Worker's Information Center

Worker's Information Center WIC supports women garment workers to advocate for and realise their rights. WIC’s long term strategy

03/09/2026

High production costs, weak markets and deepening debt burdens are threatening small farmers across Cambodia, prompting calls for stronger policy support and expanded agroecological practices.

[English Text Below]យើងខ្ញុំដែលជាអង្គការសង្គមស៊ីវិល សហព័ន្ធសហជីព សមាគម សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍គ្រោះ...
08/06/2026

[English Text Below]
យើងខ្ញុំដែលជាអង្គការសង្គមស៊ីវិល សហព័ន្ធសហជីព សមាគម សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដ៏គួរឲ្យតក់ស្លុតដែលបានកើតឡើងនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង។ យោងតាមប្រភពពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមានកម្មករកាត់ដេរចំនួនសរុប ៩៣នាក់ បានរងផលប៉ះពាល់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ១៤នាក់ និងអ្នករងរបួសចំនួន ៧៩នាក់ ដែលភាគច្រើនជាស្ត្រី។
សម្រាប់ព័ត៌មានបន្ថែម សូមចុចតំណភ្ជាប់នេះ៖ https://cchrcambodia.org/publications/press-releases/civil-society-organisations-and-trade-union-federations-call-on-urgent-action-to-protect-garment-workers-safety-in-cambodia

We, the undersigned organizations, express our deep concern over the tragic transport accidents on 23 May 2026 in Kampong Chhnang and Svay Rieng provinces. According to the Ministry of Labour and Vocational Training, a total of 93 garment workers were affected, including 14 workers killed and 79 injured, many of them women.
Further information, please read here: https://cchrcambodia.org/en/publications/press-releases/civil-society-organisations-and-trade-union-federations-call-on-urgent-action-to-protect-garment-workers-safety-in-cambodia

📰 ទន្ទឹមគ្នាផងដែរ មណ្ឌលសំចត ចាក់អង្រែក្រោម នៃសមាគមមណ្ឌលព័ត៌មានកម្មករ ក៏មានការរៀបចំវេទិកាកម្មករ  កិច្ចសំណេះសំណាល រវាងកម្ម...
01/06/2026

📰 ទន្ទឹមគ្នាផងដែរ មណ្ឌលសំចត ចាក់អង្រែក្រោម នៃសមាគមមណ្ឌលព័ត៌មានកម្មករ ក៏មានការរៀបចំវេទិកាកម្មករ កិច្ចសំណេះសំណាល រវាងកម្មការិនីកម្មករ និងអាជ្ញាធរមូលដ្ឋាន ក្រោមប្រធានបទ «ស្វែងយល់ពីការទទួលបានសេវាសង្គមជាមូលដ្ឋាន សម្រាប់កម្មការិនីកម្មករ» ដែលស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ស្ថិតនៅខាងក្រោយផ្សារក្រមួនតូច ផ្លូវចូលតាមច្រកសំបុកចាប) ។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងចំនួនបីរ ទី១. ប្រារព្ធទិវាពលកម្មអន្តរជាតិខួបលើកទី១៤០ និងរំលឹក​វីរភាព នៃការតស៊ូទាមទារដើម្បីសិទ្ធិសេរីភាពរបស់កម្មការិនីកម្មករ ទី២. បង្កើនទំនាក់ទំនងរវាងកម្មការិនីកម្មករ និងអាជ្ញាធរមូលដ្ឋាន និងទី៣. បង្កើតឱ្យមានលំហសម្រាប់កម្មការិនីកម្មករនិយាយចេញពីបញ្ហា និងតម្រូវការ ទៅកាន់អាជ្ញាធរមូលដ្ឋាន និងស្វែងរកដំណោះស្រាយរួម។

នៅក្នុងកម្មវិធីមានការចូលរួមពីកម្មការិនីកម្មករ តំណាងចៅសង្កាត់ មេភូមិព្រែកតាឡុង តំណាងភូមិ ទួលរកា៣ តំណាងស្ថាប័នដៃគូរ បងប្អូនកម្មការិនីកម្មករប្រមាណ៤៣នាក់

នៅកម្មវិធី កម្មការិនីកម្មករបានចែករំលែកអំពីស្ថានភាពរស់នៅពាក់ព័ន្ធនឹងតម្លៃទំនិញឡើងថ្លៃ អាហារឡើងថ្លៃ និងមិនសូវមានអានាម័យ តម្លៃបន្ទប់ជួល ទឹក ភ្លើងនៅតែបន្តប្រើប្រាស់ក្រោមការគ្រប់គ្រងឯកជន (ម្ចាស់ផ្ទះ ឬមេការ) ស្របពេលដែលប្រាក់ខែកម្មកត្រឹមតែ២១០ដុល្លារ ក្នុងមួយខែ ប៉ុណ្ណោះនៃប្រាក់ខែគោល។ ជាមួយគ្នានេះដែរនៅក្នុងមូលដ្ឋានពួកគេរស់នៅ គ្មានសុវត្តិភាព (កើនឡើងក្មេងទំនើង ចោលួច ចោឆក ប្លន់)
និងគ្មានកន្លែងទុកដាក់សម្រាមឳ្យបានត្រឹមត្រូវ ។

📕 ពាក់ព័ន្ធនឹងបញ្ហាខាងលើកម្មការិនីកម្មករក៏បានស្នើរដល់អាជ្ញាធរ ពង្រឹងការអនុវត្តន៍សកម្ម ជាពិសេសជម្រុញឳ្យមាន ការអនុវត្ត សេវាសង្គមជាមូលដ្ឋានពេញលេញ
-ស្នើសុំ ជម្រុញឳ្យមានការតបណ្ដាញទឹករដ្ឋ និងភ្លើងរដ្ឋទៅតាមសេចក្ដីសម្រេចរដ្ឋាភិបាល ។
-ស្នើសុំ ជួយទប់ស្កាត់ទំនិញទីផ្សារកុំឳ្យមានការឡើងថ្លៃ និងធានាគុណភាព ។
-ស្នើសុំរៀបចំទីកន្លែង ទុកដាក់សម្រាម និងមានរបៀបរៀបរយ ក្នុងមូលដ្ឋាន ។
-ស្នើសុំ រៀបចំឳ្យមានភ្លើងបំភ្លឺផ្លូវ និងទប់ស្កាត់កុំឳ្យមានក្មេងទំនើង ។
-សំណូមពរដល់អាជីវករទាំងអស់ កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក រាល់ពេលវេចខ្ចប់ចំណីអាហារ។

#ទិវាពលកម្មអន្តរជាតិ #ខួបលើកទី១៤០

#សមាគមមណ្ឌលព័ត៌មានកម្មករ

នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ មណ្ឌលសំចតទឹកថ្លា នៃសមាគមមណ្ឌលព័ត៌មានកម្មករ បានរៀបចំវេទិកាកម្មករ ក្រោមប្រធានបទ «ស្វែងយល់...
31/05/2026

នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ មណ្ឌលសំចតទឹកថ្លា នៃសមាគមមណ្ឌលព័ត៌មានកម្មករ បានរៀបចំវេទិកាកម្មករ ក្រោមប្រធានបទ «ស្វែងយល់ពីការទទួលសេវាសង្គមជាមូល សម្រាប់កម្មការិនីកម្មករ នៅក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ទី១.ប្រារព្ធទិវាពលកម្មអន្តរជាតិខួបលើកទី១៤០ និងរំលឹកវីរៈភាពនៃការតស៊ូទាមទារដើម្បីសិទ្ធិសេរីភាពរបស់កម្មការិនីកម្មករ។
ទី២.បង្កើនទំនាក់ទំនងរវាងកម្មករ និងអាជ្ញាធរមូលដ្ឋាន និងទី៣. បង្កើតឳ្យមានលំហរសម្រាប់កម្មការិនីកម្មករ និយាយចេញពីបញ្ហា និងតម្រូវការ ទៅកាន់អាជ្ញាធរមូលដ្ឋាន និងស្វែងរកដំណោះស្រាយរួម។

#ទិវាពលកម្មអន្តរជាតិ #ខួបលើកទី១៤០

#សមាគមមណ្ឌលព័ត៌មានកម្មករ

📃 បន្ទាប់ពីកិច្ចពិភាក្សា និងការចែករំលែកពីវាគ្មិនកិត្តិយស អ្នកចូលរួមក៏បានលើកឡើងនូវបញ្ហាប្រឈម តម្រូវការនិងសំណូមពរទៅនាក់អាជ...
30/05/2026

📃 បន្ទាប់ពីកិច្ចពិភាក្សា និងការចែករំលែកពីវាគ្មិនកិត្តិយស អ្នកចូលរួមក៏បានលើកឡើងនូវបញ្ហាប្រឈម តម្រូវការនិងសំណូមពរទៅនាក់អាជ្ញាធរមូលដ្ឋានលើចំនុច…

-បច្ចុប្បន្ន តម្លៃទឹកភ្លើងថ្លៃស្រាប់ បើដូរបន្ទប់ នៅឆ្ងាញពីរោងចក្រ ដូច្នេះស្នើរសុំឳ្យមានការតភ្លើងរដ្ឋ នៅបន្ទប់ជួលដោយសារតែនៅជិតរោងចក្រ។
-ស្នើរសុំឲ្យមានការដោះស្រាយទៅលើទំនិញទីផ្សារអន្តរាគមន៍ កុំឱ្យមានការឡើងថ្លៃទំនិញ (បន្លែត្រីសាច់គ្រឿងទេសជាដើម) និងមានគុណភាព ដោយធានាថា គ្មានសារជាតិគីមី ដែលធ្វើឳ្យប៉ះពាល់ដល់សុខភាព។
-ជម្រុញទៅលើការតបណ្តាញទឹក ភ្លើង ជាពិសេសអនុវត្តទៅតាមការសេចក្តីរបស់រដ្ឋាភិបាល។
-ស្នើសុំ ជួយសម្រួលជាមួយម្ចាស់ផ្ទះ កុំឳ្យមានការឡើងថ្លៃបន្ទប់ជួល។
-សូមអាជ្ញាធរមូលដ្ឋាន ជួយអរន្តរាមន៍ ទៅលើក្មេងទំនើង និងទប់ស្កាត់កុំមានការជួញដូរគ្រឿងញៀន នៅក្នុងតំបន់។
-ស្នើសុំអាជ្ញាធរមូលដ្ឋាន ពេលស្ដាលូរួច សូមគ្របគម្របលូវិញផង កុំឳ្យមានថ្នាក់គ្រោះកើតឡើង ។

#ទិវាពលកម្មអន្តរជាតិ #ខួបលើកទី១៤០

#សមាគមមណ្ឌលព័ត៌មានកម្មករ

 #ទិវាពលកម្មអន្តរជាតិ  #ខួបលើកទី១៤០ កម្មវិធីវេទិកាកម្មករ ក្រោមប្រធានបទ៖ «កិច្ចសំណេះសំណាលរវាងអាជ្ញាធរមូលដ្ឋាន និងកម្មការិ...
30/05/2026

#ទិវាពលកម្មអន្តរជាតិ #ខួបលើកទី១៤០ កម្មវិធីវេទិកាកម្មករ ក្រោមប្រធានបទ៖ «កិច្ចសំណេះសំណាលរវាងអាជ្ញាធរមូលដ្ឋាន និងកម្មការិនីកម្មករ ដើម្បីរកដំណោះស្រាយរួម»។

នៅក្នុងកិច្ចពិភាក្សាស្តីពី«ការស្វែងយល់ពីបទពិសោធន៍ និងបញ្ហាប្រឈមជុំវិញស្ថានភាពរស់នៅរបស់កម្មការិនីកម្មករ និងការឆ្លើយតបរបស់អ្នកពាក់ព័ន្ធ»

កិច្ចពិភាក្សានេះមានគោលបំណងបង្កើតលំហសម្រាប់កម្មការិនីកម្មករ ក្នុងការលើកឡើងពីបញ្ហាប្រឈម និងបទពិសោធន៍រស់នៅផ្ទាល់ តម្រូវការ ដើម្បីជំរុញការយល់ដឹង និងស្វែងរកដំណោះស្រាយរួម ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដោយមានវាគ្មិន ដែលជាកម្មការិនី ចំនួន២រូប គឺ លោកស្រី ថុន អៀង និងលោកស្រី ប៉េង ផល បានចែករំលែក និងបង្ហាញពីស្ថានភាពជាក់ស្ដែលខ្លួនជួបប្រទៈនៅរស់នៅប្រចាំថ្ងៃរបស់ពួកគេផងដែរ ។

#សមាគមមណ្ឌលព័ត៌មានកម្មករ

 #ទិវាពលកម្មអន្តរជាតិ  #ខួបលើកទី១៤០ កម្មវិធីវេទិកាកម្មករ ក្រោមប្រធានបទ៖ «កិច្ចសំណេះសំណាលរវាងអាជ្ញាធរមូលដ្ឋាន និងកម្មការិ...
25/05/2026

#ទិវាពលកម្មអន្តរជាតិ #ខួបលើកទី១៤០ កម្មវិធីវេទិកាកម្មករ ក្រោមប្រធានបទ៖ «កិច្ចសំណេះសំណាលរវាងអាជ្ញាធរមូលដ្ឋាន និងកម្មការិនីកម្មករ ដើម្បីរកដំណោះស្រាយរួម»។

នៅក្នុងកម្មវិធីនេះ មានកិច្ចពិភាក្សាស្តីពី«ការស្វែងយល់ពីបទពិសោធន៍ និងបញ្ហាប្រឈមជុំវិញស្ថានភាពរស់នៅរបស់កម្មការិនីកម្មករ និងការឆ្លើយតបរបស់អ្នកពាក់ព័ន្ធ»

ដោយមានការសហសម្របសម្រួលពី លោកស្រី រុំ ផារី និង កញ្ញា អ៊ុក ស្រីតូច។

កិច្ចពិភាក្សានេះមានគោលបំណងបង្កើតលំហសម្រាប់កម្មការិនីកម្មករ ក្នុងការលើកឡើងពីបញ្ហាប្រឈម និងបទពិសោធន៍រស់នៅផ្ទាល់ តម្រូវការ ដើម្បីជំរុញការយល់ដឹង និងស្វែងរកដំណោះស្រាយរួម ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ។

#សមាគមមណ្ឌលព័ត៌មានកម្មករ

វេទិកាកម្មករ ក្រោមប្រធានបទ “កិច្ចសំណេះសំណាលរវាងអាជ្ញាធរមូលដ្ឋាន និងកម្មការិនីកម្មករ ដើម្បីស្វែងរកដំណោះស្រាយរួម”  មានវត្ត...
25/05/2026

វេទិកាកម្មករ ក្រោមប្រធានបទ “កិច្ចសំណេះសំណាលរវាងអាជ្ញាធរមូលដ្ឋាន និងកម្មការិនីកម្មករ ដើម្បីស្វែងរកដំណោះស្រាយរួម” មានវត្តមានអញ្ជើញចូលរួមពី អាជ្ញាធរមូលដ្ឋានរួមមាន តំណាង ប៉ុស្តិ៍នគបាលចោមចៅទី៣ មេភូមិព្រៃព្រីនខាងជើង២ អនុភូមិត្រពាំងពោធិ៍ បងប្អូនកម្មការិនីកម្មករ និងបណ្តាញអង្គការដៃគូ ប្រមាណជា ៦៣នាក់។

#ទិវាពលកម្មអន្តរជាតិ #ខួបលើកទី១៤០

#សមាគមមណ្ឌលព័ត៌មានកម្មករ

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ មណ្ឌលសំចតព្រៃទា សហការជាមួយមណ្ឌលសំចតជម្ពូវ័ន នៃសមាគមមណ្ឌលព័ត៌មានកម្មករ បានរៀបចំវេទិកាកម្...
24/05/2026

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ មណ្ឌលសំចតព្រៃទា សហការជាមួយមណ្ឌលសំចតជម្ពូវ័ន នៃសមាគមមណ្ឌលព័ត៌មានកម្មករ បានរៀបចំវេទិកាកម្មករ ក្រោមប្រធានបទ “កិច្ចសំណេះសំណាលរវាងអាជ្ញាធរមូលដ្ឋាន និងកម្មការិនីកម្មករ ដើម្បីរកដំណោះស្រាយរួម” ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ខាងក្រោយ ហាងលក់គ្រឿងអេឡិចត្រនិច ចេក ចរិយា)។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ទី១.ប្រារព្ធទិវាពលកម្មអន្តរជាតិខួបលើកទី១៤០ និងរំលឹកវីរៈភាពនៃការតស៊ូទាមទារដើម្បីសិទ្ធិសេរីភាពរបស់កម្មការិនីកម្មករ។
ទី២.បង្កើនទំនាក់ទំនងរវាងកម្មករ និងអាជ្ញាធរមូលដ្ឋាន និងទី៣. បង្កើតឳ្យមានលំហរសម្រាប់កម្មការិនីកម្មករ និយាយចេញពីបញ្ហា និងតម្រូវការ ទៅកាន់អាជ្ញាធរមូលដ្ឋាន និងស្វែងរកដំណោះស្រាយរួម។

#ទិវាពលកម្មអន្តរជាតិ #ខួបលើកទី១៤០

#សមាគមមណ្ឌលព័ត៌មានកម្មករ

📃 បន្ថែមពីលើបទពិសោធន៍របស់វាគ្មិន អ្នកចូលរួមក៏បានលើកឡើងនូវបញ្ហាប្រឈម តម្រូវការជាក់ស្ដែង និងសំណូមពរទៅនាក់អាជ្ញាធរមូលដ្ឋានល...
24/05/2026

📃 បន្ថែមពីលើបទពិសោធន៍របស់វាគ្មិន អ្នកចូលរួមក៏បានលើកឡើងនូវបញ្ហាប្រឈម តម្រូវការជាក់ស្ដែង និងសំណូមពរទៅនាក់អាជ្ញាធរមូលដ្ឋានលើចំនុច…

-ទំនិញទីផ្សារឡើងថ្លៃគ្រប់មុខ និងគ្មានសុវត្តិភាពក្នុងការហូប ប្រចាំថ្ងៃ ដូច្នេះស្នើសុំអាជ្ញាធរមូលដ្ឋាន អន្តរាគមន៍ កុំឱ្យមាន
ការឡើងថ្លៃទំនិញ (បន្លែត្រីសាច់គ្រឿងទេសជាដើម) និងមានគុណភាព ដោយធានាថា គ្មានសារជាតិគីមី ដែលធ្វើឳ្យប៉ះពាល់ដល់សុខភាព។
-ស្នើសុំអាជ្ញាធរមូលដ្ឋាន ជួយសម្របសម្រួលជាមួយម្ចាស់ផ្ទះ ឬម្ចាស់អាគារបន្ទប់ជួល បញ្ចប់ការដំឡើងថ្លៃបន្ទប់ជួលនៅពេ
លមានការដំឡើងប្រាក់ឈ្នួល។

-ស្នើសុំអាជ្ញាធរមូលដ្ឋាន សម្របសម្រួយ និងជម្រុញឱ្យមានការតភ្ជាប់បណ្តាញអគ្គីសនី និងអនុវត្តតបណ្ដាញទឹករដ្ឋ ទៅតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលនៅតាមផ្ទះជួល ។

-ស្នើសុំអាជ្ញាធរមូលដ្ឋាន ជួយសម្រួលស្ដាលូ និងផ្ដល់ធុងសម្រាមឱ្យបានគ្រប់គ្រាន់នៅក្នុងមូលដ្ឋាន ជៀសវាងមានការស្ទះលូពេលមានភ្លៀង។

-សិប្បកម្មតូចៗកើនឡើងច្រើន ហើយភាគច្រើន កម្មករដែលធ្វើការ ជាក្មេងមិនទាន់គ្រប់អាយុ និងមិនមានអត្ថប្រយោជន៍ (ប្រាក់ឈ្នួលស្របតាមច្បាប់ស្ដីពីការងារ និងបណ្ណ័ ប.ស.ស ) ស្នើសុំឱ្យមានការអន្តរាគមន៍ទៅម្ចាស់សិប្បកម្មទាំងអស់ ចុះបញ្ជីការ និងផ្ដល់សេវាសុខភាព(បណ្ណប.ស.ស) ។

-ករណីអសុវត្តិភាព នៅក្នុងមូលដ្ឋាន (កើនឡើងក្មេងទំនើង ចោលួចម៉ូតូ ការដាក់ពាក្យបណ្ដឹង និងការដោះស្រាយរបស់អាជ្ញាធរមិនទាន់ប្រសិទ្ធិភាព) ស្នើសុំឱ្យមានដំណោះស្រាយដែលមានប្រសិទ្ធិភាព និងទាន់ពេលវេលានៅក្នុងមូលដ្ឋាន។

#ទិវាពលកម្មអន្តរជាតិ #ខួបលើកទី១៤០

#សមាគមមណ្ឌលព័ត៌មានកម្មករ

Address

Https://goo. Gl/maps/nYmmCWejZ1Hv6rRw 7
Phnum Pénh

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30

Alerts

Be the first to know and let us send you an email when Worker's Information Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Worker's Information Center:

Shortcuts

Share