17/09/2026
[English below] 🤝 កិច្ចសហការជាមួយសហគមន៍ជួយធានាថាជំនួយបានទៅដល់ប្រជាពលរដ្ឋដែលគួរតែទទួលបានការគាំទ្រយ៉ាងពិតប្រាកដ។
📍 កាលពីម្សិលមិញ នៅក្នុងខេត្តព្រះវិហារ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានប្រជុំធ្វើការងារជាមួយមេភូមិមកពី ១១ ភូមិ ក្នុងឃុំយាង និងឃុំរំដោះស្រែ ដើម្បីពិនិត្យមើលឡើងវិញនូវព័ត៌មានគ្រួសារ និងកំណត់អត្តសញ្ញាណគ្រួសារសម្រាប់វគ្គបន្ទាប់នៃជំនួយជម្រក។ បន្ទាប់មកក្រុមការងារផ្នែកជម្រកនឹងចុះទៅជួបប្រជាពលរដ្ឋមកពី ៦០គ្រួសារ ដើម្បីវាយតម្លៃតម្រូវការ មុនពេលចែកជូនសម្ភារដល់ពួកគាត់។
🇺🇸 ដោយមានការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដំណើរការនៅថ្នាក់សហគមន៍នេះជួយឱ្យការផ្តល់ជំនួយជម្រកមានភាពត្រឹមត្រូវ តម្លាភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់គ្រួសារនីមួយៗ។
🤝 Working with communities helps make sure assistance reaches the people it is meant to support.
📍 Yesterday in Preah Vihear, IOM worked with village chiefs from 11 villages in Yeang and Romdos Sre communes to review household information and identify families for the next stage of shelter assistance. The Shelter team will then visit more than 60 households to assess their needs before kits are distributed.
🇺🇸 With support from the Government of the United States, this community-level process keeps shelter assistance accurate, transparent and responsive to what families really need.
Photos: © IOM Cambodia/2026/Youra SOEUM