Sansom Mlup Prey

Sansom Mlup Prey Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sansom Mlup Prey, Non-Governmental Organization (NGO), , Street 456, Phnom Penh.

SMP is local Cambodian organization working to improve local communities livelihood living around and within protected area through promoting sustainable farming systems and connecting agriculture products to market, and support biodiversity conservation.

ជីសរីរាង្គកំប៉ុស មានសារៈសំខាន់ក្នុងការផ្តល់សារធាតុចិញ្ចឹមបន្ថែមសម្រាប់ផលិតកម្មដំណាំសរីរាង្គ ជាពិសេសដំណាំស្រូវ និងស្វាយចន...
06/06/2025

ជីសរីរាង្គកំប៉ុស មានសារៈសំខាន់ក្នុងការផ្តល់សារធាតុចិញ្ចឹមបន្ថែមសម្រាប់ផលិតកម្មដំណាំសរីរាង្គ ជាពិសេសដំណាំស្រូវ និងស្វាយចន្ទីដែល កសិកររស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិកំពុងដាំដុះ។

នៅក្នុងឆ្នាំ ២០២៥ អង្គការសន្សំម្លប់ព្រៃ បានបណ្តុះបណ្តាល និងជួយគាំទ្រដល់កសិករដែលស្ម័គ្រចិត្តចូលរួមផលិតជីកំប៉ុស ២០០គ្រួសារ ដែលស្ថិតនៅក្នុង ខេត្តទាំង ៤ (ព្រះវិហារ, ស្ទឹងត្រែង, រតនៈគិរី និង មណ្ឌលគិរី) ដើម្បីផលិតជីកំប៉ុសដែលអនុវត្តតាមស្តង់ដាសរីរាង្គចំនួន ១០០ តោន យកទៅប្រើប្រាស់ក្នុងផលិតកម្មស្រូវ និងចន្ទីសរីរាង្គ។

ឧបត្ថម្ភគាំទ្រដោយ៖ Critical Ecosystem Partnership Fund, Conservation International Cambodia, គម្រោងរេដបូក កែវសីមា I Keo Seima REDD+, SNV Cambodia, NatureLife Cambodia Organization and Oxfam in Cambodia.

កាលពីថ្ងៃ ទី២៩ ខែឧសភា ឆ្នាំ ២០២៥ អង្គការសន្សំម្លប់ព្រៃបានរៀបចំសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តប្រព័ន្ធ...
01/06/2025

កាលពីថ្ងៃ ទី២៩ ខែឧសភា ឆ្នាំ ២០២៥ អង្គការសន្សំម្លប់ព្រៃបានរៀបចំសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តប្រព័ន្ធដំណាំដុះប្រកបដោយនិរន្តភាពនៅតំបន់ខ្ពង់រាប» ដល់ដៃគូរពាក់ព័ន្ធក្នុងគោលបំណង​ បង្ហាញពីលទ្ធផលសំខាន់ៗ ចែករំលែកពីបទពិសោធន៍ និងការអនុវត្តល្អ ជាមួយកិច្ចពិភាក្សាអំពីឱកាសអនាគតសម្រាប់វិស័យកសិកម្មប្រកបដោយនិរន្តភាពនៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ។

សិក្ខាសាលានេះបានផ្តល់នូវវេទិកាសម្រាប់ការចែករំលែកចំណេះដឹង ជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធ និងពង្រឹងបណ្តាញគាំទ្រការអនុវត្តកសិកម្មប្រកបដោយនិរន្តភាព។ ការចែករំលែកបទពិសោធន៍របស់កសិករដែលបានចូលរួមក្នុងគម្រោង មកពីតំបន់គោលដៅដូចជាខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង និងការពិភាក្សាអំពីផលប៉ះពាល់បរិស្ថានពីការអនុវត្តប្រព័ន្ធផលិតកម្មតាមបែបប្រពៃណី និងលទ្ធផលនៃការវិភាគសេដ្ឋកិច្ចនៃប្រព័ន្ធដាំដុះថ្មី ដែលបានចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ សិក្ខាសាលានេះបានប្រមូលផ្តុំធាតុចូលពីកសិករ អ្នកជំនាញកសិកម្ម និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើតភាពស៊ីសង្វាក់គ្នាជុំវិញប្រព័ន្ធកសិកម្មដំណាំស្វាយចន្ទីដែលមាននិរន្តភាព។

ឧបត្ថម្ភគាំទ្រដោយ៖ Critical Ecosystem Partnership Fund

🎉រីករាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ! 🌾🎊ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរអង្គការសន្សំម្លប់សូមគោរពជូនពរដល់សមាជិ...
13/04/2025

🎉រីករាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ! 🌾

🎊ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរអង្គការសន្សំម្លប់សូមគោរពជូនពរដល់សមាជិកស្រូវត្រយង ក្រុមការងារ SMP អង្គការដៃគូរសហការទាំងអស់ អោយជួបតែសេចក្ដីសុខ សុភមង្គល និងសុខភាពល្អ។

🙏អរគុណសម្រាប់ការចូលរួមយ៉ាងសកម្ម និងជួយគាំទ្រកន្លងមកនៅក្នុងវិស័យកសិកម្មប្រកបដោយនិរន្តភាព និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមដែនជម្រកសត្វព្រៃ។

🙏អង្គការសន្សំម្លប់ព្រៃសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានភាពសប្បាយរីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិនាពេលថ្ងៃឈប់សំរាកខាងមុខនេះ។

------

🎉Happy Khmer New Year!

🎊SMP would like to take this occasion to wish all our farmers, SMP team, and all collaborative partners with prosperity and full of joy.

🙏We are grateful for your active participation and support in the field of sustainable agriculture as well as improving the livelihood of community people around the wildlife sanctuaries.

កាលពីថ្ងៃ ទី១និងទី២ ខែមេសា ឆ្នាំ ២០២៥ អង្គការសន្សំម្លប់ព្រៃបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន អាយប៊ីសរ៉ាសក្នុងបង...
04/04/2025

កាលពីថ្ងៃ ទី១និងទី២ ខែមេសា ឆ្នាំ ២០២៥ អង្គការសន្សំម្លប់ព្រៃបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន អាយប៊ីសរ៉ាសក្នុងបង្កើត ក្រុមផលិតស្រូវសរីរាង្គមិត្តភាពសង្រ្គោះសត្វព្រៃនៅភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី បានដោយជោគជ័យ ដោយមានការចូលរួម ពី ជំទប់ទី១ ឃុំស្រែព្រះ មេភូមិ ពូគង់ ពូចារ អូរច្រា និង គណៈកម្មការស្រូវសរីរាង្គ ចំនួន៨ នាក់ បានចូលរួម ក្នុងនោះស្រ្តី ៦ នាក់។

ការបង្កើតក្រុមផលិតមានសារៈសំខាន់ក្នុងការធានាការងាររបស់កសិករអោយមាននិរន្តរភាព។ កសិករជាមួយនឹងកសិករអាចធ្វើការសហការយ៉ាងជិតស្និទ្ធក្នុងការអភិវឌ្ឍន៍ផលិតកម្ម ការលក់ផលិតផល និងងាយស្រួលក្នុងការទទួលការគាំទ្រពីអង្គការសន្សំម្លប់ព្រៃ និងភាគីពាក់ព័ន្ធផ្សេងទៀត។
ការបង្កើតក្រុមនេះនឹងធានាថា ក្រុមកសិករមានការសម្រេចចិត្ត ក្នុងការសម្របសម្រួលផ្ទាល់ជាមួយទីផ្សារ និងបង្កើនភាពធន់ចំពោះបញ្ហាផ្សេងៗក្នុងវិស័យកសិកម្ម។

ឧបត្ថម្ភគាំទ្រដោយ៖ គម្រោងរេដបូក កែវសីមា I Keo Seima REDD+

ការបណ្តុះបណ្តាលពីសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ចរបស់ស្ត្រី ដល់គណៈកម្មាធិការបណ្តាញទីផ្សារ និងក្រុមផលិតស្រូវ...
03/04/2025

ការបណ្តុះបណ្តាលពីសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ចរបស់ស្ត្រី ដល់គណៈកម្មាធិការបណ្តាញទីផ្សារ និងក្រុមផលិតស្រូវសរីរាង្គមិត្តភាពសង្រ្គោះសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ចាប់ពីថ្ងៃទី ១៨ ដល់ ១៩ ខែមីនា ឆ្នាំ ២០២៥ មានអ្នកចូលរួមសរុប ១៣នាក់ (ស្រី០៦នាក់)។
ការលើកកម្ពស់ការយល់ដឹងផ្នែកសមភាពយេនឌ័រ និង ពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រីដល់ក្រុមផលិតស្រូវ គឺធានាថាសមភាពយេនឌ័រត្រូវបានបញ្ចូលទៅក្នុងគ្រប់វិស័យនៃការងារដែលទាក់ទងនឹងសកម្មភាពគម្រោងស្រូវសរីរាង្គ។ អង្គការសន្សំម្លប់ព្រៃ មានគោលបំណងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសលើបញ្ហានេះ ដើម្បីបង្កើនការយល់ដឹងក្នុងចំណោមកសិករស្រូវសរីរាង្គ អោយធ្វើការរួមគ្នា បង្កើនប្រសិទ្ធភាព និងការចូលរួម ជាពិសេសស្ត្រី ដើម្បីជួយពង្រឹងតួនាទីរបស់ពួកគាត់ នៅក្នុងគម្រោង។
វគ្គបណ្តុះបណ្តាលនេះក៏លើកកម្ពស់ ចំណេះដឹងដល់កសិករ ទាំងបុរស និងស្ត្រីក្នុង ការដោះស្រាយបុព្វហេតុនៃវិសមភាពយេនឌ័រ និង បង្កើនសមត្ថភាព សម្លេងរបស់ស្ត្រីដោយទំនុកចិត្ត អាចធ្វើឱ្យប្រាក់ចំណូលចិញ្ចឹមជីវិតប្រសើរឡើង ក្នុងការពិភាក្សាជាមួយបុរសសម្រាប់ការចែករំលែក កិច្ចការគ្រួសារ។

ឧបត្ថម្ភ និងសហការដោយ៖ Oxfam in Cambodia & NatureLife Cambodia Organization

Address

#44C, Street 456
Phnom Penh
12311

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Sansom Mlup Prey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Sansom Mlup Prey:

Share