WWT Cambodia

WWT Cambodia WWT Cambodia protects and restores habitats along the Lower Mekong Delta.

WWT គឺជាអង្គការសប្បុរសធម៌ដើម្បីតំបន់ដីសើម និងសត្វស្លាបព្រៃ។ អង្គការ WWT កម្ពុជា ធ្វើការការពារ និងស្តារទីជម្រកនៅតាមដងទន្លេមេគង្គក្រោម។

WWT is the charity for wetlands and wildlife.

09/09/2026
🔔Job Opportunity!WWT Cambodia is seeking a qualified Project Coordinator to support the delivery of impactful conservati...
03/09/2026

🔔Job Opportunity!

WWT Cambodia is seeking a qualified Project Coordinator to support the delivery of impactful conservation projects across Cambodia.

This is a great opportunity for someone who enjoys working with diverse teams, managing activities, and contributing to projects that make a real difference for wetlands, wildlife, and communities.

📍 Phnom Penh-based position with occasional travel to project sites.

Apply today and join our mission to protect and restore wetlands for people and nature.
Application Deadline : 21 September 2026
👉 Find out more information:
https://bongthom.com/job_detail/view_details_41445.html?preview=true&embed=true

28/08/2026
20/08/2026
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ អង្គការ WWT បានសម្របសម្រួលកិច្ចប្រជុំមួយនៅទីស្នាក់ការសហគមន៍ ដោយមានអ្នកចូលរួមសរុបចំនួន ១៦ នាក...
19/08/2026

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ អង្គការ WWT បានសម្របសម្រួលកិច្ចប្រជុំមួយនៅទីស្នាក់ការសហគមន៍ ដោយមានអ្នកចូលរួមសរុបចំនួន ១៦ នាក់ រួមមាន មន្រ្តីកសិកម្មឃុំចំនួន ២ រូប ប្រធានក្រុមកសិករស្រូវម្លិះក្រហម ទីប្រឹក្សាទីវាល ប្រធានសហគមន៍តំបន់ការពារ និងគណៈកម្មការរោងម៉ាស៊ីន។
កិច្ចប្រជុំនេះបានផ្តោតលើការពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជា៖
✅ ការចុះពិនិត្យដំណាំស្រូវម្លិះក្រហមក្នុងស្រែរបស់កសិករ នៅភូមិទាំង ៤ ដើម្បីសិក្សាពីបញ្ហាប្រឈម ជំងឺលើដំណាំស្រូវ ការប្រើប្រាស់ជីបំប៉ន
✅ ការណែនាំអំពីការដាក់ប្រអប់ផ្តល់មតិយោបល់តាមភូមិ ដើម្បីផ្តល់ឱកាសឱ្យកសិករបញ្ចេញមតិ និងសំណូមពរពាក់ព័ន្ធនឹងការអនុវត្តកសិកម្ម ។
✅ ការគ្រប់គ្រងទិន្នន័យទឹក ដោយពិភាក្សាអំពីការបញ្ចូលទិន្នន័យ ការកត់ត្រា និងការរក្សាទុកទិន្នន័យទឹកនៅក្នុងសហគមន៍។
✅ ការពិនិត្យ និងកំណត់តម្លៃសេវាកម្មសម្ងួតស្រូវឡើងវិញ ព្រមទាំងការកត់ត្រាចំណូល និងចំណាយក្នុងប្រតិបត្តិការរោងម៉ាស៊ីនស្រូវ។
🌱 ជាលទ្ធផល កិច្ចប្រជុំបានប្រព្រឹត្តទៅដោយជោគជ័យ និងសម្រេចបានតាមគោលបំណងដែលបានគ្រោងទុក
On 18 August 2026, WWT facilitated a coordination meeting at the community office with 16 participants, including two Commune Agricultural Officers (CAOs), the Head of the Red Jasmine Rice Farmer Group, the Field Consultant, the Head of the Protected Area Community, and members of the Rice Mill Committee.
The meeting focused on several key topics:
✅ Field visits to Red Jasmine rice farmers in four villages to assess crop conditions, identify challenges and rice diseases, review fertilizer application practices,
✅ Introduction of village feedback boxes to provide farmers with an opportunity to share feedback and suggestions related to agricultural practices.
✅ Community water data management, including water data collection, record-keeping, and storage to strengthen local monitoring and decision-making.
✅ Review and revision of rice drying service fees, along with discussions on improving income and expenditure record-keeping for rice mill operations.
🌱 The meeting concluded successfully and achieved its intended objectives

11/08/2026
ក្រោមការឧបត្ថម្ភថវិកាពីអង្គការ WWT កម្ពុជា កិច្ចប្រជុំពិគ្រោះយោបល់ជាមួយសហគមន៍ជាបន្តបន្ទាប់ ត្រូវបានរៀបចំឡើងដើម្បីប្រមូលធ...
09/08/2026

ក្រោមការឧបត្ថម្ភថវិកាពីអង្គការ WWT កម្ពុជា កិច្ចប្រជុំពិគ្រោះយោបល់ជាមួយសហគមន៍ជាបន្តបន្ទាប់ ត្រូវបានរៀបចំឡើងដើម្បីប្រមូលធាតុចូលសម្រាប់ការអភិវឌ្ឍផែនការគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ កិច្ចប្រជុំពិគ្រោះយោបល់ទាំងនេះ ដឹកនាំដោយនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ មន្ទីរបរិស្ថានខេត្តតាកែវ អង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការ WWT កម្ពុជា អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍។
រយៈពេល ៦ថ្ងៃ កិច្ចប្រជុំពិគ្រោះយោបល់បានប្រព្រឹត្តទៅនៅតាមឃុំចំនួន ៦ ដោយបានទាក់ទាញការចូលរួមពីតំណាង និងប្រជាពលរដ្ឋមកពីភូមិចំនួន ១៣។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធសំខាន់ៗខាងលើទាំងអស់ ចំពោះការចូលរួមយ៉ាងសកម្ម និងការរួមចំណែកដ៏មានតម្លៃឆ្ពោះទៅរកការអភិរក្សតំបន់ដីសើមប្រកបដោយចីរភាព។

Funded by WWT Cambodia, a series of community consultation meetings were conducted to develop the Boeng Prek Lpov Protected Landscape Management Plan. The consultations were led by the Department of Freshwater Wetland Conservation of the General Directorate of Natural Protected Areas, Ministry of Environment, in collaboration with the Takeo Provincial Department of Environment, NatureLife Cambodia, local authorities, and community members.
Over six days, consultations took place across six communes, engaging representatives and residents from 13 villages.
We sincerely thank all above-mentioned key concerned stakeholders for their active participation and valuable contributions toward sustainable wetland conservation.

30/07/2026
20/07/2026

ទទក: នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងមន្ទីរបរិស្ថានខេត្ត ដោយមានការឧបត្ថម្ភពីអង្គការអភិរក្សតំបន់ដីសើម និងសត្វស្លាបព្រៃ (WWT) បានរៀបចំកិច្ចប្រជុំស្តីពីការវាយតម្លៃកិច្ចការងារអភិរក្សតំបន់ដីសើម និងដំណើរទស្សនកិច្ចនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ភូមិសាស្ត្រខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ថៃ ចន្ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន និងលោក ងិន ងិនដា អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនាយកដ្ឋានដីសើមទឹកសាប និងសហការី មន្ទីរបរិស្ថានដឹកនាំដោយ លោក ឆយ ម៉ុនលី ប្រធានមន្ទីរបរិស្ថាន និងសហការី តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងខណ្ឌរដ្ឋបាលជលផល ថ្នាក់ដឹកនាំរដ្ឋបាលស្រុកកោះអណ្តែត តំណាងរដ្ឋបាលស្រុកបូរីជលសារ តំណាងឃុំពាក់ព័ន្ធ មន្ត្រីសម្របសម្រួលនៃអង្គការ Naturelife Cambodia តំណាងអង្គការ FAO, IUCN, Heifer & The Wonders of Mekong និងមន្ត្រីឧទ្យានុរក្សនៃតំបន់ការពារ និងបានធ្វើដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពការងាររបស់អង្គការ WWT បានអនុវត្តកន្លងមក និងថ្នាក់ដឹកនាំគណៈប្រតិភូបានដាំកូនឈើព្រៃលិចទឹកនៅក្នុងតំបន់ការពារ ដើម្បីបានជាជម្រករបស់សត្វស្លាបព្រៃនៅក្នុងតំបន់នេះផងដែរ។

Address

#17B, Street 494, Sangkat Phsa Doeum Thkov
Phnom Penh
855

Alerts

Be the first to know and let us send you an email when WWT Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share