យុវជនក្រសួងអធិការកិច្ច

យុវជនក្រសួងអធិការកិច្ច Attending social affairs

Statement by His Excellency PRAK Sokhonn, Deputy Prime Minister of Foreign Affairs and International Cooperation of the ...
27/09/2026

Statement by His Excellency PRAK Sokhonn, Deputy Prime Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia, At the General Debate of the 81st Session of the United Nations General Assembly under the theme "Restoring trust, managing transformation: A United Nations that delivers for All", New York, 26 September 2026.

27/09/2026
សេចក្តីថ្លែងការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណា...
27/09/2026

សេចក្តីថ្លែងការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា», ទីក្រុងញូវយ៉ក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរ...
25/09/2026

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន រួមមាន (១) សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥ (២) របាយការណ៍វឌ្ឍនភាពនៃការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងតភ្ជាប់ទៅទីផ្សារអន្តរជាតិ (៣) របាយការណ៍វឌ្ឍនភាពនៃវិស័យភស្តុភារកម្ម និង (៤) បញ្ហាផ្សេងៗ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្រ្តី។

រាជធានីភ្នំពេញ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, attended the Plenary Meeting of the Council of Ministers to discuss and review several agenda items, including: (1) the Draft Official Statistics Policy 2026–2035, (2) the Progress Report on Promoting Domestic Market Supply Chains and Connecting to International Markets, (3) the Progress Report on the Logistics Sector, and (4) Other Matters, held under the high presidency of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, at the Peace Palace.

Phnom Penh, September 25, 2026

ដើម្បីទទួលបានព័ត៌មានជាប្រចាំ៖

🌐Telegram
🌐Facebook
🌐Instagram
🌐Youtube
🌐Tik Tok

🌐ក្រសួងអធិការកិច្ច
🌐ក្រសួងអធិការកិច្ច
🌐MIns Website

សេចក្តីប្រកាសព័ត៌មាន សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានបិទបញ្ចប់ នៅ...
25/09/2026

សេចក្តីប្រកាសព័ត៌មាន សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានបិទបញ្ចប់ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានអនុម័ត "សេចក្តីប្រកាសទីក្រុងភ្នំពេញ" ដោយបង្កើតឱ្យមាននូវការប្តេជ្ញាចិត្តចំនួន ១១ចំណុច ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ,PRESS RELEASE: The International Conference on Combating Online Scams (ICCOS-2026) concluded in Phnom Penh on 24 September 2026 with the adoption of the Phnom Penh Declaration, establishing 11 commitments

លោកជំទាវ សុខ វិឡាយ សមាជិកាគណៈកម្មាធិការកណ្ដាលគណបក្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក និងជាប្រធានក្រុមកា...
20/09/2026

លោកជំទាវ សុខ វិឡាយ សមាជិកាគណៈកម្មាធិការកណ្ដាលគណបក្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដូង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណសមាជិកគណបក្សប្រជាជនកម្ពុជាជូនដល់សមាជិកបក្សចំនួន ៣ ភូមិ (រួមមាន ភូមិត្រពាំងផ្លុង ភូមិថ្មី និងភូមិកំពង់ថ្នា) សរុបចំនួន ៣៦៥ គ្រួសារ (ស្មើនឹង ៧៥៦ ប័ណ្ណ) ក្នុងឃុំដូង ស្រុករមាសហែក ដោយមានការចូលរួមពីតំណាងគណបក្សស្រុក ក្រុមការងារថ្នាក់កណ្ដាល-ស្រុក-ឃុំ និងសមាជិកបក្សក្នុងភូមិទាំងបី។ ក្នុងឱកាសនោះដែរ លោកជំទាវប្រធាន បានឧបត្ថម្ភក្រម៉ាជូនដល់គ្រួសារសមាជិកបក្សដែលបានចូលរួមទាំងអស់ ក្នុងមួយគ្រួសារចំនួន ១ ផងដែរ។

ខេត្តស្វាយរៀង៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦៕
————————————
#ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុ...
20/09/2026

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកជំទាវ ចម ក្រស្នា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការពង្រឹងអភិបាលកិច្ចគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើត្រពាំងពិការ» ព្រមទាំងប្រកាសដាក់ឱ្យដំណើរការ «ភូមិមិត្តភាព» ដែលជាតំបន់កសិកម្មចម្រុះ និងសេវាកម្មទេសចរណ៍នៃសហគមន៍ព្រៃឈើត្រពាំងពិការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានស្រុក ក្រុមប្រឹក្សាស្រុក រដ្ឋបាលស្រុក មន្ត្រីរាជការ យុវជន ស.ស.យ.ក កាយរឹទ្ធិ និងប្រជាសហគមន៍។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសិក្ខាសាលា ដែលជាការបោះជំហានថ្មីមួយទៀតក្នុងការភ្ជាប់ការអភិរក្សធនធានធម្មជាតិ ការពង្រឹងអភិបាលកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យដើរស្របគ្នា តាមរយៈការផ្លាស់ប្តូរពីការពិភាក្សាទៅជាសកម្មភាពអនុវត្តជាក់ស្តែង។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវតំបន់កសិកម្មចម្រុះ និងសេវាកម្មទេសចរណ៍នៃសហគមន៍ព្រៃឈើត្រពាំងពិការ ដែលត្រូវបានប្រសិទ្ធនាមថា «ភូមិមិត្តភាព» ដើម្បីជានិមិត្តរូបនៃសាមគ្គីភាព ការចូលរួម ការជឿទុកចិត្ត និងការរួមគ្នាកសាងសហគមន៍ប្រកបដោយចីរភាព។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកអំពីប្រវត្តិសាស្ត្រនៃទីតាំងសហគមន៍ព្រៃឈើត្រពាំងពិការក្នុងឃុំអំពិលនេះ ទាំងផ្នែកសង្គម វប្បធម៌ និងធម្មជាតិ ដោយទីនេះជាស្រុកកំណើតរបស់ឥស្សរជននយោបាយជាន់ខ្ពស់ គឺសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងបានរំលេចឡើងវិញនូវទស្សនវិស័យ និងកេរដំណែលដឹកនាំរបស់ សម្តេចវិបុលបញ្ញា សុខ អាន ដែលតែងតែផ្តល់តម្លៃខ្ពស់លើការអភិរក្ស និងការលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ដោយភ្ជាប់ជាចំបងជាមួយការអប់រំ ការអភិវឌ្ឍសេដ្ឋកិច្ច និងការចូលរួមរបស់ប្រជាសហគមន៍។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវ ចម ក្រស្នា ប្រធាន Soma Initiative នៃក្រុមហ៊ុន សោម៉ាគ្រុប និងបុត្រសម្ព័ន្ធ ដែលបានផ្តួចផ្តើមគំនិត និងបន្តផ្តល់ការឧបត្ថម្ភគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍសហគមន៍ ព្រមទាំងបានសម្តែងនូវការកោតសរសើរ ចំពោះគណៈកម្មការគ្រប់គ្រងសហគមន៍ អាជ្ញាធរដែនដី ក្រុមការងារចុះមូលដ្ឋាន អង្គការដៃគូ យុវជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមរៀបចំសិក្ខាសាលា និងរួមចំណែកកសាងសមិទ្ធផលនានាក្នុងសហគមន៍រហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ដល់គណៈកម្មការសហគមន៍ក្នុងការ ពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ កំណត់អាទិភាពនៃផែនការសកម្មភាព រក្សាសាមគ្គីភាព និងពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងអនុវត្តការងារដោយគោរពច្បាប់ និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងរួមគ្នាថែរក្សា និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហគមន៍ឱ្យបានគង់វង្សប្រកបដោយចីរភាពសម្រាប់កូនចៅជំនាន់ក្រោយ។

ខេត្តស្វាយរៀង៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦៕
—
H.E. SOK Soken, Minister of Inspection, Deputy Chairman of the Royal Government’s Working Group in Svay Rieng Province and Chairman of the Royal Government’s Working Group in Romeas Haek District, and Lok Chumteav CHAM Krasna, presided over the closing ceremony of the Workshop on "Strengthening Governance of the Trapeang Pikar Community Forestry Management Committee" and officially inaugurated the "Friendship Village (Phum Mittapheap)," an integrated agricultural and tourism service zone within the Trapeang Pikar Community Forestry, attended by leaders and members of the district working group, district council, district administration, civil servants, UYFC youth, scouts, and community members.

Speaking on that occasion, H.E. Minister highlighted the significance of the workshop as another milestone in linking natural resource conservation, governance strengthening, and local economic development by transitioning from discussion to concrete action, while officially declaring the launch of the integrated agricultural and tourism service zone named "Phum Mittapheap" to symbolize solidarity, participation, trust, and collective effort in building a sustainable community.

Furthermore, H.E. Minister recalled the historical, socio-cultural, and natural background of the Trapeang Pikar Community Forestry site in Ampil Commune—notably as the birthplace of senior political figure Samdech Akka Moha Thamma Pothisal CHEA Sim, former President of the Cambodian People's Party—and reiterated the vision and leadership legacy of Samdech Vibol Panha SOK An, who consistently placed high value on the preservation and promotion of cultural heritage linked directly with education, economic development, and community participation.

H.E. Minister also expressed deep gratitude to Lok Chumteav CHAM Krasna, President of the Soma Initiative of Soma Group and its subsidiaries, for initiating and actively supporting community development, while commending the community management committee, local authorities, working group, partner organizations, youth, and citizens for their dedication in organizing the workshop and contributing to the successful achievements within the community.

In conclusion, H.E. Minister offered key recommendations to the community committee to strengthen collaboration with stakeholders, prioritize action plans, maintain solidarity, reinforce internal governance, adhere strictly to laws and regulations, and jointly protect and manage community assets sustainably for future generations.

Svay Rieng, September 19, 2026
————————————

20/09/2026
លោកជំទាវ វង់ មយូរា សមាជិកាគណៈកម្មាធិការកណ្តាលគណបក្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក និងជាប្រធានក្រុមកា...
20/09/2026

លោកជំទាវ វង់ មយូរា សមាជិកាគណៈកម្មាធិការកណ្តាលគណបក្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអណ្តូងពោធិ៍ បានអញ្ជើញដឹកនាំក្រុមការងារថ្នាក់កណ្តាល រួមជាមួយអនុប្រធានក្រុមការងារថ្នាក់ខេត្ត ក្រុមប្រឹក្សាឃុំ ប្រធានស្នាក់ការបក្ស និងជំនួយការបច្ចេកវិទ្យា បើកកិច្ចប្រជុំពិនិត្យឡើងវិញលើការងារត្រៀមបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ (ដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦)។

កិច្ចប្រជុំបានពិនិត្យលើសមាសភាពអង្គបោះឆ្នោតចំនួន ១៤៣ រូប ព្រមទាំងលិខិតអញ្ជើញថ្នាក់ដឹកនាំ និងក្រុមការងារគ្រប់ថ្នាក់ ការបែងចែកភារកិច្ចទទួលខុសត្រូវ ពិនិត្យបញ្ជីឈ្មោះសមាជិកបក្សដែលត្រូវបញ្ចូលថ្មីចំនួន ២៨ រូប (មកពីគណបក្សប្រជាជន និងគណបក្សផ្សេងៗ) និងពិនិត្យបញ្ជីឈ្មោះគ្រូ និងសិស្សមត្តេយ្យសិក្សាក្នុងឃុំទាំង ៩ សរុប ២០៧ រូប ដើម្បីរៀបចំឧបត្ថម្ភសម្ភារសិក្សានាពេលខាងមុខផងដែរ។

ខេត្តស្វាយរៀង៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦៕
————————————
#ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក

20/09/2026

Address

Phnom Penh

Telephone

+85585957777

Website

Alerts

Be the first to know and let us send you an email when យុវជនក្រសួងអធិការកិច្ច posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share