The Cambodia Scouts

Call Directions Website

The Cambodia Scouts The Cambodia Scouts These principles are expressed as follows:
a. b. c. Duty to Self
- Responsibility for the development of oneself.
(1)

Principles of The Cambodia Scouts in its activities shall adhere to the principles of beliefs, principles of society, the individual attitude towards community, and responsibility of the development of one self. Duty to Religion
Adherence to spiritual principles, loyalty to the religion that expresses them and acceptance of the duties resulting there from. Duty to Country and to Others
- Loyalty to one's country in harmony with the promotion of local, national and international peace, understanding, and cooperation.
- Participation in the development of society with recognition and respect for the dignity of one's fellowmen and for the integrity of the natural world.

អបអរសាទរ ទិវាសន្តិភាពអន្តរជាតិ ២១កញ្ញា..!កាយរឹទិ្ធជាតិកម្ពុជាគាំទ្រការអប់រំសម្រាប់កុមារមានតម្រូវការពិសេស..!     នាព្រឹកថ...
21/09/2026

អបអរសាទរ ទិវាសន្តិភាពអន្តរជាតិ ២១កញ្ញា..!
កាយរឹទិ្ធជាតិកម្ពុជាគាំទ្រការអប់រំសម្រាប់កុមារមានតម្រូវការពិសេស..!


នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទិ្ធជាតិកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការអប់រំផ្លូវចិត្ត និងគ្រប់គ្រងអារម្មណ៍សម្រាប់បុគ្គលិកអប់រំ និងមេដឹកនាំកាយរឹទ្ធិ នៃកងឯកភាពវិទ្យាស្ថានជាតិអប់រំពិសេស រាជធានីភ្នំពេញ។

នាយកដ្ឋានសហប្រតិបត្តិការកាយរឹទិ្ធ និងវិទ្យាស្ថានជាតិអប់រំពិសេស បានសហការជាមួយអង្គការអប់រំជីវិតនៅកម្ពុជា (ELIC) ដើម្បីរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការអប់រំផ្លូវចិត្ត និងគ្រប់គ្រងអារម្មណ៍សម្រាប់បុគ្គលិកអប់រំ និងមេដឹកនាំកាយរឹទ្ធិ នៃកងឯកភាពវិទ្យាស្ថានជាតិអប់រំពិសេស ចំនួន ៥០រូប ដែលមានគ្រូឧទ្ទេស ជាអ្នកឯកទេសអប់រំពិសេស ៣រូប មកពីប្រទេសម៉ាឡេស៊ី រួមមាន៖ ១. Dato' Dr Lai Fong Hwa, ២.Datin Indranee Liew, ៣. Ms Silviana Bonadei។

សិក្ខាសាលានេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ដោយមេរៀនសិក្សាផ្តោតលើជំនាញ ដូចជា៖ ១.ការគ្រប់គ្រងឥរិយាបថ, ២.ការសិក្សាតម្រូវការសង្គមនិងគ្រប់គ្រងអារម្មណ៍, ៣.ADHD/ADD (Attention-Deficit/Hyperactivity Disorder), ៤.ជំងឺអូទីសឹម, ៥.ការអនុវត្តវិធីសាស្រ្តបង្រៀនបែបបរិយាបន្ន, ៦.ការទំនាក់ទំនងវិជ្ជមានជាមួយអ្នកសិក្សានិងក្រុមគ្រួសារ, និង៧.ការរៀបចំផែនបង្រៀនជាលក្ខណៈបុគ្គល។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា៖

១-បញ្ហាសុខភាពផ្លូវចិត្តមិនមែនជាបញ្ហារបស់ប្រទេសក្រីក្រ ឬប្រទេសអ្នកមានតែម្ខាងនោះទេ។ វាជាបញ្ហាសកល ដែលកើតមាននៅគ្រប់សង្គម និងគ្រប់កម្រិតនៃការអភិវឌ្ឍ។ បើតាមរបាយការណ៍របស់ WHO នៅឆ្នាំ២០២១ មានមនុស្សប្រហែល ១ ក្នុង ៧ នាក់ នៅទូទាំងពិភពលោករស់នៅជាមួយបញ្ហាសុខភាពផ្លូវចិត្ត ហើយស្ទើរពាក់កណ្តាលនៃបញ្ហាទាំងនេះចាប់ផ្តើមមុនអាយុ ១៨ឆ្នាំ។ បញ្ហានេះកើតមាននៅគ្រប់ប្រទេស និងកាន់តែគួរឱ្យយកចិត្តទុកដាក់ក្នុងបរិបទសង្គ្រាម ជម្លោះ វិបត្តិមនុស្សធម៌ គ្រោះមហន្តរាយ ការភៀសខ្លួន និងការខ្វះសេវាគាំទ្រ។

២-ខ្ញុំជឿថា មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ជួបប្រទះភាពតានតឹង ឬសម្ពាធផ្លូវអារម្មណ៍ នៅដំណាក់កាលណាមួយនៃជីវិត។ អ្វីដែលសំខាន់ គឺការរៀនស្គាល់អារម្មណ៍របស់ខ្លួន និងស្វែងរកវិធីដែលមានសុវត្ថិភាព និងសមស្រប ដើម្បីគ្រប់គ្រងអារម្មណ៍ទាំងនោះ។ ខ្ញុំសូមចែករំលែកបទពិសោធផ្ទាល់ខ្លួនបន្តិច។ សម្រាប់ខ្ញុំ វិធីសាមញ្ញមួយដែលជួយឱ្យខ្ញុំសម្រាកចិត្ត និងធូរស្រាលពីភាពតានតឹង គឺ «ការនៅជាមួយទឹក»។ មិនថាជាការងូតទឹក ការហែលទឹក ឬគ្រាន់តែចំណាយពេលនៅក្បែរទឹក និងធម្មជាតិទេ សកម្មភាពសាមញ្ញទាំងនេះតែងជួយឱ្យខ្ញុំមានអារម្មណ៍ស្ងប់ ស្រស់ស្រាយ និងមានតុល្យភាពផ្លូវអារម្មណ៍កាន់តែប្រសើរ។

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់សិក្ខាកាមទាំងអស់ នូវទស្សនៈគន្លឹះចំនួន ៣ សម្រាប់ជាមូលដ្ឋាននៃការរៀនសូត្រ និងការពិភាក្សាក្នុងសិក្ខាសាលានេះ៖

ទី១. សុខភាពផ្លូវចិត្ត និងការរៀនសូត្រ ត្រូវដើរទន្ទឹមគ្នា៖ កុមារដែលមានអារម្មណ៍សុវត្ថិភាព ទទួលបានការគោរព ការយល់ចិត្ត និងការគាំទ្រ មានលក្ខខណ្ឌល្អប្រសើរក្នុងការរៀន ចូលរួម បង្កើតទំនាក់ទំនង និងអភិវឌ្ឍសក្តានុពលរបស់ខ្លួន។ ដូច្នេះ ការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត គួរត្រូវបានបញ្ចូលទៅក្នុងការងារអប់រំ និងការដឹកនាំយុវជនប្រចាំថ្ងៃ។

ទី២. ការគ្រប់គ្រងអារម្មណ៍ គឺជាបំណិនជីវិតសម្រាប់មនុស្សគ្រប់រូប៖ ការចេះស្គាល់អារម្មណ៍របស់ខ្លួន ចេះគ្រប់គ្រងការឆ្លើយតប ចេះយល់ពីអារម្មណ៍អ្នកដទៃ និងចេះដោះស្រាយភាពខ្វែងគំនិតដោយសន្តិវិធី គឺជាបំណិនដែលត្រូវការមិនត្រឹមតែកុមារ និងយុវជនប៉ុណ្ណោះទេ ប៉ុន្តែយើងជាអ្នកអប់រំ និងមេដឹកនាំក៏ត្រូវការដូចគ្នា។

ទី៣. ការបង្ការអំពើហិង្សា ត្រូវចាប់ផ្តើមពីការកសាងបរិយាកាសវិជ្ជមាន មុនពេលបញ្ហាកើតឡើង៖ ការបង្ការអំពើហិង្សា មិនគួរចាប់ផ្តើមនៅពេលមានហេតុការណ៍កើតឡើងរួចហើយនោះទេ។ វាត្រូវចាប់ផ្តើមពីការបង្កើតវប្បធម៌នៃការគោរពគ្នា ការមិនរើសអើង ការស្តាប់គ្នា ការយល់ចិត្ត ការប្រើពាក្យសមរម្យ ការគ្រប់គ្រងអារម្មណ៍ និងការដោះស្រាយបញ្ហាដោយសន្តិវិធី។



#កម្មវិធីអ្នកនាំសារសន្តិភាព

២១ កញ្ញា ២០២៦ | រាជធានីភ្នំពេញ

អបអរសាទរ កាយរឹទិ្ធខេត្តស្វាយរៀង និងខេត្តកណ្តាល..! គម្រោងឆ្នើមឆ្នាំ២០២៦ កម្មវិធីអ្នកនាំសារសន្តិភាព ប្រគល់ជូនបណ្ណសញ្ញាកង “...
20/09/2026

អបអរសាទរ កាយរឹទិ្ធខេត្តស្វាយរៀង និងខេត្តកណ្តាល..!


គម្រោងឆ្នើមឆ្នាំ២០២៦ កម្មវិធីអ្នកនាំសារសន្តិភាព ប្រគល់ជូនបណ្ណសញ្ញាកង “ទូតសន្តិភាព” និងកន្សែងអ្នកនាំសារសន្តិភាព គម្រោងឆ្នើមឆ្នាំ២០២៦ ដូចខាងក្រោម៖

១-កងឯកភាពវិទ្យាល័យ សម្តេច ជា ស៊ីម អំពិល ខេត្តស្វាយរៀង
២-កងឯកភាពវិទ្យាល័យ រមាសហែក ខេត្តស្វាយរៀង
៣-កងឯកភាពវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្តាល។



#កម្មវិធីអ្នកនាំសារសន្តិភាព

២០ កញ្ញា ២០២៦ | រាជធានីភ្នំពេញ

អបអរសាទរ ទិវាសន្តិភាពអន្តរជាតិ ២១កញ្ញា..!   នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួអប់រំ...
20/09/2026

អបអរសាទរ ទិវាសន្តិភាពអន្តរជាតិ ២១កញ្ញា..!


នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទិ្ធជាតិកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងការ ប្រកួតគម្រោងឆ្នើម ឆ្នាំ២០២៦ នៃកម្មវិធីអ្នកនាំសារសន្តិភាព (អ.ស.ស.) នៅមជ្ឈមណ្ឌលម៉ានី KAMPUS។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា កម្មវិធីអ្នកនាំសារសន្តិភាព (អ.ស.ស.) រៀបចំឡើងដើម្បីជំរុញលើកទឹកចិត្ត និងបំផុសគំនិតផ្តួចផ្តើមសន្តិភាពដល់កាយរឹទ្ធិ ឱ្យរៀបចំគម្រោងសកម្មភាពនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍។ គំនិតផ្តួចផ្តើម អ.ស.ស. ត្រូវបានបង្កើតឡើង ដើម្បីសម្រេចតាមផែនការយុទ្ធសាស្រ្តរបស់កាយរឹទិ្ធជាតិកម្ពុជា ការិយាល័យកាយរឹទិ្ធប្រចាំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអង្គការពិភពលោកនៃចលនាកាយរឹទិ្ធ។ លើសពីនេះ គំនិតផ្តួចផ្តើម អ.ស.ស. លើកទឹកចិត្តដល់សមាជិកកាយរឹទិ្ធជាតិកម្ពុជា ទាំងអស់ចូលរួមការងារស្ម័គ្រចិត្តនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ ព្រមទាំងជួយគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) របស់អង្គការសហប្រជាជាតិ។

កម្មវិធី អ.ស.ស. មានរយៈពេល ០៦ខែ ដោយត្រូវអនុវត្តសកម្មភាព ៤ដំណាក់កាល ចាប់ផ្តើមពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៦ ដែលមានសកម្មភាព ដូចជា៖ ការបណ្តុះបណ្តាល ការអភិវឌ្ឍសមត្ថភាព ការចុះសិក្សាស្រាវជ្រាវ និងប្រកួតគម្រោងឆ្នើមប្រចាំឆ្នាំ ដើម្បីទទួលបាននូវបណ្ណសញ្ញាកង និងកន្សែងអ្នកនាំសារសន្តិភាព។ ចុងបញ្ចប់កម្មវិធី គម្រោងឆ្នើមទាំងអស់ ត្រូវបង្ហោះនៅលើគេហទំព័រផ្លូវការរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ និងកាយរឹទិ្ធជាតិកម្ពុជា។

នាព្រឹកនេះ ការប្រកួតគម្រោងឆ្នើមឆ្នាំ២០២៦ មានកាយរឹទិ្ធជំទង់ ៥ល្បាត ដូចខាងក្រោម៖
១-កងឯកភាពវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល សរសេរគម្រោង “សាលារៀនជាទីជម្រកទីពីរ គ្មានហិង្សាគ្មានការរើងអើង”
២-កងឯកភាពវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្តាល សរសេរគំនិតផ្តួចផ្តើមគម្រោង “សេរីភាពនៃបេះដូងសន្តិភាព”
៣-កងឯកភាពវិទ្យាល័យ ជា ស៊ីម សាមគ្គី រាជធានីភ្នំពេញ សរសេរគម្រោង “សន្តិភាពក្នុងសាលារៀនក្នុងយុគសម័យឌីជីថល”
៤-កងឯកភាពវិទ្យាល័យ សម្តេច ជា ស៊ីម អំពិល ខេត្តស្វាយរៀង សរសេរគម្រោង “ការកសាងវប្បធម៌សន្តិភាពនៅក្នុងសាលារៀន”
៥-កងឯកភាពវិទ្យាល័យ រមាសហែក ខេត្តស្វាយរៀង សរសេរគម្រោង “ដាំពន្លកសីលធម៌ បណ្ដុះអំពើល្អ”។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ ដល់ប្រតិភូកាយរឹទិ្ធជំទង់ ទាំងអស់ ដូចតទៅ៖
១- នៅពេលនិយាយអំពីសន្តិភាព យើងគិតថាសន្តិភាពគឺជាការងារប្រទេសជាតិ ឬពិភពភលោក។ ក្មួយៗកាយរឹទិ្ធត្រូវចងចាំថា តាមពិតសន្តិភាពពិតប្រាកដ គឺផ្តើមចេញពីខ្លួនយើងម្នាក់ៗ។ ក្មួយៗ ត្រូវរៀបចំខ្លួនឱ្យក្លាយជា “អ្នកនាំសារសន្តិភាព” គឺចាប់ផ្តើមពីខ្លួនយើង ដែលត្រូវគិតពីផលប្រយោជន៍សាលារៀន និងសហគមន៍របស់យើង។
២-ក្មួយៗ ត្រូវចាំថា កាយរឹទ្ធិល្អ ឬកាយរឹទ្ធិឆ្នើម មិនត្រឹមតែគ្រាន់ជាការនិយាយតែប៉ុណ្ណោះទេ គឺត្រូវផ្តើមចេញសកម្មភាព និងការធើ្វអំពើល្អ ស្របតាមគោលការណ៍គ្រឹះនៃចលនាកាយរឹទិ្ធ។
៣-ក្មួយៗ កាយរឹទិ្ធ គឺជាកែវភ្នែករបស់សាលារៀន និងសង្គមជាតិរបស់យើង។ ក្មួយៗ ត្រូវ កំណត់បញ្ហាផ្សេងៗ និងចូលរួមរកដំណោះស្រាយបញ្ហាពិតប្រកដនៅក្នុងសហគមន៍ និងសាលារៀនរបស់យើង។
៤-ក្មួយៗ កាយរឹទិ្ធត្រូវគិតថា គម្រោងល្អ ឬគម្រោងឆ្នើម មិនចាំបាច់មានថវិកាច្រើន មានមនុស្សចូលរួមច្រើន ឬមានវិសាលភាពធំជាងគម្រោងដទៃនោះទេ។ គម្រោងល្អ គឺជាគម្រោងដែលដោះស្រាយបញ្ហាពិតប្រាកដ ហើយឆ្លើយតបតាមតម្រូវការពិតប្រាកដ និងបង្កើតឱ្យមានការផ្លាស់ប្តូរពិតប្រកដនៅក្នុងសង្គមរបស់យើង។
៥-ក្មួយៗ ត្រូវចាំថា គម្រោងរបស់យុវជន ត្រូវតែជាយុវជនមានភាពជាម្ចាស់លើការរៀបចំគម្រោងនោះ។ លើសពី លោកគ្រូ អ្នកគ្រូ ក៏អាចផ្តល់មតិយោបល់បន្ថែម និងការគាំទ្រធនធានផ្សេងៗ។ គម្រោងទាំងនោះយុវជនខ្លួនឯង ជាអ្នកអនុវត្តផ្ទាល់ ដើម្បីមានសមត្ថភាពដោះស្រាយបញ្ហា ធើ្វការងារជាក្រុម និងបង្ហាញភាពជាអ្នកដឹកនាំ។
៦-កម្មវិធីអ្នកនាំសារសន្តិភាព គឺការសិក្សាបែបអនុវត្តគម្រោង ដែលឆ្លើយតបទៅនឹងសសរស្តម្ភទាំង៤ នៃការអប់រំ នៃអង្គការយូណេស្កូ។
៧-តាមរយៈទស្សនៈរបស់ ណែស៊ុនម៉ែដឺឡា បានលើកឡើងថា “បើខ្ញុំបានចូលរួមការប្រកួត ទោះបីមិនឈ្នះ ក៏ខ្ញុំបានរៀនដែរ” ។ តាមទស្សនៈ ទោះបីក្មួយៗមិនបានភ្ជាប់ក្នុងគម្រោងឆ្នើមនៅពេលនេះ ក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ និងយកគម្រោងនេះទៅអនុវត្តនៅក្នុងសាលារៀនរបស់ខ្លួន ដើម្បីបង្កើតបានជាផលជះដល់សង្គម។
៨-គម្រោងល្អ មិនត្រូវបញ្ចប់ត្រឹមថ្ងៃប្រកាសលទ្ធផលនៃការប្រកួតនោះទេ។ ក្មួយៗ ត្រូវគិត និងត្រូវបន្តការអនុវត្តគម្រោងនេះនៅក្នុងសាលារៀនរបស់យើង ដោយត្រូវកំណត់អ្នកទទួលខុសត្រូវលើគម្រោងនេះបន្ត។ ចំណុចនេះ ពិតជាបង្ហាញអំពីនិរន្តរភាពនៃការអនុវត្តគម្រោង។
៩-ការចូលរួមនៅថ្ងៃនេះ ខ្ញុំមិនចង់ឱ្យក្មួយគិតថា គ្រាន់តែចង់បានបណ្ណសញ្ញា រង្វាន់ និងវិញ្ញាបនបត្រនោះទេ។ អ្វីដែលខ្ញុំចង់ឃើញ ពេលដែលក្មួយៗត្រឡប់ទៅវិញ ត្រូវកំណត់នូវបញ្ហាមួយឱ្យពិតប្រាកដដែលកើតឡើងនៅក្នុងសាលារៀនរបស់យើង ហើយត្រូវរៀបចំគម្រោងដើម្បីដោះស្រាយបញ្ហាទាំងនោះ។

ជាលទ្ធល គណៈកម្មការវាយតម្លៃផ្តល់ពិន្ទុ បានវាយតម្លៃ និងប្រគល់ជូនបណ្ណសញ្ញាកង “ទូតសន្តិភាព” និងកន្សែងអ្នកនាំសារសន្តិភាព គម្រោងឆ្នើមឆ្នាំ២០២៦ ដូចខាងក្រោម៖
១-កងឯកភាពវិទ្យាល័យ សម្តេច ជា ស៊ីម អំពិល ខេត្តស្វាយរៀង
២-កងឯកភាពវិទ្យាល័យ រមាសហែក ខេត្តស្វាយរៀង
៣-កងឯកភាពវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្តាល។



#កម្មវិធីអ្នកនាំសារសន្តិភាព

២០ កញ្ញា ២០២៦ | រាជធានីភ្នំពេញ

20/09/2026

តស់ៗ ទស្សនាវីដេអូគម្រោង “ដាំពន្លកសីលធម៌ បណ្ដុះអំពើល្អ” …!
កងឯកភាពវិទ្យាល័យរមាសហែក កាយរឹទិ្ធខេត្តស្វាយរៀង

ដើម្បីអបអរសាទរ ទិវាសន្តិភាពអន្តរជាតិ ២១កញ្ញា កាយរឹទិ្ធជាតិកម្ពុជា នឹងរៀបចំការប្រកួតគម្រោងឆ្នើម កម្មវិធីអ្នកនាំសារសន្តិភាព ឆ្នាំ២០២៦ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលម៉ានី KAMPUS។

តស់ៗ កាយរឹទិ្ធ.! ចូលរួមទស្សនាទាំងអស់គ្នា.! តើកាយរឹទិ្ធជំទង់មកពីកងឯកភាព រាជធានីខេត្តមួយណា ក្លាយជាល្បាតឆ្នើមទាំង៣ នៃកម្មវិធីអ្នកនាំសារសន្តិភាព ឆ្នាំ២០២៦..!



#កម្មវិធីអ្នកនាំសារសន្តិភាព

២០ កញ្ញា ២០២៦ | រាជធានីភ្នំពេញ

20/09/2026

តស់ៗ ទស្សនាវីដេអូគម្រោង “ការកសាងវប្បធម៌សន្តិភាពនៅក្នុងសាលារៀន” …!
កងឯកភាពវិទ្យាល័យ សម្តេច ជា ស៊ីម អំពិល កាយរឹទិ្ធខេត្តស្វាយរៀង

ដើម្បីអបអរសាទរ ទិវាសន្តិភាពអន្តរជាតិ ២១កញ្ញា កាយរឹទិ្ធជាតិកម្ពុជា រៀបចំការប្រកួតគម្រោងឆ្នើម កម្មវិធីអ្នកនាំសារសន្តិភាព ឆ្នាំ២០២៦ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលម៉ានី KAMPUS។

តស់ៗ កាយរឹទិ្ធ.! ចូលរួមទស្សនាទាំងអស់គ្នា.! តើកាយរឹទិ្ធជំទង់មកពីកងឯកភាព រាជធានីខេត្តមួយណា នឹងក្លាយជាល្បាតឆ្នើមទាំង៣ នៃកម្មវិធីអ្នកនាំសារសន្តិភាព ឆ្នាំ២០២៦..!



#កម្មវិធីអ្នកនាំសារសន្តិភាព

២០ កញ្ញា ២០២៦ | រាជធានីភ្នំពេញ

20/09/2026

តស់ៗ ទស្សនាវីដេអូគម្រោង “សន្តិភាពក្នុងសាលារៀនក្នុងយុគសម័យឌីជីថល” …!
កងឯកភាពវិទ្យាល័យ ជា ស៊ីម សាមគ្គី កាយរឹទិ្ធរាជធានីភ្នំពេញ

ដើម្បីអបអរសាទរ ទិវាសន្តិភាពអន្តរជាតិ ២១កញ្ញា កាយរឹទិ្ធជាតិកម្ពុជា រៀបចំការប្រកួតគម្រោងឆ្នើម កម្មវិធីអ្នកនាំសារសន្តិភាព ឆ្នាំ២០២៦ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលម៉ានី KAMPUS។

តស់ៗ កាយរឹទិ្ធ.! ចូលរួមទស្សនាទាំងអស់គ្នា.! តើកាយរឹទិ្ធជំទង់មកពីកងឯកភាព រាជធានីខេត្តមួយណា នឹងក្លាយជាល្បាតឆ្នើមទាំង៣ នៃកម្មវិធីអ្នកនាំសារសន្តិភាព ឆ្នាំ២០២៦..!



#កម្មវិធីអ្នកនាំសារសន្តិភាព

២០ កញ្ញា ២០២៦ | រាជធានីភ្នំពេញ

20/09/2026

តស់ៗ ទស្សនាវីដេអូគម្រោង “សេរីភាពនៃបេះដូងសន្តិភាព” ..!
កងឯកភាពវិទ្យាល័យ ហ៊ុនសែន សេរីភាព កាយរឹទិ្ធខេត្តកណ្តាល

ដើម្បីអបអរសាទរ ទិវាសន្តិភាពអន្តរជាតិ ២១កញ្ញា កាយរឹទិ្ធជាតិកម្ពុជា រៀបចំការប្រកួតគម្រោងឆ្នើម កម្មវិធីអ្នកនាំសារសន្តិភាព ឆ្នាំ២០២៦ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលម៉ានី KAMPUS។

តស់ៗ កាយរឹទិ្ធ.! ចូលរួមទស្សនាទាំងអស់គ្នា.! តើកាយរឹទិ្ធជំទង់មកពីកងឯកភាព រាជធានីខេត្តមួយណា នឹងក្លាយជាល្បាតឆ្នើមទាំង៣ នៃកម្មវិធីអ្នកនាំសារសន្តិភាព ឆ្នាំ២០២៦..!



#កម្មវិធីអ្នកនាំសារសន្តិភាព

២០ កញ្ញា ២០២៦ | រាជធានីភ្នំពេញ

20/09/2026

តស់ៗ ទស្សនាវីដេអូគម្រោង “សាលារៀនជាទីជម្រកទីពីរ គ្មានហិង្សា គ្មានការរើងអើង” …!
កងឯកភាពវិទ្យាល័យ ហ៊ុនសែន តាខ្មៅ កាយរឹទិ្ធខេត្តកណ្តាល

ដើម្បីអបអរសាទរ ទិវាសន្តិភាពអន្តរជាតិ ២១កញ្ញា កាយរឹទិ្ធជាតិកម្ពុជា រៀបចំការប្រកួតគម្រោងឆ្នើម កម្មវិធីអ្នកនាំសារសន្តិភាព ឆ្នាំ២០២៦ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលម៉ានី KAMPUS។

តស់ៗ កាយរឹទិ្ធ.! ចូលរួមទស្សនាទាំងអស់គ្នា.! តើកាយរឹទិ្ធជំទង់មកពីកងឯកភាព រាជធានីខេត្តមួយណា នឹងក្លាយជាល្បាតឆ្នើមទាំង៣ នៃកម្មវិធីអ្នកនាំសារសន្តិភាព ឆ្នាំ២០២៦..!



#កម្មវិធីអ្នកនាំសារសន្តិភាព

២០ កញ្ញា ២០២៦ | រាជធានីភ្នំពេញ

19/09/2026

អបអរសាទរ ទិវាសន្តិភាពអន្តរជាតិ ២១កញ្ញា


កាយរឹទិ្ធជាតិកម្ពុជា នឹងរៀបចំការប្រកួតគម្រោងឆ្នើម កម្មវិធីអ្នកនាំសារសន្តិភាព (អ.ស.ស.) ឆ្នាំ២០២៦ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលម៉ានី KAMPUS។

កម្មវិធីអ្នកនាំសារសន្តិភាព (អ.ស.ស.) រៀបចំឡើងដើម្បីជំរុញលើកទឹកចិត្ត និងបំផុសគំនិតផ្តួចផ្តើមសន្តិភាពដល់កាយរឹទ្ធិ ឱ្យរៀបចំគម្រោងសកម្មភាពនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍។ គំនិតផ្តួចផ្តើម អ.ស.ស. ត្រូវបានបង្កើតឡើង ដើម្បីសម្រេចតាមផែនការយុទ្ធសាស្រ្តរបស់កាយរឹទិ្ធជាតិកម្ពុជា ការិយាល័យកាយរឹទិ្ធប្រចាំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអង្គការពិភពលោកនៃចលនាកាយរឹទិ្ធ។ លើសពីនេះ គំនិតផ្តួចផ្តើម អ.ស.ស. លើកទឹកចិត្តដល់សមាជិកកាយរឹទិ្ធជាតិកម្ពុជា ទាំងអស់ចូលរួមការងារស្ម័គ្រចិត្តនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ ព្រមទាំងជួយគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) របស់អង្គការសហប្រជាជាតិ។

កម្មវិធី អ.ស.ស. មានរយៈពេល ០៦ខែ ដោយត្រូវអនុវត្តសកម្មភាព ៤ដំណាក់កាល ចាប់ផ្តើមពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៦ ដែលមានសកម្មភាព ដូចជា៖ ការបណ្តុះបណ្តាល ការអភិវឌ្ឍសមត្ថភាព ការចុះសិក្សាស្រាវជ្រាវ និងប្រកួតប្រជែងគម្រោងឆ្នើមដណ្តើមបណ្ណសញ្ញាកង អ.ស.ស. និងកន្សែង អ.ស.ស.។ ចុងបញ្ចប់កម្មវិធី គម្រោងឆ្នើមទាំងអស់ ត្រូវបង្ហោះនៅលើគេហទំព័រផ្លូវការរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ។



#កម្មវិធីអ្នកនាំសារសន្តិភាព

១៩ កញ្ញា ២០២៦ | រាជធានីភ្នំពេញ

អបអរសាទរ..! ទិវាសន្តិភាពអន្តរជាតិ ២១កញ្ញា តស់ៗ កាយរឹទិ្ធទាំងអស់គ្នា..! ស្អែកព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ អញ្ជើញចូលរួ...
19/09/2026

អបអរសាទរ..! ទិវាសន្តិភាពអន្តរជាតិ ២១កញ្ញា


តស់ៗ កាយរឹទិ្ធទាំងអស់គ្នា..! ស្អែកព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ អញ្ជើញចូលរួមទស្សនា ការប្រកួតគម្រោងឆ្នើម កម្មវិធីអ្នកនាំសារសន្តិភាព ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលម៉ានី KAMPUS។

តើកាយរឹទិ្ធជំទង់មកពីកងឯកភាព រាជធានីខេត្តមួយណា នឹងក្លាយជាល្បាតឆ្នើមទាំង៣ នៃកម្មវិធីអ្នកនាំសារសន្តិភាព ឆ្នាំ២០២៦..!



#កម្មវិធីអ្នកនាំសារសន្តិភាព

១៩ កញ្ញា ២០២៦ | រាជធានីភ្នំពេញ

Address

Room No. 219, Building No. 41, The Office Of The Council Of Ministers
Phnom Tbeng Meanchey
B.OBOX181

Alerts

Be the first to know and let us send you an email when The Cambodia Scouts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share