12/09/2026
📚សំណើសុំការគាំទ្រទាំងស្មារតី និងថវិកាពីសប្បុរសជនទាំងអស់ក្នុងការអនុវត្តគម្រោងមួយនេះអោយសម្រេចបាន 🙏
📣 គម្រោង “បណ្ណាល័យតាមព្រំដែន ដំណាក់កាលទី១”
ភូមិកោះឈើទាលធំ ព្រំដែនកម្ពុជា🇰🇭-ឡាវ🇱🇦
ដែលគ្រោងសាងសង់នៅខែវិច្ឆិកា និងសម្ពោធដាក់ឱ្យដំណើរការ នៅខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះ នៅសាលាបឋមសិក្សាកោះឈើទាលធំ ស្ថិតនៅភូមិកោះឈើទាលធំ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលជាកោះមួយជាប់នឹង ព្រំដែន កម្ពុជា–ឡាវ ។
✨កុមារនៅជនបទ និងតំបន់ព្រំដែនមួយចំនួននៅតែមិនសូវមានឱកាសក្នុងការទទួលបានសៀវភៅសម្រាប់អាន សម្ភារៈសិក្សា និងទីកន្លែងសុវត្ថិភាពសម្រាប់អាននិងរៀននៅឡើយ។ កត្តាភូមិសាស្ត្រ ស្ថានភាពសេដ្ឋកិច្ច និងចម្ងាយពីគ្រឹះស្ថានដែលផ្តល់សេវាអប់រំ ក៏អាចបង្កើតជាបញ្ហាប្រឈមសម្រាប់ការបន្តការសិក្សារបស់កុមារ និងយុវជនផងដែរ។
✨គម្រោងនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ការអប់រំ ទម្លាប់អាន ការរៀនពេញមួយជីវិត និងការអភិវឌ្ឍសហគមន៍ សម្រាប់កុមារ និងយុវជននៅជនបទ និងតំបន់ព្រំដែននៃប្រទេសកម្ពុជា។
✨យើងខ្ញុំនឹងសាងសង់បណ្ណាល័យទំហំ ៥ម៉ែត្រ × ៦ម៉ែត្រ ផ្តល់ជូននូវសៀវភៅរាប់រយក្បាល និងសំភារៈបរិក្ខាផ្សេងៗក្នុងបណ្ណាល័យ ព្រមទាំងបង្កើតប្រព័ន្ធគ្រប់គ្រងដំណើរការចីរភាពរយៈពេលបីឆ្នាំ ហើយថវិកាសរុបនៃគម្រោងនេះចំនួន ១២,០០០ ដុល្លារអាមេរិក (តម្លាភាពថវិកាចំណាយត្រូវបានបង្ហាញតាមបណ្តាញសង្គម)។
📚យើងរួមគ្នា យើងអាចផ្លាស់ប្តូរបណ្ណាល័យតូចមួយ ឱ្យក្លាយជាច្រកឆ្ពោះទៅកាន់អនាគតដ៏ល្អសម្រាប់កុមារជនបទ។
#បណ្ណាល័យតាមព្រំដែន #សាលាបឋមសិក្សាកោះឈើទាលធំ #ព្រំដែនកម្ពុជាឡាវ