាន និងដៃគូរាជរដ្ឋាភិបាល ដើម្បីជួយយុវជនប្រែក្លាយក្ដីប្រាថ្នារបស់ពួកគេទៅជាសកម្មភាពជាក់ស្តែង សម្រាប់អនាគតដែលមានផលិតភាព ភាពធន់ និងក្ដីសង្ឃឹមកាន់តែប្រសើរ។

Young people across Cambodia may come from different backgrounds and communities, but many share common aspirations to learn, build a better future, contribute to their families, and participate in the development of their communities and country. In celebration of the 27th International Youth Day, the Ministry of Education, Youth and Sport (MoEYS) of Cambodia highlighted the theme “Different Contexts, Common Aspirations.” To turn these “common aspirations” into “common actions,” young people are encouraged to become responsible citizens with strong values, lifelong learners, creators of value and innovation, leaders of positive change, and partners in national development.

FH Cambodia contributes to this vision by strengthening young people through soft skills, leadership, communication, critical thinking, problem solving, financial literacy, gender equality, livelihood preparation, and other practical skills that build confidence, improve employability, encourage entrepreneurship, and promote active participation in community development.

On International Youth Day, FH Cambodia celebrates the potential, creativity, and resilience of young people and remains committed to working with families, communities, schools, local authorities, and government partners to help youth turn their aspirations into meaningful actions for a more productive, resilient, and hopeful future.

[English Below] 🌳 រាល់ស្នាដៃគំនូរនីមួយៗ គឺជាការឆ្លុះបញ្ចាំងពីក្តីស្រមៃ និងបំណងប្រាថ្នារបស់កុមារ ដែលត្រូវបានគូរលើក្រដាស។🎨...
11/08/2026

[English Below] 🌳 រាល់ស្នាដៃគំនូរនីមួយៗ គឺជាការឆ្លុះបញ្ចាំងពីក្តីស្រមៃ និងបំណងប្រាថ្នារបស់កុមារ ដែលត្រូវបានគូរលើក្រដាស។

🎨 តាមរយៈសិល្បៈ និងការច្នៃប្រឌិតក្នុងការបង្ហាញចេញទៅក្រៅ និងការរៀនសូត្រពីគ្នាទៅវិញទៅមក កុមារមានឱកាសចែករំលែកគំនិត ក្តីសង្ឃឹម និងសុបិន្តរបស់ពួកគេសម្រាប់អនាគត។ ✨

🌳 Every Drawing Tells A Children’s Dream On Paper.

🎨 Through art and creativity in expression and learning, children share their ideas, hopes, and dreams for the future.

[English Below] បំបៅកូនដោយទឹកដោះម្តាយ អាចបញ្ចៀសបញ្ហាអាហារូបត្ថម្ភកុមារ!អនាគតប្រកបដោយចីរភាព ដោយការបំបៅកូនអ្នកដោយទឹកដោះអ្ន...
07/08/2026

[English Below] បំបៅកូនដោយទឹកដោះម្តាយ អាចបញ្ចៀសបញ្ហាអាហារូបត្ថម្ភកុមារ!

អនាគតប្រកបដោយចីរភាព ដោយការបំបៅកូនអ្នកដោយទឹកដោះអ្នក។ ទឹកដោះម្តាយជួយការពារកុមារពីជំងឺ កាត់បន្ថយហានិភ័យនៃបញ្ហាអាហារូបត្ថ ព្រមទាំងបង្កើតមូលដ្ឋានរឹងមាំសម្រាប់សុខភាពល្អពេញមួយជីវិត។

ការចាប់ផ្តើមប្រកបដោយសុខភាពល្អ នាំទៅរកអនាគតប្រកបដោយចីរភាព។

Breastfeeding Helps End Child Malnutrition!

Good nutrition begins with breastfeeding. Breastfeeding protects children against illness, reduces the risk of malnutrition and lays the foundation for lifelong health.

Healthy beginnings create sustainable futures.

[English Below] ក្រោមការសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប អង្គការ អេហ្វ អេក កម្ពុជាបានរៀបចំវគ្គ...
06/08/2026

[English Below] ក្រោមការសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប អង្គការ អេហ្វ អេក កម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលដល់កសិករដោយជោគជ័យ ស្តីពី បច្ចេកទេសកសិកម្មឆ្លាតវៃធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។

ការបណ្តុះបណ្តាលបានផ្តោតលើការអនុវត្តបច្ចេកទេសដាំដំណាំឆ្លាស់ ដំណាំបង្វិល ដំណាំចម្រុះ ដំណាំគម្របដី និងការគ្រប់គ្រងសត្វល្អិតចង្រៃ ដើម្បីជួយបង្កើនផលិតភាពកសិកម្ម ពង្រឹងសុខភាពដី រក្សាសំណើមដី កាត់បន្ថយការប្រើប្រាស់ជី ថ្នាំកសិកម្ម។

ក្នុងវគ្គបណ្តុះបណ្តាលកសិករបានចូលរួមអនុវត្តជាក់ស្តែងនូវការធ្វើ ជីកំប៉ុស្តិ៍ ការផលិតថ្នាំកម្ចាត់សត្វល្អិតផ្សំពីរុក្ខជាតិ និងការលាយដីសម្រាប់សាបកូនបន្លែ។

In partnership with the Siem Reap Provincial Department of Agriculture, Forestry and Fisheries (PDAFF), FH Cambodia successfully delivered a training on Climate-Smart Agriculture (CSA) for farmers.

Participants learned practical techniques such as row intercropping, crop rotation, mixed intercropping, cover cropping, and integrated pest management to improve crop productivity, enhance soil fertility, conserve soil moisture, and reduce the use of chemical fertilizers and pesticides.

Farmers also participated in hands-on learning activities, including compost making, preparation of botanical pest repellents, and soil mixing techniques for vegetable seedling cultivation.

[English Below] រួមគ្នា លើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីផ្តល់ការចាប់ផ្តើមជីវិតប្រកបដោយចីរភាពសម្រាប់កុមារគ្រប់រូប...
04/08/2026

[English Below] រួមគ្នា លើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីផ្តល់ការចាប់ផ្តើមជីវិតប្រកបដោយចីរភាពសម្រាប់កុមារគ្រប់រូប។

រួមគ្នា៖
✔️ ចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយក្នុងរយៈពេល ១ ម៉ោងដំបូងបន្ទាប់ពីសម្រាល
✔️ បំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល ៦ ខែដំបូង
✔️ បន្តបំបៅកូនដោយទឹកដោះម្តាយ រួមជាមួយការផ្តល់អាហារបន្ថែមដែលមានជីវជាតិ និងសមស្របតាមវ័យចាប់ពីអាយុ ៦ ខែឡើងទៅ។
✔️ គាំទ្រពីគ្រួសារ សហគមន៍​ ទីកន្លែងធ្វើការ និងបុគ្គលិកសុខាភិបាល ដើម្បីជួយឱ្យម្តាយគ្រប់រូបអាចបំបៅកូនដោយទឹកដោះម្តាយបានដោយជោគជ័យ។

សកម្មភាពតូចៗនៅថ្ងៃនេះ នាំមកនូវការផ្លាស់ប្តូរដ៏ធំសម្រាប់អនាគតកុមារ និងសហគមន៍។

Together, we can strengthen what works and gives every child a sustainable start in life.

Let’s commit in:

✔️ Early initiation of breastfeeding within 1 hour after birth
✔️ Exclusive breastfeeding for the first six months.
✔️ Continued breastfeeding alongside nutritious complementary foods, starting from 6 month aged.
✔️ Support from families, communities, workplaces, and healthcare professionals for every breastfeeding mother.

Small actions create big change for children and communities.

🌿✨ រីករាយថ្ងៃសុក្រ!សូមរីករាយជាមួយស្នាមញញឹម និងសេចក្តីអំណរពីសួនបន្លែគ្រួសាររបស់កុមារយើង។
31/07/2026

🌿✨ រីករាយថ្ងៃសុក្រ!
សូមរីករាយជាមួយស្នាមញញឹម និងសេចក្តីអំណរពីសួនបន្លែគ្រួសាររបស់កុមារយើង។

[English Below] អង្គការ អេហ្វ អេក កម្ពុជា សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះប...
29/07/2026

[English Below] អង្គការ អេហ្វ អេក កម្ពុជា សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលដល់កសិករដោយជោគជ័យ ស្តីពីបច្ចេកទេសចិញ្ចឹមមាន់ស្រែប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ខ្លឹមសារបណ្តុះបណ្តាលផ្តោតសំខាន់លើការការពារជំងឺមាន់ ការរក្សាអនាម័យទ្រុង ការចាក់វ៉ាក់សាំង ការថែទាំមាន់ឱ្យមានសុខភាពល្អ និងការផ្សំចំណីមាន់ដោយខ្លួនឯង។

សកម្មភាពនេះត្រូវបានអនុវត្តក្រោមគម្រោង «កសាងភាពធន់នៃការប្រែប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់អនាម័យទឹកស្អាត និងជីវភាពសហគមន៍ប្រកបដោយចីរភាព នៅស្រុកពួក»។

FH Cambodia, in collaboration with the Siem Reap Provincial Department of Agriculture, Forestry and Fisheries (PDAFF), successfully conducted a farmer training on free-range chicken production effective and sustainable.

The training covered key topics, including disease prevention, coop hygiene maintenance, vaccination, health management, and local feed preparation.

This activity was implemented under the project "Building Climate Resilience through WASH and Sustainable Livelihoods in Puok District."

នៅពេលយើងលើកទឹកចិត្ត និងឱ្យតម្លៃលើភាពច្នៃប្រឌិតរបស់កុមារនៅថ្ងៃនេះ យើងកំពុងជួយកសាងអ្នកគិតប្រកបដោយនវានុវត្តន៍ (ការច្នៃប្រឌិ...
27/07/2026

នៅពេលយើងលើកទឹកចិត្ត និងឱ្យតម្លៃលើភាពច្នៃប្រឌិតរបស់កុមារនៅថ្ងៃនេះ យើងកំពុងជួយកសាងអ្នកគិតប្រកបដោយនវានុវត្តន៍ (ការច្នៃប្រឌិត) សម្រាប់ថ្ងៃស្អែក។

សួស្តីថ្ងៃចន្ទ!

[English Below] 📚 ការពង្រឹងអំណានថ្នាក់ដំបូង ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សកាន់តែល្អប្រសើរ!អង្គការ អេហ្វ អេក កម្ពុជ...
23/07/2026

[English Below] 📚 ការពង្រឹងអំណានថ្នាក់ដំបូង ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សកាន់តែល្អប្រសើរ!

អង្គការ អេហ្វ អេក កម្ពុជា ប្រចាំស្រុកចុងកាល់ បានសហការយ៉ាងជិតស្និទ្ធជាមួយ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ និង ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកចុងកាល់ ក្នុងការចុះត្រួតពិនិត្យ ប្រឹក្សាគរុកោសល្យ និងគាំទ្របច្ចេកទេសលើការអនុវត្ត កម្មវិធីកញ្ចប់អំណានកម្រិតថ្នាក់ដំបូង និងការប្រើប្រាស់សម្ភារៈបង្រៀន និងរៀនឱ្យមានប្រសិទ្ធភាព ស្របតាមដំណើរការបង្រៀនក្នុងថ្នាក់រៀន។

ក្រុមការងារបានចុះត្រួតពិនិត្យនៅសាលាបឋមសិក្សាចំនួន ៤ រួមមាន៖
🏫 សាលាបឋមសិក្សា ហ៊ុន សែន ព្រៃធំ
🏫 សាលាបឋមសិក្សា ចុងកាល់
🏫 សាលាបឋមសិក្សា គោកស្ពាន
🏫 សាលាបឋមសិក្សា ជើងទៀន

ការចុះត្រួតពិនិត្យនេះបានផ្តល់ឱកាសដល់ក្រុមការងារក្នុងការសង្កេតការអនុវត្តការបង្រៀនជាក់ស្តែងក្នុងថ្នាក់រៀន ដើម្បីផ្ដល់ការគាំទ្រ ប្រឹក្សាគរុកោសល្យ ដល់លោកគ្រូ អ្នកគ្រូក្នុងការអនុវត្តវិធីសាស្ត្រនៃកញ្ចប់អំណានកម្រិតថ្នាក់ដំបូង និងលើកកម្ពស់គុណភាពបង្រៀន ដើម្បីជួយឱ្យសិស្សទទួលបាននូវបំណិនមូលដ្ឋានផ្នែកអំណានកាន់តែប្រសើរឡើង។

បន្ទាប់ពីការចុះត្រួតពិនិត្យ ក្រុមការងារបានរៀបចំកិច្ចពិភាក្សាឆ្លុះបញ្ចាំងជាមួយលោកគ្រូ អ្នកគ្រូ និងនាយកសាលា ដើម្បីទទួលស្គាល់សមិទ្ធផល កំណត់ចំណុចដែលត្រូវពង្រឹងបន្ថែម និងចែករំលែកនូវអនុសាសន៍ជាក់ស្តែងសម្រាប់ការកែលម្អគុណភាពនៃការបង្រៀន និងការរៀន។ កិច្ចពិភាក្សាទាំងនេះក៏បានជំរុញការអភិវឌ្ឍជាបន្តបន្ទាប់ និងពង្រឹងការប្តេជ្ញាចិត្តរបស់លោកគ្រូ អ្នកគ្រូ ក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពផងដែរ។

🤝 តាមរយៈកិច្ចសហការនេះ យើងកំពុងរួមចំណែក ដើម្បីបង្កើននូវលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែល្អប្រសើរ និងគាំទ្រចក្ខុវិស័យរបស់ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធានាថាកុមារគ្រប់រូបទទួលបាននូវបំណិនមូលដ្ឋានផ្នែកអំណានសម្រាប់អនាគត។

📚 Strengthening Early Grade Reading for Better Learning Outcomes

FH Cambodia in Chong Kal District joined hands with the Oddar Meanchey Provincial Department of Education, Youth and Sport (POE) and the Chong Kal District Office of Education, Youth and Sport (DOE) to conduct a supportive monitoring visit on the implementation of the Early Grade Reading Package (EGRP) and the effective use of teaching and learning materials in classrooms.

The joint monitoring team visited four primary schools:
🏫 Hun Sen Prey Thom Primary School
🏫 Chong Kal Primary School
🏫 Kouk Spean Primary School
🏫 Cheung Tien Primary School

The visits provided an opportunity to observe classroom practices, support teachers in applying the EGRP methodology, and promote quality instruction that helps improve foundational literacy skills among young learners.

Following the school visits, the team engaged in reflective discussions with teachers and school leaders to recognize achievements, identify areas for improvement, and share practical recommendations to strengthen teaching and learning. The sessions also encouraged continuous development and reinforced teachers’ dedication to delivering quality education.

Together, these collaborative efforts contribute to improved learning outcomes and support the Ministry of Education, Youth and Sport’s vision of ensuring that every child acquires strong foundational reading skills for lifelong learning.

17/07/2026

"They die one at a time, so I’m going to help them one at a time."
- Dr. Larry Ward, founder of Food for the Hungry.

His vision started with one person and now reaches millions. 💚

Address

#17, Street 185, Sangkat Tumnob Tuek, Khan Boeng Keng Kang
Phnum Pénh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when FH Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to FH Cambodia:

Shortcuts

Share