05/09/2026
ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ APLE Cambodia ចាប់ផ្តើមដាក់ការអនុវត្តសាកល្បងសៀវភៅណែនាំស្ដីពីរបៀបបញ្ជ្រាប និងបង្រៀនប្រធានបទស្តីពីការកេងប្រវ័ញ្ចនិងរំលោភបំពានផ្លូវភេទកុមារតាមអនឡាញ
រាជធានីភ្នំពេញ៖ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ APLE បានសហការរៀបចំសិក្ខាសាលាស្ដីពី «ការអនុវត្តសាកល្បងសៀវភៅណែនាំស្ដីពីរបៀបបញ្ជ្រាប និងវិធីបង្រៀនប្រធានបទការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទកុមារតាមអ៊ីនធឺណិត នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ» ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពី លោក សំលៀង សីលា នាយកប្រតិបត្តិនៃអង្គការ APLE លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំវិទ្យាស្ថានព្រមទាំងគរុនិស្សិតសរុបចំនួន២០០នាក់ ក្នុងគោលបំណងបង្ហាញសៀវភៅណែនាំ និងប្រមូលធាតុចូលសម្រាប់កែលម្អ មុនពេលដាក់ឱ្យអនុវត្តទាំងស្រុង។
លោកជំទាវបណ្ឌិត សឿ សុជាតា បានគូសបញ្ជាក់ថា ក្នុងនាមជាគ្រូបង្រៀនត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្សព្វផ្សាយ បញ្ជ្រាប និងបង្ហាត់បង្រៀនដល់សិស្សានុសិស្សអំពីចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យានិងប្រព័ន្ធអ៊ីនធឺណិតឱ្យមានសុវត្ថិភាពដើម្បីការពារនិងចៀសវាងឱ្យបានពីការកេងប្រវ័ញ្ច ធានាបាននូវសុវត្ថិភាពផ្លូវចិត្ត និងផ្លូវកាយរបស់កុមារនៅក្នុងយុគសម័យឌីជីថល។
សូមបញ្ជាក់ផងដែរថានាយកដ្ឋាននីតិកម្មនៃក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ APLE បានរៀបចំសៀវភៅណែនាំស្ដីពីរបៀបបញ្ជ្រាប និងវិធីសាស្ត្របង្រៀនលើប្រធានបទការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមអ៊ីនធឺណិត នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀនលើមុខវិជ្ជាការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ។
Ministry of Education, Youth and Sport and APLE begin piloting the teaching guide on preventing and responding to online child s*xual exploitation and abuse
Phnom Penh: On 4 September 2026, at Teacher Teaching College Phnom Penh, the Ministry of Education, Youth and Sport and APLE jointly organized a workshop on “Piloting the teaching guide on online child s*xual exploitation and abuse at the primary and lower secondary education levels.” The workshop was presided over by HE Dr. Soeur Socheata, Undersecretary of State of the Ministry of Education, Youth and Sport and attended by Mr. Samleang Seila, Executive Director of APLE and 200 teachers and pre-service teachers, with the purpose of collecting feedback to improve the teaching guide before it is fully implemented.
HE Dr. Soeur Socheata emphasized that as teachers, they must promote and teach students knowledge on the safe use of technology and the internet, in order to prevent online child s*xual exploitation abuse, and to ensure both the mental and physical safety of children in the digital era.
It should also be noted that the Legislation Department of the Ministry of Education, Youth and Sport and APLE have prepared the teaching guide on OCSEA at the primary and lower secondary levels, to help facilitate learning and teaching of this subject in the online environment.