14/07/2026
[ENGLISH BELOW]
លោក អន សុវណ្ណ បានដឹកនាំគណៈកម្មាធិការគ្រប់គ្រងសហគមន៍អេកូទេសចរណ៍ជីផាត (CBET) អស់រយៈពេល ៧ ឆ្នាំមកហើយ។ ក្នុងនាមជាអ្នករស់នៅក្នុងសហគមន៍នេះតាំងពីកំណើត លោកគឺជាសាក្សីផ្ទាល់ដែលបានឃើញការផ្លាស់ប្តូររបស់ជីផាតពីមួយជំហានទៅមួយជំហាន។
«ជីផាតបានផ្លាស់ប្តូរយ៉ាងច្រើន ហើយការផ្លាស់ប្តូរនេះមិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ អស់រយៈពេល ២០ ឆ្នាំមកហើយ អង្គការបានគាំទ្រគម្រោងជាច្រើននៅទីនេះ ហើយសហគមន៍ជីផាតសព្វថ្ងៃខុសប្លែកទាំងស្រុងពីអតីតកាល។ ខ្ញុំមានមោទនភាពដែលបានបម្រើការជាប្រធានសហគមន៍ ដោយបានចូលរួមចំណែកធ្វើឱ្យគម្រោងនេះទទួលបានជោគជ័យ និងជួយលើកកម្ពស់ភាពរីកចម្រើនរបស់សហគមន៍ជីផាត។ វិស័យទេសចរណ៍ធម្មជាតិនៅតែបន្តផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់គ្រួសារចំនួន ៦៤០ គ្រួសារ ហើយយើងរីករាយក្នុងការស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីនៃពិភពលោក។
ជាក់ស្តែងគម្រោង គម្រោងរេដបូកជួរភ្នំក្រវាញបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសហគមន៍ ខណៈដែលគម្រោងទេសចរណ៍ធម្មជាតិផ្អែកលើសហគមន៍ (CBET) បានផ្តល់ជម្រើសមុខរបរ និងជីវភាពថ្មីៗ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចរកចំណូលបានដោយមិនចាំបាច់ពឹងផ្អែកលើការប្រើប្រាស់ធនធានធម្មជាតិ ហើយជីផាតគឺជាគំរូដ៏ល្អមួយនៃការអភិវឌ្ឍប្រកបដោយចីរភាពដែលទទួលបានជោគជ័យ។»
សូមអានបន្ថែមអំពីអ្វីដែលលោក សុវណ្ណ បានចែករំលែកអំពីសហគមន៍ជីផាត បទពិសោធន៍របស់លោកជាមួយទេសចរណ៍ធម្មជាតិ ឥណទានកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព នៅទីនេះ https://www.chi-phat.org/
----
Meet Mr On Sovann, who has led the Chi Phat CBET managerial committee for 7 years. Being a lifelong resident, he’s a firsthand witness to Chi Phat’s transformation.
“Chi Phat has changed so much, and it wouldn’t have been possible without Wildlife Alliance. For 20 years they’ve been supporting multiple projects here, and it’s a completely different place compared to before.
I’m privileged to be the chief of the Community Eco-tourism project, doing my part to help it be successful and help make Chi Phat prosperous. Ecotourism keeps providing good jobs for 640 families here, and we’re happy to welcome guests from all over the world.
The Southern Cardamom REDD+ project has built infrastructure while Community Based Ecotourism (CBET) has brought alternative livelihoods so people now can earn income without using the forest. Chi Phat is an example of sustainable development done right.”
For those interested in experiencing Chi Phat's natural beauty and community-based ecotourism for themselves, please visit the official website to learn more https://www.chi-phat.org/
+ See less