08/06/2026
ជនរងគ្រោះគ្រប់រូបសមនឹងទទួលបានការថែទាំប្រកបដោយសុវត្ថិភាព ការគោរព សេចក្តីថ្លៃថ្នូរ និងការសម្របសម្រួលនៅក្នុងដំណើរព្យាបាលរបស់ពួកគេ!
នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ សក្ខីកម្មដ៏មានអានុភាពចំពោះការប្តេជ្ញាចិត្តថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ដោយមានការគាំទ្រពីកម្មវិធី ACCESS 2 របស់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA ក្រសួងកិច្ចការនារី សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សានៃបន្ទប់ផ្តល់សេវាចម្រុះ (OSSU) ដ៏សំខាន់សម្រាប់អ្នកផ្តល់សេវា។ ដំណើរទស្សនសិក្សានេះបាននាំក្រុមការងារធ្វើការនៅបន្ទប់សេវាចម្រុះ ដែលមកពីខេត្តកំពង់ចាម សៀមរាប កំពង់ស្ពឺ និងខេត្តរតនគិរី ឱ្យជួបជុំគ្នា។ វាបានផ្តល់នូវវេទិកាដ៏មានតម្លៃសម្រាប់ការរៀនសូត្រទៅវិញទៅមក ដែលអនុញ្ញាតឱ្យខេត្តដែលជាម្ចាស់ផ្ទះ និងខេត្តដែលមកចូលរួម ចែករំលែកការយល់ដឹងប្រកបដោយវិជ្ជាជីវៈ ការអនុវត្តល្អបំផុត និងបទពិសោធន៍ជាក់ស្តែងក្នុងប្រតិបត្តិការ OSSU ។
OSSU គាំទ្រជនរងគ្រោះពីអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងការទទួលបានសេវាសំខាន់ៗដោយផ្តល់ការថែទាំវេជ្ជសាស្រ្តទាន់ពេលវេលា ជំនួយផ្នែកច្បាប់ និងជំនួយសង្គមនៅក្នុងបន្ទប់តែមួយជាមួយកន្លែងថែទាំសុខភាព ដែលសេវាទាំងអស់នៅក្រោមដំបូលតែមួយ។
រួមគ្នា មានទាំងថ្នាក់ជាតិ រហូតដល់ក្រុមការងារផ្តល់សេវាជួរមុខនៅតាមខេត្ត យើងកំពុងពង្រឹងប្រព័ន្ធដើម្បីធានាថាគ្មានជនរងគ្រោះណាម្នាក់ធ្វើដំណើរតែម្នាក់ឯងនោះឡើយ។
-----
Every GBV survivor deserves safe, respectful, dignified, and coordinated care throughout their healing journey.
On 28 May 2026, a powerful testament to national and sub-national commitment took place at Kampong Cham Provincial Referral Hospital. With support from the Government of Australia’s ACCESS 2 Program through UNFPA, the Ministry of Women’s Affairs, in cooperation with the Provincial Administration of Kampong Cham, hosted a milestone Exchange Visit for One-Stop Service Unit (OSSU) service providers. This exchange visit brought together dedicated OSSU teams from Kampong Cham, Siem Reap, Kampong Speu, and Rattanakiri provinces. It provided a valuable platform for mutual learning, allowing host and participating provinces to share professional insights, best practices, and practical experiences in operating OSSUs.
The OSSU supports GBV survivors in accessing essential GBV services by providing timely medical care, legal aid, and social support in a single unit within healthcare facilities, and all under one roof.
Together, from national ministries to provincial frontline workers, we are strengthening systems to ensure no survivor walks their journey alone.
Learn more: https://access2cambodia.org/
Australian Embassy, Cambodia l Ministry of Women's Affairs of Cambodia l UNFPA Cambodia