Perinatal Society of Cambodia

Perinatal Society of Cambodia The official page of Perinatal Society of Cambodia (PSC). The official location is in NICU at Calme

08/03/2026

អបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ៖ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

16/02/2026
សន្និសីទសមាគមគ្រូពេទ្យទារកកម្ពុជា លើកទី៨ (The 8th Cambodian Perinatal Congress) ក្រោមប្រធានបទ “ការលូតលាស់យឺតនៃគភ៌ក្នុងផ្...
15/02/2026

សន្និសីទសមាគមគ្រូពេទ្យទារកកម្ពុជា លើកទី៨ (The 8th Cambodian Perinatal Congress)
ក្រោមប្រធានបទ “ការលូតលាស់យឺតនៃគភ៌ក្នុងផ្ទៃ៖ ការថែទាំ ព្យាបាលសុខភាព មុនសម្រាល អំឡុងពេលសម្រាល និងក្រោយសម្រាល”
IUGR: Antenatal care, Intra-partum and Post-partum Management
——

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៦ លោកជំទាវសាស្រ្តាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និសីទសមាគមគ្រូពេទ្យទារកកម្ពុជា នៅសណ្ឋាគារសុខា ភ្នំពេញ។

សន្និសីទនេះ មានគោលបំណង ផ្តល់នូវ ចំណេះដឹងថ្មីបន្ថែម រួមការចែករំលែកកបទពិសោធន៏ដល់ធនធានសុខាភិបាល ព្រមទាំងស្ថាបនឯកជន ជាគ្រូពេទ្យ គិលានុបដ្ឋាក និងឆ្មប ពីការថែទាំព្យាបាលសុខភាព មុនសម្រាល អំឡុងពេលសម្រាល និងក្រោយសម្រាល ស្របតាមគោលនយោបាយ របស់ក្រសួងសុខាភិបាល រួមមានការស្វែងរកឲ្យឃើញនូវភាពមិនប្រក្រតីពីកំណើតតាមរយៈអេកូសាស្រ្ត ការត្រៀមរៀបចំសង្គ្រោះបន្ទាន់ទារកក្រោយសម្រាល កត្តាកំណត់ និងផលវិបាកនៃការសម្រាលដោយវៈកាត់ ការសង្គ្រោះព្យាបាលទារកកើតមិនគ្រប់ខែដោយវិធីសាស្ត្រ Antenatal Corticosteroids ការព្យាបាលថែទាំការលូតលាស់យឺតនៃគភ៌ក្នុងផ្ទៃ និងមានបទបង្ហាញពីការសិក្សាស្រាវជ្រាវថ្មីៗជាច្រើនទៀត របស់សមាគមផ្ទាល់។

ក្នុងឱកាសនេះផងដែរ លោកជំទាវសាស្រ្តាចារ្យ រដ្ឋលេខាធិការ បានជូនជាអនុសាសន៍ដល់អង្គសន្និសិទ្ធ ចំនួន ៥ចំណុចរួមមាន៖

១. ពង្រឹងការរកឃើញ និងធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដោយបង្កើនប្រសិទ្ធភាពការពិនិត្យអេកូសាស្ត្រ ជំរុញការប្រើប្រាស់ឧបករណ៍សម្គាល់អ៊ុលត្រាសោនកម្រិតខ្ពស់ (Advanced Ultrasound Markers) និងការពិនិត្យ Doppler (UA, MCA, DV) ដើម្បីតាមដានការលូតលាស់មិនប្រក្រតីនៃទារកក្នុងផ្ទៃ

២. គ្រប់គ្រងការសម្រាល និងការថែទាំក្រោយសម្រាលប្រកបដោយស្តង់ដាដោយត្រូវពង្រឹងការអនុវត្តពិធីការគ្រប់គ្រងក្រោយសម្រាលភ្លាមៗ រួមមាន ការរក្សាកម្ដៅទារក (Thermal regulation) ការសង្គ្រោះទារកក្រោយសម្រាល ការគ្រប់គ្រងជាតិស្ករ (Hypoglycemia management) និងការសង្គ្រោះទារកក្រោយសម្រាល

៣. យកចិត្តទុកដាក់លើអាហារូបត្ថម្ភ និងការយល់ដឹងជាសាធារណៈនៃសារៈសំខាន់នៃ ១០០០ ថ្ងៃដំបូងដោយត្រូវផ្សព្វផ្សាយ និងអប់រំអំពីសារៈសំខាន់នៃអាហារូបត្ថម្ភដល់មាតា និងទារកដើម្បីធានាបាននូវការចាប់ផ្តើមដ៏ល្អបំផុត

៤. បង្កើនកិច្ចសហការ និងការបណ្តុះបណ្តាលបន្ត ការធ្វើបច្ចុប្បន្នភាពចំណេះដឹង ដើម្បីយកទៅអនុវត្តក្នុង មូលដ្ឋានសុខាភិបាលរៀងៗខ្លួន

៥. ការកសាងប្រព័ន្ធសិក្សា និងកែលម្អជាបន្តបន្ទាប់ តាមរយៈប្រព័ន្ធ MPDSR (Maternal and Perinatal Death Surveillance and Response) ដែលជាប្រព័ន្ធសិក្សា និងឆ្លើយតបដ៏មានប្រសិទ្ធភាព។

សន្និសីទនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានមន្ទីរសុខាភិបាល រាជធានី ខេត្តទាំង២៥ ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យកុមារកម្ពុជា សមាគមគ្រូពេទ្យសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ប្រធាន គណៈឆ្មប គណៈគិលានុបដ្ឋាក មន្ទីរពេទ្យខេត្ត ភ្ញៀវជាតិ និងអន្តរជាតិ សរុបអ្នកចូលរួមផ្ទាល់ចំនួន ១៨២រូប និងតាមរយៈប្រព័ន្ធនិមិត្ត មានចំនួន ៨៨០រូប។

15/02/2026
15/02/2026

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងសុខាភិបាល បើកសន្និសីទ សមាគមគ្រូពេទ្យទារក​កម្ពុជា​ លើកទី៨ ក្រោមប្រធាន.....

15/02/2026

(ភ្នំពេញ)៖ លោកស្រីសាស្រ្តាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគម គ្រូពេទ្យ ទ...

15/02/2026
សមាគមគ្រូពេទ្យទារកកម្ពុជា មានកិត្តិយសសូមគោរពជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីសាស្រ្តាចារ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋា...
27/01/2026

សមាគមគ្រូពេទ្យទារកកម្ពុជា មានកិត្តិយសសូមគោរពជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីសាស្រ្តាចារ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ឆ្មប និងនិស្សិតទាំងអស់ អោយបានជ្រាបថា សមាគមគ្រូពេទ្យទារកកម្ពុជានឹងប្រារព្ធ៖
សន្និសីទប្រចាំឆ្នាំលើកទី៨ The 8th Perinatal Society of Cambodian Congress “Intrauterine Growth Restriction: Antenatal care, Intra-partum and Post-partum Management” ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃសោរ៍ ១២ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅ សណ្ឋាគារសុខាភ្នំពេញ។
សន្និសីទនេះ ក៏មានការចូលរួមពីសាស្រ្តាចារ្យ និងវេជ្ជបណ្ឌិតមកពីក្រៅប្រទេស ធ្វើបទបង្ហាញដើម្បីបង្កើនចំនេះដឹងបន្ថែមលើការថែទាំនិងសង្រ្គោះទារកអោយកាន់តែប្រសើរ និងមានប្រសិទ្ធភាព។
ដើម្បីធ្វើការចូលរួមក្នុងសន្និសីទនេះ សូមសមាជិក សមាជិកាទាំងអស់ ធ្វើការចុះឈ្មោះចូលរួម (Registration) ដោយ Scan QR Code ដែលមានលើ Poster រឺតាមរយៈLink: https://forms.gle/tH9RiziUjoozKMYT6។ ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកក្រុមការងារ៖
095 43 33 04 (Dr. KEO Sunracheny)
012 33 17 17 (Dr. VONG Sochivoan)
12 28 04 99 (Mrs. TORN Socheata)
* គណ:កម្មាធិការ រក្សាសិទ្ធប្រែសំរួលកម្មវិធី។ សូមអរគុណ!!!

05/12/2025
05/12/2025

(ភ្នំពេញ)៖ លោកស្រីសាស្ដ្រាចារ្យ អ៊ឹម សិទ្ធការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញណែនាំដល់សមាគមគ្រូពេ.....

Address

No. 3, Monivong Bvld, Sangkat Sras Chok, Khan Daun Penh
Phnom Penh
855

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Alerts

Be the first to know and let us send you an email when Perinatal Society of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Perinatal Society of Cambodia:

Share