ក្រុម មូលនិធិ សប្បុរសធម៌ ជួយជនក្រីក្រ

  • Home
  • Cambodia
  • Phnom Penh
  • ក្រុម មូលនិធិ សប្បុរសធម៌ ជួយជនក្រីក្រ

ក្រុម មូលនិធិ សប្បុរសធម៌ ជួយជនក្រីក្រ Foundation for help the poor in Cambodia
Tel:+85516995404

១/Page នេះជាPage មួយដែលបានរៀបចំបង្កើតឡើងដោយសមណៈនិស្សិត និង សិស្ស និស្សិតក្មេងវត្ត ឧណ្ណាលោម កុដិលេខ១១ សង្កាត់ជ័យជំនះ ខណ្ដ ដូនពេញ រាជធានីភ្នំពេញ ដែលមានព្រះគ្រូញាណសត្ថា សំ សុផល ព្រះរាជាគណៈថ្នាក់កិត្តិយស និងត្រូវជាមេកុដិលេខ ១១ វត្ត ឧណ្ណាលោម រាជធានីភ្នំពេញជាតំណាងក្នុងការដឹកនាំចាត់ចែងធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗដូចជាការចែកទ័យទានជូនទៅដល់ចាស់ជរា ជនក្រីក្រនៅតាមបណ្តាស្រុកខេត្តនានាទូទាំងប្រទេសកម្ពុជា។
២/Pag

e នេះត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៥ ដែលមានមូលដ្ឋានដូចអាសយដ្ឋានខាងលើ។
៣/គោលបំណង
- ដោយមើលឃើញពីភាពខ្វះខាតនិងភាពលំបាកលំបិនរបស់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា កុមារកំព្រីកំព្រា អ្នកគ្មានទីពឹងនៅតាមតំបន់ដាច់ស្រយាលនានាដែលពួកគាត់កំពុងតែស្រេកឃ្លាននិងស្រែកដង្ហើយហៅរកសប្បុរសជនដើម្បីជួយដល់ពួកគាត់។ ហេតុដូចនេះហើយបានជាជំរុញឲ្យពួកយើងបង្រួបបង្រួមស្មារតីសាមគ្គីគ្នាបង្កើតនៅសកម្មភាពមនុស្សធម៌នេះឡើងដោយមិនគិតពីផលប្រយោជន៍ និងការលំបាក ផ្ទាល់ខ្លួនឡើយ។ ពួកយើងក៏បានបើកចំហរផងដែរចំពោះបងប្អូន ញាតញោម សប្បុរសជនណាដែលមានបំណងចង់ចូលរួមធ្វើសកម្មមនុស្សធម៌នេះជាមួយពួកយើង(ដោយលោកអ្នកអាចចូលរួមជាមួយដោយផ្ទាល់ឬតាមរយៈការចែករំលែកទ័យទានផ្សេងៗក៏បាន។ ការចែករំលែកទានគឺជាការកប់កំណប់ទ្រព្យទុកសម្រាប់ជាតិខាងមុខ។ ទ្រព្យរបស់វាជារបស់រូបីយើងមិនអាចនាំយកទៅតាមខ្លួននៅពេលដែលយើងអស់និស្ស័យពីលោកនេះទៅទេ មានតែសេចក្តីល្អ និងអំពើបុណ្យទេទើបជាទ្រព្យពិតប្រាកដដែលយើងអាចនាំទៅតាមខ្លួនបានមិនថាជាតិនេះឬក៏ជាតិខាងមុខនោះឡើយ។ជីវិតក្នុងលោកមិនថាយើងមិនថាគេទេសុទ្ធតែប្រាថ្នាដើម្បីរស់ដូចៗគ្នាប៉ុន្តែដោយសារខ្វះបុណ្យទើបមានអ្កកខ្លះក្រអ្នកខ្លះមាន។

Address

Phnom Penh
2166

Telephone

+61410718563

Website

Alerts

Be the first to know and let us send you an email when ក្រុម មូលនិធិ សប្បុរសធម៌ ជួយជនក្រីក្រ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រុម មូលនិធិ សប្បុរសធម៌ ជួយជនក្រីក្រ:

Shortcuts

Share