Speech Cambodia

Speech Cambodia Sharing leadership remarks and diverse knowledge.

ឯកឧត្តមបណ្ឌិត ហោ ប៉េង៖ អ្នកខ្លះអួតថា ខ្លួនស្នេហាជាតិ ប៉ុន្តែបំពានច្បាប់គ្រប់រឿង។ ការស្នេហាជាតិអាច បង្ហាញតាមរយៈ ៥ចំណុចសំខ...
21/08/2026

ឯកឧត្តមបណ្ឌិត ហោ ប៉េង៖ អ្នកខ្លះអួតថា ខ្លួនស្នេហាជាតិ ប៉ុន្តែបំពានច្បាប់គ្រប់រឿង។ ការស្នេហាជាតិអាច បង្ហាញតាមរយៈ ៥ចំណុចសំខាន់ៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាចារ្យ និងអាចារិនី គឺជាអ្នកថែរក្សាប្រពៃណី និងទំនៀមទម្លាប់ ជាអ្នកពង្រឹងសាមគ្គីភាពនៅមូលដ្ឋាន ជាអ...
20/08/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាចារ្យ និងអាចារិនី គឺជាអ្នកថែរក្សាប្រពៃណី និងទំនៀមទម្លាប់ ជាអ្នកពង្រឹងសាមគ្គីភាពនៅមូលដ្ឋាន ជាអ្នកអប់រំកុមារ និងយុវជន ជាអ្នក​សាប​ព្រោះបណ្តុះគុណធម៌ សីលធម៌ និងសុជីវធម៌ និងជាតំណរភ្ជាប់រវាងព្រះពុទ្ធសាសនា គ្រួសារ សហគមន៍ សង្គមរបស់ជនជាតិខ្មែរ។

កម្ពុជា និងសិង្ហបុរី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ការបណ្តុះបណ្តាលធនធានមនុស្ស និងការប្រយុទ្ធប្រឆាំងឧក្រិ...
20/08/2026

កម្ពុជា និងសិង្ហបុរី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ការបណ្តុះបណ្តាលធនធានមនុស្ស និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៩ សីហា ២០២៦។ នាឱកាសជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណកម្ពុជា ដែលបានគាំទ្រលោកស្រី Rena Lee ជាបេក្ខភាពចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់អាណត្តិឆ្នាំ២០២៧-២០៣៦ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកអំពីកិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្តផ្នែកនយោបាយ និងការរៀបចំក្របខ័ណ្ឌច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធានាថាមិនឱ្យឧក្រិដ្ឋកម្មឆ្លងដែននេះវិលត្រឡប់មកវិញឡើយ។ បន្ថែមលើនេះ ភាគីទាំងពីរបានពិភាក្សាលើការរៀបចំទិសដៅការងារបន្ត សំដៅពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ការពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈវគ្គបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធន៍ និងទស្សនកិច្ចសិក្សាដល់មន្ត្រីអនុវត្តច្បាប់កម្ពុជា។

#ក្រសួងយុត្តិធម៌ #កិច្ចសហប្រតិបត្តិការ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា បើកច្រកស្វាគមន៍ជានិច្ចសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈពិតប្រាកដ ចង់ធ្វើការជ...
19/08/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា បើកច្រកស្វាគមន៍ជានិច្ចសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈពិតប្រាកដ ចង់ធ្វើការជាមួយ ក្នុងនាមជាដៃគូជាតិខ្មែតែមួយ ដើម្បីបម្រើបុព្វហេតុជាតិ។

#គណបក្សប្រជាជនកម្ពុជា #បុព្វហេតុជាតិ

ក្រសួងអប់រំ និងវិទ្យាស្ថាន ISSCAD ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពគោលនយោបាយសាធារណៈ បរិវត្តកម្មអប់រំឌី...
18/08/2026

ក្រសួងអប់រំ និងវិទ្យាស្ថាន ISSCAD ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពគោលនយោបាយសាធារណៈ បរិវត្តកម្មអប់រំឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃវិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ Lei Xiaoyan កាលពីថ្ងៃទី១៧ សីហា ២០២៦។ នាឱកាសជំនួប លោកស្រីសាស្ត្រាចារ្យ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានក្នុងការបន្តគាំទ្រការបណ្តុះបណ្តាលមន្ត្រីរាជការ និងថ្នាក់ដឹកនាំរដ្ឋបាលសាធារណៈរបស់កម្ពុជា ព្រមទាំងបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអប់រំជាមួយក្រសួងអប់រំ យុវជន និងកីឡា ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យប៉េកាំង ដែលបានផ្តល់អាហារូបករណ៍ពេញថ្លៃ (MOFCOM) ដល់មន្ត្រីរាជការកម្ពុជានាពេលកន្លងមក និងបានលើកឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការអាទិភាព រួមមាន ការតម្រឹមផែនការអប់រំស្របនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, ការបន្តបញ្ជូនមន្ត្រីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត, ការជំរុញការផ្លាស់ប្តូរបញ្ញវន្ត ការបង្កើនល្បឿននៃការធ្វើបរិវត្តកម្មឌីជីថល និងការស្វែងរកយុទ្ធសាស្ត្រពង្រឹងហិរញ្ញប្បទានអប់រំ។

#ក្រសួងអប់រំយុវជននិងកីឡា #កិច្ចសហប្រតិបត្តិការ

18/08/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះរាជាណាចក្រកម្ពុជា បានបង្កើតស្នាដៃល្អៗជាច្រើន ស្ទើរគ្រប់វិស័យសម្រាប់ប្រទេសជាតិខ្លួនឯងផង និងដើម្បីចូលរួមចំណែកកសាងសន្តិសុខ សុវត្ថិភាព រីកចម្រើន សម្រាប់តំបន់ និងអន្តរជាតិ។

16/08/2026

សម្តេចតេជោ ហ៊ុន សែន៖ គ្រួសារបែកបាក់គ្នា ឈប់ហែកហួរលើបណ្តាញសង្គម ទុកកិត្តិយសឱ្យកូន។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងតែចាត់ទុកភូមិភាគឦសាន គឺជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ដើម្បីកាត់...
15/08/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងតែចាត់ទុកភូមិភាគឦសាន គឺជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ដើម្បីកាត់បន្ថយ គម្លាតនៃការអភិវឌ្ឍរវាងភូមិភាគឦសាន និងតំបន់កណ្ដាលប្រទេស។

⁠ #ភូមិភាគឦសាន #⁠ #អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច⁠ #រាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាល ផ្តល់អនុសាសន៍គន្លឹះ ៤ ចំណុច ដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់វិស័យអប់រំឱ្យកាន់តែមានគុណភាព ប្រសិ...
13/08/2026

រាជរដ្ឋាភិបាល ផ្តល់អនុសាសន៍គន្លឹះ ៤ ចំណុច ដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់វិស័យអប់រំឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព សមធម៌ និងនវានុវត្តន៍ ឆ្លើយតបតាមតម្រូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឌីជីថល។

#វិស័យអប់រំ #នវានុវត្ត #សេដ្ឋកិច្ចឌីជីថល #ធនធានមនុស្ស #រាជរដ្ឋាភិបាលកម្ពុជា

ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សម្រេចបានជាង ៩៥% ហើយ ដោយក្នុងនោះខេត្តមណ្ឌលគិរីសម្រេចបាន ១០០%។ គម្រោងនេះកើតចេញពី "មូល...
13/08/2026

ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សម្រេចបានជាង ៩៥% ហើយ ដោយក្នុងនោះខេត្តមណ្ឌលគិរីសម្រេចបាន ១០០%។ គម្រោងនេះកើតចេញពី "មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន" ដែលត្រូវបានប្រកាសឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ សីហា ២០២៤ ដោយទទួលបានថវិកាសរុបជិត ២៧លានដុល្លារអាម៉េរិក។

ថវិកាដែលប្រមូលបានត្រូវបានយកទៅប្រើប្រាស់ប្រកបដោយតម្លាភាព លើគម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែនចំនួន ៤ខ្សែ មានប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ ក្នុងនោះខេត្តមណ្ឌលគិរី មានប្រវែង ១៤៧,៤២គីឡូម៉ែត្រ និងខេត្តរតនគិរី មានប្រវែង ៩៧,៤៨គីឡូម៉ែត្រ។ ការដ្ឋានសាងសង់បានចាប់ផ្តើមដំណើរការចាប់តាំងពីថ្ងៃទី១ វិច្ឆិកា ២០២៤ ក្នុងគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងការអភិវឌ្ឍនៅតំបន់ព្រំដែនឱ្យកាន់តែមានភាពរឹងមាំ។

⁠ #ផ្លូវក្រវាត់ព្រំដែន⁠ ⁠ #ការអភិវឌ្ឍតំបន់ព្រំដែន

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Speech Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share