Cambodia Association of Food Science and Technology

Cambodia Association of Food Science and Technology Royal University of Agriculture/ Faculty Agro-industry

១. ប្រវត្តិសង្ខេប
សមាគមបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអាហារកម្ពុជា (ស.ប.វ.អ.ក) ត្រូវបានរៀបចំបង្កើតឡើង ដោយមានគំនិតផ្តួចផ្តើមពី លោក គង់ ថុង និងមានការគ្រាំទ្រពីអង្គការ FAO ដើម្បីងាយស្រួល ក្នុងការប្រមូលផ្តុំអ្នកមានជំនាញខាងបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអាហារនៅប្រទេសកម្ពុជា ក្នុងការ ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងធ្វើការងារស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា និង វិទ្យាសាស្រ្ត អាហារ។ នៅពេលនោះ លោក

ពេជ ច័ន្ទ លោក ឯម ហ៊ុយ លោកបណ្ឌិត ហួន ថាវរៈ លោកបណ្ឌិត ប៊ុនតុង បូរារិន និងលោក ទង សុជាតិ ក៏បានជួយធ្វើសេចក្តីព្រាងលក្ខន្តិកៈសម្រាប់ សមាគមបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអាហារកម្ពុជា។ បន្ទាប់មក សមាជិកស្ថាបនិកនៃសមាគម បច្ចេកវិទ្យា និងវិទ្យាសាស្រ្តអាហារកម្ពុជាបានរៀបចំកិច្ចប្រជុំជាច្រើនលើកច្រើនសារ ហើយនៅ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១២ អង្គប្រជុំនៃសមាជិកស្ថាបនិកក៏បានពិនិត្យ និងអនុម័តលើសេចក្តីព្រាង លក្ខន្តិកៈសម្រាប់សមាគមបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអាហារកម្ពុជាដោយមានសម្លេងគ្រាំទ្រ ១០០ ភាគរយ។ ក្រោយពីបានឯកភាពគ្នាលើលក្ខន្តិកៈសមាគមរួចមក សមាជិកស្ថាបនិកទាំងអស់ក៏បាន សម្រេចបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល ស.ប.វ.អ.ក ដែលមានសមាជិកប្រាំរូប ដូចខាងក្រោម៖
១. លោក ពេជ ច័ន្ទ ប្រធាន
២. លោកបណ្ឌិត ម៉ៅ សុភារ៉េត សមាជិក
៣. លោកបណ្ឌិត សរ ចិត្រា សមាជិក
៤. លោកបណ្ឌិត ហួន ថាវរៈ សមាជិក
៥. លោក គង់ ថុង សមាជិក

📢 សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរួមកម្មវិធី Fi Vietnam 2026សូមគោរពអញ្ជើញបងប្អូនទាំងអស់គ្នា ចូលរួមក្នុងព្រឹត្តិការណ៍...
23/04/2026

📢 សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរួមកម្មវិធី Fi Vietnam 2026
សូមគោរពអញ្ជើញបងប្អូនទាំងអស់គ្នា ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍គ្រឿងផ្សំអាហារ និងភេសជ្ជៈដ៏ធំ Fi Vietnam 2026 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
🗓️ កាលបរិច្ឆេទ និងទីកន្លែង៖
• កាលបរិច្ឆេទ៖ ថ្ងៃទី១៣ ដល់ ១៥ ខែឧសភា ឆ្នាំ២០២៦
• ទីតាំង៖ ទីក្រុងហូជីមិញ ប្រទេសវៀតណាម
📝 ការចុះឈ្មោះ៖
លោកអ្នកអាចធ្វើការចុះឈ្មោះបានយ៉ាងងាយស្រួលតាមរយៈ៖
• ស្កេន QR Code ដែលមាននៅលើរូបភាព (ផ្ទាំងព័ត៌មាន)។
📞 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក សុខ គុណតារា
• 📲 ទូរស័ព្ទ៖ 092 233 458
• 💬 Telegram៖ t.me/kundara12 (ID: )

បញ្ជាក់៖ ក្រុមការងារសូមរក្សាសិទ្ធិក្នុងការកែសម្រួលកម្មវិធីតាមការចាំបាច់។

 Cambodian Scholars Network is pleased to organize another talk series on "What and how Cambodian scholars/Researchers c...
10/08/2020



Cambodian Scholars Network is pleased to organize another talk series on "What and how Cambodian scholars/Researchers could contribute to Cambodia's Development" by H.E Prof Chhem Kieth Rethy.

The event will be moderated by Sivhuoch Ou

Date and Time: August 31, 2020, 6:00 pm-8:00 pm (Cambodian Time)

Venue: https://uqz.zoom.us/j/95371714448… (Password: 638773)

Participant: Members of the Cambodian-Scholars Group and interested general public

Register with the link below:
https://docs.google.com/…/1FAIpQLScmLk91C6MdANEwu…/viewform…

02/06/2020
12/05/2020
Dear All CAFST followers,We would like to inform that Thammasat university which is a leading university in Thailand is ...
22/04/2020

Dear All CAFST followers,

We would like to inform that Thammasat university which is a leading university in Thailand is offer "TU Scholarship for Foreign Students for all degree bachelor, master and PhD - Academic Year 2020" as attached.

Applicant Qualification:
1) Non-Thai nationality
2) Newly enrolled student in the academic year 2020 (B.E.2563, ID: 63xx)
3) Receive tuition fees scholarship from the affiliated faculty.

Scholarship Coverage: Accommodation Fees and Daily Expenses Only (10,000 THB/month)

Required document to be enclosed with the application: A copy of passport

More application please go to link below:
https://drive.google.com/open?id=1g2UuO65VLkQWklFSFvKIvaLPIUI1PHvA

University link: https://www.siit.tu.ac.th/index.php

The application form and supporting documents must be submitted to SIIT Student Affairs and Alumni Relations Division via Email: [email protected] by May 15, 2020 (Fri.) at 3 p.m.

Any inquiry, please contact the Sirindhorn International Institute of Technology (SIIT) Student Affairs & Alumni Relations Division
Email: [email protected]

ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២០ ។ CAFST បានបើកវគ្គបណ្តុះបណ្តាល​ស្តីអំពី "ការកែច្នៃទឹកស៉ីអ៉ីវបន្ទុំ" ជាប្រភេទទឹកស៊ីអ៉ីវផ្តល់...
07/02/2020

ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២០ ។ CAFST បានបើកវគ្គបណ្តុះបណ្តាល​ស្តីអំពី "ការកែច្នៃទឹកស៉ីអ៉ីវបន្ទុំ" ជាប្រភេទទឹកស៊ីអ៉ីវផ្តល់តម្លៃគុណភាពខ្ពស់សម្រាប់សុខភាព ដែលមានប្រវត្តិដ៏យូរលង់ នៃប្រទេសជប៉ុន។

សិក្ខាកាម​ចូលរួម (ទាំងសហគ្រិន និងនិសិ្សត) សរុបចំនួន ១៤ រូប ។ ដឹងនាំបង្ហាត់បង្ហាញដោយលោកគ្រូ គង់ ថុង ។

ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០បទបង្ហាញរបស់កញ្ញា ឡុង ស្រីពៅ បានដឹកនាំក្រុមនិសិ្សតនៃមហាវិទ្យាល័យ កសិឧស្សាហកម្ម បង្កើតក្លឹបស្វ័យ...
06/01/2020

ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០
បទបង្ហាញរបស់កញ្ញា ឡុង ស្រីពៅ បានដឹកនាំក្រុមនិសិ្សតនៃមហាវិទ្យាល័យ កសិឧស្សាហកម្ម បង្កើតក្លឹបស្វ័យសិក្សា(FSTC) ក្នុងគោលបំណងៈ

១.ជម្រុញលើកកំពស់ចំណេះដឹងនិស្សិត អោយស្របតាមតម្រូវការរបស់ សមាគមបច្ចេកវិទ្យា និងវិទ្យាសាស្ត្រអាហារកម្ពុជា (CAFST)។
២.លើកកំពស់ភាពជាអ្នកដឹកនាំ និងការធ្វើការងារជាក្រុម។
៣.ផ្តល់ឱកាសដល់និសិ្សតក្នុងការលើកសំណូមពរ និងបញ្ចេញមតិថ្មីៗ តាមរយៈអត្ថបទស្រាវជ្រាវ។
៤.បង្កើនសមត្ថភាពភាសាអង់គ្លេស។
៥.បង្កើតជាក្រុមនិសិ្សត ដើម្បីចែករំលែកចំណេះដឹងរបស់ខ្លួនក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម។

នៅថ្ងៃសុក្រ ០៧ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៩ សមាគម បច្ចេកវិទ្យា និងវិទ្យាសាស...
21/09/2019

នៅថ្ងៃសុក្រ ០៧ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៩ សមាគម បច្ចេកវិទ្យា និងវិទ្យាសាស្ត្រអាហារ (CAFST) និងមហាវិទ្យាល័យកសិឧស្សាហកម្ម នៃសាកលវិទ្យាល័យកសិកម្ម បានរៀបចំ សន្និសីទនវានុវត្តន៍អាហារ ឆ្នាំ ២០១៩ លើកទី១ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលមានការអញ្ជើញចូលរួមពីសំណាក់ សមាជិករបស់សមាគម សាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យអន្តរជាតិ និងសាលាជាតិកសិកម្មកំពង់ចាម ព្រមទាំងវាគ្មិនមកពីស្ថាបនផ្សេងៗ ។ ឆ្លៀតឧកាសនេះសមាគម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏មានសារៈសំខាន់ ព្រមទាំងការសហការ ដើម្បីឱ្យកម្មវិធីនេះដំណើរការទៅបានយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់ ។ សមាគមសង្ឃឹមថានឹងជួបគ្នា នៅសន្និសីទនវានុវត្តន៍អាហារនាឆ្នាំក្រោយៗទៀត ៕
On 20 September 2019, Cambodia Association of Food Science and Technology (CAFST) and Faculty of Agro-Industry, Royal University of Agriculture organized Food Innovation Conference​ 2019, Phase I at Royal University of Agriculture. The first Food Innovation Conference has been participated by CAFST members, lecturers and students from Royal University of Agriculture, Royal University of Phnom Penh, International University and Kompong Cham National School of Agriculture and speakers from various organizations. We are appreciated to give you a profound thank for your participation and cooperation to make this event proceeded successfully. Looking to see you again at the Next Food Innovation Conference.

សូមជម្រាបជូនសមាជិកទាំងអស់ដែលនឹងត្រូវធ្វើដំណើរទៅចូលរួមកម្មវិធីគ្រឿងផ្សំអាហារ (Food Ingredients Asia ) នៅទីក្រុងបាងកក ប្រទ...
06/09/2019

សូមជម្រាបជូនសមាជិកទាំងអស់ដែលនឹងត្រូវធ្វើដំណើរទៅចូលរួមកម្មវិធីគ្រឿងផ្សំអាហារ (Food Ingredients Asia ) នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៩ ៕ ការចេញដំណើរគឺនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ នៅចំណតឡានក្រុងរឹទ្ធមុន្នី ។
សម្រាប់ព័តមានបន្ថែមសូមពីនិត្យមើលខិតប័ណ្ណជូនភ្ជាប់ខាងក្រោម ។ សូមអរគុណ

សមាគមបច្ចេកវិទ្យា និងវិទ្យាសាស្ត្រអាហារ សូមជម្រាបជូនដំណឹង និងសូមអញ្ជើញសមាជិកទាំងអស់ចូលរួម សន្និសីទដែលរៀបចំដោយសមាគមស្តីអំ...
20/08/2019

សមាគមបច្ចេកវិទ្យា និងវិទ្យាសាស្ត្រអាហារ សូមជម្រាបជូនដំណឹង និងសូមអញ្ជើញសមាជិកទាំងអស់ចូលរួម សន្និសីទដែលរៀបចំដោយសមាគមស្តីអំពី ការច្នៃប្រឌិតម្ហូបអាហារ ដែលប្រព្រឹត្តទៅនាថ្ងៃទី ២០ ខែកញ្ញា​ ឆ្នា ២០១៩ នៅទីតាំង សាកលវិទ្យាល័យភូមិន្ទកសិកម្ម រាជធានីភ្នំពេញ ។ សូមមើលខិតបណ្ណដែលភ្ជាប់ជូនខាងក្រោមសម្រាប់ខ្លឹមសារបន្ថែម អំពីសន្និសីទនេះ ។ សូមស្វាគមន៍សម្រាប់ការសួរបន្ថែមមកកាន់យើងខ្ញុំតាមរយៈទំនាក់ទំនងដែលបានផ្តល់ជូនខាងក្រោម ។

សម្រាប់សមាជិកដែលចាប់អារម្មណ៍ចូលរួមកម្មវិធីនេះ អាចចុះឈ្មោះតាមរយៈសមាគម៕ សូមរួសរាន់ព្រោះកម្មវិធីនឹងប្រព្រឹត្តទៅនាពេលឆាប់ឆាប...
31/07/2019

សម្រាប់សមាជិកដែលចាប់អារម្មណ៍ចូលរួមកម្មវិធីនេះ អាចចុះឈ្មោះតាមរយៈសមាគម៕ សូមរួសរាន់ព្រោះកម្មវិធីនឹងប្រព្រឹត្តទៅនាពេលឆាប់ឆាប់នេះ ។

សូមជម្រាបជូនដំណឹងដល់សមាជិកទាំង​អស់​ អំពីកម្មវិធីគ្រឿងផ្សំអាហារ​ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី​ ១១​ ដល់១៣​ ខែកញ្ញា​ឆ្នាំ​២០១៩​ នាប្រទេសថៃ​ ដោយសមាគមនឹងផ្តល់ជូន​ ការធ្វេីដំណេីរដោយឡានក្រុង​ទៅកាន់ប្រទេសថៃ​ និងកន្លែងស្នាក់នៅ​
សមាជិកដែលចាប់អារម្មណ៍អាចទំនាក់ទំនងមកក្រុមការងារ​ តាមរយ:លេខទូរសព្ទ​ខាងក្រោម​ ឬប្រអប់សារហ្វេសបុក​របស់សមាគម
សម្រាប់សមាជិកដែលចាប់អារម្មណ៍សូមប្រញាប់ទំនាក់ទំនងមកយេីងខ្ញុំ

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Cambodia Association of Food Science and Technology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Cambodia Association of Food Science and Technology:

Share