31/08/2026
កាលពី១៥ឆ្នាំមុនឫសឈើប្រភេទនេះសំបូរណាស់នៅក្រចេះ ព្រោះនៅតាមក្បាលស្រែនីមួយៗតែងតែមានដុះដើមឈើធំៗ ជាពិសេសដើមធ្នង់ បេង និងសុក្រំជាដើម។
បើរំលឹកពី៣០ទី៤០ឆាំមុនទៀត គឺប្រភេទឈើប្រណិតទាំងនោះគឺមិនមានតម្រូវការតែម្តង ព្រោះឈ្មួញឈើគេតែងតែប្រមូលទិញប្រភេទឈើស្រឡៅ ត្រាច និងឈើមួយចំនួនទៀតដែលអណ្ដែតទឹក ព្រោះឈើទាំងនោះត្រូវចងតាមក្បូនឫស្សីបង្ហូរមកតាមដងទន្លេមេគង្គមកលក់នៅភ្នំពេញ។ ប្រភេទឈើប្រណិត (បេង ធ្នង គ្រើល ត្រយឹង) ដែលជាប្រភេទឈើធ្ងន់និងលិចទឹក គេមិនទិញទេ ហើយត្រូវប្រជាជនយកទៅធ្វើបង្គោលរបង និងកង់រទេះជាដើម។
គល់ឈើទាំង២នេះគឺជាគល់ធ្នង់ដែលសល់តាំងពីជាង៣០ឆ្នាំមុន ដោយសន្សំទិញពីអ្នកកាប់អុសម៉ែត្រ ព្រោះគេត្រូវរានដីពង្រីកស្រីថ្មី។ ឥឡូវវាអាចចាត់ចូលជាប្រភេទកម្រហើយ។