13/07/2026
(English below)
#ផ្តល់មាន់ដល់ប្រជាពលរដ្ឋខាងខេត្តកំពង់ចាមវគ្គ១
យើងខ្ញុំមានសេចក្តីរំភើប និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឱកាសដ៏អស្ចារ្យដែលទទួលបានតាមរយៈកម្មវិធី ! ដោយសារទឹកចិត្តសប្បុរសធម៌ដ៏ធំធេងរបស់អ្នកទាំងអស់គ្នា អង្គការ Mentors Cambodia អាចផ្តល់ការចាប់ផ្តើមប្រកបដោយចីរភាពដល់គ្រួសារចំនួន 500គ្រួសារ នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម តាមរយៈការចែកមាន់សរុបចំនួន ៧,៥០០ ក្បាល (១៥ ក្បាលក្នុងមួយគ្រួសារ!) ដើម្បីជួយពួកគេចាប់ផ្តើមដំណើរឆ្ពោះទៅរកជីវភាពកាន់តែប្រសើរ។ 🐓✨
ប៉ុន្តែ នេះមិនមែនគ្រាន់តែជាការផ្តល់ជំនួយប៉ុណ្ណោះទេ—វាគឺជាការកសាងមូលដ្ឋានដ៏រឹងមាំសម្រាប់អនាគត។ នៅអង្គការ Mentors Cambodia យើងជឿជាក់ថា មាគ៌ាពិតប្រាកដក្នុងការចាកចេញពីភាពក្រីក្រ គឺតាមរយៈសហគ្រិនភាព និងដំណោះស្រាយអាជីវកម្ម (Mentoring)។ តាមរយៈការផ្តល់ទ្រព្យសម្បត្តិជាបសុសត្វ រួមជាមួយចំណេះដឹងផ្នែកអាជីវកម្ម ការណែនាំ និងការបង្ហាត់បង្រៀនជាបន្តបន្ទាប់ យើងកំពុងជួយឱ្យគ្រួសារទាំងនេះក្លាយជាសហគ្រិនដែលអាចពឹងផ្អែកលើខ្លួនឯងបាន។
យើងសង្ឃឹមថា មាន់ទាំង ១៥ ក្បាលនេះ នឹងបន្តបង្កើនជាច្រើនហ្វូងដែលរីកចម្រើន បង្កើតជាអាជីវកម្មចិញ្ចឹមមាន់ប្រកបដោយចីរភាព ដែលអាចផ្តល់ចំណូលជាប្រចាំ សន្តិសុខស្បៀង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កូនចៅជំនាន់ក្រោយ។ 🌾📈
គម្រោងដ៏ធំមួយបែបនេះ មិនអាចសម្រេចបានដោយមនុស្សម្នាក់ឯងឡើយ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកទាំងអស់ដែលបានរួមចំណែក។ សូមអរគុណដល់បុគ្គលិករបស់យើងដែលបានខិតខំប្រឹងប្រែងធ្វើការនៅតាមមូលដ្ឋាន អាជ្ញាធរមូលដ្ឋានដែលបានគាំទ្រ និង #ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលបានផ្តល់កិច្ចសហការ និងការណែនាំដ៏មានតម្លៃ។
ជាពិសេស សូមអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី Giving Machine និងបានជ្រើសរើសធ្វើជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏មានអត្ថន័យ។ រួមគ្នា យើងកំពុងបំភ្លឺពិភពលោក—មួយគ្រួសារ មួយអាជីវកម្ម និងមួយសហគមន៍ ក្នុងពេលតែមួយ! 💡❤️
Chicken distribution to people in Kampong Cham province
We are thrilled and deeply grateful for the incredible opportunity through the Giving Machine! Because of your immense generosity, Mentors Cambodia has been able to provide 500 families across Siem Reap and Kampong Cham with a sustainable start—distributing a total of 7,500 chickens (15 per family!) to kickstart their journeys. 🐓✨
But this isn't just about giving a handout—it's about building a lifeline. At Mentors Cambodia, we believe the true path out of poverty is through entrepreneurship and mentoring. By giving families these livestock assets along with the essential business skills, guidance, and mentorship they need, we are empowering them to become self-reliant entrepreneurs.
Our hope is that these 15 chickens will grow into multiple, thriving flocks, generating a sustainable poultry business that provides regular income, food security, and a brighter future for the next generation. 🌾📈
An initiative of this scale takes a village, and we want to extend our deepest gratitude to everyone involved.
Thank you to our dedicated staff who worked tirelessly on the ground, the supportive local authorities, and the Ministry of Agriculture, Forestry and Fisheries for their invaluable cooperation and guidance.
Most of all, thank you to everyone who visited the Giving Machine and chose to make a difference. Together, we are lighting the world—one family, one business, and one community at a time! 💡❤️