Association of Professional Development and Innovation-APDI

Association of Professional Development and Innovation-APDI Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Association of Professional Development and Innovation-APDI, Nonprofit Organization, Phnom Penh.

APDI is a legally registered non-profit association in Cambodia that provides training, workshops, consulting, research, and advocacy, focusing on leadership skills, digital skills, community development, innovation, and entrepreneurship.

31/07/2026
24/07/2026

Cambodian Prime Minister Hun Manet pledged to step up a nationwide crackdown on transnational online scam networks. He said this in an exclusive conversation with Bloomberg's Avril Hong.

14/07/2026

ថ្ងៃនេះខ្ញុំបានបំពេញរួចហើយនូវកាតព្វកិច្ចសំខាន់មួយក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូប គឺធ្វើជំរឿនមន្ត្រី។

ការធ្វើជំរឿនមន្ត្រី គឺ ជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូប ដែលចូលរួមបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ ព្រោះថាការធ្វើជំរឿនមន្ត្រីគឺដើម្បីប្រមូលទិន្នន័យជាក់ស្តែង សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពង្រឹងរដ្ឋបាលសាធារណៈ លុបបំបាត់ភាពមិនប្រក្រតី និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស។

សូមមន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ដែលមានកាតព្វកិច្ចធ្វើជំរឿនមន្ត្រី ចូលរួមអោយបានគ្រប់ៗគ្នា។

#ហ៊ុនម៉ាណែត
#កម្ពុជា

30/06/2026

សូមអបអរសាទរ!
ប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក

កម្ពុជាត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក U.S. News & World Report បានវាយតម្លៃ និងផ្តល់ចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ដែលជាប្រទេសមាននិរន្តរភាពដី និងធនធាន (Land and Resource Sustainability) ល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក។ យោងតាមការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន SEA Infographics កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០២៦ កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ ១ ជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦ នាំមុខប្រទេស ស្លូវេនី (លេខ២) និង ប៉ារ៉ាហ្គាយ (លេខ៣)។ ដោយឡែក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាឈរលេខរៀងទី១ បន្តដោយប្រទេសឡាវ (លេខ៦) និងមីយ៉ាន់ម៉ា (លេខ១៦)។
សូមបញ្ជាក់ថា ស្ថាប័ន U.S. News & World Report បានផ្តោតលើសូចនាករចំនួន ៥ រួមមាន ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ផ្ទៃដីតំបន់ការពារធម្មជាតិ ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងវិធានការឆ្លើយតបនឹងកង្វះខាតទឹកដែលឈានដល់ការវាយតម្លៃផ្តល់ចំណាត់ថ្នាក់ ដល់ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ លើនិរន្តរភាពដី និងធនធាន។
កម្ពុជាជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦នេះ គឺជាការបង្ហាញភាពយកចិត្តទុកដាក់ខ្ពស់ របស់កម្ពុជាក្នុងការគ្រប់គ្រងដី ជាពិសេសព្រៃឈើ និងធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ដែលជាកត្តាចម្បងក្នុងការស្រូបយក និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ក៏ដូចជាចូលរួមក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមរបស់ពិភពលោកទាំងមូល។ ការវាយតម្លៃនេះគឺប្រើប្រាស់ទិន្នន័យ ពីស្ថាប័នគួរឱ្យទុកចិត្តដូចជា EDGAR, FAO, UNCTAD, EU GHSL, ធនាគារពិភពលោក ដែលបានបង្ហាញពីភាពច្បាស់លាស់របស់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ដី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
កម្ពុជាជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦នេះដោយសារមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្រោមការដឹកនាំកន្លងមក ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់និងចក្ខុវិស័យ ដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងការបន្តដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញដោយសមត្ថភាពនិងថាមពល នាំឱ្យប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ ជាប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក ឆ្នាំ២០២៦ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ហើយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ តាមការចុះផ្សាយដោយ SEA Infographics ប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ដែលជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតនៅលើពិភពលោកឆ្នាំ២០២៦ ផ្អែកតាមរបាយការណ៍របស់ U.S. News & World Report៕

14/06/2026

ក្នុង​ស្មារតី​ចងចាំ​វីរភាព និង​ពលិកម្ម​ដ៏ធំ​ធេង នៃ​ការ​ចាកចេញ​ទៅ​ស្វែង​រក​ការ​សង្រ្គោះ​ជាតិ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន​ និង​យុទ្ធមិត្ត​ទាំង​ ៤​រូប ​ក្រុម​បាល់​ទាត់ពិធីករ​កីឡាកម្ពុជា ដោយ​មាន​ការ​សហការគាំទ្រពី​សហភាព​សហព័ន្ធយុវជនកម្ពុជា ក្រសួង​-ស្ថាប័ន ព្រមទាំង​វិស័យ​ឯកជន​បាន​ផ្តួច​ផ្ត៊ើម​រៀបចំ​ព្រឹត្តិការណ៍​ «បរិច្ចាគ​ឈាម ចងចាំ​រីវ​ភាព​​»​​ ដែល​នឹងប្រព្រឹត្តទៅ​នៅ​តាម​កម្មវិធី​ដូច​ខាងក្រោម​៖
🗓កាលបរិច្ឆេទ៖ ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២៦
⏰ពេលវេលា៖ ពី​ម៉ោង ០៧:០០​នាទី​ព្រឹក​ ​ដល់​ម៉ោង ០៥:៣០ ល្ងាច
📍ទីតាំង៖ មជ្ឈមណ្ឌល​សន្និបាត​​កោះ​ពេជ្រ (អគារ K &L)
ចូលរួម​ទាំង​អស់​គ្នា!

ញាត្តិគ្រាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំ (Compulsory Concil...
02/06/2026

ញាត្តិគ្រាំទ្រ
ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ដើម្បីទាមទារតំបន់សមុទ្រត្រួតសុីគ្នាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Association of Professional Development and Innovation-APDI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share