សមាគមនិស្សិត សិស្សខេត្តក្រចេះ

សមាគមនិស្សិត សិស្សខេត្តក្រចេះ AKS

ដោយអនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ និង ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ ព្រមទាំងដោយកិច្ចខិតខំប្រឹងប្រែងរបស់អតីតសិស្ស វិទ្យាល័យចំបក់ មួយក្រុម ដែលមានចំនួន ១៤រូប គឺជាសមាជិកសា្ថបនិក ជាមួយគ្នានោះដែរ ដើម្បីបានជា ទុនក្នុងការដំណើរការ សមាគម សមាជិកចំនួន៦រូប បានបរិច្ចាគ នូវថវិ

កាផ្ទាល់ របស់ខ្លួន ដែលក្នុងម្នាក់ៗចំនួន ២៥០ ដុល្លាសហរដ្ឋអាមេរិក។សូមបញ្ជាក់ផងដែលថាថវិការទាំងនោះភាគច្រើនគឺជាប្រាក់ដែលបានមកពីឳពុកម្តាយជាកសិករខិតខំបង្ហូរញើសឈាមក្រោមពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ដល់កូនៗ តែសមាជិកស្ថាបនិកទាំងទាំង៦រូបបានសន្សំនិងបរិច្ចាគជាមួយសមាគម ក្នុងនោះរួមមាន៖ លោក សេង តុលា ,លោក ស គីណាល់, លោក រូ បញ្ញា, លោក សេង ស៊ីបូរ៉ាន, លោក ស៊ន ភិរម្យ លោក ហម សុមុន្នី និងសមាជិកដ៏ទៀតបានលះបង់ពេលវេលានិងស្មារតីដើម្បីបុព្វហេតុសមាគម និងព្រមទាំងដោយមានការឧបត្ថមគាំទ្រ ពីសំណាក់ ឯកឧត្ដម ងី តាយី ប្រធានក្រុមប្រឹក្សាសមាគម និងសពលោក ម៉ី រិន អតីតអនុប្រធានរតនាគារជាតិ និងជាសមាជិកកិត្ដិយសប្រវត្ដិសាស្ដ្រសមាគម នៅឆ្នាំ២០០៣ សមាគមមួយ ត្រូវបានបង្កើតឡើងជាដំបូងដែលមានឈ្មោះថា"សមាគមនិស្សិត សិស្សវិទ្យាល័យចំបក់ "តាមលិខិតអនុញ្ញាតរបស់ក្រសួងមហាផ្ទៃលេខ ៨២៩ សជណ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៣។ ជាងនេះទៅទៀត ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សមាជិក និស្សិត សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋក្នុងខេត្ដក្រចេះកាន់តែច្រើនឡើងៗ សមាគមបានធ្វើមហាន្និបាត នៅថ្ងៃទី១០ខែមេសា ឆ្នាំ២០០៥ ដើម្បីប្ដូរឈ្មោះមកជា "សមាគមនិស្សិត សិស្សខេត្ដក្រចេះ " តាមលិខិតអនុញ្ញាតរបស់ ក្រសួងមហាផ្ទៃ លេខ ១៥១២ សជណ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦។ បច្ចុប្បន្នសមាគមមានទីស្នាក់ការកណ្ដាល នៅរាជធានីភ្នំពេញ និងសាខាចំនួន ០៦ ស្ថិតនៅតាមបណ្ដា វិទ្យាល័យនានាក្នុងខេត្ដក្រចេះ ដោយមានបេសកកម្មជាចម្បងៗដូចខាងក្រោម៖

បង្រួបបង្រួមនិងពង្រឹងសម្ព័ន្ធភាពរវាងអតីតសិស្សនិស្សិតនិងសិស្សានុសិស្សនៃខេត្ដក្រចេះ។
ជួយសម្រួលដល់ការលំបាកទាំងឡាយរបស់សិស្ស-និស្សិតលើផ្នែកការសិក្សា ការងារនិងការរស់នៅ។
ជំរុញនិងលើកកម្ពស់ចរិយាធម៌ សីលធម៌ និងតម្លៃសិស្ស-និស្សិតនៅក្នុងសង្គម។
បណ្ដុះគំនិតសិស្ស-និស្សិតឱ្យស្រឡាញ់បរិស្ថាន និងរួមចំណែកអភិវឌ្ឍខេត្ដក្រចេះ។

Address

Phnom Tbeng Meanchey

Alerts

Be the first to know and let us send you an email when សមាគមនិស្សិត សិស្សខេត្តក្រចេះ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share