Cambodia China Journalist Association

Cambodia China Journalist Association A non-profit organisation working for promoting and protecting Cambodia-China journalists and to let them keeping their rights of expression in Cambodia.

៤ឆ្នាំនៃគំនិតផ្តួចផ្តើមសន្តិសុខសកល៖ ការសន្ទនា កិច្ចសហប្រតិបត្តិការ និងសន្តិសុខរួមលោកបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្...
28/09/2026

៤ឆ្នាំនៃគំនិតផ្តួចផ្តើមសន្តិសុខសកល៖ ការសន្ទនា កិច្ចសហប្រតិបត្តិការ និងសន្តិសុខរួម

លោកបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានឱ្យដឹងថា ៤ឆ្នាំបន្ទាប់ពីលោក Xi Jinping ប្រធានរដ្ឋចិន បានផ្តួចផ្តេីមគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) ក្នុងឆ្នាំ២០២២ គំនិតនេះបានជំរុញការពិភាក្សាអំពីសន្តិសុខសកល តាមរយៈការសន្ទនា ការពិគ្រោះយោបល់ កិច្ចសហប្រតិបត្តិការ ការគោរពអធិបតេយ្យភាព និងការដោះស្រាយភាពខុសគ្នាដោយសន្តិវិធី។ ក្នុងបរិបទនេះ ការរក្សាកិច្ចសន្ទនារវាងចិន និងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៦ គឺជាករណីមួយដែលអាចយកមកពិចារណា។

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក Xi Jinping និងលោក Donald Trump បានជួបពិភាក្សានៅរដ្ឋធានីប៉េកាំង ដោយផ្តោតលើទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិមួយចំនួន។

បន្ទាប់មក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ មេដឹកនាំទាំងពីរបានជួបគ្នានៅសេតវិមាន។ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងចិន-អាមេរិក និងបញ្ហាអន្តរជាតិ ហើយបានឈានដល់ការរួមគ្នាកសាងទំនាក់ទំនងប្រកបដោយ «ស្ថិរភាពយុទ្ធសាស្ត្រប្រកបដោយស្ថាបនា»។​ ចំណុចសំខាន់ពីជំនួបទាំងពីរ គឺ ការរក្សាចំហនៃកិច្ចសន្ទនាកម្រិតកំពូល ទោះបីប្រទេសទាំងពីរនៅតែមានភាពខុសគ្នាលើពាណិជ្ជកម្ម បច្ចេកវិទ្យា AI សន្តិសុខតាមអ៊ីនធឺណិត និងបញ្ហាអន្តរជាតិមួយចំនួនក៏ដោយ។ ការរក្សាទំនាក់ទំនងបែបនេះផ្តល់វេទិកាសម្រាប់ពន្យល់ពីកង្វល់ ស្វែងរកចំណុចរួម និងគ្រប់គ្រងភាពខុសគ្នា ជំនួសឱ្យការអនុញ្ញាតឱ្យភាពខុសគ្នារីកធំទៅជាការប្រឈមមុខគ្នា​ ដោយ«កិច្ចសហប្រតិបត្តិការជាចម្បង ការប្រកួតប្រជែងមានកម្រិត និងភាពខុសគ្នាអាចគ្រប់គ្រងបាន»។

ផលវិជ្ជមានមួយទៀត គឺការភ្ជាប់កិច្ចសន្ទនាទ្វេភាគីទៅនឹងវេទិកាពហុភាគី។ ថ្នាក់​ដឹកនាំទាំងពីរប្រទេសបានបញ្ជាក់ពីជំនួបជាមួយគ្នាក្នុងវេទិកាAPEC ឆ្នាំ២០២៦ នៅប្រទេសចិន និង G20 ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។
​ចំណុចនេះមានសារៈសំខាន់ចំពោះ GSI ព្រោះវាបង្ហាញថា ការគ្រប់គ្រងទំនាក់ទំនងរវាងមហាអំណាច មិនចាំបាច់ផ្អែកតែលើកិច្ចសន្ទនាទ្វេភាគីទេ ប៉ុន្តែអាចភ្ជាប់ទៅនឹងវេទិកាពហុភាគី ដើម្បីស្វែងរកផលប្រយោជន៍រួមលើបញ្ហាសកល។

ទស្សនៈនេះក៏អាចភ្ជាប់ទៅនឹងប្រាជ្ញាចិន «和合» (ហឺហឺ) ដែលសង្កត់ធ្ងន់លើការស្វែងរកភាពរួមក្នុងចំណោមភាពខុសគ្នា។ «和合» មិនមានន័យថាត្រូវលុបបំបាត់ភាពខុសគ្នាទេ ប៉ុន្តែជាការស្វែងរកវិធីរស់នៅជាមួយភាពខុសគ្នាតាមរយៈការគោរព ការយោគយល់ និងកិច្ចសហប្រតិបត្តិការ។ ក្នុងន័យនេះ ការសាងសង់ស្ពាននៃការសន្ទនា អាចមានតួនាទីសំខាន់ជាងការបង្កើតជញ្ជាំងនៃការប្រឈមមុខគ្នា។

ជារួម ៤ឆ្នាំនៃGSI និងការរក្សាកិច្ចសន្ទនាចិន-អាមេរិកក្នុងឆ្នាំ២០២៦ បង្ហាញពីសារៈសំខាន់នៃ ការសន្ទនា ការគ្រប់គ្រងភាពខុសគ្នា ការគោរពអធិបតេយ្យភាព និងកិច្ចសហប្រតិបត្តិការពហុភាគី។ វិធីសាស្ត្រនេះអាចចូលរួមបង្កើតបរិយាកាសដែលផ្តល់តម្លៃកាន់តែខ្លាំងដល់សន្តិភាព និងកិច្ចសហប្រតិបត្តិការ ហើយជាមូលដ្ឋានមួយសម្រាប់ការកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕

28/09/2026

ផ្សាយផ្ទាល់៖ កិច្ចពិភាក្សាពិសេស ស្ដីអំពី«ទំនាក់ទំនងកម្ពុជា-ចិន៖ ពីមិត្តភាពដែកថែប ទៅកាន់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ស្ពានសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយ»

វាគ្មិនកិត្តិយស៖
១/ បណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ
២/ បណ្ឌិត ស៊ឺន សំ អ្នកជំនាញភូមិសាស្រ្តនយោបាយ
៣/ លោក ហើស សិរីធន់ អ្នកសិក្សាស្រាវជ្រាវភូមិសាស្រ្តនយោបាយ

លោក Han Zheng អញ្ជើញចូលរួមកិច្ចប្រជុំដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ និងបានថ្លែងសុន្ទរកថានៅថ្ងៃទី ២៦ ខ...
28/09/2026

លោក Han Zheng អញ្ជើញចូលរួមកិច្ចប្រជុំដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨១ និងបានថ្លែងសុន្ទរកថា

នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៦ តាមម៉ោងក្នុងតំបន់ លោក Han Zheng អនុប្រធានរដ្ឋ​ចិន​បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ ​នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក​និងបានថ្លែងសុន្ទរកថា ។

លោក Han Zheng បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋ​ចិន​បានលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ហើយបន្ទាប់មកក៏បានលើកឡើងនូវគំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល​និងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដែលបានផ្តល់នូវការណែនាំជាយុទ្ធសាស្ត្រសម្រាប់ការកសាងសហគមន៍វាសនារួម​សម្រាប់មនុស្សជាតិ ។ ប្រទេសកាន់តែច្រើនឡើងៗ មានឆន្ទៈរួមគ្នា ដើម្បីបំពេញបេសកកម្មប្រវត្តិសាស្ត្ររបស់ពួកគេ ឆ្លើយ​តបនឹងការលំបាកនិងបញ្ហាប្រឈម ព្រមទាំងបង្កើនសុខុមាលភាពរួមរបស់មនុស្សជាតិ។

លោក Han Zheng បានលើកឡើងនូវសំណើចំនួនបួន៖ ទីមួយ គាំពារសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម​ និងកសាងសន្តិភាពយូរអង្វែងតាមរយៈសន្តិសុខរួម ។ ទីពីរ ​ប្រឈមមុខនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍសកលដោយពង្រឹងកិច្ចសហប្រតិបត្តិការបើកទូលាយដើម្បីជំរុញវិបុលភាពរួម ។ ទីបី ជំរុញការផ្លាស់ប្តូរ​និងការរៀនសូត្រពីគ្នាទៅវិញទៅមកខាង​អរិយធម៌ ដោយកសាងសាមគ្គីភាព និងការទុកចិត្តគ្នាឡើងវិញតាមរយៈកិច្ចសន្ទនា។ ទីបួន ជំរុញគោលការណ៍ពហុភាគីនិយម​និង​ពារភាពយុត្តិធម៌ តាមរយៈសកម្មភាពជាក់ស្តែង៕

កិច្ចពិភាក្សាពិសេស ស្ដីអំពី«ទំនាក់ទំនងកម្ពុជា-ចិន៖ ពីមិត្តភាពដែកថែប ទៅកាន់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ស្ពានសេដ្ឋកិច្ច...
28/09/2026

កិច្ចពិភាក្សាពិសេស ស្ដីអំពី«ទំនាក់ទំនងកម្ពុជា-ចិន៖ ពីមិត្តភាពដែកថែប ទៅកាន់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ស្ពានសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយ»
វាគ្មិនកិត្តិយស៖
១/ បណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ
២/ បណ្ឌិត ស៊ឺន សំ អ្នកជំនាញភូមិសាស្រ្តនយោបាយ
៣/ លោក ហើស សិរីធន់ អ្នកសិក្សាស្រាវជ្រាវភូមិសាស្រ្តនយោបាយ

ជា​សមិទ្ធផលប្រទេសចិន​និងអាមេរិក​ឈានដល់​គំនិតឯកភាព​រួម​៨​ចំណុច​ ចាប់ពីថ្ងៃទី​២៣ដល់ថ្ងៃទី​២៥ ខែកញ្ញា តាមពេលវេលា​ក្នុងតំបន់...
27/09/2026

ជា​សមិទ្ធផលប្រទេសចិន​និងអាមេរិក​ឈានដល់​គំនិតឯកភាព​រួម​៨​ចំណុច​
ចាប់ពីថ្ងៃទី​២៣ដល់ថ្ងៃទី​២៥ ខែកញ្ញា តាមពេលវេលា​ក្នុងតំបន់​ ​លោក​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញបំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សហរដ្ឋអាមេរិក​។ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​នេះ ប្រមុខរដ្ឋ​នៃប្រទេសទាំងពីរ​ បាន​ផ្លាស់ប្តូរមតិយោបល់​យ៉ាងស៊ីជម្រៅស្តីពី​ទំនាក់ទំនង​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​ប្រកបដោយ​លក្ខណៈស្ថាបនា​រវាង​ប្រទស​ចិន​និង​អាមេរិក​និង​បញ្ហា​សំខាន់​ក្នុងតំបន់​និងអន្តរជាតិ​ ​និង​​បានឈានដល់គំនិតឯកភាព​រួម​ជា​សមិទ្ធផលចំនួន​៨​ចំណុច​ រួមមាន​៖
ទី១ ភាគីទាំងពីរ​យល់ព្រម​ បង្កើតទំនាក់ទំនង​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​ប្រកបដោយ​លក្ខណៈ ស្ថាបនា​រវាង​ប្រទស​ចិន​ និង​អាមេរិក​ដោយឈរលើមូលដ្ឋាន​គោរព​គ្នាទៅវិញទៅមក ​យុត្តិធម៌​និង​សមភាព​។
ទី២ ​ភាគីទាំងពីរ ​យល់ព្រម​គាំទ្រគ្នាទៅវិញទៅមក ​ក្នុង​ការរៀបចំ​ឱ្យ​បានល្អ​នូវ​កិច្ចប្រជុំក្រៅ ផ្លូវការ​​​ថ្នាក់​ដឹកនាំ​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វីក​និង​កិច្ចប្រជុំ​កំពូលG20​។
ទី៣ ​ប្រមុខរដ្ឋ​នៃប្រទេសទាំងពីរ​ឯកភាពថា​ ​អ៊ីរ៉ង់​ត្រូវតែ​អនុវត្ត​កិច្ចសន្យា​ដែល​មិន​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ ហើយ​ប្រទេសនិងអង្គការណា​មួយ​សុទ្ធតែ​មិន​អាច​យកកម្រៃលើផ្លូវទឹក​អន្តរជាតិ​បានឡើយ។
ទី៤ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​បានរំលឹកឡើងវិញថា ​ប្រទេសចិន​និងសហរដ្ឋអាមេរិក​ធ្លាប់​ជាសម្ព័ន្ធមិត្ត​នឹង​គ្នា​ក្នុង​អំឡុង​សង្គ្រាមលោកលើកទី២ ​ដោយបានប្រយុទ្ធរួមគ្នា ​ដើម្បីទទួល បានជ័យជម្នះនៃសង្គ្រាម។
ទី​៥ ​ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​បាន​ទទួលស្គាល់​តួនាទី​វិជ្ជមាន​នៃ​យន្តការ​ពិគ្រោះពិភាក្សា​ផ្នែក​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ ​និង​សមិទ្ធផល​នៃ​កិច្ច​ពិគ្រោះពិភាក្សា​នៃ​ក្រុមការងារ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់​ប្រទេសទាំង​ពីរ​ ក្នុងនោះ​បូក​រួមទាំង​ការ​បង្កើត​
និង​ជំរុញ​យន្តការ​ក្រុមប្រឹក្សា​ពាណិជ្ជកម្មជាដើម​។
ទី​៦ កិច្ចសហប្រតិបត្តិការនៃ​ស្ថាប័ន​អនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់ចិន​និងសហរដ្ឋ អាមេរិក​ ទទួល​បាន​សមិទ្ធផល​ជាក់ស្តែង។
ទី​៧ ភាគីទាំងពីរ​បានយល់ព្រម​បង្កើតកិច្ចសន្ទនារវាងចិន​និងសហរដ្ឋអាមេរិក ស្តីពី​បញ្ញា សិប្បនិម្មិត ​ដើម្បីផ្លាស់ប្តូរអំពី​ហានិភ័យ​និងផលប្រយោជន៍ដែល​ពាក់ព័ន្ធ​នឹង​បញ្ញាសិប្ប និម្មិត។
និងទី​៨ ភាគីអាមេរិក​ស្វាគមន៍ចំពោះ​ការ​ចូល​មកដល់នៃ​ខ្លាឃ្មុំផេនដាមួយគូ​​ដែល​ប្រទេស​ចិន​បានជួល​ឱ្យទៅសួនសត្វ​Atlanta។

បទវិភាគ​៖ ការទូត​ប្រមុខរដ្ឋ​ចង្អុល​បង្ហាញ​ទិសដៅ នាវាយក្ស​ចិន-អាមេរិក​បើកទៅមុខកាន់​តែ​ឆ្ងាយ​និង​កាន់​តែ​រឹង​មាំ​តបតាម​ការ...
27/09/2026

បទវិភាគ​៖ ការទូត​ប្រមុខរដ្ឋ​ចង្អុល​បង្ហាញ​ទិសដៅ នាវាយក្ស​ចិន-អាមេរិក​បើកទៅមុខកាន់​តែ​ឆ្ងាយ​និង​កាន់​តែ​រឹង​មាំ​

តបតាម​ការអញ្ជើញ​របស់​លោកត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក Xi ​Jinping ប្រ​ធា​ន​​រដ្ឋចិន​បានអញ្ជើញ​បំពេញទស្សនកិច្ច​ផ្លូវរដ្ឋ​នៅសហរដ្ឋអាមេរិក​ ចាប់ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២​៥ខែកញ្ញា​កន្លងទៅនេះ​ ។ ​ក្នុងអំឡុង​ពេល​ដំណើរទស្សនកិច្ច​នេះ ប្រមុខរដ្ឋនៃ​ប្រទេស​​ទាំ​ង​ពីរបាន​ផ្លាស់ប្តូរ​មតិយោបល់គ្នា​យ៉ាងស៊ីជម្រៅ​និងដោយស្មោះត្រង់​ ​អំពីបញ្ហាជា​យុទ្ធសាស្ត្រ​​និង​ទូទៅដែល​ទាក់ទងនឹង​ទំនាក់ទំនង​ចិន-អាមេរិកនិង​និន្នាការ​ពិភពលោក ដោយ​បាន​ឈា​ន​ដល់​គំនិតឯកភាពរួម​លើលទ្ធផល​ចំនួន៨ ចំណុច និង​ឯកភាពគ្នា​កសាង “ទំនាក់ទំនង​ចិ​ន-អាមេរិក​ប្រកបដោយ​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​ដែលមាន​លក្ខណៈ​ស្ថាបនា​ ដោយ​ឈរលើ​មូល​ដ្ឋាននៃការគោរពគ្នា ភាពយុត្តិធម៌ និងសមភាព​” ដែលបានផ្តល់​ការណែនាំ​ជាយុទ្ធសាស្ត្រ​កាន់តែ​ច្បាស់លាស់​សម្រាប់ចិននិង​អាមេរិក​ក្នុងការស្វែងរក​វិធីសាស្រ្ត​រួម​រស់​ជាមួយគ្នា​​រ​វាង​​ប្រទេស​មហាអំណាច ។

នេះគឺជា​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋម្ដងទៀត​របស់​លោក Xi ​Jinping ប្រធានរដ្ឋចិន​នៅ​សហរដ្ឋអា​មេរិក ​បន្ទាប់ពី​ខកខាន​អស់រយៈពេល ១១ ឆ្នាំ ដោយ​សម្រេចបាននូវ​ការ​បំពេញ​ទស្សនកិច្ច​​គ្នាទៅវិញទៅមក​រវាងប្រមុខរដ្ឋ​នៃ​ប្រទេសទាំងពីរ​ក្នុងរយៈពេលត្រឹមតែ​កន្លះឆ្នាំ ដែល​បង្កើតបាន​ជាប្រវត្តិសាស្ត្រថ្មីមួយ​ក្នុងការប្រាស្រ័យ​ទាក់ទង​រវាងចិននិង​អាមេរិក ។

ការទូតប្រមុខ​រដ្ឋ​គឺជាគ្រឹះ​ដ៏សំខាន់​នៃទំនាក់ទំនង​ចិន-អាមេរិក ​។ ក្នុងដំណើរ​ទស្សនកិច្ចនៅ​ស​ហរដ្ឋអាមេរិក​លើកនេះ លោក Xi ​Jinping ​ប្រធានរដ្ឋចិន​បាន​ថ្លែងថា ភាគីចិន​មានឆន្ទៈ​ក្នុងការ​ខិតខំប្រឹងប្រែង​រួមគ្នា​​ជាមួយ​លោកត្រាំ ​ប្រធានាធិបតីអាមេរិក​ ដើម្បីដឹកនាំ​នាវាយក្ស​
នៃ​​ទំនាក់ទំនង​ចិន-អាមេរិក​ឱ្យបើកទៅមុខកាន់​តែ​ឆ្ងាយ​និង​កាន់​តែ​រឹង​មាំ ។ លោកត្រាំ ​ប្រធា​នា​ធិបតីអាមេរិក​បានរំពឹង​ទុក​ថា នឹង​បន្ត​ធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយ​លោក Xi ​Jinping ​ប្រ​ធានរដ្ឋចិន ដើម្បី​ត្រួសត្រាយ​អនាគត​កាន់តែ​ល្អប្រសើរ​ជាងមុន​សម្រាប់​សហរដ្ឋអាមេរិក​និង​ប្រទេសចិន ។

ភាគីទាំងពីរ​ក៏បានទទួល​នូវសមិទ្ធផល​ដែលផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក​ក្នុងវិស័​យ​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ផងដែរ ។ ​មុនពេល​ដំណើរទស្សនកិច្ច​លើកនេះ ក្រុមការងារ​សេ​ដ្ឋកិច្ចនិង​ពាណិជ្ជកម្មនៃ​ភាគីទាំងពីរ​បានរៀបចំ​កិច្ចចរចាជុំ​ថ្មីមួយ ដោយ​ឈានដល់​ការរៀបចំ​ចាត់ចែង​រួមថ្មីមួយ​ដែលបូក​រួម​ទាំងការបង្កើត​និងជំរុញ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​និងក្រុ​ម​ប្រឹក្សា​វិនិយោគ ការបង្កើត​ក្រុមការងារ​កសិកម្ម ការកាត់បន្ថយ​ពន្ធគយ​បដិការ​គ្នាចំនួន​“៣០ពាន់​លានដុល្លារ​អាមេរិក” និង​ការពន្យារ​ពេល​អនុវត្ត​លទ្ធផលនៃ​ការចរចា​សេដ្ឋកិច្ច​និង​ពា​ណិ​ជ្ជកម្មនៅ​ទីក្រុងគូឡាឡាំពួរ​ជាដើម ។

កិច្ចសហប្រតិបត្តិការ​គឺជាផ្លូវពីរទិស​ ។ កាលពី​ពេលថ្មីៗ​កន្លងទៅនេះ ​ក្រោមយន្តការ​ចរចា​សេ​ដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ចិន-អាមេរិក ភាគីទាំងពីរ​បានបើក​កិច្ចសន្ទនា​លើកដំបូង​ស្ដីពីបញ្ញាសិ​ប្បនិម្មិត។ ក្នុង​កិច្ច​ជំនួបពិភាក្សា​រវាងប្រមុខរដ្ឋចិន​និងអាមេរិក​លើកនេះ ភាគីទាំងពីរ​បាន​ឯក​ភាពគ្នា​ប្រើប្រាស់​យន្តការ​សន្ទនា​ដោយ​បញ្ញាសិប្បនិម្មិត​ចិន-អាមេរិក​ឱ្យបានល្អ ហើយ​​ផ្លា​ស់ប្តូរមតិ​យោបល់​អំពីហានិភ័យនិង​ផលប្រយោជន៍​របស់យន្តការនេះ ដើម្បីរួមគ្នាបង្ការ​​​កុំឱ្យ​បញ្ញាសិប្បនិម្មិត​ត្រូវបាន​ប្រើប្រាស់​ដោយខុសច្បាប់​ឬក្នុងផ្លូវអាក្រក់ ។

ជានិច្ចកាល​ មិត្តភាពរវាង​ប្រជាជននិង​ប្រជាជន​តែងតែជា​ប្រភព​កម្លាំងចលករ​សម្រាប់​ការអភិ​វឌ្ឍ​ទំនាក់ទំនង​ចិន-អាមេរិក ​។ ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​នៅសហរដ្ឋអាមេរិក​
លើ​កនេះ លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​បានប្រកាសថា ក្នុង​រយៈពេល ៥ ឆ្នាំខាង​មុខនេះ ភាគី​ចិននឹង​អញ្ជើញយុវជន​និង​ក្មេង​ជំទង់​អាមេរិក​ចំនួន១សែន​នាក់​ឱ្យមកផ្លាស់ប្តូរ​និងរៀនសូ​ត្រ​នៅប្រទេសចិន​ និងបាន​ប្រកាសថា សត្វខ្លាឃ្មុំផានដា “Ping Ping” និង “Fu Shuang” នឹង​ត្រូវបញ្ជូន​ទៅ​រស់នៅសួនសត្វ​Atlantaនៃ​សហរដ្ឋអាមេរិកក្នុង​ពេលឆាប់ៗ​ខាងមុខនេះ ។

ប្រទេស​មហាអំណាច​ទាំងពីរ​ចិននិងអាមេរិកបើ​មានកិច្ចសហការ​ល្អ នោះនឹង​មានអំណោ​យ​ផលដល់​ប្រទេសទាំងពីរ តែបើប្រឈមមុខ​ដាក់​គ្នា​វិញ នោះនឹងត្រូវ​ខាតបង់ទាំងសង​ខា​ង​ ដូច្នេះ​ភាគីទាំងពីរ​ចាំបាច់ត្រូវ​រក្សាខ្សែបន្ទាត់​ក្រហម​នៃការមិនប៉ះទង្គិច​និងមិន​ប្រឈមមុខ​ដាក់គ្នា ។ បញ្ហាតៃវ៉ាន់​ គឺជាបញ្ហាដ៏​សំខាន់បំផុត​ក្នុងទំនាក់ទំនង​ចិន-អាមេរិក ​។ ​ក្នុងដំណើរ​ទស្សន​កិច្ច​នៅសហរដ្ឋអាមេរិក​លើកនេះ ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​បាន​គូសបញ្ជាក់ថា​ ​លោក​សង្ឃឹមថា ​ភាគី​អាមេរិកនឹង​ប្រកាន់ខ្ជាប់នូវ​គោលជំហរដ៏​ត្រឹមត្រូវក្នុង​ការប្រឆាំងនឹ​ង“កម្លាំង​អបគមន៍ដែល​ចង់ឱ្យតៃវ៉ាន់​ទទួលបាន​ឯករាជ្យ” ព្រមទាំង​ដោះស្រាយ​បញ្ហាតៃវ៉ាន់​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​បង្កើតមូលដ្ឋាន​​​គ្រឹះដ៏រឹងមាំ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសា​ស្ត្រ​ចិន-អាមេរិក​និងការអភិវឌ្ឍ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ ។

ចាប់ពី “ការជួបជុំគ្នា​នៅទីក្រុង​ប៉េកាំង​” រហូតដល់ “ការណាត់​ជួបគ្នា​នៅទីក្រុង​វ៉ាស៊ីនតោន​” ប្រ​មុខរដ្ឋចិននិង​អាមេរិក​បានរួមគ្នា​ដឹកនាំ​និងកាន់ចង្កូត​នាវាយក្សនៃ​ទំនាក់ទំនង​ចិន-អាមេរិក ​។ ឈរលើ​ចំណុចចាប់ផ្តើម​ថ្មីនៃប្រវត្តិសាស្ត្រ ភាគីទាំងពីរ​ចិននិងអាមេរិក ​គួរតែរួមគ្នា​អនុវត្ត​ឱ្យបានល្អនូវ​​គំនិតឯកភាព​រួម​ដ៏សំខាន់របស់​​ប្រមុខរដ្ឋនៃ​ប្រទេសទាំងពីរ​ ​ ដោយ​ប្រែក្លាយ​ទំនាក់ទំនង​ចិន-អាមេរិក​ប្រកបដោយ​ស្ថិរភាព​យុទ្ធសាស្ត្រ​និង​លក្ខណៈស្ថាបនា​ពីទស្សនទា​ន​​ទៅជាសកម្មភាព​ជាក់ស្ដែង ដើរលើផ្លូវដ៏​ត្រឹមត្រូវនៃ​ការរួមរស់ជាមួយគ្នា​រវាងប្រទេស​មហាអំណាច ដើម្បីបង្កើន​សុភមង្គលដល់​ប្រជាជននៃ​ប្រទេសទាំងពីរ ក៏​ដូចជា​នាំមកនូវ​ក្តីសង្ឃឹម​
ដល់​សន្តិភាព​ពិភពលោក ៕

‎៥ឆ្នាំនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបង្កេីនកម្លាំងបន្ថែមថ្មីដល់មនុស្សជាតិ‎‎ភ្នំពេញ៖បណ្ឌិត ជា មុនីឫទ្ធិប្រធាន សមាគម អ្នកស...
27/09/2026

‎៥ឆ្នាំនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបង្កេីនកម្លាំងបន្ថែមថ្មីដល់មនុស្សជាតិ
‎
‎ភ្នំពេញ៖បណ្ឌិត ជា មុនីឫទ្ធិប្រធាន សមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាព កម្ពុជា -ចិនបានមានប្រសាសន៍ថាឆ្នាំ២០២៦នេះ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) បានឈានដល់ខួប៥ឆ្នាំ ចាប់ពីលោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងជាលើកដំបូងនៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។ គំនិតផ្តួចផ្តើមនេះផ្តោតលើការដាក់ការអភិវឌ្ឍជាអាទិភាពកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ស្របតាមគោលដៅរបស់អង្គការសហប្រជាជាតិ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍមានភាពបរិយាបន្ន ស្មើភាព និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកាន់តែទូលំទូលាយ។
‎
‎ក្នុងរយៈពេល៥ឆ្នាំ GDI បានវិវត្តពីគំនិតផ្តួចផ្តើមមួយទៅជាក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀង សុខាភិបាល ការអប់រំ បច្ចេកវិទ្យា និងការអភិវឌ្ឍបៃតង។ វាបានបង្ហាញថា ការអភិវឌ្ឍសកលត្រូវការកិច្ចសហប្រតិបត្តិការ និងការចែករំលែកឱកាស មិនមែនការរីកចម្រើនរបស់ប្រទេសមួយដោយឡែកនោះទេ។
‎
‎ការអភិវឌ្ឍសកលក៏មិនអាចបំបែកចេញពីខ្សែច្រវាក់ផ្គត់ផ្គង់សកលបានឡើយ។ ក្នុងប្រព័ន្ធសេដ្ឋកិច្ចដែលប្រទេសនានាពឹងផ្អែកគ្នាទៅវិញទៅមក ប្រទេសចិនបាននិងកំពុងបន្តតួនាទីយ៉ាងសំខាន់ក្នុងផលិតកម្ម ពាណិជ្ជកម្ម និងការតភ្ជាប់ទីផ្សារ។ ការបន្តបើកចំហររបស់ចិនបានបង្កើតឱកាសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា និងការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល។
‎
‎ក្នុងបរិបទនេះ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិនទៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦កន្លងមកជាសក្ខីភាពយ៉ាងប្រត្យក្សក្នុងការរក្សាកិច្ចសន្ទនារវាងមហាអំណាចដ៏មានឥទ្ធិពលបំផុតទាំងពីរ ដោយផ្តល់សារៈសំខាន់ចំពោះការរក្សាស្ថិរភាពនៃទំនាក់ទំនងអន្តរជាតិ និងបរិយាកាសសេដ្ឋកិច្ចពិភពលោក។ ការសន្ទនា និងការគ្រប់គ្រងភាពខុសគ្នា អាចជួយកាត់បន្ថយហានិភ័យនៃការរំខានដល់ពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។
‎
‎ជាមួយគ្នានេះ ការអភិវឌ្ឍ និងសន្តិភាពគឺមិនអាចបំបែកចេញពីគ្នាបានទេ។ សន្តិភាពជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ ខណៈការអភិវឌ្ឍរួម និងការកាត់បន្ថយភាពក្រីក្រ ក៏អាចរួមចំណែកដល់ស្ថិរភាព និងសន្តិសុខផងដែរ។ ការចូលរួមរបស់ចិនក្នុងកិច្ចសហប្រតិបត្តិការពហុភាគី និងការលើកកម្ពស់ការសន្ទនា និងកិច្ចសហប្រតិបត្តិការ បាននិងកំពុងនាំចិនបន្តជាតួអង្គសំខាន់មួយក្នុងបរិយាកាសអភិវឌ្ឍ និងសន្តិសុខអន្តរជាតិ ដូចបានរំលេចក្នុងគំនិតផ្តួចផ្តេីមសន្តិសុខសកលផងដែរ។
‎
‎ខួប៥ឆ្នាំនៃ GDI គឺជាការរំលឹកថា ការអភិវឌ្ឍ សន្តិភាព សន្តិសុខ ការបើកចំហ និងកិច្ចសហប្រតិបត្តិការ គឺជាកម្លាំងដែលភ្ជាប់អនាគតរបស់មនុស្សជាតិដែលមានប្រទេសចិនជាលំនឹង។ កាលានុវត្តភាពនាពេលអនាគត នឹងកាន់តែទូលំទូលាយ ប្រសិនបើប្រទេសនានាបន្តពួតដៃប្រកៀកស្មារជាមួយចិននៅក្នុងការបើកចំហ ចែករំលែកឱកាស និងធ្វើការរួមគ្នាដើម្បីឱ្យការអភិវឌ្ឍមានភាពបរិយាបន្ន និងប្រកបដោយចីរភាព៕
‎

លោក Han Zheng​ អនុប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីខួបលើកទី ៥ នៃការលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សក...
26/09/2026

លោក Han Zheng​ អនុប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីខួបលើកទី ៥ នៃការលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ព្រមទាំងថ្លែងសុន្ទរកថា

នាថ្ងៃទី ២៥ ខែកញ្ញា តាមពេលវេលាក្នុងតំបន់ លោក Han Zheng​ អនុប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចសន្ទនាជាន់ខ្ពស់ ស្តីពីខួបលើកទី ៥ នៃការលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលរៀងចំឡើងដោយភាគីចិននៅទីស្នាក់ការកណ្តាលនៃអង្គការ សហប្រជាជាតិនៅក្រុងញូវយ៉ក។ លោកបានអានសារលិខិតអបអរសាទររបស់លោក Xi Jinping​ ប្រធានរដ្ឋចិននិងថ្លែងសុន្ទរកថា។
លោក Han Zheng​ បានលើកឡើងថា កាលពីខែកញ្ញាឆ្នាំ ២០២១ លោក Xi Jinping​ ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦។ រយៈពេល ៥ ឆ្នាំកន្លងមកនេះ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកលបានប្រែក្លាយពីគំនិតផ្តួចផ្តើមរបស់ភាគីចិនទៅជាសកម្មភាពអន្តរជាតិរួមក្រោមការជំរុញដោយផ្ទាល់ពីលោក Xi Jinping​ ប្រធានរដ្ឋចិន និងកិច្ចខិតខំប្រឹងប្រែងរួមរបស់គ្រប់ភាគីដែលបានរួមចំណែកជាផែនការចិន និងកម្លាំងចិនសម្រាប់ការអនុវត្តរបៀបវារៈអង្គការ សហប្រជាជាតិស្តីពីការអភិវឌ្ឍដោយចរីភាពឆ្នាំ ២០៣០។
លោក Han Zheng​ បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងបន្តដើរតួនាទីជាប្រទេសធំដែល មានទំនួលខុសត្រូវ ហើយពួតដៃជាមួយបណ្តាប្រទេសនានាធ្វើកិច្ចខិតខំប្រឹងប្រែង ចាត់ទុក ខួបលើកទី ៥ នៃការលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលជាទីចាប់ផ្តើមថ្មី បង្កើនកិច្ច សហការក្នុងការអភិវឌ្ឍអន្តរជាតិ និងជំរុញឱ្យពិភពលោកទាំងមូលឱ្យសម្រេចបាននូវការ អភិវឌ្ឍដែលកាន់តែប្រកបដោយភាពខ្លាំងក្លា​​ ភាពបៃតងនិងភាពរឹងមាំ សំដៅរួមចំណែក កាន់តែច្រើនជួយជំរុញឱ្យកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។

គ្រប់ភាគីបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសនានា និងជំរុញឱ្យអនុវត្តជាក់ស្តែងនូវរបៀបវារៈស្តីពីការអភិវឌ្ឍដោយចរីភាពឆ្នាំ ២០៣០​ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក​ ហើយមានឆន្ទៈបន្តគាំទ្រគំនិតផ្តួចផ្តើមនេះយ៉ាងមុតមាំ បង្កើនការរួបរួមកិច្ចសម្របសម្រួល និងកិច្ចសហការ ដើម្បីពួតដៃគ្នាបង្កើតអនាគតដែលកាន់តែប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់៕

ជា​សមិទ្ធផលប្រទេសចិន​និងអាមេរិក​ឈានដល់​គំនិតឯកភាព​រួម​៨​ចំណុច​ ចាប់ពីថ្ងៃទី​២៣ដល់ថ្ងៃទី​២៥ ខែកញ្ញា តាមពេលវេលា​ក្នុងតំបន់...
26/09/2026

ជា​សមិទ្ធផលប្រទេសចិន​និងអាមេរិក​ឈានដល់​គំនិតឯកភាព​រួម​៨​ចំណុច​
ចាប់ពីថ្ងៃទី​២៣ដល់ថ្ងៃទី​២៥ ខែកញ្ញា តាមពេលវេលា​ក្នុងតំបន់​ ​លោក​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញបំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សហរដ្ឋអាមេរិក​។ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​នេះ ប្រមុខរដ្ឋ​នៃប្រទេសទាំងពីរ​ បាន​ផ្លាស់ប្តូរមតិយោបល់​យ៉ាងស៊ីជម្រៅស្តីពី​ទំនាក់ទំនង​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​ប្រកបដោយ​លក្ខណៈស្ថាបនា​រវាង​ប្រទស​ចិន​និង​អាមេរិក​និង​បញ្ហា​សំខាន់​ក្នុងតំបន់​និងអន្តរជាតិ​ ​និង​​បានឈានដល់គំនិតឯកភាព​រួម​ជា​សមិទ្ធផលចំនួន​៨​ចំណុច​ រួមមាន​៖
ទី១ ភាគីទាំងពីរ​យល់ព្រម​ បង្កើតទំនាក់ទំនង​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​ប្រកបដោយ​លក្ខណៈ ស្ថាបនា​រវាង​ប្រទស​ចិន​ និង​អាមេរិក​ដោយឈរលើមូលដ្ឋាន​គោរព​គ្នាទៅវិញទៅមក ​យុត្តិធម៌​និង​សមភាព​។
ទី២ ​ភាគីទាំងពីរ ​យល់ព្រម​គាំទ្រគ្នាទៅវិញទៅមក ​ក្នុង​ការរៀបចំ​ឱ្យ​បានល្អ​នូវ​កិច្ចប្រជុំក្រៅ ផ្លូវការ​​​ថ្នាក់​ដឹកនាំ​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វីក​និង​កិច្ចប្រជុំ​កំពូលG20​។
ទី៣ ​ប្រមុខរដ្ឋ​នៃប្រទេសទាំងពីរ​ឯកភាពថា​ ​អ៊ីរ៉ង់​ត្រូវតែ​អនុវត្ត​កិច្ចសន្យា​ដែល​មិន​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ ហើយ​ប្រទេសនិងអង្គការណា​មួយ​សុទ្ធតែ​មិន​អាច​យកកម្រៃលើផ្លូវទឹក​អន្តរជាតិ​បានឡើយ។
ទី៤ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​បានរំលឹកឡើងវិញថា ​ប្រទេសចិន​និងសហរដ្ឋអាមេរិក​ធ្លាប់​ជាសម្ព័ន្ធមិត្ត​នឹង​គ្នា​ក្នុង​អំឡុង​សង្គ្រាមលោកលើកទី២ ​ដោយបានប្រយុទ្ធរួមគ្នា ​ដើម្បីទទួល បានជ័យជម្នះនៃសង្គ្រាម។
ទី​៥ ​ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​បាន​ទទួលស្គាល់​តួនាទី​វិជ្ជមាន​នៃ​យន្តការ​ពិគ្រោះពិភាក្សា​ផ្នែក​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ ​និង​សមិទ្ធផល​នៃ​កិច្ច​ពិគ្រោះពិភាក្សា​នៃ​ក្រុមការងារ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់​ប្រទេសទាំង​ពីរ​ ក្នុងនោះ​បូក​រួមទាំង​ការ​បង្កើត​
និង​ជំរុញ​យន្តការ​ក្រុមប្រឹក្សា​ពាណិជ្ជកម្មជាដើម​។
ទី​៦ កិច្ចសហប្រតិបត្តិការនៃ​ស្ថាប័ន​អនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់ចិន​និងសហរដ្ឋ អាមេរិក​ ទទួល​បាន​សមិទ្ធផល​ជាក់ស្តែង។
ទី​៧ ភាគីទាំងពីរ​បានយល់ព្រម​បង្កើតកិច្ចសន្ទនារវាងចិន​និងសហរដ្ឋអាមេរិក ស្តីពី​បញ្ញា សិប្បនិម្មិត ​ដើម្បីផ្លាស់ប្តូរអំពី​ហានិភ័យ​និងផលប្រយោជន៍ដែល​ពាក់ព័ន្ធ​នឹង​បញ្ញាសិប្ប និម្មិត។
និងទី​៨ ភាគីអាមេរិក​ស្វាគមន៍ចំពោះ​ការ​ចូល​មកដល់នៃ​ខ្លាឃ្មុំផេនដាមួយគូ​​ដែល​ប្រទេស​ចិន​បានជួល​ឱ្យទៅសួនសត្វ​Atlanta៕

យុវជនចិន-កម្ពុជា ក្លាយជា "ដៃគូយុវវ័យ" ដ៏សំខាន់ក្នុងការកសាងសហគមន៍វាសនារួម គ្រប់រដូវកាល ភ្នំពេញ៖ យុវជនចិន និងកម្ពុជា កំពុង...
26/09/2026

យុវជនចិន-កម្ពុជា ក្លាយជា "ដៃគូយុវវ័យ" ដ៏សំខាន់ក្នុងការកសាងសហគមន៍វាសនារួម គ្រប់រដូវកាល

ភ្នំពេញ៖ យុវជនចិន និងកម្ពុជា កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជា «ដៃគូយុវវ័យ» ដើម្បីបន្តវេន និងពង្រឹងចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត តាមរយៈការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
នេះជាការលើកឡើង របស់ឯកឧត្តម ផឹង ពីន អនុប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធានការិយាល័យកសាងអរិយធម៌ខាងស្មារតីនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន នៅក្នុងព្រឹត្តិការណ៍អំណានសហគ្រិនភាពយុវជនចិន-កម្ពុជា ក្រោមប្រធានបទ “Tomorrow's boss” ដែលបានរៀបចំឡើងនាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នោះ ឯកឧត្តម ផឹង ពីន បានគូសបញ្ជាក់ថា ប្រទេសចិន និងកម្ពុជា គឺជា «មិត្តដែកថែប» ដែលតែងតែរួមសុខទុក្ខ និងជួយយកអាសាគ្នាទៅវិញទៅមក។ ឯកឧត្តមបានរំលឹកថា ចាប់តាំងពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន នៅកម្ពុជានាពេលកន្លងមក ចំណងទាក់ទងនៃប្រទេសទាំងពីរបានឈានចូលដល់ទំព័រប្រវត្តិសាស្ត្រថ្មី ហើយយុវជនគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការបន្តបេសកកម្មនេះ។
ឯកឧត្តមបានបន្ថែមថា ខេត្តយូណានដែលជាច្រកទ្វារជួរមុខនៃកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា កំពុងក្លាយជាដែនដីដ៏មានសក្តានុពលសម្រាប់យុវជនកម្ពុជា និងចិន ក្នុងការសិក្សាស្រាវជ្រាវ ផ្លាស់ប្តូរជំនាញ និងចាប់ផ្ដើមអាជីវកម្ម។ ជាក់ស្ដែង តាមរយៈគម្រោង "ផ្លូវសូត្រអាកាស" និងការបើកប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ យុវជនកម្ពុជាជាច្រើនបានទទួលនូវឱកាសការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈកម្រិតខ្ពស់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផឹង ពីន បានផ្តល់នូវអនុសាសន៍ និងសំណើគន្លឹះចំនួន ៣ ចំណុចជូនដល់យុវជននៃប្រទេសទាំងពីរ៖
១. រួមគ្នាកសាង "ថ្មគ្រឹះ" នៃមិត្តភាព៖ រក្សា និងថែរក្សាប្រពៃណីមិត្តភាពដែកថែបពីមួយជំនាន់ទៅមួយជំនាន់ឱ្យកាន់តែរឹងមាំ និងកក់ក្តៅ។
២. ប្រើប្រាស់ "ដែកឆក់" នៃកិច្ចសហប្រតិបត្តិការ៖ ទាញយកចំណុចខ្លាំង និងឧត្តមភាពរៀងៗខ្លួនមកបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីទទួលបានជោគជ័យរួមគ្នា។
៣. ប្រឡូកក្នុង "ថ្មសាកល្បង" នៃនវានុវត្តន៍៖ មានភាពក្លាហានក្នុងការធ្វើនវានុវត្តន៍ និងសហគ្រិនភាពលើវិស័យទំនើបៗ ដូចជា សេដ្ឋកិច្ចឌីជីថល ថាមពលបៃតង និងកសិកម្មទំនើប។
គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍នេះក៏មានការសម្ពោធជាផ្លូវការនូវ ទូដាក់សៀវភៅ "ភាពកក់ក្តៅពីភាគខាងត្បូង" នៅកម្ពុជា ដើម្បីលើកកម្ពស់វប្បធម៌អាន និងបង្កើនការផ្លាស់ប្តូរគំនិត ព្រមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕

Address

Chroychangva
Phnom Penh
855

Telephone

+85512821872

Alerts

Be the first to know and let us send you an email when Cambodia China Journalist Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Cambodia China Journalist Association:

Shortcuts

Share